-
កម្ពុជានាំចូលមេគោពូជជាង ២០០ក្បាលពីអូស្រ្តាលី ដើម្បីជំរុញឧស្សាហកម្មផលិតទឹកដោះគោ

ក្រុមហ៊ុនគីរីសួគ៍ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា បាននាំចូលមេគោពូជចំនួន ២២០ក្បាលបន្ថែមទៀតពីប្រទេសអូស្រ្តាលី ក្នុងគោលដៅជំរុញឧស្សាហកម្មផលិតទឹកដោះគោបន្ថែមក្នុងបរិមាណកាន់តែច្រើនសម្រាប់ផ្គង់ផ្គង់ទីផ្សារក្នុងស្រុក។ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានទៅទស្សនាកសិដ្ឋានគិរីសួគ៍ ក្នុងខេត្តតាកែវ ដែលទើបនាំចូលមេគោអូស្ត្រាលីទាំងនោះនៅសប្តាហ៍នេះ។ ឯកឧត្តមមានប្រសាសន៍ថា ការមកដល់របស់មេគោទាំងនេះ ធ្វើឱ្យហ្វូងគោសរុបនៅក្នុងកសិដ្ឋានកើនឡើងដល់ប្រមាណ ១ ៤០០ក្បាល។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីបញ្ជាក់ថា កត្តានេះនឹងជួយឱ្យកសិដ្ឋានគីរីសួគ៍អាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល។ លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទីកសិដ្ឋានគិរីសួគ៌នៃក្រុមហ៊ុន Khmer Fresh Milk បានប្រាប់បណ្តាញពត៌មាន AMS ថា ការនាំចូលមេគោពូជបន្ថែម គឺដើម្បីចិញ្ចឹមផលិតយកទឹកដោះគោស្រស់ដែលមានគុណភាព អនាម័យ និងរស់ជាតិឆ្ងាញ់ សម្រាប់ផ្គត់ផ្គត់ទីផ្សារ ខណៈដែលពលរដ្ឋកម្ពុជាធ្វើពហិការឈប់ប្រើប្រាស់ទឹកដោះគោស្រស់នាំចូលពីថៃ។ ស្ថានទូតអូស្រ្តាលីចាត់ទុកថា ភាពជាដៃគូរវាងអូស្រ្តាលីជាមួយកសិដ្ឋានគិរីសួគ៍ គឺជាគំរូដ៏ជោគជ័យមួយដែលស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងជាពិសេសរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែទទួលបានសុខមាលភាពល្អ និងវិបុលភាព។ បច្ចុប្បន្ន កសិដ្ឋានគីរីសួគ៌ចិញ្ចឹមគោយកទឹកដោះចំនួន ១ ១០០ក្បាល ក្នុងនោះ មេគោជាងពាក់កណ្តាលផ្តល់ទឹកដោះជាមធ្យមចន្លោះពី ១ម៉ឺ៧ពាន់លីត្រទៅ ១ម៉ឺន៨ពាន់លីត្រក្នុងមួយថ្ងៃ…
-
កម្ពុជាទទូចឱ្យ UN ចាត់វិធានការកាន់តែខ្លាំងលើជម្លោះព្រំដែនកម្ពុជា-ថៃ ចំខួប១ឆ្នាំនៃជម្លោះប្រដាប់អាវុធ

កម្ពុជា បានទទូចជាថ្មីម្ដងទៀតឱ្យអង្គការសហប្រជាជាតិ (UN) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះ ដោយសន្តិវិធី ចំពេលខួប ១ឆ្នាំ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ។ ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់ជំហរឥតងាករេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានអំពាវនាវឲ្យមានការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែននេះ ដែលកំពុងបន្តកើតមានលើភៀសសឹកជាច្រើនម៉ឺននាក់។ ក្រៅពីនេះ ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃការពង្រឹងតួនាទីអង្គការសហប្រជាជាតិក្នុងការបង្ការជម្លោះតាមរយៈការទូត ការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថា ភាពតានតឹងខ្លាំងរវាងកម្ពុជា និងថៃ បានចាប់ផ្ដើមនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នៅពេលកងទ័ពថៃបានលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឲ្យយោធាខ្មែរម្នាក់ពលីជីវិត។ ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំបានចាប់ផ្តើមផ្ទុះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំគត់។ ជម្លោះនេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់ របួស និងផ្លាស់ទីលំនៅជាច្រើននាក់…
-
អាមេរិកដាក់ពន្ធគយ១០%លើកម្ពុជា តែផ្តល់ការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់

សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ពន្ធពី ១០ទៅ១២,៥% លើប្រទេសប្រមាណ៦០ ដែលអាមេរិកយល់ថាមិនបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការហាមឃាត់ការនាំចូលទំនិញដែលផលិតឡើងដោយប្រើប្រាស់ពលកម្មដោយបង្ខំ។ ចំពោះកម្ពុជា សហរដ្ឋអាមេរិកបានដាក់ពន្ធគយក្នុងអត្រា ១០% ប៉ុន្តែផ្តល់ជូននូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាស ដែលកម្ពុជានាំចូលពីអាមេរិក។ ការសម្រេចនេះមានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ លោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា យន្តការនេះអាចផ្ដល់ទាំងបញ្ហាប្រឈម និងឱកាសសម្រាប់ប្រទេសកម្ពុជា។ លោកពន្យល់ថា លក្ខខណ្ឌនេះនឹងជួយពង្រឹងការវិនិយោគលើឧស្សាហកម្មវាយនភណ្ឌ បង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការទទួលបានអត្ថប្រយោជន៍ពីយន្តការអនុគ្រោះពាណិជ្ជកម្មនាពេលអនាគត ហើយថែមទាំងជួយពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនតម្លៃបន្ថែមក្នុងស្រុកទៀតផង។ ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ពីសារសំខាន់ និងសញ្ញាវិជ្ជាមាន ដែលនឹងជួយទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកកាន់កម្ពុជាបន្ថែមទៀត។ លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានបង្ហាញពីឱកាស និងហានិភ័យសម្រាប់ឧស្សាហកម្មកម្ពុជាផងដែរ។ លោកកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ជាមួយនឹងការនាំចូលវត្ថុធាតុដើមពីចិនរហូតដល់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការលើកឡើងរបស់ភាគីថៃថាកម្ពុជាបិទទ្វារការចរចាបញ្ហាព្រំដែនគោក មិនមែនជារឿងត្រឹមត្រូវនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃ ថាកម្ពុជាបានបិទទ្វារសម្រាប់ការចរចាព្រំដែនគោក ដោយសារតែកម្ពុជាងាកទៅរកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រUNCLOS គឺជារឿងមិនត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក Bloomberg នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ចំពេលខួបមួយឆ្នាំនៃការបើកការវាយប្រហារពីយោធាថៃមកលើកម្ពុជា។ សម្តេចធិបតី បានលើកឡើងថា កម្ពុជាសម្រេចជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ក៏ព្រោះតែភាគីថៃខ្លួនឯងជាអ្នកលុបចោល MOU ឆ្នាំ២០០១មុន បើទោះបីជាកម្ពុជាព្យាយាមជំទាស់ស្នើឱ្យថៃកុំលុបចោលជាច្រើនលើករួចហើយក៏ដោយ។ MOU ឆ្នាំ២០០០នេះជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយបញ្ហាសមុទ្ររួមគ្នា។ សម្តេចធីបតី បានលើកឡើងថា ដំណាក់កាលនេះ ប្រទេសទាំងពីរត្រូវរុញច្រានដំណើរការដោះស្រាយតាមយន្តការ UNCLOS ឱ្យទៅមុខសិន ពោលមិនមែនជាអ្វីដែលប្រទេសទាំងពីរត្រូវដាក់ចេញនូវសំណើកំណត់ព្រំដែន និងការអភិវឌ្ឍរួមគ្នានោះទេ។ អស់រយៈពេល២៥ឆ្នាំមកហើយ ដែលប្រទេសកម្ពុជា និងថៃ មិនអាចដោះស្រាយជម្លោះលើតំបន់ត្រួតស៊ីគ្នានៃឈូងសមុទ្រថៃ ដែលត្រូវបានប៉ាន់ស្មានថាមានឧស្ម័នធម្មជាតិជិត១២ពាន់លានហ្វីតគូប និងប្រេងចំនួន៧០០លានបារ៉ែល និងមានតម្លៃចំនួន៣០០ពាន់លានដុល្លារអាមេរិក។ យោងតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃត្រូវបានគេប៉ាន់ប្រមាណថា មានសក្តានុពលផ្ទុកឧស្ម័នធម្មជាតិប្រមាណ ១២ ទ្រីលានហ្វីតគូប (ឬប្រហែល ៣៤០ ពាន់លានម៉ែត្រគូប) និងប្រេងប្រមាណ…
-
អាជ្ញាធររំលឹកឲ្យឪពុកម្តាយប្រុងប្រយ័ត្នចំពោះគ្រុនឈាម ក្រោយការស្លាប់របស់កុមារម្នាក់នៅខេត្តកណ្តាល

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦ មានករណីកុមារាអាយុ៣ឆ្នាំម្នាក់ បានស្លាប់ដោយសារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញមិនទាន់ពេលវេលា។ ជនរងគ្រោះមានទីលំនៅ នៅភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា កុមារាមានអាការៈក្តៅខ្លួន រាក និងសន្លឹមធ្ងន់ធ្ងរ ត្រូវបានស្លាប់ដោយសារឪពុកម្តាយបានបញ្ជូនកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាមិនទាន់ពេលវេលា។ បើតាម លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ មុនកុមារជនរងគ្រោះត្រូវបានឪពុកម្តាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ឪពុកម្តាយបានព្យាបាលកូនដោយប្រើថ្នាំផ្សំពីឱសថស្ថានដោយខ្លួនឯងរយៈពេល៣ថ្ងៃ តែមិនបាត់ ក៏នាំទៅព្យាបាលនៅគ្លនីកឯកជនមួយរយៈពេល១ថ្ងៃតែនៅតែមិនជាសះស្បើយ រួចហើយក៏នាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែយឺតពេលទៅហើយដោយសារស្ថានភាពអ្នកជំងឺគឺធ្ងន់ធ្ងរពេក។ គិតត្រឹមមួយខែកក្កដា ឆ្នាំ២០២៦ ខេត្តកណ្តាលទាំងមូលមានករណីគ្រុនឈាមសរុបចំនួន ១ ៦២៥ករណី។ ការបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយនេះ គឺជាសញ្ញាដាស់ស្មារតីឲ្យឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រុនឈាម ដែលជាទូទៅរីករាលដាលខ្លាំងនៅរដូវវស្សា ព្រោះមានកត្តាអំណោយផលជាច្រើនសម្រាប់ការបន្តពូជរបស់មូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគ។ ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋប្រសិនជាមានសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងដែលជាសញ្ញាព្រមានជំងឺគ្រុនឈាម សូមប្រញ៉ាប់បញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។ ជាពិសេសស្ត្រីមានផ្ទៃពោះ សូមបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ។ រោគសញ្ញានៃជំងឺគ្រុនឈាម មានដូចជា ក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ ឈឺក្បាល ឈឺសាច់ដុំ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមាន សន្តិភាព រាជធានីភ្នំពេញនាព្រឹកថ្ងៃសុក្រទី២៤ ខែកក្កដា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។ យោងតាមរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី រួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈ ឆ្លើយតបបាតុភូតអែលនីញ៉ូ។ ៣-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ គប្បីជម្រាបជូនថា ទាក់ទងនឹងរបៀបវារៈទី១-សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ដ ,ការតាមដាន ,ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ ក្របខ័ណ្ឌ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះ គឺជាឧបករណ៍តម្រង់ទិសការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង…
-
ឯកឧត្តម លីវ សុផាណារិទ្ធិ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តម Brian D. McFeeters បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការទំនាក់ទំនងធុរកិច្ចរវាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងក្រសួងលើវិស័យសំខាន់ៗ រួមមានវិស័យប្រៃសណីយ៍ វិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍សួនឌីជីថលរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបរទេសក្នុងការសហការ ក៏ដូចជាវិនិយោគទុនតាមរយៈយន្តការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីក្រសួងក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា រួមមានការបង្កើតសួនឌីជីថល, ការអនុវត្តគម្រោងអ៊ីនធឺណិតល្បឿនលឿនជាដើម ដែលជាការគាំទ្រដល់ SME នៅកម្ពុជា។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសក្ដានុពល និងឱកាសក្នុងការវិនិយោគជាច្រើនក្នុងវិស័យទាំង៣ខាងលើ ហើយក៏បានបញ្ជាក់អំពីការកិច្ចសហប្រតិបត្តិការក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ង៉ាន់ ទិត្យ
-
អគ្គនាយកដ្ឋានពន្ធនាគារណែនាំឲ្យបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលឃុំឃាំង

អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំស្តីពីការបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយពីជំងឺគ្រុនឈាម បានកើតឡើងយ៉ាងគំហុកនៅដើមរដូវវស្សាហ៍ឆ្នាំ២០២៦នេះ។ ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២៣ ខែកក្កដានេះ អគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងអស់ត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅខាងក្នុង និងខាងក្រៅ បរិ វេណមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដើម្បីបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត ព្រមទាំងដាក់ថ្នាំសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក និងកន្លែងដែលស្តុកទឹក។ ជាមួយគ្នានេះ មន្រ្តីពន្ធនាគារត្រូវណែនាំឱ្យជនជាប់ឃុំទុកដាក់របស់របរសំលៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ ហើយតាមអគារឃុំ និងកន្លែងធ្វើការមន្ត្រី ត្រូវរៀបចំមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។ ចំពោះសម្ភារៈដក់ទឹកដែលទុកចោលមិនប្រើប្រាស់ ត្រូវកប់ ដុតកំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។ ប្រសិនបើមន្ត្រី ឬជនជាប់ឃុំមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ ត្រូវទៅពិគ្រោះយោបល់ជាមួយមន្ត្រីពេទ្យពន្ធនាគារ ដើម្បីទទួលការពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ជំងឺគ្រុនឈាមចម្លងតាមរយៈមូសខ្លាញីខាំ។ ជំងឺនេះអាចបណ្ដាលមានរោគសញ្ញា ក្ដៅខ្លួន ឈឺក្បាល ក្ដៅណែនក្នុងភ្នែកគ្រាប់ភ្នែក ឈឺសាច់ដុំ និងសន្លាក់។ អ្នកជំងឺមានចេញកន្ទួល ក្រហមអុចៗលើស្បែក មិនចង់ញាំអាហារ ក្អួត រឺចង្អោរ ព្រមទាំងអស់កម្លាំង ល្ហិតល្ហៃ និងអាចមានហូរឈាមតាមអញ្ចាញធ្មេញ ឬច្រមុះ។ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅរដូវវស្សានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដោយជីកកប់វត្ថុដែលអាចដក់ទឹកបាន…
-
កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយដីក្នុងទឹកដីកម្ពុជា ហើយត្រូវពន្លឿនយន្តការ JBC

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវថ្មី និងរាយបន្លាលួស នៅតំបន់នានាក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែន។ នេះបើតាមក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្រៅពីតវ៉ាចំពោះរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាតាមរយៈក្រសួងការបរទេស ក៏ជំរុញឱ្យថៃពន្លឿនយន្តការ JBC ក្នុងការចុះវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់ផងដែរ។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សម្រាប់កម្ពុជា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែន រវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ ការរំលោភបំពានចូលកាន់កាប់ដោយខុសច្បាប់ មកក្នុងទឹកដីរបស់កម្ពុជា មិនមែនជារឿងថ្មីឡើយ។ ភាគីថៃ បានធ្វើសកម្មភាពល្មើសច្បាប់បែបនេះ ជាបន្តបន្ទាប់ ចាប់តាំងពីជម្លោះព្រំដែនកាលពីឆ្នាំ២០២៥មកម្ល៉េះ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នា និងសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព…
-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រម្លឹកខួបមួយឆ្នាំដែលកម្ពុជារងការឈ្លានពាន

គ្មានថ្ងៃបំភ្លេចបាន ! នៅថ្ងៃស្អែកនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃនោះ យោធាថៃបានចាប់ផ្តើមសកម្មភាពប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះបានបន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងបានឆ្លាក់ជាការចងចាំដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែភាពឈឺចាប់ និងការបាត់បង់ដែលបានកើតឡើងនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជាតិជានិច្ច។ ការចងចាំនេះបានក្លាយជាកម្លាំងជំរុញឱ្យប្រជាជនកម្ពុជាបន្តពង្រឹងឯកភាពជាតិ មហាសាមគ្គីភាព និងការត្រៀមខ្លួនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការរំលោភបំពាននានា។ សូមឧទ្ទិស និងគោរពដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាម។