-
កម្ពុជា បន្តប្រាប់អន្តរជាតិពីគោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈភាគីថៃបន្តលាបពណ៌កម្ពុជា

ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៣ និងទី៤សីហា ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ខណៈដែលភាគីថៃនៅតែបន្តលាបពណ៌លើកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់ភាគីម៉ាឡេស៊ីថា កម្ពុជានៅតែប្រកាន់ជំហរបន្តដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលមានស្រាប់។ ប៉ុន្តែពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែននេះ ភាគីថៃនៅតែបន្តប្រើប្រាស់វិធីសាស្រ្តមូលបង្កាច់ និងលាបពណ៌លើកម្ពុជា ដើម្បីបង្វែរចំណាប់អារម្មណ៍ពលរដ្ឋរបស់ខ្លួនពីបញ្ហានយោបាយផ្ទៃក្នុង និងជំរុញស្មារតីជាតិនិយម។ លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានកត់សម្គាល់ឃើញថា ទាំងក្រុមយោធាថៃ និងអ្នកនយោបាយថៃតែងតែចាត់ទុកការធ្វើនយោបាយតូបនីយកម្មព្រំដែនជាមួយកម្ពុជា ជាការបង្វែរដានពីវិបត្តិផ្ទៃក្នុង និងបង្កើនប្រជាប្រិយភាពពីប្រជាជនខ្លួនប៉ុណ្ណោះ ហើយពុំមានការប្តេជ្ញាចិត្តនយោបាយច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឡើយ។ ប៉ុន្តែ សម្រាប់កម្ពុជា គឺតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីទាំងការប្រើប្រាស់យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ និងជាពិសេសដើម្បីអាចឱ្យជនភៀសសឹកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ បើតាមបណ្ឌិត ថុង ម៉េងដាវីត បញ្ហានយោបាយ សេដ្ឋកិច្ចផ្ទៃក្នុង និងការប្រកួតប្រជែងអំណាចរបស់អ្នកនយោបាយថៃ និងក្រុមយោធា គឺជាឧបសគ្គសំខាន់ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ខណៈកម្ពុជា មានសាមគ្កីភាព និងឯកភាពជាតិខ្លាំងក្លា ហើយប្រជាជនគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ និងយុទ្ធសាស្រ្ត “ស្ងាត់តែមិនស្ងៀម” របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី…
-
ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥-១៥ ខែសីហា

ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជាចាប់ពីថ្ងៃទី៥-១៥ ខែសីហា ។ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ស្ថានភាពព្យុះទី១៤ ឈ្មោះ «កុជីរ៉ា» (Kujira) និងព្យុះសង្ឃរាទី១៣ ឈ្មោះ «ដុលហ្វីន» (Dolphin) ដែលកំពុងបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្យូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ ឥទ្ធិពលនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា មានការប្រែប្រួលក្នុងនេះ៖ តំបន់វាលរាប៖ រួមមាន រាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។ តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន…
-
អ្នកជំនាញធ្វើកំណាយផ្លូវបុរាណចូលតំបន់ប្រាសាទបាគង ដែលមានអាយុកាលជាង ១.០០០ឆ្នាំ

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយបុរាណវិទ្យាជាលើកដំបូង ដើម្បីសិក្សាពីរចនាសម្ព័ន្ធផ្លូវបុរាណឆ្លងកសិន្ធុខាងលិចនៃប្រាសាទបាគង មុនឈានដល់ការជួសជុលពង្រឹងឡើងវិញ។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការកំណាយស្រាវជ្រាវបុរាណវិទ្យានៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិចនៃប្រាសាទបាគង ខេត្តសៀមរាបដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាតនៃរចនាសម្ព័ន្ធទាំងមូល មុននឹងឈានទៅអនុវត្តគម្រោងជួសជុល និងពង្រឹងសោភ័ណភាពស្ពានហាលនេះឡើងវិញ។ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចរបស់ប្រាសាទបាគងមានប្រវែង ៧០ម៉ែត្រ ,ទទឹង ១២ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ មុននឹងចាប់ផ្តើមការងារជួសជុលជាក់ស្តែង ក្រុមការងារចាំបាច់ត្រូវធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធដើមទាំងស្រុង ព្រមទាំងរៀបចំប្រមូលបំណែកថ្មបាយក្រៀម និងចម្លាក់ដងខ្លួននាគដែលបានរលុះធ្លាក់ និងកប់នៅក្នុងកសិន្ធុ។ បច្ចុប្បន្ន រចនាសម្ព័ន្ធផ្លូវចូលនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងកាត់កាលវេលាជាង១ពាន់ឆ្នាំ។ ជញ្ជាំងទប់តួថ្នល់ធ្វើអំពីថ្មបាយក្រៀមទាំងសងខាង បានរលុះធ្លាក់ស្ទើរតែទាំងស្រុង រីឯចម្លាក់ដងខ្លួននាគអមសងខាងផ្លូវក៏បានបាត់បង់ពីទីតាំងដើមភាគច្រើនផងដែរ។ កត្តាចម្បងដែលបណ្តាលឱ្យមានការខូចខាតនេះ គឺមកពីដើមឈើដុះចាក់ឫសរីកសាយ និងការហូរច្រោះដីដោយសារទឹកភ្លៀងជារៀងរាល់រដូវវស្សា។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូ និងជាអ្នកទទួលបន្ទុកការងារកំណាយនៅទីតាំងនេះ បានបញ្ជាក់ថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចប្រាសាទបាគង ពុំធ្លាប់មានប្រវត្តិសិក្សាស្រាវជ្រាវបុរាណវិទ្យា ឬជួសជុលនាពេលកន្លងមកនោះឡើយ។ ការធ្វើកំណាយនាពេលនេះគឺមានសារសំខាន់បំផុតក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ និងបទដ្ឋានបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក។ ខណៈនេះក្រុមការងារបានរៀបចំផែនការសកម្មភាព និងបច្ចេកទេសនៃកំណាយ ដោយកំណត់ទីតាំងកំណាយក្នុងជំហានដំបូងចំនួន ៤ កន្លែង រួមមាន ជ្រុងឦសាន ជ្រុងអាគ្នេយ៍ ជ្រុងនិរតី…
-
គ្រូពេទ្យដែលបៀតបៀនស្រ្តីអ្នកជំងឺ កំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់

បន្ទាប់ពីត្រូវបានដកចេញពីដំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ និងផ្អាកអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ លោក ឈុន ផល្លី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ត្រី ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ។ ក្នុងនាមជាអ្នកច្បាប់ម្នាក់ លោកស្រីមេធាវី លឹម ច័ន្ទលីដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ទង្វើរបស់លោកគ្រូពទ្យនោះពិតជាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្ត្រី និងសេចក្តីថ្លៃថ្លូររបស់ស្ត្រី ហើយទង្វើនេះអាចប្រឈមពីបទប្រទូសកេរ្តិ៍ខ្មាស់ តាមមាត្រា ២៤៦ មាត្រា២៤៧ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។ តាមច្បាប់ អំពើប្រទូសកេរ្តិ៍ខ្មាស់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ប៉ុន្តែក្នុងករណីប្រព្រឹត្តមានស្ថានទម្ងន់ទោស ដូចជាការប្រព្រឹត្តិទៅលើបុគ្គលទន់ខ្សោយដាយសារជំងឺជាដើម បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ លោក ឈុន ផល្លី ត្រូវបានបញ្ចប់តំណែងពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រីវិញ និងត្រូវបានផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំផងដែរ បន្ទាប់ពីគ្រូពេទ្យរូបនេះត្រូវបានរកឃើញថា បានបន្លំបៀតបៀនរាងកាយស្រ្តីអ្នកជំងឺពេលកំពុងជួយសង្គ្រោះបឋម។ លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ…
-
វិស័យឯកជនលើកឡើងសំណូមពរចំនួន១១ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី៤ ខែសីហា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ។កិច្ចប្រជុំបានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជនក្នុងន័យពង្រឹងវិស័យទេសចរណ៍ និងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍(ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ។ អង្គប្រជុំដែលដឹកនាំឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជនដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅក្រៅប្រទេស (Branding, marketing and promotion),ការដំឡើងកម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅកម្រិតអន្តរជាតិ និងការផ្សព្វផ្សាយឱ្យបានទូលទំលាយ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុកឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។កិច្ចពិភាក្សាក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើនពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និង ផ្នែកឯកជន។ អង្គប្រជុំបានស្នើដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ, ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ, ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម, ទាក់ទាញ…
-
តំណាងរដ្ឋាភិបាលលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលបន្តអនុវត្ត បេសកកម្មរបស់ខ្លួនដោយស្មោះត្រង់ និងគោរពច្បាប់

ភ្នំពេញ៖តំណាងរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់អង្គការ សង្គមស៊ីវិល ឱ្យបន្តអនុវត្តបេសកកម្មរបស់ខ្លួនដោយស្មោះត្រង់ និងគោរពតាមច្បាប់ជាធរមាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ខណៈអង្គការសង្គមស៊ីវិលក្នុងរាជធានីភ្នំពេញ ប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំរុញបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ ។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)នៃទីស្តីការគណៈរដ្ឋមន្រ្តី សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាសន្ទនា ក្រោម ប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគ សម័យឌីជីថល» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គវេទិកា អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអង្គការ សង្គម ស៊ីវិលដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តអនុវត្តបេសកកម្ម របស់ខ្លួនដោយស្មោះត្រង់ និងគោរពតាមច្បាប់ជាធរមាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ស្របតាម…
-
ការសង្គ្រោះបឋមរបស់គ្រូពេទ្យ លើយុវតីម្នាក់ក្នុងរូបភាពមិនសមរម្យ កំពុងស្ថិតក្រោមការស៊ើបអង្កេត

មន្ទីរសុខាភិបាលខេត្តកណ្តាលកំពុងស្រាវជ្រាវ និងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជុំវិញសកម្មភាពរបស់ប្រធានមណ្ឌលសុខភាពសិត្បូ ខេត្តកណ្ដាល ដែលសង្គ្រោះបឋមលើយុវតីជំងឺអាយុ១៧ឆ្នាំនៅលើរថយន្តសង្គ្រោះបន្ទាន់ ដែលបង្កឱ្យមានការរិះគន់ពីអ្នកប្រើប្រាសើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ ការរិះគន់នេះបន្ទាប់ពីមានវីដេអូបង្ហោះលើបណ្តាញសង្គមយ៉ាងព្រាងព្រាត បង្ហាញពីលោកគ្រូពេទ្យធ្វើ CPR សង្គ្រោះបឋមដល់យុវតីម្នាក់កំពុងតែបាត់បង់ស្មារតី ដោយកាយវិការមិនសមស្របទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងរូបភាពបំពានលើស្ត្រី។ លោក គាម ពិសិដ្ឋ ប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា មន្ទីរសុខាភិបាលខេត្តបានធ្វើការផ្អាកការងាររបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ដើម្បីធ្វើការស៊ើបអង្កេតតាមក្រមសីលធម៌គ្រូពេទ្យ។ លោកបញ្ជាក់ថា ប្រសិនជាការស្រាវជ្រាវបង្ហាញថាសកម្មភាពរបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិដែល មានជាធរមាន។ តាមមាត្រា២ នៃអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ត្រង់ជំពូកទី២ ករណីយកិច្ចទូទៅរបស់គ្រូពេទ្យបានចែងថា ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះក្នុងលក្ខណៈជាឯកជន ជាសាធារណៈ គ្រូពេទ្យ ត្រូវតែគោរព ជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕ដោយ៖សៅ សុខអេង
-
រដូវបិទនេសាទឆ្នាំនេះ៖ បង្ក្រាបបទល្មើសនេសាទបាន ៤៤៣ករណី,ជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ

ក្នុងរដូវបិទការនេសាទចាប់ពីខែមិថុនា ដល់ខែ កក្កដា ឆ្នាំ២០២៦ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទប់ស្កាត់ និងបង្ក្រាបបានបទល្មើសជលផលសរុបចំនួន៤៤៣ករណី និងកសាងសំណុំរឿងចំនួន២៣ករណី,បញ្ជូនជនសង្ស័យចំនួន៦នាក់ទៅតុលាការ។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ផ្ដល់ឱ្យបណ្ដាញព័ត៌មានAMS នៅថ្ងៃអង្គារទី៤ ខែសីហា នេះ។ ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមការបង្រ្កាបបទល្មើសជលផលទាំងនេះ ក្នុងនោះសំណុំរឿងរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានចំនួន៤២០ករណីនិងសំណុំរឿងចំនួន២៣ករណី ដែលមានជនសង្ស័យ ០៦នាក់ត្រូវបានបញ្ជូនទៅតុលាការដាក់ពន្ធនាគារ។ ដោយឡែកឧបករណ៍នេសាទដែលបង្រ្កាបបានរួចបំផ្លាញចោលមានដូចជា របាំងស្បៃមុង និងសាច់អួនប្រវែង១៣ម៉ឺន ២ពាន់ ១១១ម៉ែត្រ បង្គោលឬចម្រឹងចំនួន ៧ម៉ឺន ៦ពាន់ ៩៨៤ដើម និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗទៀត ជាពិសេសឧបករណ៍ឆក់ត្រី ១០៧គ្រឿង ក្នុងនោះឧបករណ៍ឆក់ដែលជនល្មើសប្រព្រឹត្តជាក់ស្ដែងចំនួន៧០គ្រឿង បង្ក្រាបទីតាំងផលិតចែកចាយ ១កន្លែងស្មើនឹង ១២គ្រឿង និងស្ម័គ្រចិត្តប្រគល់ជូនសរុបចំនួន ២៥គ្រឿង។ គួររំលឹកថា ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិនិងលែងកូនត្រីចំនួន ១,៥លានក្បាលនៅទន្លេវ៉ៃគោ នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១ ខែកក្កដាកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យកងកម្លាំងរួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ ដោយត្រូវចាប់ខ្លួនមេខ្យល់ ដែលនាំឱ្យមានបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ គឺដើម្បីការពារ និងធ្វើឱ្យផលនេសាទមានការកើនឡើង…
-
ក្រសួងព័ត៌មាន ទាមទារឱ្យសារព័ត៌មាន CNA ចេញមកទទួលស្គាល់កំហុស ក្រោយផ្សាយករណីយុវតីសិង្ហបុរី ភ្ជាប់ជាមួយការជួញដូរមនុស្ស

ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA ដែលភ្ជាប់ករណីសង្ស័យបាត់ខ្លួនយុវតីជនជាតិសិង្ហបុរីអាយុ២០ឆ្នាំ ទៅនឹងការជួញដូរ ឬល្បួងឱ្យធប្រព្រឹត្តិឧក្រិដ្ឋកម្មនៅកម្ពុជា មិនត្រឹមតែជាទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ទេព អស្ចារិទ្ធ បានលើឡើងថា ការទាញភ្ជាប់សាច់រឿងបញ្ហាគ្រួសាររបស់យុវតីជនសិង្ហបុរី មកផ្សាយបែបចោទប្រកាន់ និងការប្រឌិតសាច់រឿងអវិជ្ជមាន គ្មានមូលដ្ឋានច្បាស់លាស់ គឺជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត។ សារព័ត៌មាន CNA បានធ្វើការកែសម្រួលលើអត្ថបទដើមដែលបានចុះផ្សាយកាលពីថ្ងៃទី31 កក្កដា ឆ្នាំ២០២៦រួចហើយ។ តែទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈមិនអាចត្រូវបានលុបលាងដោយការកែសម្រួល ឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ។ លោកបានទាមទារឱ្យសារព័ត៌មានមួយនេះ ចេញមកទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសំណេរដោយឡែកមួយផ្សេងទៀត ។ អ្នកនាំពាក្យបានអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់វិជ្ជាជីវៈ និងរក្សាក្រមសីលធម៌ ក្នុងការរាយការណ៍ព័ត៌មាន។ យុវតីអាយុ២០ឆ្នាំ ឈ្មោះ Aishah Siregar បានសារភាពថា នាងបានចាកចេញពីគ្រួសារដោយស្ម័គ្រចិត្ត ដើម្បីមកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ព្រោះជីវិតរបស់នាងនៅសិង្ហបុរីមានលក្ខណៈតប់ប្រម៉ល់ខ្លាំងពេក។ គ្មាននរណាបង្ខំនាងឲ្យមកកម្ពុជាទេ ហើយនាងក៏មិនជាប់ពាក់ព័ន្ធជាមួយសកម្មភាពខុសច្បាប់ ឬបទល្មើសអនឡាញណាមួយដែរ។ លោក ពុយ គា…
-
ADB ផ្តល់ឥណទានចំនួន ២៥០លានដុល្លារដល់កម្ពុជាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ឥណទានសម្បទានចំនួន ២៥០លានដុល្លារដល់កម្ពុជាសម្រាប់ «កម្មវិធី អន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣១ ខែកក្កដា និងផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦នេះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌី គឺ នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច មានគោលបំណងគាំទ្រដល់ ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ » ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ «កម្មវិធី RISE» ផ្តោតលើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាព កសិកម្មជូនគ្រួសារងាយរងគ្រោះ និង ទី៣. ការពន្លឿនអន្តរកាលបៃតង…