Category: ព័ត៌មានជាតិ

  • Vietjet ទទួលបានពានរង្វាន់ពីរគឺ«ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

    Vietjet ទទួលបានពានរង្វាន់ពីរគឺ«ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

    ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានក្រុមការងារកាប៊ីនល្អបំផុត» នៅក្នុងកម្មវិធីពានរង្វាន់ Flyers’ Choice Awards ឆ្នាំ២០២៦ ដែលរៀបចំដោយស្ថាប័ន AirlineRatings។ តាមរយៈការគាំទ្រដ៏ច្រើនសន្ធឹកសន្ទាប់ពីសំណាក់អ្នកធ្វើដំណើរអន្តរជាតិ រហូតដល់ធ្វើឱ្យ Vietjet ទទួលបានពានរង្វាន់ទាំងពីរនេះ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏ទំនើប ផ្តល់សេវាដោយក្រុមការងារវ័យក្មេងដ៏ស្វាហាប់ និងប្លែកពីគេរបស់ Vietjet។ សម្លេងឆ្នោតដែលបានផ្តល់ជូនពីសំណាក់អ្នកធ្វើដំណើរនូវទូទាំងពិភពលោក បង្ហាញថាពានរង្វាន់ទាំងពីរនេះ មិនត្រឹមតែទទួលស្គាល់អត្តសញ្ញាណម៉ាកយីហោដ៏មានកិត្យានុភាពនិងថ្មីប្លែកពីគេរបស់ Vietjet ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់គុណតម្លៃជាច្រើនសម្រាប់អ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ តាមរយៈបណ្តាញដ៏ទូលំទូលាយ កងនាវាអាកាសចរទំនើប តម្លៃសំបុត្រសមរម្យ និងបទពិសោធន៍ធ្វើដំណើរដ៏ប្រកបដោយភាពច្នៃប្រឌិតផងដែរ។ លោកស្រី Sharon Petersen នាយកប្រតិបត្តិនៃស្ថាប័ន AirlineRatings បានមានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់ទាំងពីរប្រភេទនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ហើយឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ ថាជាក្រុមហ៊ុនដែលមានឯកសណ្ឋានបុគ្គលិកល្អប្លែក។ ឯកសណ្ឋានបុគ្គលិកកាប៊ីនល្អប្លែក មើលទៅស្រស់ស្អាតនិងទាក់ទាញ ដែលមើលទៅអាចសម្គាល់អត្ថសញ្ញាណពីស្ថាប័នបានភ្លាមៗ បន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរគ្រប់ៗគ្នានៅរាល់គ្រប់ការធ្វើដំណើរតាមយន្តហោះ Vietjet។…

  • គ្រូជម្រើសជាតិកីឡាវាយសីរំពឹងថា កម្ពុជាអាចដណ្តើមបានមេដាយមាសយ៉ាងតិច៣គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី​អាគ្នេយ៍​លើកទី៣

    គ្រូជម្រើសជាតិកីឡាវាយសីរំពឹងថា កម្ពុជាអាចដណ្តើមបានមេដាយមាសយ៉ាងតិច៣គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី​អាគ្នេយ៍​លើកទី៣

    លោក ឈិត សាមាន គ្រូបង្វឹកកីឡាវាយសីជម្រើសជាតិកម្ពុជាបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា អត្តពលិកម្ចាស់ផ្ទះកម្ពុជា នឹងអាចដណ្តើមបានមេដាយមាសយ៉ាងតិចចាប់ពី ៣គ្រឿងឡើងទៅ នៅក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍លើកទី៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានកីឡាវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ដោយទឹកមុខមានជំនឿជាក់លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិ បានបញ្ជាក់ថា អត្តពលិកកម្ពុជាទាំង ៣ប្រភេទអាយុ បានខិតខំហ្វឹកហាត់ត្រៀមខ្លួនយ៉ាងដិតដល់ ដោយមានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងយកមេដាយជូនជាតិ។ ជុំវិញព្រឹត្តិការណ៍កម្រិតអន្តរជាតិដែលនឹងចូលមកដល់ កីឡាករវ័យ ១៤ឆ្នាំ នូ រស្មីរតនា បានអះអាងថា រូបគេព្រមមិត្តរួមក្រុម បានត្រៀមលក្ខណៈរួចរាល់ទាំងកម្លាំងកាយចិត្ត។ សម្រាប់ការប្រកួតកម្រិតអន្តរជាតិនេះ រស្មីរតនា ប្តេជ្ញាធ្វើឱ្យបានល្អបំផុតដើម្បី​ដណ្តើម​មេដាយ​ជូនជាតិ និងបង្កើតលទ្ធផលឱ្យកាន់តែប្រសើរជាងឆ្នាំមុន។ គួររំលឹកថា ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតាមរយៈការស្នើសុំពីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតឆ្នាំនេះ មានប្រទេសចូលរួមចំនួន ៧ រួមមាន៖ កម្ពុជា (ម្ចាស់ផ្ទះ),…

  • គម្រោង «គជ់» ជួយលើកកម្ពស់ទីផ្សារ បង្កើតមុខរបរ និងពង្រឹងសមត្ថភាពឌីជីថលដល់កសិករក្នុងខេត្តគោលដៅចំនួន៤

    គម្រោង «គជ់» ជួយលើកកម្ពស់ទីផ្សារ បង្កើតមុខរបរ និងពង្រឹងសមត្ថភាពឌីជីថលដល់កសិករក្នុងខេត្តគោលដៅចំនួន៤

    គម្រោង «គជ់» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជួយជ្រោមជ្រែងដល់កសិករដែលមានផលិតកម្មខ្នាតតូច លើដំណាំ និងផលិតផលសំខាន់ៗ រួមមាន៖ ស្វាយចន្ទីក្នុងខេត្តកំពង់ធំ, ស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ, ស្វាយកែវរមៀតក្នុងខេត្តឧត្តរមានជ័យ និងបន្លែក្នុងខេត្តសៀមរាប។​ ថ្លែងក្នុងពិធី «បង្ហាញផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃ និងការប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនជូនកសិករ» នាទីរួមខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងនេះបានជួយឱ្យកសិករទទួលបានឱកាសទីផ្សារកាន់តែល្អប្រសើរ និងជួយកាត់បន្ថយភាពងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ផលិតកម្ម និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅតាមជនបទ។ ឯកឧត្តមបានបញ្ជាក់ថា ការប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនសរុបចំនួន ១២៤គ្រឿង ជូនដល់សហគមន៍ក្នុងខេត្តគោលដៅទាំង៤ខាងលើ គឺជាការផ្តល់ជូននូវឧបករណ៍បច្ចេកវិទ្យាសម័យថ្មី ដើម្បីពង្រឹងការងារប្រចាំថ្ងៃរបស់សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី វេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ-ឧស្សាហកម្មចម្រុះ ក្នុងនោះមាន៖ ដំណាំចន្ទី ១៥ម៉ឺនហិកតា ដោយប្រមូលផលបាន ៨ម៉ឺនហិកតា ជាមួយទិន្នផលមធ្យមប្រចាំឆ្នាំ ១,៥តោនក្នុ១ហិកតា,…

  • ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន

    ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន

    រយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជាបានចំណាយជាង ៦១លាន ដុល្លារអាម៉េរិកលើការនាំចូលគ្រឿងសមុទ្រ ។ ប៉ុន្តែកម្ពុជា​ក៏បាននាំ ចេញគ្រឿងសមុទ្ររបស់ខ្លួនទៅទីផ្សារក្រៅប្រទេសដែរ។ នេះបើ​យោងតាម​របាយការណ៍ផ្លូវការរបស់​ក្រសួង​ពាណិជ្ជ​កម្ម។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំនេះ កម្ពុជាបានចំណាយថវិកាជាង ៦១លានដុល្លារ ដើម្បីនាំចូលគ្រឿងសមុទ្រសរុបជិត៣៨ពាន់តោន មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មុខទំនិញគ្រឿងសមុទ្រដែលកម្ពុជានាំចូលជាចម្បងៗ រួមមាន ត្រីធូណា បង្គាស្រស់/ក្លាសេ មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រំជាដើម។ តាមរបាយការណ៍ដដែលចង្អុលថា វៀតណាម គឺជាប្រភពនាំ ចូល គ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូត​ដល់ជាង ៣៣លានដុល្លារ ,បន្ទាប់មកគឺប្រទេសចិន មានតម្លៃជាង ១៦លានដុល្លារ។ ដោយឡែក ទីផ្សារនាំចូលផ្សេងទៀតដូចជា ថៃ ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម ១០លានដុល្លារ។ ទន្ទឹមគ្នានេះដែរ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារ អន្តរជាតិ វិញផងដែរ។ ក្នុងរយៈពេលដូចគ្នា កម្ពុជារកចំណូល​បានជាង ១លានដុល្លារ…

  • ក្រោយមហាជនរិះគន់ខ្លាំង អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យចុះស៊ើបអង្កេតករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល

    ក្រោយមហាជនរិះគន់ខ្លាំង អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យចុះស៊ើបអង្កេតករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល

    បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសំណាក់មហាជនរឿងបង្គោលភ្លើងសូឡា១ដើម មានតម្លៃរហូតដល់ ៨លានរៀល អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ដោយបញ្ជាក់ថា តម្លៃនេះពិតជាមិនសមហេតុផលឡើយ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេត និងសាកសួរមន្ត្រីមូលដ្ឋានជាបន្ទាន់ ពាក់ព័ន្ធនឹងករណីសាងសង់បង្គោលភ្លើងសូឡា ១ដើម មានតម្លៃរហូតដល់ ៨លានរៀល​ នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងនៅថ្ងៃទី ១១ សីហា ថា អាជ្ញាធរបានចាត់តាំងក្រុមការងារជំនាញឱ្យចុះទៅពិនិត្យសួរនាំផ្ទាល់ ដោយរង់ចាំទទួលលទ្ធផលនៅថ្ងៃទី១២ ខែសីហានេះ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា តាមការយល់ឃើញ តម្លៃបង្គោលភ្លើងសូឡាមួយដើមរហូតដល់ ៨លានរៀល គឺពិតជាមិនសមហេតុផលនោះទេ ប៉ុន្តែអាជ្ញាធរត្រូវរង់ចាំលទ្ធផលនៃការចុះសាកសួរជាក់ស្តែងជាមុនសិន ទើបសម្រេចចាត់វិធានការដោះស្រាយតាមក្រោយ។ ឯកឧត្តមអភិបាលខេត្ត បានពន្យល់បន្ថែមថា ការដាក់បង្គោលភ្លើងតាមមូលដ្ឋាន គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់អាជ្ញាធរឃុំ-សង្កាត់ ទាំងការងារដេញថ្លៃ និងការតាមដានការអនុវត្តជាមួយម្ចាស់ការ។ ហេតុនេះ អាជ្ញាធរខេត្តត្រូវការពេលវេលាបន្តិចដើម្បីចុះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ហើយក្រុមការងារនឹងបើកកិច្ចប្រជុំពិភាក្សាភ្លាមៗ នៅពេលទទួលបានរបាយការណ៍លទ្ធផលនៃភាពមិនប្រក្រតីនេះ។ តារាងដេញថ្លៃរបស់គម្រោងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់អំពូលសូឡាកម្ពស់ ៦ម៉ែត្រកន្លះ ពិតជាមានតម្លៃខ្ពស់រហូតដល់ ៨លានរៀល ដោយក្នុងគម្រោងត្រូវសាងសង់បីបង្គោលសរុបថវិកា ២៤លានរៀល។ មហាជនបានសម្តែងការហួសចិត្ត និងដាក់ការសង្ស័យពីការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងគម្រោងអភិវឌ្ឍន៍នេះ។ បន្ទាប់ពីមានរឿងនេះកើតឡើង អ្នកលក់សូឡាជាច្រើនបានប្រកាសលក់​ឈុតបង្គោល និងអំពូលសូឡាស្រដៀងគ្នាទៅនឹងបង្គោលភ្លើងសូឡាក្នុងឃុំទឹកហូតនេះដែរ តែមានតម្លៃទាបខ្លាំង គឺមួយដើម…

  • ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការល្អ ប៉ុន្តែមានករណីភ្ញាក់ផ្អើលមួយចំនួន

    ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការល្អ ប៉ុន្តែមានករណីភ្ញាក់ផ្អើលមួយចំនួន

    ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ ស្ងប់ស្ងាត់ និងរបៀបរៀបរយ ស្របតាមសេចក្ដីណែនាំរបស់ក្រសួង។ ទោះបីយ៉ាងណា មានករណីមិនប្រក្រតីមួយចំនួនបានកើត​ឡើង ហើយករណីខ្លះគួរឲ្យភ្ញាក់ផ្អើលផងដែរ។ ជាក់ស្តែងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សំបួរមាស ខេត្តកំពង់ចាម មានសិស្សប្រុសម្នាក់បានមកមណ្ឌលប្រឡង តែគ្មានឈ្មោះក្នុងបញ្ជីបេក្ខជនឡើយ។ ក្រោយការផ្ទៀងផ្ទាត់របស់គណៈមេប្រយោគ និងក្រុមការងារសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ ​បានរកឃើញថា សិស្សរូបនេះពុំមានឈ្មោះក្នុងបញ្ជីឡើយ ដោយសាររូបគេបានធ្លាក់ថ្នាក់ទី១១ តែបានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងបាក់ឌុបនឹងគេដែរ។ ជាមួយគ្នានេះ បេក្ខជន១រូប ឈ្មោះ សុវណ្ណារ៉ា រក្សា នៅក្នុងបញ្ជីបេក្ខជន និងសាលកបត្រឯក្តជន ដាក់ថាភេទប្រុស ប៉ុន្តែមកប្រឡងបែរជាមនុស្សស្រីទៅវិញ។ គណ:កម្មការប្រឡងបានផ្ទៀងមុខជាមួយនឹងរូបថត ឃើញថាជាមនុស្សតែម្នាក់ ក៏អនុញ្ញាតឲ្យបេក្ខជនរូបនេះប្រឡងធម្មតា ដោយគ្រាន់តែឆូតភេទប្រុស ដាក់ភេទស្រីវិញ។ ករណីនេះកើតឡើងនៅខេត្តកំពង់ស្ពឺ។ នេះបើតាម ACU។ យោងតាមក្រសួងអប់រំ ក្នុងដំណើរការប្រឡងពីរថ្ងៃនេះ មានការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី ក្នុងនោះដកហូតពីបេក្ខជន ៥ ករណី និងគណៈកម្មការ ៧ករណី។ បទល្មើសរបស់បេក្ខជន គឺការព្យាយាមនាំចូលបន្ទប់ប្រឡងនូវវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី, ទូរសព្ទឆ្លាតវៃ…

  • ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រ

    ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រ

    ភ្នំពេញ៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងសន្តិសុខសាយប័រ ចំនួន២ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និង ការប្រកួតសាយប័រអារីណា ២០២៦ ព្រមទាំងមានការចូលរួមអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សិស្ស និស្សិត បេក្ខជនភាពចូលរួមប្រកួត ដៃគូសហការពីស្ថាប័នឯកជន សរុបប្រមាណ ១៥០នាក់ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ ឆ្លងតាមការពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់របស់គណៈកម្មការវាយតម្លៃ ក.ប.ទ. បានជ្រើសរើសស្នាដៃជ័យលាភីចំនួន ៣ ដែលមានសារអប់រំច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានគុណភាពបច្ចេកទេសល្អ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចជា៖ ដោយ៖ង៉ាន់ ទិត្យ

  • លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តអនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDEW)

    លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តអនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDEW)

    ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តអនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDEW) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងនិយោជិត មកពីអគ្គនាយកដ្ឋានក្រោមឱវាទចំនួន៣ ប្រៃសណីយ៍កម្ពុជា ទូរគមនាគមន៍កម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបពិភាក្សាអំពីកិច្ចការពារស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ ការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើ៖ ១)-ការស្វែងយល់អំពីបញ្ហាប្រឈម និងឧបសគ្គ ចំពោះការអនុវត្តភារកិច្ច របស់មន្ត្រីរាជការ និងនិយោជិត ជាស្រ្តី ២)-ការផ្តល់ព័ត៌មានអំពីគម្រោងផ្តល់សេវាការពារ សិទ្ធិស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ៣)-ផ្សព្វផ្សាយអនុសញ្ញា…

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Empowering Innovation: The Founder and Investor Nexus”

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Empowering Innovation: The Founder and Investor Nexus”

    ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Empowering Innovation: The Founder and Investor Nexus” ដែលសហការរៀបចំដោយ មជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន វិនិយោគិន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតប្រមាណ ១០០នាក់ ។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងយល់ដឹងអំពីការស្វែងរកទុនវិនិយោគតាមរយៈ ការត្រៀមខ្លួនសម្រាប់ការវិនិយោគ ការកសាងភាពជាដៃគូនិងទំនុកចិត្តជាមួយវិនិយោគិន ការចាប់យកឱកាសពង្រីកខ្លួនទៅក្នុងតំបន់ និងទាញយកអត្ថប្រយោជន៍ពីបណ្ដាញទំនាក់ទំនងដើម្បីពន្លឿនអាជីវកម្មប្រកបដោយនវានុវត្តន៍។ ក្នុងនោះដែរ មជ្ឈមណ្ឌល Plug and Play ក៏បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី៣…

  • អាជ្ញាធរមីន ៖ សមិទ្ធផលជិត ២០ឆ្នាំបានបង្កើតសហគមន៍សុវត្ថិភាព តែបច្ចុប្បន្នកំពុងប្រឈម «បន្ទុកមនុស្សធម៌ថ្មី» បង្កដោយថៃ

    អាជ្ញាធរមីន ៖ សមិទ្ធផលជិត ២០ឆ្នាំបានបង្កើតសហគមន៍សុវត្ថិភាព តែបច្ចុប្បន្នកំពុងប្រឈម «បន្ទុកមនុស្សធម៌ថ្មី» បង្កដោយថៃ

    ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីកង្វល់បន្ទុកមនុស្សធម៌ថ្មីដែលបង្កឡើងដោយប្រទេសថៃ ខណៈតំបន់មួយចំនួនដែលដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព ក៏ត្រូវរងផលប៉ះពាល់សាជាថ្មី ដែលស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សាស្រាវជ្រាវទីតាំងជាថ្មី ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំង UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តគាំទ្រនិងភាពជាដៃគូដ៏មានតម្លៃក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ឯកឧត្តមបន្តថា រយៈពេលជិត២០ឆ្នាំនៃគម្រោងបោសសម្អាតមីននៅកម្ពុជា បានបោសសម្អាតនិងរំដោះដីដែលមានមីនចំនួន៤២៧គីឡូម៉ែត្រការ៉េប្រគល់ជូនពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាពដើម្បីលើកកម្ពស់ជីវភាពកសិកម្ម និងការអភិវឌ្ឍសហគមន៍។ផ្ទៃដីដែលត្រូវបានបោសសម្អាតរួចហើយស្មើនឹង១៣.៥% នៃផ្ទៃដីបោសសម្អាតមីនសរុបចំនួន ៣ ៦៣៤ គីឡូម៉ែត្រការ៉េ។ ទន្ទឹមនឹងការបង្ហាញសមិទ្ធផលទាំងនេះឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកអំពីកង្វល់បន្ទុកមនុស្សធម៌ថ្មី ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមបានមានប្រសាសន៍ថា តំបន់មួយចំនួនដែលដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព ក៏ត្រូវរងផលប៉ះពាល់សាជាថ្មីផងដែរ ដោយស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សាស្រាវជ្រាវទីតាំង ការបោសសម្អាត និងការអប់រំអំពីហានិភ័យ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងមិត្តភក្តិអន្តរជាតិ បន្តផ្តល់ការគាំទ្រ…