-
ក្រសួងរៀបចំដែនដី នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ដោយផ្ដើមពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សិលានេះ ។ ក្នុងវេទិកាសាធារណៈពិគ្រោះយោបល់លើគម្រោងកែលម្អទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមការងារចុះជួយស្រុកកំពង់សិលា អភិបាលខេត្តព្រះសីហនុ គណៈអភិបាលស្រុក និងប្រជាពលរដ្ឋនៅស្រុកកំពង់សិលា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការមួយដែលយើងគ្រោងធ្វើសម្រាប់ស្រុកកំពង់សិលានេះ គឺរៀបចំទីប្រជុំជនឱ្យបានស្អាតបាត ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងជំរុញលើកទឹកចិត្តឱ្យយើងរៀបចំស្រុកទេសឲ្យបានរៀបរយ និងស្អាតបាត។ ដូច្នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសាកល្បងយកស្រុកកំពង់សិលាមកធ្វើជាគំរូសម្រាប់ការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ក្នុងនោះ មានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ ដោយគិតគូរពីសុវត្ថិភាពនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។ ជាមួយនេះ សាលារៀនដែលជាកន្លែងបណ្ដុះធនធានមនុស្ស និងមណ្ឌលសុខភាពក៏ត្រូវរៀបចំឱ្យបានរៀបរយដែរ ។ ឯកឧត្តម…
-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍លើវិស័យអប់រំ និងសុខាភិបាល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ ឆ្លើយតបតាមតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំឲ្យពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៅខេត្តព្រះសីហនុ នាពេលនេះ គឺដើម្បីបានស្ដាប់មតិយោបល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ថាតើយើងគួរធ្វើដូចម្ដេចដើម្បីឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ មានភាពរឹងមាំ នវានុវត្តន៍ និងអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។ ដើម្បីឱ្យសេវាសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរនោះ គឺមិនមែនជាការទទួលបានអ្នកជំងឺច្រើនសម្រាប់ផ្ដល់សេវាថែទាំព្យាបាលនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជាប្រជាជនសកល ដែលគ្មានជំងឺដង្កាត់នានា ស្របតាមប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ដែលតែងតែលើកឡើងនូវសារអំពីសុខភាព ចរិយាមារយាទ និងសីលធម៌រស់នៅ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សុខភាពរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកទៅលើសង្គម សេដ្ឋកិច្ចនិងមូលដ្ឋាន…
-
ធុរជនមកពីហុងកុង ក្វាងទុង និងម៉ាកាវ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ។ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណ២០ក្រុមហ៊ុន បានសម្ដែងចំណាប់អារម្មណ៍ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល ។ ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបានគូសរំលេចអំពីការដាក់ចេញគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារ លើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា ។…
-
សម្តេចធិបតី៖ វប្បធម៌-ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិដើមភាគតិចធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល

ក្នុងសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធ «ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក» លើកទី៣២ និងលើកទី២២ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតអបអរសាទរ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ ជីវភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់បងប្អូនជនជាតិដើមភាគតិចនៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២៦ នេះ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតលើការរួមបញ្ចូលគ្នានូវចំណេះដឹងប្រពៃណី និងវិស័យសុខាភិបាលបែបទំនើប ដើម្បីកែលម្អសុខុមាលភាពក្នុងសហគមន៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះស្មារតីស្នេហាជាតិ ការចូលរួមថែរក្សាធនធានធម្មជាតិ និងការរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ដែលបានធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌»ដ៏ស្រស់ត្រកាល និងរស់រវើក។ ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តគោលនយោបាយជាតិ ព្រមទាំងពន្លឿនការកំណត់អត្តសញ្ញាណ និងការចុះបញ្ជីដីសមូហភាពជូនសហគមន៍។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលជំរុញឱ្យមានការបណ្តុះបណ្តាលជំនាញឆ្មបបែបវេជ្ជសាស្ត្រទំនើប ការបង្កើតមុខរបរ បង្កើនប្រាក់ចំណូលតាមរយៈទេសចរណ៍វប្បធម៌ និងធម្មជាតិ ព្រមទាំងការរៀបចំមជ្ឈមណ្ឌលពិព័រណ៍សហគមន៍សម្រាប់រៀបចំការសិក្សាស្រាវជ្រាវ និងអភិរក្សយូរអង្វែង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលជំរុញការផ្តល់ឱកាសអប់រំ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលដល់យុវជនជនជាតិដើមភាគតិច ព្រមទាំងលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយឲ្យបង្កើនការផលិត និងផ្សព្វផ្សាយអំពីសក្តានុពល…
-
ក្រុមហ៊ុនឯកជនចំនួន២ ចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារផ្គត់ផ្គង់អង្ករសរីរាង្គ និងសណ្តែកដី

ក្រុមហ៊ុនប្រមូលទិញកសិផល ចំនួន២បានចុះកិច្ចសន្យាពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់អង្ករសរីរាង្គចំនួន ៤ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ១៥ ០០០តោន និងសណ្តែកដីសរីរាង្គចំនួន ១០តោននាឆ្នាំ២០២៦នេះ។ ក្នុងក្របខ័ណ្ឌគម្រោងគជ់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជន ជាមួយសហគមន៍កសិកម្មនេះ នឹងបង្កើតឱកាសទីផ្សារថ្មីសម្រាប់កសិករដែលមានទំហំផលិតកម្មតូចប្រមាណ ៣ ៥០០នាក់ មកពីសហគមន៍កសិកម្មចំនួន ២៨ នៅខេត្តព្រះវិហារ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd. និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក្រោមការសម្របសម្រួលដោយគម្រោងគជ់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកឧកញ៉ា សុង សារ៉ន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AMRU Rice (Cambodia)…
-
ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា ។ ព្រមជាមួយគ្នានេះ ម៉ាឡេស៊ីនឹងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធជាមួយប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ ជាដើម។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្តរបស់ម៉ាឡេស៊ី។ ឯកឧត្ដមបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីហើយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា…
-
កម្ពុជាស្នើកាកបាទក្រហមអន្តរជាតិជំរុញឱ្យភាគីថៃទទួលខុសត្រូវលើទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ នៅតាមព្រំដែន

កម្ពុជាបានស្នើទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ឱ្យបន្តជំរុញភាគីថៃឱ្យទទួលខុសត្រូវចំពោះទង្វើបំផ្លិចបំផ្លាញកម្ទេចផ្ទះសំបែង និងផលដំណាំរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និងបន្តគាំទ្រជនភៀស សឹកកម្ពុ ជាដើម្បីបានវិលត្រឡប់ទៅកាន់ទីជម្រកផ្ទះសំបែងរបស់ពួកគាត់វិញ។ សំណើរនេះត្រូវបាន ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើកឡើង នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា ក៏បានស្នើឱ្យ ICRC ជួយជំរុញឱ្យភាគីថៃគោរពអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ការប្រីប្រាស់គ្រាប់បែកចង្កោម និងអាវុធសារធាតុគីមីឱ្យបានម៉ឺងម៉ាត់។ ក្រោយអនុវត្តបទឈប់បាញ់រយៈពេល៧ខែកន្លងទៅនេះ អង្គភាពស៊ីម៉ាកកំណត់បានតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមសេរីថ្មី M42,M46 និង M85 លើផ្ទៃដីជិត ២ ៧០០គីឡូម៉ែត្រក្រឡា ដោយមានគ្រាប់បែកចង្កោមចំនួនប្រមាណ៦ ទៅ៧លានកូនគ្រាប់ នៅរាយប៉ាយតាមភូមិឋាន ស្រែចម្ការរបស់ប្រជាពលរដ្ឋទាំងក្នុង៣៣៥ភូមិ ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ចំនួនគ្រាប់បែកសេរីថ្មីដែលកើតឡើងនៅមាតុភូមិកម្ពុជានេះ មានទំហំច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបសង្គ្រាមលីបង់…
-
ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ១០លានដុល្លារ បង្កើតរោងចក្រកែច្នៃអំបិលក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនក្នុងស្រុកមួយ បានបោះទុនវិនិយោគជាង ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ ដែលជាសញ្ញាវិជ្ជមានក្នុងការជំរុញវិស័យអំបិលកម្ពុជា ឱ្យកាន់តែរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម«គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ការវិនិយោគនេះត្រូវបានមើលឃើញថាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ ស្របពេលដែលអំបិលត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្ត្រ និងជាទំនិញជាតិរបស់កម្ពុជា។ ខណៈកន្លងមក វិស័យអំបិលនៅកម្ពុជា ជាពិសេសនៅខេត្តកំពត និងកែប បានជួបប្រទះបញ្ហាប្រឈមមួយចំនួន។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកដំណើរការរោងចក្រកែច្នៃអំបិលនេះ ដោយរំពឹងថានឹងជួយកាត់បន្ថយការនាំចូលអំបិលពីបរទេស និងលើកកម្ពស់គុណភាពអំបិលក្នុងស្រុក ដែលមានគុណភាពល្អ។ បើតាមលោក ប៊ុន ណារិន ទីផ្សារអំបិលកម្ពុជាឆ្នាំនេះ ហាក់ល្អប្រសើរជាងឆ្នាំមុន ដោយអំបិល ១បាវ ចំណុះ ៥០គីឡូក្រាម អាចលក់បាន ២ម៉ឺនរៀល ខណៈកាលពីឆ្នាំមុនអាចលក់បានតែ ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ។ បច្ចុប្បន្ន សមាជិកនៃសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប មានចំនួនជាង ១០០គ្រួសារ ជាមួយផ្ទៃដីប្រមាណ ៣ ទៅ ៤ពាន់ហិកតា…
-
ឯកឧត្តម ប្រាក់ សុខុន ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាពាក់ព័ន្ធផ្ទាល់នឹងអាស៊ាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនអាចចាត់ទុកគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធដោយផ្ទាល់ផងដែរនឹងអាស៊ាន។ ក្នុងពិធីបង្ហូតទង់អាស៊ានដើម្បីអបអរសាទរខួបលើកទី៥៩នៃការបង្កើតអាស៊ាន ដែលរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ប្រមុខការទូតកម្ពុជាបានរំលឹកថា គោលការណ៍គ្រឹះរបស់អាស៊ានគឺការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យនិងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ការលះបង់ចោលនូវការគំរាមកំហែងឬការប្រើប្រាស់កម្លាំង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ សម្រាប់ឯកឧត្តម ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាការសាកល្បងចំពោះការប្តេជ្ញាចិត្តរួមរបស់អាស៊ានចំពោះគោលការណ៍ទាំងនេះ។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ទៀតថា មានតែដំណោះស្រាយដែលត្រឹមត្រូវ ដោយសន្តិវិធី និងមាននិរន្តរភាពប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្បែរខាងគ្នា ក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ហេតុដូច្នេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព នូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញភ្លាមៗនូវការងារវាស់វែង និងការបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ព្រមទាំងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹក ទៅកាន់ផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាចុងក្រោយ រដ្ឋមន្រ្តីការបរទេសកម្ពុជាបានអំពាវនាវឱ្យអាស៊ានរួមគ្នាធានាថា អ្នកជំនាន់ក្រោយៗអាចរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរក្សាបាននូវសន្តិភាពផ្ទៃក្នុង មានទំនុកចិត្តលើអត្តសញ្ញាណរបស់ខ្លួន និងមានសមត្ថភាពក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង៕ សេង បារាំង AMS
-
ការបុករត់នៅសែនសុខ៖ គ្រួសារជនរងគ្រោះទទួលសំណង ៦ម៉ឺនដុល្លារ តែជនបង្កប្រឈមទោសព្រហ្មទណ្ឌដដែល

គ្រួសាររបស់ជនបង្ក សាម ម៉ីជូ ដែលបានបើករថយន្តទំនើបបុកបុរសម្នាក់ស្លាប់នៅក្បែរផ្សារអ៊ីអន២ ខណ្ឌសែនសុខ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ បានផ្តល់សំណង៦ម៉ឺនដុល្លារដល់គ្រួសារជនរងគ្រោះ។ តែទោះបីយ៉ាងណា ជនបង្កនៅតែប្រឈមមុខនឹងទោសព្រហ្មទណ្ឌជាប់ពន្ធនាគារដដែល។ ឪពុករបស់ជនបង្កឈ្មោះ សាម ម៉ីជូ បានផ្តល់សំណងរដ្ឋប្បវេណីចំនួន៦ម៉ឺនដុល្លារ ដល់ប្រពន្ធជនរងគ្រោះក្នុងហេតុការណ៍បុកស្លាប់ស្វាមីរបស់ខ្លួនកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្សារទំនើបអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការផ្តល់សំណងនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជាថ្នូរ ភាគីគ្រួសារជនរងគ្រោះបានយល់ព្រមដកពាក្យបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលចុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់សាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាមានការដោះស្រាយបញ្ចប់សំណងរដ្ឋប្បវេណីក៏ដោយ ក៏ជនបង្កមិនអាចរួចខ្លួនពីទោសព្រហ្មទណ្ឌបានឡើយ។ ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការព្រមព្រៀង ឬការទូទាត់សំណងរដ្ឋប្បវេណីជូនជនរងគ្រោះ គឺជាការរំលត់ត្រឹមតែបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ។ ប៉ុន្តែ មិនធ្វើឱ្យរំលត់បណ្ដឹងអាជ្ញា ឬរំលត់ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ។ ដូច្នេះ ដំណើរការក្តីផ្នែកព្រហ្មទណ្ឌ នៅតែបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការសម្រេចទោស ការអនុវត្តទោស ឬការពិចារណាលើស្ថានសម្រាលទោសផ្សេងៗ…