Category: ព័ត៌មានជាតិ

  • ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ខ្លួន

    ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ខ្លួន

    ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ខ្លួន និងត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែ ល្អប្រសើរតាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ធ្វើ ឱ្យ លឿន ធ្វើឱ្យលះបើស្ទះ ត្រូវ ចេះសុំ យោបល់ ដោយចៀវាងដាច់ខាត ការទាមទារសេវាក្រៅច្បាប់នាំឱ្យមានទោសទណ្ឌ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ហើយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។ ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ របស់ខណ្ឌជ្រោយចង្វារ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិង ផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។…

  • ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស ​កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា

    ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស ​កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា

    ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័សកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា ជាពិសេសចាប់ពីការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាមក បានធ្វើឲ្យអត្រាអតិផរណារួមបានកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់អតិផរណានៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦នេះ ត្រូវបានព្យាករថានឹងស្ថិតនៅកម្រិត ៤,៩ភាគរយ។ ការព្យាករនេះកើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ព្រោះតែកត្តាខាងក្រៅ និងកត្តាក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា។ បើតាមធនាគារជាតិ ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុកបានធ្វើឲ្យអត្រាអតិផរណារួមស្ទុះឡើងដល់ ៧,២ភាគរយ នៅខែឧសភា មុននឹងចុះបន្តិចមកនៅត្រឹម ៦,៨ភាគរយ ក្នុងខែមិថុនា ឆ្នាំ២០២៦។ បើតាមការព្យាកណ៍ជារួមក្នុងឆ្នាំ២០២៦នេះ អតិផរណានៅកម្ពុជាអាចនឹងស្ថិតក្នុងកម្រិត ៤,៧ភាគរយ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានបញ្ជាក់ថា នៅពេលអតិផរណាកើនឡើងកម្រិត ៤ភាគរយ ឡើងទៅនឹងអាចបង្កផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។ លោកបន្ថែមថា នៅពេលអតិផរណាកើនឡើង ក៏អាចប៉ះពាល់ដល់ការប្រកួតប្រជែងអាជីវកម្ម និងកាត់បន្ថយទំនុកចិត្តពីវិនិយោគិនបរទេសផងដែរ។  លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបញ្ជាក់ថា វិបត្តិសាកល បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ នៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលអាចនាំឲ្យមានកំណើនយឺត។  ទោះយ៉ាងណា អតិផរណានៅឆមាសទី២ ឆ្នាំ២០២៦ខាងមុខនេះ ត្រូវបានធនាគារជាតិព្យាករថានឹងចុះមកនៅត្រឹមកម្រិត ៤,៦ភាគរយ។ ការព្យាករនេះធ្វើឡើងដោយផ្អែកលើការរំពឹងថា តម្លៃប្រេងឆៅពិភពលោកនឹងថយចុះមកវិញ  សង្គ្រាមនៅមជ្ឈិមបូព៌ាធូរស្រាល…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស​ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។ សម្តេចធិបតីមានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយលោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។ ប្រមុខដឹកនាំរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចបន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស​ គឺត្រូវស្ថិតនៅក្រោមច្បាប់​ ហើយប្រទេសនីមួយៗសុទ្ធ​តែ​មានលក្ខណៈពិសេសផ្សេងៗ​ពីគ្នា។ នៅក្នុងជំនួបនោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។ លោក ថម អេនឌ្រូ (Tom Andrews) បានជម្រាប​ជូន​សម្តេច​ធិបតី​ថា​ ក្នុង​ដំណើរបំពេញបេសកកម្មការងារនេះ​ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល​ និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ ពាក់ព័ន្ធបំពេញបេសកកម្មការងារនៅកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត…

  • ស្ត្រីជនបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឃាត់ខ្លួន ក្រោយបុកស្លាប់បុរសម្នាក់នៅមុខផ្សារអ៊ីអន

    ស្ត្រីជនបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឃាត់ខ្លួន ក្រោយបុកស្លាប់បុរសម្នាក់នៅមុខផ្សារអ៊ីអន

    ស្ត្រី ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់បាត់បង់ ហើយរត់គេខ្លួនពីកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជនបង្ក ឈ្មោះ សាម ម៉ីជូ បានបើកបររថយន្តបុកបុរសជិះម៉ូតូបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្សារទំនើបអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីជាជនបង្កត្រូវបានឃាត់ខ្លួន ក្រោយពីឪពុកម្តាយបានសហការជាមួយសមត្ថកិច្ច ដើម្បីប្រគល់រូបគាត់មកដោះស្រាយតាមនីតិវិធី។ ឥរិយាបទរបស់ជនបង្កក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានទទួលការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងពីមហាជន ដែលបានសម្តែងក្តីអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់។ ស្ត្រីបង្កត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ឧកញ៉ា តុង ហុកសេង ដែលជាពាណិជ្ជករមួយរូប។ ចំណែកជនរងគ្រោះបើកបរម៉ូតូដែលស្លាប់ មានឈ្មោះ គួច លីមហាន អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បុគ្គលដែលបានបើកបរធ្វេសប្រហែស…

  • ក្រោយទស្សនកិច្ចនៅកម្ពុជា នាយក FBI សរសើរកិច្ចសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន និងសង្គ្រោះជនរងគ្រោះ

    ក្រោយទស្សនកិច្ចនៅកម្ពុជា នាយក FBI សរសើរកិច្ចសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន និងសង្គ្រោះជនរងគ្រោះ

    នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) លោក Kash Patel បានលើកឡើងថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងយុទ្ធនាការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញ ដែលបានធ្វើទារុណកម្មមនុស្ស លួចលុយ និងលាងលុយកខ្វក់រាប់ពាន់លានដុល្លារ ហើយកំណត់គោលដៅលើជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដូចគ្នា។​ នៅក្នុងអត្ថបទមតិដែលចុះផ្សាយដោយ Fox News កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក Kash Patel បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ FBI បានដឹកនាំយុទ្ធនាការបង្ក្រាបបណ្តាញឆបោកអន្តរជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត ដើម្បីបិទមជ្ឈមណ្ឌលឆបោក កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងរបស់ក្រុមឧក្រិដ្ឋជន គាស់រំលើងប្រភពហិរញ្ញវត្ថុ និងចាប់ខ្លួនមេក្លោង។ លោកបានសរសើរថា កិច្ចសហប្រតិបត្តិការរវាង FBI និង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ជាក់ស្តែង នាយក FBI បានរំលឹកពីប្រតិបត្តិការប្រឆាំងក្រុមហ៊ុន Prince Holding Group កាលពីខែតុលាឆ្នាំ២០២៥ ដែលបាននាំទៅដល់ការរឹបអូសប្រាក់ Bitcoin ដែលមានតម្លៃប្រមាណ…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជម្រាបជូន ឯកឧត្តម ស្ដេហ្វេន ម៉េសសេរ៉េ​(Stefan MESSERER )ឯកអគ្គរដ្ឋទូតនៃអាល្លឺម៉ង់ប្រចាំកម្ពុជាអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ខណៈប្រមុខការទូតប្រទេសទាំងពីរយល់ដូចគ្នាពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលា ពីសំណាក់ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជាក្នុងឱកាសដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា ។ ជាមួយការសម្ដែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់​អំពីការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដល់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់មួយកម្រិតបន្ថែមទៀត។ ក្នុងជំនួបដដែល ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់​អំពី​ភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងពីការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត សម្រាប់ការ​ដោះស្រាយ​ជម្លោះដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ កសិកម្ម កសិឧស្សាហកម្ម ថាមពល ទេសចរណ៍…

  • វៀតណាមជឿជាក់ថា កម្ពុជា-ថៃអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

    វៀតណាមជឿជាក់ថា កម្ពុជា-ថៃអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

    វៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាន និងរួមចំណែកក្នុងការថែរក្សាស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជា និងថៃ អាចរកដំណោះស្រាយដោយសន្តិវិធី។ ក្នុងនាមជាប្រទេសជិតខាងល្អ និងសមាជិកគ្រួសារអាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិកអាស៊ាន ឬបញ្ហាណាមួយ ដែលគំរាកំហែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច ឃួន សុដារី បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំងក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។ សម្ដេច ឃួន សុដារី បញ្ជាក់ទៀតថា កម្ពុជាមានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និងមានសង្គតិភាព រវាងការទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ដើម្បីបង្កើននូវប្រសិទ្ធភាព និងភាពបត់បែនខ្ពស់ ស្របទៅតាមការប្រែប្រួលយ៉ាងលឿន នៃភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចតំបន់ និងសកល។ បច្ចុប្បន្ន ការទូតសភាកំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាស្នូល។ សូមបញ្ជាក់ថា សម្ដេច ឃួន សុដារី…

  • អង្គភាពប្រឆាំងអំពើពុករលួយត្រៀមមនុស្ស ៤,១៥០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ

    អង្គភាពប្រឆាំងអំពើពុករលួយត្រៀមមនុស្ស ៤,១៥០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ

    ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)ឬ ACU បានបញ្ចប់ការជ្រើសរើសអ្នកស្ម័គ្រចិត្តបានជាង ៤ពាន់នាក់ ដើម្បីចូល​រួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយបានឱ្យដឹងថា ស្របតាមកម្មវិធីការងាររបស់អង្គភាពប្រឆាំងអំពើរពុករលួយក្នុង​ការដឹកនាំការងារ​សង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាព​ប្រឆាំងអំពើពុករលួយ បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤១៥០នាក់ និងផ្តើមការងារសង្កេតការណ៍ ដែលចូលរួមដោយក្រុមការងារផ្ទាល់ពីដំណាក់កាលបោះពុម្ព ប្រធានវិញ្ញាសា និងវេចខ្ចប់ប្រធានវិញ្ញាសាដែលរៀបចំដោយ​ក្រសួងអប់រំ យុវជន និងកីឡា ។ អង្គភាពប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែល​ជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយ ដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះ​គឺជាប់” ។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៥១…

  • ឯកឧត្តម សុខ សូកេន តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារអធិការកិច្ច

    ឯកឧត្តម សុខ សូកេន តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារអធិការកិច្ច

    ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង។ ថ្នាក់ដឹកនាំដែលជាប្រធាន នៃក្រុមការងារកែទម្រង់ច្បាប់ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច បានរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗ និងបញ្ហាប្រឈមនានាជូនអង្គប្រជុំ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំពាក់ព័ន្ធក៏បានចូលរួមផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗ សំដៅចូលរួមពង្រឹងការងារលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលមានចែងក្នុងសេចក្តីណែនាំស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដែលជាយន្តការក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តនូវការងារកែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់ក្រសួង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការងារកែទម្រង់សំខាន់ៗត្រូវបានគិតគូរ និងខិតខំជំរុញជាបន្តបន្ទាប់ ចាប់តាំងពីរាជរដ្ឋាភិបាល នានីតិកាលមុនៗ និងបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងឱ្យស្របតាមល្បឿននៃការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការបន្តខិតខំជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងការត្រៀមខ្លួនក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យបានពេញលេញ…

  • ប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញលើវិស័យសុខុមាលភាព

    ប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញលើវិស័យសុខុមាលភាព

    វៀតណាម៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម១០៨ ក្នុងរដ្ឋធានីហាណូយ ដើម្បីសិក្សាស្វែងយល់វិស័យសុខាភិបាល ក៏ដូចជាដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋលើវិស័យសុខាមាលភាព ។ ឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត Le huu song ប្រធានមន្ទីរពេទ្យ១០៨ បានឱ្យដឹងថាមន្ទីរពេទ្យមជ្ឈិម១០៨ ជាមន្ទីរពេទ្យធំមួយ ដែលផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំបក្ស រដ្ឋ យោធា របស់ប្រទេសវៀតណាមហើយក៏ទទួលព្យាបាលពលរដ្ឋទូទៅផងដែរ។ មន្ទីរពេទ្យ មានវេជ្ជបណ្ឌិតជំនាញនិងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ក្នុងការព្យាបាលជំងឺ។ ក្នុងមួយថ្ងៃមន្ទីរពេទ្យទទួលអ្នកជំងឺពី២ ០០០ ទៅ២ ៥០០នាក់ ដែលជារួមក្នុងមួយឆ្នាំទទួលអ្នកជំងឺប្រមាណ១លាន២សែននាក់។ ក្រៅពីជាកន្លែងទទួលព្យាបាលអ្នកជំងឺ មន្ទីរពេទ្យមជ្ឈិម១០៨ដ៏ធំ និងទំនើបនេះ បានចូលរួមបណ្តុះបណ្តាលគ្រូពេទ្យផងដែរ។ មន្ទីរពេទ្យ១០៨ ក៏មានគម្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យនៅកម្ពុជាផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់មន្ទីរពេទ្យក៏ដូចជាការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ បច្ចេកទេសដ៏ទំនើប និងដោយសេចក្តីមនុស្សធម៌ក្នុងការសង្រ្គោះជីវិតអ្នកជំងឺគ្រប់ប្រភេទ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកកាន់ប្រទេសវៀតណាមនាឱកាសនេះ ជាការអនុវត្តតាមកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា ជាយុទ្ធសាស្រ្តនយោបាយ ដើម្បីឱ្យស្ថាប័ន ក្រសួង អង្គភាពទាំងអស់…