Category: ព័ត៌មានជាតិ

  • កម្ពុជាដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដើម្បីសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

    កម្ពុជាដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដើម្បីសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

    កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលយុទ្ធសាស្ត្រនេះមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្នដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ។ យុទ្ធសាស្រ្តជាតិថ្មីនេះ ឈរលើគោលការណ៍សំខាន់ធំៗចំនួន ៣ ក្នុងនោះមាន តួនាទីរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ, ការអភិវឌ្ឍធុរកិច្ចថ្មីដោយផ្ដោតលើប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។ ធុរកិច្ចថ្មី ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍ និងសហគ្រិនភាព ដែលប្រទេសជាច្រើន ក្នុងតំបន់ និងសកលលោក បាននិងកំពុងយកចិត្តទុកដាក់។ ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និងធំ ដោយសារធុរកិច្ចថ្មីប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី ជាជាងទីផ្សារដែលមានស្រាប់។ នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គ្រប់តួអង្គនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ដើម្បីបង្កើតសហថាមពល និងបរិស្ថានអំណោយផលដល់ការអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានភាពប្រកួតប្រជែងខ្ពស់។ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចថា ធុរកិច្ចថ្មីមានសក្ដានុពល និងកាលានុវត្តភាព ក្នុងការពង្រីកអាជីវកម្មយ៉ាងរហ័ស ដើម្បីក្លាយទៅជាក្រុមហ៊ុនធុរកិច្ចថ្មី…

  • ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី

    ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី

    ឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានរិះគន់ប្រទេសថៃថា ខិតខំប្រកែកមិនទទួលស្គាល់កំហុស​ ហើយបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់​ខ្លួន​ ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកខ្មែរជាង​ ៦៥ម៉ឺននាក់ ដែលបង្ហាញនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ​។ ការឆ្លើយតបរបស់អគ្គនាយក CMAC នេះធ្វើឡើងបន្ទាប់ពីមានការចេញមកបកស្រាយពីភាគីទាហានថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកទៅលើទីតាំងជនស៊ីវិលកម្ពុជា និងទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅតាមព្រំដែនកម្ពុជា-ថៃទេ។ អគ្គនាយក CMAC បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីថ្ងៃទី១១ ខែសីហានេះថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន ៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់​បែក​ និងគ្រាប់យុទ្ធភណ្ឌទូទៅ។​ ប្រជាជនរងផលប៉ះពាល់មានចំនួនជាង ៩ម៉ឺនគ្រួសារ​ ស្មើនឹងចំនួនមនុ​ស្ស ៣៦ម៉ឺន៥ពាន់នាក់។ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានពីសំណល់យុទ្ធភណ្ឌ ដែលសល់ពីសង្គ្រាមសៀមឈ្លានពានរួចរាល់បានចំនួន ៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង ៣ ៨០០គីឡូម៉ែត្រក្រឡា​។ តួរលេខខាងលើនេះមិនទាន់រាប់បញ្ចូលចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានបោះបង់ចោល​ផ្ទះសម្បែង ដោយសារការភ័យខ្លាចសង្គ្រាមទេ។ ទោះបីជាភាគីថៃខិតខំប្រកែកមិនទទួលស្គាល់ការពិតក៏ដោយ ក៏ឯកឧត្តម ហេង រតនា បញ្ជាក់ថា កម្ពុជាមានភស្តុតាងជាច្រើនក្រៅពីប្រជាជនកម្ពុជាដែលជាជនរងគ្រោះផ្ទាល់ ក្នុងនោះនៅការខូចខាតប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម…

  • រដ្ឋកំពុងពង្រីកវិសាលភាពសេវាសុខាភិបាលដល់ពលរដ្ឋឱ្យបាន ៨០% និងកាត់បន្ថយចំណាយផ្ទាល់ខ្លួនឲ្យនៅត្រឹម ៣៥%

    រដ្ឋកំពុងពង្រីកវិសាលភាពសេវាសុខាភិបាលដល់ពលរដ្ឋឱ្យបាន ៨០% និងកាត់បន្ថយចំណាយផ្ទាល់ខ្លួនឲ្យនៅត្រឹម ៣៥%

    កម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការគ្របដណ្តប់សុខភាពជូនប្រជាជនឱ្យបាន ៨០ភាគរយ និងកាត់បន្ថយចំណាយសុខាភិបាលពីហោប៉ៅផ្ទាល់ខ្លួនរបស់គ្រួសារ ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសុខាភិបាលសរុប។ នេះបើតាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា។ លោកបានលើកឡើងដូច្នេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងវេទិកាលើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ ​ឯកឧត្តមបន្តថា កម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលបន្ថែម និងធានាប្រសិទ្ធភាពនៃការផ្គត់ផ្គង់ឱសថ សម្ភារ និងបរិក្ខារពេទ្យ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤១ភាគរយ ស្មើនឹងប្រមាណ ៧លាននាក់ កំពុងទទួលបានកិច្ចគាំពារសុខភាពតាមរយៈប្រព័ន្ធគាំពារសង្គម ខណៈការគ្របដណ្តប់សេវាសុខាភិបាលបានកើនឡើងពី ៦០,១ភាគរយ ក្នុងឆ្នាំ២០២៤ ដល់ ៦៣,៦ភាគរយ ក្នុងឆ្នាំ២០២៥។ បើតាមឯកឧត្តម ការកែលម្អវិស័យសុខាភិបាល និងការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ទាមទារឱ្យមានហិរញ្ញប្បទានប្រកបដោយចីរភាព ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ព្រមទាំងការគាំទ្រ និងការតាមដានត្រួតពិនិត្យយ៉ាងដិតដល់ពីស្ថាប័នសភា។ ចំណែកលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននៅតំបន់ជនបទ សហគមន៍ងាយរងគ្រោះ និងក្រុមប្រជាជនងាយរងគ្រោះ នៅតែជួបប្រទះការលំបាកក្នុងការទទួលបានសេវាសុខាភិបាលដែលមានគុណភាព។ លោកជំទាវចាត់ទុកថា…

  • ស្ថាបត្យករកម្ពុជារួមគ្នារៀបចំទីក្រុង និងលំនៅឋាន ប្រែក្លាយប្រទេសឱ្យទៅជារដ្ឋស៊ីវិល័យ

    ស្ថាបត្យករកម្ពុជារួមគ្នារៀបចំទីក្រុង និងលំនៅឋាន ប្រែក្លាយប្រទេសឱ្យទៅជារដ្ឋស៊ីវិល័យ

    ក្រសួងរៀបចំដែនដីណែនាំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ឲ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់បុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីជំរុញឲ្យស្ថាប័នដំណើរការទៅមុខ និងរួមចំណែកដល់ការងាររៀបចំក្រុង ក្នុងគោលដៅរួមប្រែក្លាយកម្ពុជាទៅជាប្រទេសរដ្ឋស៊ីវិល័យ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ក្នុងឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តរបស់ក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវផែនការមួយចំនួន សម្រាប់ជាចន្លុះបំភ្លឺផ្លូវដល់ក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា បន្តដំណើរឆ្ពោះទៅមុខក្នុងការអនុវត្តការងារ ជាឧត្តមប្រយោជន៍ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ដឹកនាំជារួម សម្រាប់ធានាដំណើរការប្រតិបត្តិការរបស់ក្រសួងដែលជាមូលដ្ឋានគ្រឹះ ឬជាឬសកែវនៃវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំថា ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ក្នុងនាមគណៈស្ថាបត្យករកម្ពុជា ត្រូវរក្សាស្មារតីសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម ព្រមទាំងការពារសង្គមនិងសេដ្ឋកិច្ចផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពេលវេលានេះ ជាឱកាសដ៏ល្អសម្រាប់កម្ពុជាបើគិតចាប់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មក និងបន្ទាប់ពីយើងបានបង្កើតបរិយាកាស គ្មានវិវាទនៅកម្ពុជា ដែលរួមមានការចុះបញ្ជីដីបង្ហើយ…

  • ប្រធានគណៈកម្មការជំនាញរដ្ឋសភា៖ បញ្ញាសិប្បនិម្មិតមិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលបានទេ

    ប្រធានគណៈកម្មការជំនាញរដ្ឋសភា៖ បញ្ញាសិប្បនិម្មិតមិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលបានទេ

    មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានលើកឡើងថា បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលនោះទេ តែបញ្ញាសិប្បនិម្មិត អាចជួយបុគ្គលិកសុខាភិបាលគ្រប់គ្រងទិន្នន័យព័ត៌មាន និងកាត់បន្ថយបន្ទុកផ្នែករដ្ឋបាល ។ ក្នុងកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសាកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាកម្ពុជា បានថ្លែងថា បញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរអ្វីដែលអាចធ្វើទៅបានក្នុងការថែទាំសុខភាព។ បញ្ញាសិប្បនិម្មិត អាចជួយបុគ្គលិកសុខាភិបាលគ្រប់គ្រងទិន្នន័យព័ត៌មាន គាំទ្រការធ្វើសេចក្តីសម្រេចចិត្ត កែលម្អប្រព័ន្ធជូនដំណឹង និងកាត់បន្ថយបន្ទុកផ្នែករដ្ឋបាល។ ប៉ុន្តែបញ្ញាសិប្បនិម្មិត មិនមែនជាការជំនួសវេជ្ជបណ្ឌិត គិលានុបដ្ឋា យិកា ឬបុគ្គលិកសុខាភិបាលតាមសហគមន៍នោះទេ ។ លោកជំទាវសង្កត់ធ្ងន់ថា បច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ដោយគ្មានការទទួលខុសត្រូវ អាចធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរឡើង។ នវានុវត្តន៍ដែលគ្មានការការពារផ្នែកសីលធម៌ អាចធ្វើឱ្យទំនុកចិត្តលើប្រព័ន្ធសុខាភិបាលជារួម ចុះអន់ខ្សោយ ។ ក្នុងវេទិកាដែលមានសមាជិកចំនួន៣១ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលរួមផងនោះ លោកជំទាវ ឡោក ខេង បានរំលេចពីសមិទ្ធផលក្នុងវិស័យសុខាភិបាលដែលកម្ពុជាសម្រេចបាន…

  • ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនបានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំ

    ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនបានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំ

    ក្រសួងសុខាភិបាល បានបំពាក់គ្រឿងឥស្សរិយយសដល់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ ដែលបានជួយពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្មនៅកម្ពុជា។ ក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្មនៅកម្ពុជា ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ មកពីទីក្រុង Chengdu ខេត្ត Sichuan នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលជូនអ្នកជំងឺកម្ពុជាប្រមាណ ១១ ០០០ នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យចិនក៏បានចុះបំពេញបេសកកម្មផ្តល់សេវាសុខាភិបាលនៅ ២០ រាជធានី-ខេត្ត ដោយបានផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤ ០០០ នាក់។ ការចូលរួមរបស់ក្រុមគ្រូពេទ្យចិននេះ ត្រូវបានក្រសួងសុខាភិបាលចាត់ទុកថាជាការរួមចំណែកជាក់ស្តែងក្នុងការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេវាវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា។ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនទាំងនេះ ដើម្បីជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់ ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សមាជិកក្រុមគ្រូពេទ្យចិន និងភ្ញៀវកិត្តិយសជាច្រើនរូប។ យោងតាមក្រសួងសុខាភិបាល កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង…

  • ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ JICA រៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

    ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ JICA រៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

     ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល៣ឆ្នាំ ក្នុងគោលបំណងពង្រឹងការធ្វើផែនការរយៈពេលវែង សមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា។ គម្រោងបានរៀបចំផែនការសំខាន់ៗក្នុងវិស័យទឹកស្អាត ក្នុងនោះមានគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្តជាគំរូសម្រាប់ខេត្តកំពត និងខេត្តព្រៃវែង និងផែនការមេរបស់រដ្ឋាករទឹកកំពត។ ជាងនេះទៅទៀត គម្រោងក៏បានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ព្រមទាំងរដ្ឋាករទឹកសាធារណៈ តាមរយៈការចុះសិក្សាដល់មូលដ្ឋាន សិក្ខាសាលាបច្ចេកទេស ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងការរៀបចំផែនការរួមគ្នា។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលជប៉ុន និង JICA សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីថ្ងៃនេះគឺជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោងនិងជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ឯកសារទាំងអស់ដែលគម្រោងសម្រេចបានមិនមែនគ្រាន់តែជារបាយការណ៍ដែលរៀបចំឡើងសម្រាប់គម្រោងនេះប៉ុណ្ណោះទេតែវាជាឧបករណ៍សម្រាប់ការគ្រប់គ្រងនិងការធ្វើផែនការជាក់ស្តែងដែលនឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ២០៤០។ ឯកឧត្តមបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្តប្រើប្រាស់គោលការណ៍ណែនាំទាំងនេះយ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ ព្រមទាំងបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ លោក Sanui Kazumasa…

  • ថៃសង់លេណដ្ឋាន និងអូសបណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ ៣៣៣ ក្នុងដីកម្ពុជា

    ថៃសង់លេណដ្ឋាន និងអូសបណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ ៣៣៣ ក្នុងដីកម្ពុជា

    រដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយបានទាមទារឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ ការប្រកាសតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ បន្ថែមលើនេះ នៅថ្ងៃទី៧ ខែសីហា រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ខ្លួនចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ របស់កម្ពុជាថែមទៀត។ សកម្មភាពទាំងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងជាការរំលោភលើកាតព្វកិច្ចក្រោមសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមក្រសួងការបរទេសកាលពីយប់ថ្ងៃទី ១១ សីហារាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទាំងនេះ និងបានបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ទាំងអស់ខាងលើ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១ លើ ២០០ពាន់ របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការចង់បានជាឯកតោភាគីរបស់ថៃឡើយ ហើយទាមទារឱ្យថៃបញ្ឈប់សកម្មភាពរំលោភបំពានទាំងអស់ជាបន្ទាន់។…

  • អ្នកជំនាញថៃបន្តរិះគន់សៀមអំពីជំហរមិនច្បាស់លាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ​

    អ្នកជំនាញថៃបន្តរិះគន់សៀមអំពីជំហរមិនច្បាស់លាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ​

    អ្នកវិភាគថៃបានរិះគន់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ តបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកយល់ថា វាបានបង្ហាញចំណុចខ្សោយនៃជំហរការទូត និងភាពជឿជាក់បានរបស់ថៃនៅលើឆាកអន្តរជាតិ។ ក្នុងអត្ថបទវិភាគមួយក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ» ចុះផ្សាយក្នុងសារព័ត៌មានថៃ​កាលពីថ្ងៃទី១០សីហា លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវផ្នែកនយោបាយអន្តរជាតិក្នុងតំបន់អាស៊ាន បានចង្អុលបង្ហាញពីចំណុចខ្សោយធំៗនៃជំហរការទូតរបស់ថៃ ឆ្លើយតបទៅនឹងលោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ផ្អែកលើការវិភាគរបស់អ្នកជំនាញរូបនេះ ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យការឆ្លើយតបរបស់ក្រសួងការបរទេសថៃ ខ្វះតថភាពជាក់ស្តែង និងអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្យានុភាពការទូតរបស់ប្រទេសថៃខ្លួនឯង។ អ្នកស្រាវជ្រាវផ្នែកនយោបាយអន្តរជាតិថៃរូបនេះ បានគូសបញ្ជាក់ថា ចំពោះករណីដែល UN រាយការណ៍ថាមានជនភៀសខ្លួនកម្ពុជាប្រមាណ ៦៥ម៉ឺន នាក់ ដោយសារជម្លោះព្រំដែន ភាគីថៃបានតវ៉ាថា ពួកគេមួយផ្នែកជាប្រជាជនដែលរស់នៅក្នុងតំបន់មជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយមិនព្រមចាកចេញទៅវិញ ដូច្នេះពួកគេត្រូវចាត់ទុកជាអ្នកឈ្លានពានដែនដីថៃ មិនមែនជនភៀសខ្លួនក្នុងស្រុកឡើយ។ ប៉ុន្តែតាមការវិភាគរបស់លោក Suphalak ការដែលថៃលើកយករឿងមជ្ឈមណ្ឌលជនភៀសខ្លួនកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ មកពន្យល់អំពីស្ថានភាពជនភៀសខ្លួនក្នុងស្រុកនាពេលបច្ចុប្បន្ន គឺជាការភ្ជាប់ព្រឹត្តិការណ៍ពីរដែលមិនមានទំនាក់ទំនងគ្នាដោយផ្ទាល់។ លោកកត់សម្គាល់ថា ភាគីថៃមិនដែលធ្វើជំរឿនប្រជាពលរដ្ឋ ដែលថៃអះអាងថាបានបន្តរស់នៅលើទឹកដីថៃនោះទេ។ ​ លើសពីនេះ ប្រជាជនខ្មែរភាគច្រើនរស់នៅក្នុងដែនដីហួសពីខ្សែព្រំដែនដែលថៃទាមទារទៅទៀត ដូច្នេះការសន្និដ្ឋានថាពួកគេមិនព្រមចាកចេញពីដីថៃ គឺជាការអះអាងលើសពីការពិត។ ជាមួយគ្នានេះ លោក Suphalak ក៏បានចោទសួរអំពីការអះអាងថា…

  • ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អ

    ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អ

    ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្រសយងបញ្ជាក់ថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មានខេត្តចំនួន៧ រាជធានី-ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៣១៤នាក់ (ស្រី៤៨៧នាក់) ស្មើនឹង០,៨៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១១៥នាក់ (ស្រី៣៩៥នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៩នាក់ (ស្រី៩២នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព១២១នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៤១នាក់ និងគ្រោះថ្នាក់ចរាចរណ៍៧នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២៨នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា…