Category: ព័ត៌មានជាតិ

  • គ្រួសារកសិករមួយនៅខេត្តកំពង់ស្ពឺ ទទួលប្រាក់ប្រចាំថ្ងៃពីការធ្វើ​កសិកម្មចម្រុះ

    គ្រួសារកសិករមួយនៅខេត្តកំពង់ស្ពឺ ទទួលប្រាក់ប្រចាំថ្ងៃពីការធ្វើ​កសិកម្មចម្រុះ

    ការអនុវត្ត «កសិកម្មចម្រុះ» ដោយបញ្ចូលគ្នារវាងការដាំដុះ និង​ការចិញ្ចឹមសត្វ កំពុងបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងកា​រជួយលើក​កម្ពស់ជីវភាពប្រជាកសិករនៅខេត្តកំពង់ស្ពឺ ឱ្យមានពហុប្រភពចំណូល និងមានស្ថិរភាពប្រចាំថ្ងៃ។ ការធ្វើកសិកម្មចម្រុះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ អះអាងថា ជាវិធីសាស្ត្រដ៏ល្អ ដែលជួយឱ្យ​កសិករកាត់បន្ថយចំណាយ និងបង្កើតប្រភពចំណូលរឹងមាំក្នុង​គ្រួសារ។ជាក់ស្តែង គ្រួសារកសិករគំរូមួយ គឺ លោក ញៀន ធឹម និង អ្នកស្រី ប៉ុក ហឿន រស់នៅភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ បានចាប់យកមុខរបរដាំដុះដំណាំសណ្តែកដី អមដោយការ​ចិញ្ចឹម​មាន់យកសាច់ ដើម្បីបង្កើតប្រភពចំណូលទ្រទ្រង់គ្រួសារ។ អ្នកស្រី ប៉ុក ហឿន បានឱ្យដឹងថា ដំណាំសណ្តែកដី ងាយស្រួលដាំ និងថែទាំ ហើយមានទីផ្សារល្អ ដោយបច្ចុប្បន្នអាច​លក់​បាន​ក្នុងតម្លៃ ៦.០០០ រៀល ក្នុង ១ គីឡូក្រាម។ ចំណែកការចិញ្ចឹមមាន់សាច់ ដែលអាចលក់បានពី ១៥.០០០ ដល់ ១៨.០០០ រៀល ក្នុង ១ គីឡូក្រាម…

  • ខេត្តកែប នេសាទក្តាមសេះបានជិត ៤០០តោន រយៈពេល ៦ខែដើមឆ្នាំនេះ

    ខេត្តកែប នេសាទក្តាមសេះបានជិត ៤០០តោន រយៈពេល ៦ខែដើមឆ្នាំនេះ

    ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ខេត្តកែបប្រមូលផលក្តាមសេះបានជិត ៤០០តោនដើម្បីផ្គង់ទីផ្សារ។ ការចុះបញ្ជីសម្គាល់ភូមិសាស្រ្តទំនិញ ដែលគ្រោងធ្វើនាពេលខាងមុខ នឹងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្តាមសេះ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។ ​ ក្នុងឆមាសទី១នេះ ខេត្តកែបប្រមូលផលក្តាមសេះបានចំនួន ៣៩៥តោន។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ជាមធ្យម ខេត្តជាប់សមុទ្រមួយនេះអាចប្រមូលផលក្តាមសេះបានពី ៦០០ ទៅ ៧០០តោន ក្នុងមួយឆ្នាំ។ លោកប្រធានមន្ទីរបន្ថែមថា ការនេសាទក្តាមសេះនៅខេត្តកែប ភាគច្រើនធ្វើឡើងតាមរយៈការប្រើប្រាស់ លប និង មង។ ចំពោះតម្លៃនៅលើទីផ្សារ ក្តាមសេះលេខ១ មានតម្លៃចាប់ពី ៥៥,០០០ ទៅ ៨០,០០០ រៀល/គីឡូក្រាម ពោលគឺប្រែប្រួលតាមគុណភាព និងតម្រូវការទីផ្សារ ខណៈលេខ២ មានតម្លៃចាប់ពី ៣០,០០០ រៀល/គីឡូក្រាម ឡើងទៅ។ រដ្ឋបាលខេត្តកែប បានសហការជាមួយក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាផ្លូវការ សំដៅលើកកម្ពស់តម្លៃទីផ្សារ និងទាក់ទាញភ្ញៀវទេសចរ។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប…

  • អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឆ្លើយបំភ្លឺទៅភាគីថៃ

    អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឆ្លើយបំភ្លឺទៅភាគីថៃ

    លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះមតិយោបល់របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ពាក់ព័ន្ធនឹងជម្លោះព្រំដែន និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា តួលេខជនភៀសខ្លួនកម្ពុជាប្រមាណ ៦៥០,០០០នាក់ គឺបានមកពីរបាយការណ៍នានារបស់អង្គការសហប្រជាជាតិ ហើយការលើកឡើងរបស់លោកផ្តោតតែលើបញ្ហាសិទ្ធិមនុស្ស ដោយមិនពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យភាពដែនដីឡើយ។ អ្នករាយការណ៍ពិសេសបញ្ជាក់ថា មុននឹងធ្វើសេចក្តីថ្លែងការណ៍២ថ្ងៃ លោកក៏បានបញ្ជូនសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍មួយផ្នែកពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅឲ្យរដ្ឋាភិបាលថៃពិនិត្យមើលដែរ តែភាគីថៃមិនបានឆ្លើយតបអ្វីទាំងអស់។ ទោះបីយ៉ាងណា លោកនឹងបន្តទាក់ទងជាមួយរដ្ឋាភិបាលថៃទៀត មុនពេលបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែក្រោយ។ លោកបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយ ឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញ រស់នៅដោយសុវត្ថិភាព និងទទួលបានឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន។ លោកបង្ហាញឆន្ទៈធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះ ជាពិសេសបញ្ហាជនភៀសសឹក ដោយហេតុថា «សិទ្ធិមនុស្សមានសារសំខាន់ណាស់ មិនថាសម្រាប់ជាជនជាតិខ្មែរ ឬថៃនោះឡើយ»៕

  • ក្រសួងអប់រំព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកធ្វើឱ្យបែកធ្លាយប្រធានវិញ្ញាសាបាក់ឌុប អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ

    ក្រសួងអប់រំព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកធ្វើឱ្យបែកធ្លាយប្រធានវិញ្ញាសាបាក់ឌុប អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ

    ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦កាន់តែខិតចូលមកដល់ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានព្រមានថា មន្រ្តីណាដែលពាក់ព័ន្ធនឹងការបែកធ្លាយប្រធានវិញ្ញាសាប្រឡង នឹងប្រឈមមុខនឹងវិធានការវិន័យយ៉ាងតឹងរ៉ឹង ហើយក្នុងករណីធ្ងន់ធ្ងរ អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលរៀបចំឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្រសួងមិនអនុញ្ញាតឱ្យមានការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡង មុន និងអំឡុងពេលដំណើរការប្រឡងឡើយ។ ការបង្ហោះអាចធ្វើបាន លុះត្រាតែការប្រឡងត្រូវបានបញ្ចប់ជាស្ថាពរ។ អ្នករំលោភបំពាននឹងត្រូវទទួលទោសតាមវិធានការរដ្ឋបាល ហើយបើមានលក្ខណៈធ្ងន់ធ្ងរ ក្រសួងនឹងពិចារណាបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋតែម្តង។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងនឹងអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់មិនឲ្យដូចឆ្នាំមុនឡើយ។ កាលពីឆ្នាំមុន មានករណីបង្ហោះប្រធានវិញ្ញាសានៅលើបណ្តាញសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់ភាពជឿជាក់លើដំណើរការប្រឡង។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែករណីនេះ ក្រសួងបានពង្រឹងការត្រួតពិនិត្យ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងគ្មានការបែកធ្លាយប្រធានវិញ្ញាសា។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងជាង ១៥ម៉ឺននាក់។…

  • ក្រុមអ្នកសង្កេតការណ៍ AOT ចុះពិនិត្យស្ថានភាពភូមិដ្ឋានពលរដ្ឋខ្មែរ ដែលខូតខាតដោយការទម្លាក់គ្រាប់​ពីយោធាថៃ

    ក្រុមអ្នកសង្កេតការណ៍ AOT ចុះពិនិត្យស្ថានភាពភូមិដ្ឋានពលរដ្ឋខ្មែរ ដែលខូតខាតដោយការទម្លាក់គ្រាប់​ពីយោធាថៃ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីភូមិដ្ឋានពលរដ្ឋនៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទទួលរងការខូតខាតពីការទម្លាក់គ្រាប់របស់យោធាថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ​ ក្រុមអ្នកសង្កេតការណ៍ AOT បានចុះទៅតាំងដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំង​សង្កត់ធ្ងន់ទៅលើការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕ សេង បារាំង AMS

  • ព្រានព្រៃបរបាញ់ជ្រូកព្រៃ និងឈ្លូស៣ក្បាល រត់គេចខ្លួនចូលព្រៃ ក្រោយសមត្ថកិច្ចតាមទាន់

    ព្រានព្រៃបរបាញ់ជ្រូកព្រៃ និងឈ្លូស៣ក្បាល រត់គេចខ្លួនចូលព្រៃ ក្រោយសមត្ថកិច្ចតាមទាន់

    កម្លាំងមន្ត្រីនៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានបង្រ្កាបបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់មួយករណីនៅចំណុចផ្លូវ១៤ ក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការបង្រ្កាបនោះ ជនសង្ស័យចំនួន២នាក់បានផ្តួលម៉ូតូដែលដឹកសត្វជ្រូកព្រៃចំនួន១ក្បាល និងឈ្លូសចំនួន២ក្បាល រត់គេចចូលក្នុងព្រៃបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ និងសាកសពសត្វព្រៃដែលខ្លួនបរបាញ់ក្នុងព្រៃ។ សត្វព្រៃចំនួន០៣ក្បាលនោះត្រូវបានកម្លាំងជំនាញ បានដុតចោលនៅកន្លែងកើតហេតុ រីឯវត្ថុតាងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដែនជម្រកសត្វព្រៃស្រែពកស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានផ្ទៃដីទំហំជាង៣សែនហិកតា ដែលជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា ដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆជាតិរាប់សិបប្រភេទផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិក្នុងប្រទេសកមម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។ គូសបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣តំបន់ មានផ្ទៃដីសរុបចំនួនជាង៧លានហិកតា ស្មើនឹង៣៩ភាគរយនៃផ្ទៃប្រទេស។ តំបន់ធម្មជាតិទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រង និងការពារដោយក្រសួងបរិស្ថាន៕ សៅ សុខអេង

  • នាយករដ្ឋមន្រ្តីកម្ពុជា៖ ប្រទេសត្រូវការមនុស្សចេះធ្វើការ មិនមែនគ្រាន់តែចេះសួរ AI

    នាយករដ្ឋមន្រ្តីកម្ពុជា៖ ប្រទេសត្រូវការមនុស្សចេះធ្វើការ មិនមែនគ្រាន់តែចេះសួរ AI

    ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសជាតិត្រូវការធនធានមនុស្សដែលមានសមត្ថភាព ចេះធ្វើការ និងអាចយកចំណេះដឹងទៅអនុវត្តជាក់ស្តែង មិនមែនគ្រាន់តែពឹងផ្អែកលើបច្ចេកវិទ្យា ឬមានសមត្ថភាពត្រឹមតែសួររកចម្លើយពី AI នោះឡើយ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដូច្នេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដោយសម្ដេចបានណែនាំដល់និស្សិត និងយុវជន ឱ្យខិតខំកសាងជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយមិនចាំបាច់រៀនគ្រប់យ៉ាង ប៉ុន្តែត្រូវមានជំនាញស្នូល ដែលអាចយកទៅប្រើប្រាស់បាន និងបន្តអភិវឌ្ឍខ្លួនបន្ថែម។ សម្ដេច​ ហ៊ុន ម៉ាណែត ក៏បានមើល​ឃើញ​ពី​សក្តានុពលរបស់យុវជនកម្ពុជា​នាពេលបច្ចុប្បន្ន ដែល​មានឱកាសច្រើន។ សម្ដេចបន្តថា​ ការរីកចម្រើននៃបច្ចេកវិទ្យាអាចផ្តល់ព័ត៌មាន និងចំណេះដឹងបានយ៉ាងឆាប់រហ័ស ប៉ុន្តែ​និស្សិត​ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ។  បន្ថែមលើនេះ សម្ដេចក៏​បានអំពាវនាវឱ្យយុវជនមានសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យា និង AI ជាឧបករណ៍ជំនួយ ដោយ​មិនមែនពឹងផ្អែកទាំងស្រុងរហូតបាត់បង់សមត្ថភាពគិត និងធ្វើការដោយខ្លួនឯងទេ។ បើតាមសម្ដេច​ ប្រសិនបើមនុស្សគ្រាន់តែចេះប្រើទូរស័ព្ទ ឬសួរ AI ដោយមិនមានចំណេះដឹង និងសមត្ថភាពផ្ទាល់ខ្លួននោះ អាចនាំឱ្យបច្ចេកវិទ្យាដើរតួនាទីជំនួសមនុស្សទៅវិញ។  យ៉ាងណាក៏ដោយ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិត និងយុវជនបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ឱ្យក្លាយជាឧបករណ៍ជួយបង្កើនផលិតភាព និងការអភិវឌ្ឍខ្លួន៕ ខន ណារី

  • ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ

    ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ

    ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពក្លាហានដ៏ឧត្តុង្គឧត្តម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នអនុវត្តច្បាប់កម្ពុជា ក្នុងការការពារសន្តិភាព និងសន្តិសុខរបស់ប្រ​ទេសជាតិ​។ ស្ថានទូតបាន​បង្ហាញការកោតសរសើបែបនេះ នៅក្នុងសាររំលែកទុក្ខចំពោះការពលីជីវិតរបស់មន្ត្រីនគរបាល និងប្រជាការពារចំនួន ៥នាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារមួយ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។ ស្ថានទូតសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះការពលីជីវិតរបស់មន្ត្រីអនុវត្តច្បាប់ ក្នុងអំឡុងពេលបំពេញភារកិច្ច​ ដោយបានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងបានជូនពរឱ្យប្រជាការពារដែលរងរបួសធ្ងន់ឆាប់ជាសះស្បើយឡើងវិញផងដែរ។ ក្រោយមានហេតុណ៍កើតឡើង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពិធីបុណ្យសពជូនមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារដែលបានពលីជីវិតផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានកើតហេតុនោះ រួមទាំងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ ដើម្បីយកទៅផ្តន្ទាទាសតាមច្បាប់៕ សេង បារាំង AMS

  • ផ្ទះពលរដ្ឋខ្មែរជាង៦០០ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវយោធាថៃឈូសកម្ទេច​

    ផ្ទះពលរដ្ឋខ្មែរជាង៦០០ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវយោធាថៃឈូសកម្ទេច​

    ជាង​៧ខែក្រោយបទបាញ់ យោធាថៃបានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរចំនួន៦២៧ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ​។​នេះបើតាមការរបាយការណ៍របស់អង្គការលីកាដូ ដែលបង្ហាញរូបថតជាច្រើនសន្លឹកពីផ្កាយរណបនៃទីភ្នាក់ងារអវកាសអ៊ឺរ៉ុប(European Space Agency’s Sentinel-2) ដែលថតបានកាលពីខែមីនា ឆ្នាំ២០២៦​។ លំនៅឋានរបស់ពលរដ្ឋខ្មែរ ដែលត្រូវបាន​ឈូសឆាយ​បំផ្លាញនោះ គឺស្ថិតនៅក្រោមការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ អង្គការលីកាដូបញ្ជាក់លម្អិតថា ​ នៅភូមិជោគជ័យ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ២៧០ត្រូវបានឈូសបំផ្លាញ ហើយក្នុងភូមិព្រៃចាន់ចំនួន ៥៨ខ្នងត្រូវបានបំផ្លាញ រីឯតំបន់បឹងត្រកួនវិញ ផ្ទះចំនួន២៩៩​ខ្នងត្រូវបានកម្ទេច។ នៅតំបន់ទាំងនោះ ប្រជាពលរដ្ឋស៊ីវិលចំនួន ១ ៨៧០គ្រួសារ ស្មើនឹង ៨ ៧៩០នាក់ ក្នុងនោះមានកុមារជិត ២០០០នាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ។​ តំបន់ទាំង៣នេះត្រូវបានយោធាថៃដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លាតសន្លឹងលើទឹកដីកម្ពុជាសរុបចំនួន៧៦៣ហិកតា។ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវបានហាមឃាត់ ដោយយោងតាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្តេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទិ្ធរបស់ជនណា ឬប្រទេសណាក៏ដោយ ។ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា លោក Tom Andrews បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា…

  • ម៉ាឡេស៊ីបោះទុន ៦៨លានដុល្លារ លើឧស្សាហកម្មទឹកដោះគោនៅខេត្តពោធិ៍សាត់

    ម៉ាឡេស៊ីបោះទុន ៦៨លានដុល្លារ លើឧស្សាហកម្មទឹកដោះគោនៅខេត្តពោធិ៍សាត់

    កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃធំជាងគេនៅកម្ពុជា នឹងត្រូវបង្កើតឡើងនៅក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដី ១ពាន់ហិកតា ជាមួយទុនវិនិយោគប្រមាណ ៦៨លានដុល្លារ។ គម្រោងដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បង្កើតឱកាសការងារជាច្រើនដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាជំរុញវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Farm Fresh Berhad ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំរបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Alpha Group បានបង្កើតក្រុមហ៊ុនរួមគ្នាឈ្មោះ «FARM FRESH PURSAT» ដើម្បីអនុវត្តគម្រោងវិនិយោគដ៏ធំមួយនេះ នៅក្នុងស្រុកវាលវែង។ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកគម្រោងវិនិយោគតម្លៃ ៦៨លានដុល្លារ នេះថា ជាគម្រោងប្រវត្តិសាស្រ្តដំបូងគេនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេសនាពេលអនាគត។ សូមបញ្ជាក់ថា ឧស្សាហកម្មទឹកដោះគោនៅកម្ពុជា បានចាប់ផ្ដើមពង្រីកផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីជំនួសការនាំចូលទឹកដោះគោពីប្រទេសថៃ ក៏ដូចជា ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ជាមធម្យម ប្រទេសកម្ពុជា ត្រូវការទឹកដោះគោស្រស់ជាង ៣៦ លានលីត្រ ក្នុងមួយឆ្នាំ ឬស្មើនឹង…