Category: ព័ត៌មានជាតិ

  • ព្រះមហាក្សត្រ និងព្រះមហាក្សត្រី កោតសរសើរវីរភាព និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

    ព្រះមហាក្សត្រ និងព្រះមហាក្សត្រី កោតសរសើរវីរភាព និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជឫទ័យប្រទានសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសនៃខួបចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ នៅក្នុងសារលិខិត ព្រះអង្គទាំងទ្វេបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែល ជា «អគ្គមគ្គទេសក៍ដ៏ឆ្នើម» បានដឹកនាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សគ្រប់វិស័យ។ ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូលថា សម្តេចតេជោមិនត្រឹមតែបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេសឱ្យទទួលបាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិទៀតផង។ ជាមួយគ្នានេះ ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មបច្ចុប្បន្នរបស់សម្តេចតេជោ ក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជនកម្ពុជា។ ព្រះអង្គបានប្រសិទ្ធពរជ័យសិរីសួស្តីជូនសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន និងទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងមាតុភូមិកម្ពុជា ៕…

  • ថៃពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់

    ថៃពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់

    ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅចន្ទទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ភាគីថៃបានពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់ ដោយមិនទាន់ដឹងអំពីមូលហេតុ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ថៃគ្រោងនឹងដោះលែង អ្នកនេសាទទាំង៣នាក់ នៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ ក្រោយពីពួកគេទទួលបានការលើលែងទោស ។ ប៉ុន្តែគិតត្រឹមថ្ងៃចន្ទ ទី៣ ខែសីហានេះ ខាងភាគីថៃមិនទាន់ដោះលែងពួកគេនៅឡើយទេ។ ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលចុះសួរសុខទុក្ខពលរដ្ឋខ្មែរទាំង៣នាក់ បានទំនាក់ទំនងសួរនាំទៅមន្ត្រីពន្ធនាគារថៃអំពីបញ្ហាការដោះលែងនេះ ប៉ុន្តែមន្រ្តីពន្ធនាគារថៃពន្យល់ថា រង់ចាំដីការដោះលែងពីតុលាការសិន ទើបពួកគេហ៊ានដោះលែង។ តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទចំនួន ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។ ពលរដ្ឋខ្មែរទាំងនេះ…

  • ហ្វតតេ អបអរសាទរខួប ២៧ ឆ្នាំ ក្នុងនាមជា «ខែលការពារហិរញ្ញវត្ថុកម្ពុជា» តាមរយៈការឧបត្ថម្ភគាំទ្រ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ»

    ហ្វតតេ អបអរសាទរខួប ២៧ ឆ្នាំ ក្នុងនាមជា «ខែលការពារហិរញ្ញវត្ថុកម្ពុជា» តាមរយៈការឧបត្ថម្ភគាំទ្រ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ»

    តាមរយៈការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំ (ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ) តែមួយគត់នៅកម្ពុជា ហ្វតតេ បានពង្រឹងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពធន់ក្នុងសហគមន៍ សុខុមាលភាព ការអភិវឌ្ឍវិស័យទេសចរណ៍ និងវឌ្ឍនភាពសង្គមជាតិ ខណៈពេលដែលក្រុមហ៊ុនកំពុងប្រារព្ធពិធីអបអរសាទរវត្តមានជិតបីទសវត្សរ៍ក្នុងវិស័យធានារ៉ាប់រង។ ខេត្តសៀមរាប, ប្រទេសកម្ពុជា — ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ — ក្នុងឱកាសអបអរសាទរខួប ២៧ ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ហ្វតតេ បានចូលរួមជាដៃគូឧបត្ថម្ភផ្លូវការក្នុង «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំតែមួយគត់នៅកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិមួយនេះ បានទាក់ទាញអ្នករត់ប្រណាំងជាតិ និងអន្តរជាតិជាង ៦,០០០ នាក់ ឱ្យមកជួបជុំគ្នានៅលើទឹកដីនៃតំបន់បេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរស្មារតីអំណត់ធន់ បេតិកភណ្ឌវប្បធម៌ និងការរួមចំណែកជំរុញវិស័យទេសចរណ៍កីឡាដល់សេដ្ឋកិច្ចមូលដ្ឋាន។ ចំនួនអ្នកចុះឈ្មោះចូលរួមសរុបបានកើនឡើងពីប្រមាណ ៤,៥០០ នាក់ ក្នុងឆ្នាំ២០២៥ រហូតដល់ជាង ៦,៥០០ នាក់ ក្នុងឆ្នាំ២០២៦ នេះ ដែលស្តែងឱ្យឃើញពីការទាក់ទាញកាន់តែខ្លាំងឡើងនៃព្រឹត្តិការណ៍នេះទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកនៃ ហ្វតតេ គ្រុប ព្រមទាំងដៃគូអាជីវកម្ម…

  • Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក​ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា

    Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក​ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា

    ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ – ដើម្បីអបអរសាទរដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះទើឈ្នះពានរង្វាន់ Best Hybrid Airline ល្អបំផុតលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Korea Consumer Awards ឆ្នំា ២០២៦ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ រួមមានសំបុត្រយន្តហោះថ្នាក់អេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ប្រូម៉ូសិននេះបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% លើតម្លៃសំបុត្រពិសេស និងការបញ្ចុះតម្លៃ ៥០% លើអាហារដែលបានបញ្ជាទិញទុកជាមុន។ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១ ខែសីហា ដល់ម៉ោង ២៣:០០ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ (UTC+៧) អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) លើផ្លូវហោះហើរទាំងអស់របស់…

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ចប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃនៅខេត្តស្វាយរៀង

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ចប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃនៅខេត្តស្វាយរៀង

    ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក៏បានបូជាទៀនធូបផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាពិសេសវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ។ ឯកឧត្តមរដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ក៏បានគោរពវិញ្ញាណក្ខន្ធ ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងការលះបង់ដ៏ធំធេងរបស់វីរកងទ័ពផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រី បានមានមតិសំណេះសំណាលដល់អង្គពិធី ជាពិសេស បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…

  • យុទ្ធនាការសម្អាតទន្លេ ទាក់ទាញទេសចរ

    យុទ្ធនាការសម្អាតទន្លេ ទាក់ទាញទេសចរ

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « យុទ្ធនាការសម្អាតទន្លេដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោក «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក»។ រៀបចំនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប យុទ្ធនាការនេះមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងទន្លេ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការសម្អាតទន្លេ-សមុទ្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភណភាព សុខុមាលភាព ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើនភាពស្អាត និងសោភណភាពបៃតង ដែលជាកាតាលីករមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ស្អាត, ឆ្លាត, និង បៃតង។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ…

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ នៃប្រទេសឥណ្ឌា

    ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ នៃប្រទេសឥណ្ឌា

    ភ្នំពេញ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ (Electronics and Computer Software Export Promotion Council – ESC) នៃប្រទេសឥណ្ឌា នៅទីស្តីការ ក.ប.ទ. កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងវិស័យឌីជីថល ដែលក្នុងនោះភាគីកម្ពុជាបានលើកឡើងអំពីទិសដៅការងាររបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសសួនឌីជីថល (Digital Park) និង ថ្នាល verify.gov.kh ព្រមទាំងបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាពិនិត្យលទ្ធភាពចូលរួមវិនិយោគនៅក្នុងសួនឌីជីថលនេះ។ បន្ថែមលេីពីនេះ កម្ពុជាក៏បានបង្ហាញពីអត្ថប្រយោជន៍ verify.gov.kh និងស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពសហប្រតិបត្តិការលើថ្នាល Verify នេះផងដែរ។ តាមរយៈជំនួបនេះភាគីឥណ្ឌាបាន៖ (១). ណែនាំអំពីគណៈប្រតិភូបច្ចេកវិទ្យាឥណ្ឌា, (២). ទិដ្ឋភាពទូទៅនៃចំណុចខ្លាំងរបស់ប្រទេសឥណ្ឌាក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន(IT) ,(៣). ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល…

  • កម្ពុជាជំរុញការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល

    កម្ពុជាជំរុញការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល

    លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល បញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា ដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។ គោលបំណងសំខាន់ៗនៃយុទ្ធនាការនេះមានចំនួន ៣ ក្នុងនោះមានផ្សព្វផ្សាយប្រកាសថ្មី (ប្រកាសលេខ ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ កក្កដា ២០២៦) ដើម្បីឱ្យសាធារណជន ម្ចាស់អាជីវកម្ម និងសហគ្រាសបានយល់ដឹងពីការកែសម្រួលនីតិវិធីថ្មីៗ ដែលផ្តល់ភាពងាយស្រួលជាងមុន ដូចជាការបង្រួមពេលវេលាចុះបញ្ជីមកត្រឹម ៦០ថ្ងៃ, ការពង្រីកសុពលភាពវិញ្ញាបនបត្រដល់ ២ឆ្នាំ និងការអនុញ្ញាតឱ្យរូបវន្តបុគ្គលអាចស្នើសុំចុះបញ្ជីបាន។ យុទ្ធនាការនេះក៏នឹងជួយបង្កើនការបញ្ជ្រាបការយល់ដឹង ដើម្បីផ្សព្វផ្សាយដល់សង្គម និងធុរជនឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការប្រើប្រាស់ស្លាកសញ្ញា «ហាឡាលកម្ពុជា»…

  • អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្ដោះអាសន្នក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១

    អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្ដោះអាសន្នក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១

    អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទចរាចរណ៍បណ្ដោះអាសន្ននៅតាមតំបន់មួយចំនួនក្នុងតំបន់អង្គរ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអត្តពលិកជាតិ និងអន្តរជាតិប្រមាណ ៦,០០០នាក់។ អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទចរាចរណ៍បណ្តោះអាសន្ននៅតាមទីតាំងមួយចំនួន ចាប់ពីម៉ោង ៤:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ ដើម្បីធានាឱ្យការរៀបចំពិធីរត់ប្រណាំងនេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់ ។ ក្នុងនោះ ការធ្វើចរាចរណ៍ និងការចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរតាមច្រកខាងលិចប្រាសាទអង្គរវត្តនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយភ្ញៀវទេសចរទាំងអស់អាចអញ្ជើញទៅទស្សនាថ្ងៃរះជាធម្មតានៅតាមច្រកខាងកើតប្រាសាទអង្គរវត្តជំនួសវិញ។ ទន្ទឹមនឹងនេះ ការធ្វើចរាចរណ៍តាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត ឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រហូតដល់ចំណុចខ្លោងទ្វារដីឆ្នាំង ក៏នឹងត្រូវបិទផ្អាកក្នុងថិរវេលាដដែលនេះផងដែរ។ ដោយឡែកចំពោះតម្រាយផ្លូវរត់ផ្សេងៗទៀត អាជ្ញាធរនឹងធ្វើការបិទចរាចរណ៍ជាបណ្តោះអាសន្នផ្ទាល់នៅពេលដែលក្រុមអត្តពលិកកំពុងរត់ឆ្លងកាត់ ផ្អែកតាមផែនទីតម្រាយផ្លូវដែលបានកំណត់។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងនេះដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍…

  • សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម

    សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។ នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។ការចុចបើកឬដំណើរការ (Run) តំណភ្ជាប់ (Link) ឬឯកសារទាំងនោះអាចបណ្ដាលឱ្យ៖ មេរោគ (Malware) នោះត្រូវបានដំឡើងលើទូរសព្ទឬកុំព្យូទ័រ, លួចយកគណនីធនាគារ ហ្វេសបុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ…