Category: ព័ត៌មានជាតិ

  • សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា

    សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា

    (តូក្យូ)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ដេចអញ្ជើញទៅ បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានជម្រាបជូនពីការដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាត​ឱ្យឯកឧត្តម​ និង​ គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគម ដែលបច្ចុប្បន្ន ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់,​ សម្របសម្រួល​ និង​ ​គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគម,​ ដៃគូ​ និង​ ភាគីពាក់ព័ន្ធនានានៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣…

  • ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់សត្វព្រៃកម្រច្រើនប្រភេទនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

    ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់សត្វព្រៃកម្រច្រើនប្រភេទនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

    (ភ្នំពេញ)៖ នេះជារូបភាពសត្វព្រៃ និង ជាសត្វកម្រច្រើនប្រភេទត្រូវថតបានតាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤គ្រឿង រយៈពេល១ខែ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយរដ្ឋបាលព្រៃឈើ នៅពីរទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្ភភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រដ្ឋបាលព្រៃឈៃបានឱ្យដឹងនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥ថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះគឺ ៣គ្រឿង បានបំពាក់នៅភូមិសាស្ត្រភ្នំអូរទ្រូងអណ្ដើក និង១គ្រឿងទៀតដាក់នៅភ្នំស្អាងនំ ជាប់មាត់ស្រះជីកដែលសត្វព្រៃតែងតែចុះផឹកទឹក។ ជាលទ្ធផល នៅភ្នំអូរទ្រូងអណ្ដើក បានថតជាប់វត្តមានសត្វព្រៃសំខាន់ៗមួយចំនួនដូចជា សត្វទន្សោងប្រមាណ ១០ក្បាល សត្វក្ងោក ២ក្បាល សត្វកាំប្រម៉ា ២ក្បាល សត្វឈ្លូស ១ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណជា ៣០ក្បាល។ ដោយឡែក នៅតំបន់ភ្នំស្អាងនំ បានថតជាប់វត្តមានសត្វទន្សោង ៣ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណ ២០ក្បាល ព្រមទាំងវត្តមានប្រភេទសត្វព្រៃផ្សេងៗទៀតដូចជា ឈ្លូស ស្វាក្ដាម ស្វាព្រាម សំពោច ក្ងោក អកភ្នំ ជាដើម៕ ដោយ…

  • ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម

    ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម

    (ភ្នំពេញ)៖ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម ។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២…

  • អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានពាក្យប្តឹង៥៤ និងមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប ១១៥រូប

    អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានពាក្យប្តឹង៥៤ និងមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប ១១៥រូប

    (ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថាក្នុងខែ ឧសភា ឆ្នាំ ២០២៥នេះមានពាក្យប្តឹងសរុបចំនួន៥៤ ក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ និងចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញមានមន្រ្តីសរុប ១១៥រូប។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុរលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែឧសភា សរុបចំនួន ៥៨ ពាក្យប្ដឹង និងក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ មន្ត្រីចំនួន ១១៥ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៩ រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ២៤ រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា៖ ក្នុងខែឧសភានេះដែរអង្គភាពប្រឆាំងអំពើពុករលួយបាន ចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៧ គម្រោង របស់អង្គភាពលទ្ធកម្ម…

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាទាក់ទងនឹងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥

    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាទាក់ទងនឹងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចេញសេចក្តីប្រកាសព័ត៍មានទាក់ទងនឹងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥ នៅតំបន់មុំបីនៃខេត្តព្រះវិហារ ។ ដោយ៖ ង៉ាន់ ទិត្យ

  • រដ្ឋបាលខេត្តកំពង់ចាម​ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជន​ចំនួន២៧០លានរៀលសម្រាប់គាំទ្រដល់​មូលនិធិ​គន្ធបុប្ផា​

    រដ្ឋបាលខេត្តកំពង់ចាម​ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជន​ចំនួន២៧០លានរៀលសម្រាប់គាំទ្រដល់​មូលនិធិ​គន្ធបុប្ផា​

    កំពង់ចាម​៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត​កាលពី​ព្រឹកថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញទទួលថវិកាពីមន្ត្រីរាជការ​ និងសប្បុរសជន​ចំនួន​ ២៧០លានរៀល​ សម្រាប់​គាំទ្រដល់មូលនិធិ គន្ធបុប្ផាកម្ពុជា។ ថវិកាខាងលើជាសកម្មមនុស្សធម៌ឆ្លើយតបនឹងយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់”​ចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបេស កកម្មសង្រ្គោះជីវិតកុមារកម្ពុជា និងតបតាមសេចក្តីអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា កម្ពុជា ខណៈដែលយុទ្ធនាការនេះនឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ខាងមុខ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការ ផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តី ស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំនូវ​យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងបានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី…

  • ទេសរដ្ឋមន្ត្រី អៀង មូលី ៖ ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី

    ទេសរដ្ឋមន្ត្រី អៀង មូលី ៖ ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី

    (ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានពីវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍ ស្ដីពី លទ្ធផលសម្រេចបានថ្មី នៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកស្រី Winnie Byanyima នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី គឺ៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗ នៅក្នុងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ មានជាអាទិ៍ ៖ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់, ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ, ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ, អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌, អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព ។ នេះជារបៀបដែលកម្ពុជា នឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ ។ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរ…

  • ឯកសារសំខាន់ៗដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព

    ឯកសារសំខាន់ៗដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព

    (ភ្នំពេញ)៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖ ទី១ ប័ណ្ណសមាជិក ប.ស.ស. ទី២ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) ទី៣ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន) និងទី៣ លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា។ ចំណាំ៖ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖ បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ មានអាយុយ៉ាងតិច ៦០ឆ្នាំ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦ ដោយ៖ ង៉ាន់ ទិត្យ

  • វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

    វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

    (ភ្នំពេញ)៖ ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើ “វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា” អាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ នេះបើយោងតាមសេចក្តីប្រកាសរួម រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអប្សរា ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ ដោយ៖ ង៉ាន់ ទិត្យ

  • មន្ត្រីយោធាអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

    មន្ត្រីយោធាអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការណែនាំពី ឯកឧត្តម សាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីយោធាគ្រប់រូប អាចទៅទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សូមអងញ្ជើញអានសេចក្តីជូនដំណឹងទាំងស្រុងដូចតខាងក្រោម ដោយ ៖ ង៉ាន់ ទិត្យ