Category: ព័ត៌មានជាតិ

  • ព្រះពុទ្ធបដិមាបុរាណមួយអង្គ នឹងត្រូវបញ្ជូនពីស្វីសមកកម្ពុជាវិញនៅចុងខែកញ្ញា

    ព្រះពុទ្ធបដិមាបុរាណមួយអង្គ នឹងត្រូវបញ្ជូនពីស្វីសមកកម្ពុជាវិញនៅចុងខែកញ្ញា

    ចម្លាក់ព្រះពុទ្ធផ្ទាញ់មារចំនួន១អង្គ ដែលអាជ្ញាធរប្រទេសស្វីសបានរឹបអូសកាលពីឆ្នាំ២០១៤ នឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅចុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធស្វីស បានប្រគល់ព្រះពុទ្ធបដិមាបុរាណនេះទៅតំណាងក្រុមហ៊ុនស្វីសមួយ ដើម្បីរៀបចំដឹកជញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ព្រះបដិមានេះត្រូវបានផលិតឡើងពីលោហៈ មានបណ្តោយ ៤១,៥ សង់ទីម៉ែត្រ មានជម្រៅ ២២,៥០សង់ទីម៉ែត្រ និងមានកម្ពស់ ៤៩ សង់ទីម៉ែត្រ។ អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ដោយសន្មត់ថាមានអាយុកាលជាង ១០០០ឆ្នាំ។ ប៉ុន្តែបើយោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្អែកលើទម្រង់ និងរចនាបថ រូបបដិមាព្រះពុទ្ធផ្ចាញ់មារនេះមានអាយុកាលតាំងនៅសតវត្សទី១៨ ឬទី១៩។ តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញខ្មែរបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលត្រូវថែរក្សាជាសម្បត្តិវប្បធម៌ជាតិ៕ សៅ សុខអេង

  • អាមេរិកប្រកាសបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោក

    អាមេរិកប្រកាសបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោក

    ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា អាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រ​យុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ការប្រ​កាសនេះធ្វើឡើង​បន្ទាប់ពីលោកស្រី Aleks Zittle ភារធារីនៃស្ថានទូត បានជួបពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦។ ស្ថានទូតអាមរិកបានគូសបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអនុវត្តច្បាប់ស្តីពីការប្រ​យុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា។ លោកស្រី Aleks Zittle បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស៊ើបអង្កេត និងការកាត់ទោសមេក្លោងដែលនៅពីក្រោយអំពើឆបោកទាំងនេះ ក៏ដូចជាអ្នកដែលជួយសម្របសម្រួលឱ្យសកម្មភាពទាំងនេះអាចបន្តរីករាលដាលផងដែរ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយបច្ចេកទេសយ៉ាងទូលំទូលាយដែលសហរដ្ឋអាមេរិកកំពុងផ្តល់​ជូន ដើម្បីជួយកម្ពុជាទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលដំណើរការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ស្ថានទូតបញ្ជាក់ថា ​អាមេរិកនឹងបន្តសហការជា​មួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ដើម្បីការពារពលរដ្ឋអាមេរិក និងបុគ្គលដទៃទៀតពីបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។ ចំណែកឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោកស្រី Aleks Zittle អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កម្ពុជា។ យោងតាមក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Aleks Zittle បានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទ​នា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕ សេង បារាំង AMS

  • ស្ត្រីដែលជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

    ស្ត្រីដែលជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

    នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ។ ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅស្ថិតនៅបុរីML ផ្ទះ លេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះទទួលរងការចោទប្រកាន់ថា បានប្រើពាក្យពេចន៍អសុរសប្រមាថកងទ័ព កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី។ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រតិបត្តិការឃាត់ខ្លួននេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

  • មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ២រូបត្រូវដកតំណែង ក្រោយរកឃើញភាពមិនប្រក្រតីដេញថ្លៃសូឡា និងផ្លូវ

    មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ២រូបត្រូវដកតំណែង ក្រោយរកឃើញភាពមិនប្រក្រតីដេញថ្លៃសូឡា និងផ្លូវ

    នាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំង ២រូប ត្រូវបានបញ្ចប់តំណែង និងផ្ទេរឱ្យទៅធ្វើជាមន្ត្រីធម្មតាវិញ ក្រោយផ្ទុះរឿងអាស្រូវមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងធ្វើផ្លូវ និងការទិញអំពូលសូឡា ក្នុងតម្លៃខ្ពស់ហួសហេតុខុសពីទីផ្សារ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តចំនួនពីររូប បន្ទាប់ពីការរកឃើញភាពមិនប្រក្រតី ជុំវិញការរៀបចំ និងអនុវត្តគម្រោងធ្វើផ្លូវ ព្រមទាំងការទិញអំពូលសូឡាដែលមានតម្លៃខ្ពស់ហួសហេតុ។ មន្ត្រីដែលត្រូវបានដកតំណែង រួមមាន លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ដោយអ្នកទាំងពីរត្រូវបានផ្ទេរឱ្យទៅបម្រើការជាមន្ត្រីធម្មតានៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។ វិធានការក្តៅនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គម ជុំវិញករណីរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ បានរៀបចំគម្រោងទិញបង្គោល និងអំពូលសូឡាក្នុងតម្លៃរហូតដល់ ៨លានរៀល ក្នុងមួយដើម ដែលជាតម្លៃខ្ពស់ជាងទីផ្សារយ៉ាងខ្លាំង។ យោងតាមអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា មិនត្រឹមតែឃុំទឹកហូតមួយប៉ុណ្ណោះទេ គឺមានភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងមូលនិធិឃុំរហូតដល់ទៅ ៥ នៅក្នុងខេត្តកំពង់ឆ្នាំង។ ភ្លាមៗក្រោយរកឃើញភាពមិនប្រក្រតីនេះ ក្រសួងមហាផ្ទៃបានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង អនុវត្តវិធានការវិន័យ និងទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតលើមន្ត្រីពាក់ព័ន្ធទាំងឡាយណាដែលបានគប់គិតគ្នា ធ្វើផ្ទុយពីច្បាប់ និងនីតិវិធី។ ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា នឹងបន្តស្រាវជ្រាវរកប្រភពដើម និងអ្នកពាក់ព័ន្ធផ្សេងទៀតមកអនុវត្តតាមច្បាប់ ដោយមិនលើកលែងឡើយ ដើម្បីពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងការអភិវឌ្ឍនៅមូលដ្ឋាន. កាលពីថ្ងៃពុធ…

  • ក្រសួងកសិកម្ម និងអង្គការដៃគូប្រាប់ឱ្យកសិករត្រៀមបង្កើតភាពធន់​ក្នុង​របរកសិកម្មដើម្បីប្រាក់ចំណូល

    ក្រសួងកសិកម្ម និងអង្គការដៃគូប្រាប់ឱ្យកសិករត្រៀមបង្កើតភាពធន់​ក្នុង​របរកសិកម្មដើម្បីប្រាក់ចំណូល

    ខណៈកម្ពុជាកំពុងស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងនៃបាតុភូត អែលនីញ៉ូ (El Niño)ក្នុងឆ្នាំ២០២៦ ​និងដើម​ឆ្នាំ២០២៧​ខាង​មុខ ​ក្រសួង​កសិកម្ម ក៏ដូចជាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ​ប្រចាំកម្ពុជា​(FAO)បានរំលឹក​ដល់​កសិករ​ឱ្យត្រៀមខ្លួន​ឱ្យបានរួចរាល់ពី​វិធីសាស្រ្តចាំបាច់ ដើម្បីឱ្យដំណាំសព្វសារពើ ការចិញ្ចឹមសត្វ និងការធ្វើ​កសិកម្មផ្សេងទៀត នៅរក្សាបាន​ទាំង​គុណភាព និងទិន្នផល ។ មាន​ន័យថា បង្កើតភាពធន់សម្រាប់ដំណាក់កាលមិនអំណោយ​ផល​នេះ។ នៅខេត្តកំពង់ធំក្នុងពិធី ”បង្ហាញផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃ និងការប្រគល់កំព្យូទ័រ និងម៉ាស៊ីនព្រីន”​កាលពីពេលថ្មីៗ ​លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ​ប្រចាំកម្ពុជា បានប្រាប់ប្រជាសហគមន៍ដែល​ចូលរួម​អំពីរលកកម្តៅ​កើតឡើងបាតុភូត អែលនីញ៉ូ (El Niño)ដែលជះផលយ៉ាង​អាក្រក់​ដល់អាកាសធាតុក្តៅខ្លាំង គ្រោះរាំងស្ងួត ហានិភ័យអាកាសធាតុផ្សេង​ទៀត។លោកស្រីថា បាតុភូតនេះកំពុងគំរាមកំហែងក្នុងតំបន់ជាច្រើន​លើពិភពលោកនាពេលបច្ចុប្បន្ន អាចបណ្តាលឱ្យមានការខាតបង់​ធ្ងន់ធ្ងរ​ដល់កសិករ។ ជាសារទៅកាន់កសិករ លោកស្រីប្រាប់ថា ​ត្រូវតែចេះត្រៀមខ្លួនគ្រប់គ្រាន់​ក្នុងការទ្រទ្រង់​ដំណាំកសិកម្ម ក្នុងនេះរាប់ទាំងដំណាំបន្លែ ដើមឈើ​ហូបផ្លែ ការចិញ្ចឹមសត្វជាដើម។ត្រូវតែចេះផ្តល់ទឹក និងវិធីសាស្រ្តផ្សេង​ទៀតដើម្បីកុំឱ្យទទួលរងផលប៉ះពាល់ខ្លាំង។ បើតាមលោកស្រី រេប៊ែកកា ប៊ែល ចន្លោះចាប់ពីខែមីនាដល់ខែឧសភា ឆ្នាំ២០២៧​កម្ពុជាអាចនឹងទទួលរងគ្រោះដោយ​សារ​អាកាសក្តៅខ្លាំង ព្រោះតែបាតុភូតអាក្រក់នៃរលកកម្តៅ។ដោយឡែក​នៅពេលនេះ​កម្ពុជាដោយសារមានភ្លៀងធ្លាក់​ គឺមិនទាន់​ទទួលរងផលប៉ះពាល់អ្វីទេ តែយើងក៏ត្រូវគិតគូរបណ្តើរៗដើម្បីទប់ទល់ឬដំណោះស្រាយណាមួយ នៃអាកាសធាតុក្តៅខ្លាំងនាឆ្នាំ​ក្រោយដែលវានឹងមកដល់។ត្រូវមាន​ផែនការជាក់លាក់មួយ សម្រាប់អាកាសធាតុអាក្រក់នេះ។ អញ្ជើញចូលរួមក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់…

  • ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណន នឹងទទួលរងផលប៉ះពាល់

    ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណន នឹងទទួលរងផលប៉ះពាល់

    ក្រសួងធនធានទឹកបានបើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ។ យោងតាមក្រសួង ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកនេះនឹងត្រូវទទួលរងផលប៉ះពាល់។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងកំណត់លក្ខណៈបច្ចេកទេស ព្រមទាំងរកដំណោះស្រាយផលប៉ះពាល់លើការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្តោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ។ នេះជាការប្រជុំត្រៀមសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងនាពេលខាងមុខ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើចំណុចស្នូលមូយចំនួន ពិសេសការកំណត់ផលប៉ះពាល់បឋម ហើយលទ្ធផលនៃការសិក្សារបស់ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានបង្ហាញថា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤ម៉ឺនហិកតា នៅតាមបណ្តោយគម្រោង នឹងត្រូវទទួលរងផលប៉ះពាល់។ ក្នុងកិច្ចប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដាក់ចេញនូវលក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបច្ចេកទេសច្បាស់លាស់ ដើម្បីសាងសង់ឡើងវិញ ឬកែលម្អប្រព័ន្ធដោះទឹក និងប្រព័ន្ធបញ្ជូនទឹក ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពកសិកម្មរបស់ប្រជាពលរដ្ឋ។ ចំណុចផ្សេងៗទៀតដែលត្រូវបានលើកមកពិភាក្សាមានដូចជា ការរៀបចំផែនការមេក្នុងការទប់ស្កាត់ និងរំដោះទឹកជំនន់ ក៏ដូចជាការរក្សាទុកប្រភពទឹកសម្រាប់បំពេញតម្រូវការប្រជាកសិករក្នុងការស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មិនត្រឹមតែជាបណ្តាញគមនាគមន៍ផ្លូវទឹក និងសរសៃឈាមសេដ្ឋកិច្ចដ៏ធំសម្បើមតភ្ជាប់ពីទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រោងអភិវឌ្ឍន៍បែបចម្រុះដែលតម្រូវឱ្យមានការគិតគូរយ៉ាងហ្មត់ចត់បំផុតលើវិស័យធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងជូនជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្ម សួនឧស្សាហកម្ម…

  • ក្រសួងធនធានទឹក បើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ

    ក្រសួងធនធានទឹក បើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ

    ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងកំណត់លក្ខណៈបច្ចេកទេស ព្រមទាំងរកដំណោះស្រាយផលប៉ះពាល់លើការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងរំហូរទឹកជំនន់ នៅតាមបណ្តោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលគម្រោងប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំពុងឈានដល់ផែនការ អភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីធានាឱ្យបាននូវការសម្របសម្រួលបច្ចេកទេសយ៉ាងសុខដុមរមនារវាងការគូសវាសគម្រោងផ្លូវទឹក និងប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់។ កិច្ចពិភាក្សាផ្ដោតសំខាន់លើចំណុចស្នូលមូយចំនួន ពិសេសការកំណត់ផលប៉ះពាល់បឋម ហើយលទ្ធផលនៃការសិក្សារបស់ក្រុមការងារបច្ចេកទេសក្រសួង បានបង្ហាញថា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤០.០០០ហិកតា (៣៩.៦៧៨ហិកតា) នៅតាមបណ្តោយគម្រោង នឹងត្រូវទទួលរងផលប៉ះពាល់។ ក្នុងកិច្ចប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដាក់ចេញនូវលក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបច្ចេកទេសច្បាស់លាស់ ដើម្បីសាងសង់ឡើងវិញ ឬកែលម្អប្រព័ន្ធដោះទឹក និងប្រព័ន្ធបញ្ជូនទឹក ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពកសិកម្មរបស់ប្រជាពលរដ្ឋ។ ការគ្រប់គ្រងរំហូរទឹកជំនន់រំពុះក្នុងកិច្ចប្រជុំ ក្នុងការរៀបចំផែនការមេក្នុងការទប់ស្កាត់ និងរំដោះទឹកជំនន់ ក៏ដូចជាការរក្សាទុកប្រភពទឹកសម្រាប់បំពេញតម្រូវការប្រជាកសិករក្នុងការស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មិនត្រឹមតែជាបណ្តាញគមនាគមន៍ផ្លូវទឹក និងសរសៃឈាមសេដ្ឋកិច្ចដ៏ធំសម្បើមតភ្ជាប់ពីទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រោងអភិវឌ្ឍន៍បែបចម្រុះដែលតម្រូវឱ្យមានការគិតគូរយ៉ាងហ្មត់ចត់បំផុតលើវិស័យធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងជូនជាតិ និងប្រជាជន។ គម្រោង «ព្រែកជីកហ្វូណនតេជោ» (Funan Techo Canal) ប្រសិនបើរួចរាល់តាមផែនការ…

  • ការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ សីហា

    ការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ សីហា

    ប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងត្រូវជ្រើសរើសផ្លូវការនៅថ្ងៃទី១៤ ខែសីហាខាងមុខ មុនពេលឈានទៅបើកកិច្ចប្រជុំលើកដំបូងនៅក្នុងខែកញ្ញា។ នេះបើការបញ្ជាក់របស់លោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ លោកបានប្រាប់សារព័ត៌មានថៃថា មានបញ្ជីឈ្មោះអ្នកជំនាញប្រមាណ ១០រូប មកពីអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដែលត្រូវជ្រើសរើស ហើយកិច្ចប្រជុំលើកដំបូង អាចនឹងធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់, ទីក្រុងប៉ារីស ប្រទេសបារាំង, ប្រទេសសិង្ហបុរី ឬប្រទេសវៀតណាម ដើម្បីកំណត់ក្របខ័ណ្ឌរួម និងវិធាននៃនីតិវិធី។ ដោយឡែក ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា មកទល់ពេលនេះនីតិវិធីនៃការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សារបានដំណើរការទៅមុខធម្មតា និងតាមពេលវេលាកំណត់។ ​ ឯកឧត្តមពន្យល់ថា ក្នុងករណីដែលភាគីទាំងពីរ កម្ពុជា ថៃ មិនអាចព្រមព្រៀងគ្នាជ្រើសរើសប្រធានគណៈកម្មការទីប្រាំនេះបានទេ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីធ្វើការតែងតាំងប្រធានរូបនេះជំនួសវិញភ្លាមៗ ដើម្បីកុំឱ្យដំណើរការក្តីត្រូវជាប់គាំង។ សូមរំលឹកថា ដំណើរការនេះបានចាប់ផ្តើមបន្ទាប់ពីកម្ពុជាបានជូនដំណឹងជាផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីខែមិថុនា អំពីការចាប់ផ្តើមនីតិវិធីផ្សះផ្សារដោយបង្ខំ ក្រោមឧបសម្ព័ន្ធនៃ UNCLOS លើតំបន់ទាមទារសមុទ្រត្រួតស៊ីគ្នា បន្ទាប់ពីថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៥ ខែមេសា។ កម្ពុជាចាត់ទុកថា ការលុបចោល MoU ឆ្នាំ២០០១ ធ្វើឱ្យបាត់បង់យន្តការចរចាទ្វេភាគី…

  • សារធាតុញៀនជាងមួយតោន ដែលឥណ្ឌូណេស៊ីចាប់បាន គឺដឹកចេញពីថៃ មិនពាក់ព័ន្ធកម្ពុជាទេ

    សារធាតុញៀនជាងមួយតោន ដែលឥណ្ឌូណេស៊ីចាប់បាន គឺដឹកចេញពីថៃ មិនពាក់ព័ន្ធកម្ពុជាទេ

    សារធាតុញៀនទម្ងន់១,៣តោន ដែលអាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់បាន​ គឺត្រូវបានដឹកចេញតាមកប៉ាល់ពីប្រទេសថៃ ដោយច្រកក្នុងការ៉ុងបោះពុម្ពម៉ាកអង្ករខ្មែរ ដែលគ្រាន់តែជាល្បិចបន្លំភ្នែករបស់ក្រុមឧក្រិដ្ឋជនប៉ុណ្ណោះ ពោលគឺមានពាក់ព័ន្ធនឹងកម្ពុជាឡើយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តមបានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ករណីបង្ក្រាបគ្រឿងញៀននៅឥណ្ឌូណេស៊ីនេះ គឺជារឿងរវាងថៃ និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ហើយការប្រើប្រាស់ការ៉ុងច្រកអង្ករខ្មែរ មិនមែនជាភស្តុតាងបង្ហាញថា គ្រឿងញៀនមានប្រភពចេញពីកម្ពុជានោះទេ ហើយអាជ្ញាធរឥណ្ឌូណេស៊ីក៏មិនបានចោទប្រកាន់មកលើកម្ពុជានោះដែរ។​សូមបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីស្ទាក់រឹបអូសសារធាតុញៀនទាំងនោះនៅលើនាវាសង្ស័យមួយ ដែលបានចាកចេញពីប្រទេសថៃ ហើយចូលដល់ដែនទឹកឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែសីហា។ អាជ្ញាធរបានរកឃើញបាវចំនួន ៦៥ការ៉ុង ផ្ទុកសារធាតុ កេតាមីន ដែលមានតម្លៃប៉ាន់ស្មានក្នុងទីផ្សារងងឹតរហូតដល់ ១១៦លានដុល្លារ។មនុស្សចំនួន ៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ៧នាក់ជាជនជាតិភូមា និងម្នាក់ជាជនជាតិតៃវ៉ាន់។ អាជ្ញាធរឥណ្ឌូណេស៊ីបានពន្យល់ថា ពួកគេកំពុងបន្តស្រាវជ្រាវរកកំពង់ផែចេញដំណើរ គោលដៅចុងក្រោយ ព្រមទាំងអត្តសញ្ញាណរបស់អ្នកផ្ញើ និងអ្នកទទួល។ ករណីនេះបានកើតឡើងបន្ទាប់ពីការរឹបអូសកញ្ឆាទម្ងន់ ៣,៣៧តោន កាលពីពេលមុន ដែលត្រូវបានដឹកជញ្ជូនពីប្រទេសថៃទៅកាន់ឥណ្ឌូណេស៊ីដូចគ្នា។ លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថាការប្រើប្រាស់ការ៉ុងអង្ករខ្មែរ​ ដើម្បីច្រក និងនាំគ្រឿងញៀនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហាក់បីដូចជាមានចេតនា និងការចង់បង្ហាញថា គ្រឿងញឿនទាំងអស់នោះគឺមានប្រភពមកពីកម្ពុជា។ វិធីសាស្រ្តនេះ​អាចនឹងត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីបង្កឱ្យមានការសង្ស័យមកលើកម្ពុជា និងធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ម៉ាកយីហោអង្ករខ្មែរ។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធជាមួយសេដ្ឋ​កិច្ចខ្មៅ បើមិនចង់មានវាសនាដូចមន្ត្រីនគរបាលខេត្តស្ទឹងត្រែង។ ការព្រមាននេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា មានមន្រ្តីនគរបាលខេត្តស្ទឹងត្រែងប្រមាណ ៩នាក់ត្រូវបានដកតំណែងដោយសារជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅនេះ។ សម្តេចបានបន្តដូច្នេះថា ៖ ថ្ងៃមុនយើងដកប្រមាណនាក់ ដូចជា៩នាក់ដែលពាក់ព័ន្ធដកចេញ អត់ឲ្យខេត្តនេះក្លាយជាខេត្តដែលជាកន្លែងសំបុកសម្រាប់សេដ្ឋកិច្ចខ្មៅនោះទេ។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែងទាំងអស់ បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន ធ្វើយ៉ាងណាកុំឱ្យខេត្ត​ជាប់ព្រំដែនឡាវ​មួយនេះ​​​​ពាក់ព័ន្ធជាមួយសេដ្ឋកិច្ចខ្មៅឲ្យសោះ។ សម្ដេចពន្យល់ថា ការបង្កើតសេដ្ឋកិច្ចស ទោះត្រូវប្រើពេលយូរបន្តិច ប៉ុន្តែកម្ពុជាអាចរក្សាភាពស្អាតរហូត ប៉ុន្តែបើជាប់ពាក់ព័ន្ធសេដ្ឋកិច្ចខ្មៅហើយ ពិបាកនឹងលាងជម្រះណាស់ ដូច្នេះត្រូវទប់ស្កាត់ឲ្យបាន។ សម្ដេចសង្កត់ធ្ងន់ថា បើមិនប្រុងប្រយ័ត្នទេ ខេត្តស្ទឹងត្រែងអាចនឹ​ង​​ក្លាយជាកន្លែងឆ្លងកាត់ដ៏ធំមួយសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា សេដ្ឋកិច្ចខ្មៅ គឺសំដៅទៅលើសេដ្ឋទីផ្សារងងឹត ឬហៅថាសេដ្ឋកិច្ចក្នុងអំពើខុសច្បាប់ជាដើម។ លោកបណ្ឌិតបានបន្ថែមថា ៖ ដូចជាល្បែងអនឡាញស្កេមមីងនេះដែលចាត់ទុកថាសេដ្ឋកិច្ចខ្មៅមួយដែរ ក្នុងន័យសម្ដេចនាយករដ្ឋមន្រ្តីលើកឡើងនេះ ហើយទី២ទាក់ទងការជួញដូរនូវទំនិញខុសច្បាប់ជាច្រើនទៀត ដូចជាការជួញដូរសពាវុធ ការជួញដូរនូវព្រៃឈើខុសច្បាប់ជាដើម ការជួញដូររ៉ែខុសច្បាប់ជាដើម។ ​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ក្នុងនោះមាន ខេត្តក្រចេះ ស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូច្នេះ…