Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិព្រះវិហារស្នើឲ្យប្រធានបេសកកម្ម AOT ធ្វើការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជានិងថៃ

    អាជ្ញាធរជាតិព្រះវិហារស្នើឲ្យប្រធានបេសកកម្ម AOT ធ្វើការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជានិងថៃ

    អាជ្ញាធរជាតិព្រះវិហារបានសំណូមពរដល់ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT-KH សូម បន្តជួយសម្របសម្រួល និងរួមចំណែកជំរុញឱ្យស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា និងថៃ វិលត្រឡប់មករកភាពប្រក្រតី សន្តិភាព និងស្ថិរភាពឡើងវិញ។ ការស្តារប្រក្រតីភាពនេះ គឺដើម្បីបង្កលក្ខណៈឱ្យក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារអាចវិលត្រឡប់ទៅបំពេញភារកិច្ច និងអនុវត្តការងារអភិរក្ស ជួសជុល ស្រាវជ្រាវ តាមដាន និងគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារបានពេញលេញ និងប្រកបដោយសុវត្ថិភាព។ ការសំណូមពរនេះធ្វើឡើងនៅពេលក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃទី៩ សីហា ឆ្នាំ២០២៦។ យោងតាមរបាយការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ កាលពីឆ្នាំ២០២៥កន្លងទៅ បានបន្សល់ទុកនូវវិនាសកម្មដ៏ធំធេងបំផុតចំពោះប្រាសាទព្រះវិហារ។ ការវាយប្រហារដោយអាវុធធុនធ្ងន់មិនរើសកន្លែងមកលើប្រាសាទព្រះវិហារបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២កន្លែង ដោយមានការដួលរលំរចនាសម្ព័ន្ធប្រាសាទ ធ្លុះជញ្ជាំងនិងដំបូលប្រាសាទ បាក់បែកថ្មប្រាសាទ សិ លាចារឹក និងក្បាច់ចម្លាក់រាប់ម៉ឺនបំណែក ហើយភាគច្រើនមិនអាចជួសជុលវិញបាន។ អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារនេះ បានរួមចំណែកបង្កើនការយល់ដឹងរបស់ក្រុម AOT-KH អំពីតម្លៃដ៏សម្បូរបែបនៃបេតិ កភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ព្រមទាំងផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធមកលើបេតិកភណ្ឌ និង…

  • ប្រឡងបាក់ឌុបថ្ងៃទី១៖ គណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ

    ប្រឡងបាក់ឌុបថ្ងៃទី១៖ គណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ

    លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅរសៀលថ្ងៃចន្ទទី១០ ខែសីហានេះថា មានគណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ ដោយសារពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ក្នុងចំណោមគណៈកម្មការ​ប្រឡងខាងលើនេះ មាន៣រូបត្រូវបានរកឃើញ និងដកហូតនាឡិកាឆ្លាតវៃនៅខេត្តសៀមរាប និងករណីមួយទៀតកើតមានក្នុងខេត្តបន្ទាយមានជ័យ។ ចំពោះគណៈកម្មការ​ប្រឡងទាំង៤រូបនេះ ប្រធានមណ្ឌលនឹងធ្វើរបាយការណ៍ពិសេសមកក្រសួង ដើម្បីជូនក្រុមប្រឹក្សាវិន័យ ពិនិត្យសម្រេចមុនប្រកាសលទ្ធផលប្រឡងបាក់ឌុប ។  នៅព្រឹកថ្ងៃទី១នៃប្រឡងបាក់ឌុបឆ្នាំនេះ មាន​បេក្ខជនចំនួន ១ ២៩៤នាក់បានអវត្ត​មាន ក្នុងនោះមានបេក្ខ​ជនស្វ័យរិនចំនួន ១ ១០០នាក់ និងបេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់​។ បេក្ខជនចំនួន៩៦នាក់មានបញ្ហាសុខភាព ក្នុងនោះបោះបង់ការប្រ​ឡងចំនួន ១១នាក់ ខណៈបេក្ខជនប្រឡង​ដាច់ដោយឡែកមានចំនួន ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២៧នាក់ និងគ្រោះថ្នាក់​ចរាចរ​ណ៍​មានចំនួន ២នាក់។ ទោះជាយ៉ាងណា បេក្ខជនដែលមានបញ្ហាសុខភាពអាចបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការៈធូរស្រាល ក្រោម​ការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ។ ក្រសួងអប់រំបានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ក្រសួងអប់រំ បានវាយតម្លៃថានៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន…

  • ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបន្តកើនឡើង ក្រោយជម្លោះព្រំដែនជាមួយថៃ

    ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបន្តកើនឡើង ក្រោយជម្លោះព្រំដែនជាមួយថៃ

    ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីថៃបានបិទច្រកព្រំដែនគោកជាមួយកម្ពុជា ដោយសារជម្លោះព្រំដែន។ ​ជាក់ស្ដែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានប្រមាណជិត ៣៤ម៉ឺន TEU កើនឡើងជាង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណែកនាវាដឹកទំនិញឆ្លងកាត់ផែនេះមានចំនួន ១ ៨៩១ គ្រឿង កើនឡើងជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ មានជិត ២លាន៩០ម៉ឺនតោន កើនឡើង ១០%។ រីឯនាវាដឹកអ្នកដំណើរមានចំនួន ២០៩ គ្រឿង កើនឡើងជាង ៨ភាគរយ និងអ្នកដំណើរឆ្លងកាត់ជាង ២ម៉ឺននាក់ កើនឡើងជាង ៦ភាគរយ។ ដោយឡែក ការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការកើនឡើងខ្ពស់ផងដែរ ដោយតួលេខនៅត្រីមាសដំបូងនៃឆ្នាំ២០២៦បង្ហាញការកើនឡើងជិត ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំពង់ផែស្វយ័តក្រុងព្រះសីហនុដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារជម្លោះនៅមជ្ឈឹមបូព៌ា ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនសាកលកើនឡើងក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជានោះទេ៕ ខន ណារី

  • ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានអ្នកដំណើរ ៥២នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

    ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានអ្នកដំណើរ ៥២នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

    មនុស្ស ៥២នាក់ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងសរុបចំនួន ៦៩លើក ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ​ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើត​ចេញពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត​។ ភ្នំពេញមានករណីគ្រោះថ្នាក់ច្រើនជាងគេ បន្ទាប់មកខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី កោះកុង និងខេត្តកំពត។ របាយការណ៍ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាសង្គមដ៏សំខាន់មួយនា​រយៈពេលចុងក្រោយនេះ ដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ចផ្អាកការអនុវត្តច្បាប់ចរាចណ៍មួយរយៈ។ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើង​វិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំពោះការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ អ្នកឃ្លាំមើលការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹង​ ជាពិសេសចំពោះអ្នកបុកគេស្លាប់ ហើយរត់គេចមិនទទួលសុខត្រូវ។ ក្នុងឆមាសទី១…

  • យុវតីរងគ្រោះទទួលបានសំណង ៤ ៦០០ដុល្លារពីអតីតប្រធានមណ្ឌលសុខភាពសិត្បូ

    យុវតីរងគ្រោះទទួលបានសំណង ៤ ៦០០ដុល្លារពីអតីតប្រធានមណ្ឌលសុខភាពសិត្បូ

    លោក កង រីណា មេធាវីការពារក្តីឱ្យស្ត្រីជាជនរងគ្រោះ បានឱ្យដឹងថា អតីតប្រធានមណ្ឌលសុខភាពសិត្បូដែលត្រូវបានចោទប្រកាន់ថាបានបៀតបៀនលើយុវតីជាអ្នកជំងឺពេលធ្វើចលនាបេះដូង បានប្រគល់សំណងរដ្ឋប្បវេណីចំនួន ៤ ៦០០ដុល្លារឱ្យទៅស្ត្រីជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ក្រុងតាខ្មៅ ខេត្តកណា្តល។​ មេធាវី  លោក កង រីណា  បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រោយពីទទួលបានសំណង​រដ្ឋប្បវេណីរួចហើយ កូនក្តីរបស់លោកក៏បានសម្រេចដកពាក្យបណ្តឹង​ផងដែរ។​ ប៉ុន្តែលោកមេធាវីបញ្ជាក់ថា ទោះបីមានការដកពាក្យបណ្តឹងរដ្ឋប្បវេណីក៏ដោយ ក៏​បណ្តឹងរដ្ឋអាជ្ញានៅតែបន្តអនុវត្តតាមនិតីវិធីច្បាប់ដដែល។ មេធាវី បានបន្តថា ៖ ការដកពាក្យបណ្តឹងរបស់ប្អូនស្រី គឺមានអនុភាពបញ្ចប់ត្រឹមតែបណ្តឹងទាមទារសំណងរដ្ឋប្បវេណីទេ ចំណែកឯ​បណ្តឹង​​អាជ្ញា គឺស្ថិតនៅក្នុងសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័​នអយ្យការដែលថ្លឹងថ្លែង និងពិចារណាទៅលើអង្គហេតុ អង្គច្បាប់ និងផ្អែកទៅលើភស្តុតាងជាក់ស្តែង ថាតើត្រូវប្រឈមមុខនឹងការចោទប្រកាន់ ឬមិនចោទប្រកាន់។​ លោកគ្រូពេទ្យ ឈុន ផល្លី បានរងការចោទប្រកាន់ថាបានធ្វើសកម្មភាពបៀតបៀនរាងកាយយុវតីវ័យ១៧ឆ្នាំខាងលើ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងរថយន្តសង្រ្គោះបន្ទាន់។ លោកត្រូវបានដកចេញដំណែងប្រធានមណ្ឌលសុខភាពសិត្បូ និងផ្អាកអជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ ដោយសារល្មើសក្រមសីលធម៌គ្រូពេទ្យ ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនីតីវិធីច្បាប់។ ក្រសួងកិច្ចការនារី បានលើកឡើងថា ការបំពានខាងផ្លូវភេទ គឺជាអំពើខុសច្បាប់ និងត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕ សៅ សុខអេង​

  • ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ១៣ពាន់លានដុល្លារ

    ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ១៣ពាន់លានដុល្លារ

    ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង ៤៤ពាន់លានដុល្លារ នៅរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កើនឡើងជាង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានជាង ២០ពាន់លានដុល្លារ។ ចំណែក ទំនិញដែលកម្ពុជា នាំចូលមកវិញមានតម្លៃជាង ២៣ពាន់លានដុល្លារ។ ​ប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនដល់ជាង ១៣ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច បានកត់សម្គាល់ភាពវិជ្ជមាននៃទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន កើនឡើងគួរឲ្យកត់សម្គាល់។  បណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាបានបង្កើននាំចូលទំនិញប្រទេសដទៃ ពិសេសពីប្រទសចិន ទើបធ្វើឲ្យការនាំទនិញពីចិនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅរយៈពេល ៧ខែ កន្លងមកនេះ កម្ពុជា បាននាំចូលទំនិញពីចិន ក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។…

  • ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើសារកោតសរសើរក្រសួងអប់រំ និងជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ

    ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើសារកោតសរសើរក្រសួងអប់រំ និងជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ

    (ខេត្តតាកែវ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារសិក្សាថ្មីនៃសាលាបឋមសិក្សាសំរោង ក្នុងខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី៩ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អ។ ថ្លែងទៅកាន់អង្គពិធីនារដូវកាលប្រឡងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំការប្រឡង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃស្អែក”។ ទន្ទឹមនឹងការកោតសរសើរដល់ក្រុមការងារ ឯកឧត្តមក៏មិនភ្លេចឡើយក្នុងការផ្ញើសារជូនពរយ៉ាងកក់ក្តៅដល់ក្មួយៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងទាំងអស់ សូមឱ្យមានសុខភាពល្អ ស្មារតីរឹងមាំ ត្រៀមលក្ខណៈឱ្យបានរួចរាល់…

  • សមត្ថចិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅខេត្តព្រះវិហារ

    សមត្ថចិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅខេត្តព្រះវិហារ

    មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអជ្ញា បានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ មន្ត្រីឧទ្យានុរក្សបានចុះបង្រ្កាបចំនួន៤ទីតាំង ក្នុងនោះ១ទីតាំងមានសកម្មភាព ហើយ៣ទីតាំងទៀតមិនមានសកម្មភាពទេ។ សមត្ថកិច្ចបានដកហូតឈើអារចម្រុះ ជ្រៀករួច ចំនួនជិត ១ ៥០០ម៉ែត្រគីប និងប្រភេទឈើដើម២៤ដុំ ព្រមទាំងសម្ភារៈជ្រៀកឈើមួយចំនួន។ ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។ មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ លើកទឹកចិត្តចំពោះសាធារណជន ដែលបានសហការរាយការណ៍ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្របតាមច្បាប់ជាធរមាន៕ ដោយ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម សាយ សំអាល់ ចាត់ទុកសមាជិកថ្មីមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត

    ឯកឧត្តម សាយ សំអាល់ ចាត់ទុកសមាជិកថ្មីមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអរគុណដល់សមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តព្រះសីហនុ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតនៅក្នុងខ្សែជីវិតរបស់ខ្លួន។ ឯកឧត្តមយល់ថា នេះគឺជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅក្នុងការជ្រើសរើសយកជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សក្រុងដែលបានខិតខំប្រឹងប្រែងកសាងនូវសមាជិកបានកាន់តែច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ការបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ​គឺជាការកសាងពូនជ្រុំគណបក្សឱ្យកាន់តែរឹងមាំនិងបន្តដំណើរឆ្ពោះទៅមុខទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សក្រុង ស្រុក ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្ដាលដែលបានខិតខំប្រឹងប្រែងពូនជ្រុំគណបក្សនៅមូលដ្ឋានបានរឹងមាំ ដែលនេះគឺជាចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការសម្រេចចិត្តឈានជើងចូលក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះបេសកកម្មរបស់យើងមិនមែនគ្រាន់តែដើម្បីគៀងគរសមាជិកគណបក្សឲ្យបានចំនួនច្រើនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់គឺត្រូវផ្ដោតលើគុណភាព ដោយថ្នាក់កណ្ដាលត្រូវរួមគ្នាជាមួយថ្នាក់មូលដ្ឋាន ដើម្បីកសាងពូនជ្រុំបក្សឱ្យបានរឹងមាំ។ ការងារនេះទាមទារឲ្យមានការប្រមូលផ្ដុំមនុស្ស ដែលមានការគិតគូរ និងទស្សនៈស្រដៀងគ្នា ដោយមិនចាំបាច់តតាំងទៅនឹងអ្នកដែលមានទស្សនៈផ្ទុយពីនេះទេ។ ការសម្រេចចិត្តរបស់សមាជិកថ្មីនាពេលនេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងតែដើរលើវិថីមួយដ៏ត្រឹមត្រូវឆ្ពោះទៅមុខសម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ហើយនេះគឺជារនាំងការពារដ៏ធំមួយដែលសមាជិកបក្សបានយល់ដឹងអំពីមាគ៌ារបស់បក្ស និងនយោបាយរបស់បក្សដែលបានធ្វើយ៉ាងត្រឹមត្រូវ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • កម្ពុជា-បារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

    កម្ពុជា-បារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

    ប្រទេសកម្ពុជា និងបារាំង កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីបារាំងពាក់ព័ន្ធ រួមមានស្ថានទូតបារាំងប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) កំពុងត្រៀមរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាស្ពានចម្លងដ៏មានឥទ្ធិពល ក្នុងការផ្គូផ្គងធុរកិច្ច (Business Matching) ពង្រីកការវិនិយោគ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ។ ការរៀបចំវេទិកាធុរកិច្ចលើកទី៣នៅខែវិច្ឆិកាខាងមុខនេះ ក៏ស្របពេលជាមួយគ្នានឹងកិច្ចកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការទាក់ទាញវិនិយោគិនអឺរ៉ុបឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។ យោងតាមកិច្ចពិភាក្សាគ្នាក្នុងអង្គប្រជុំកាលពីថ្ងៃទី៦សីហា វេទិកាធុរកិច្ចលើកទី៣នេះត្រូវបានរំពឹងថានឹងកាន់តែមានទំហំធំ និងមានការចូលរួមយ៉ាងផុសផុលពីសំណាក់ក្រុមហ៊ុនធំៗ បន្ទាប់ពីការរៀបចំដោយជោគជ័យកាលពីលើកទី១នៅឆ្នាំ២០២២ និងលើកទី២នៅឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងសម្រេចបានដល់ ៥៦៨ លានដុល្លារ កើនឡើង ១១,៧% ហើយបានបន្តកើនឡើង ១៥% ឬស្មើនឹងទឹកប្រាក់ជាង ២៦៧ លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ វេទិកាធុរកិច្ចខាងមុខនឹងផ្តោតសំខាន់លើវិស័យសក្តានុពលដូចជា កសិកម្ម និងកសិ-ម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល ថាមពល ការរៀបចំទីក្រុងស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់អ្នកជំនួញកម្ពុជា…