Category: ព័ត៌មានជាតិ

  • កម្ពុជាបន្តតាមដានយ៉ាងដិតដល់ការសង់របងព្រំដែនរបស់ថៃ ក្រោយបញ្ចប់ដំណាក់កាលទី១

    កម្ពុជាបន្តតាមដានយ៉ាងដិតដល់ការសង់របងព្រំដែនរបស់ថៃ ក្រោយបញ្ចប់ដំណាក់កាលទី១

    យោធាថៃ បាននិយាយកាលពីថ្ងៃពុធថា របងព្រំដែនប្រវែង ១ ៣០០ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ហើយក្នុងដំណាក់កាលទី១ ក្រោយចំណាយពេលសាងសង់ចំនួន៣ខែ។ នេះបើតាមសារព័ត៌មាន Reuter ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ របងព្រំដែនអចិន្ត្រៃយ៍នេះ ស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៤ ត្រង់ព្រំប្រទល់ខេត្តចន្ទបូរី របស់ថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង​។  យោធាថៃគ្រោងសាងសង់របងប្រវែងជាង៧គីឡូម៉ែត្របន្ថែមទៀត បន្តពីបង្គោលលេខ៥៤ ដល់បង្គោលលេខ៥៩ ហើយក៏នឹងពិនិត្យវាយតម្លៃ​លើការសាងសង់របងនៅក្នុង​តំបន់ផ្សេងៗនៅតាមបណ្តាយព្រំដែនជាង៨០០គីឡូម៉ែត្រនៅថ្ងៃអនាគត។  ឯកឧត្តម ចាន់ រតនា អ្នកនំាពាក្យស្តីទីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមិនជំទាស់លើការសាងសង់របងព្រំដែនរបស់ភាគីថៃនោះទេ ឱ្យតែភាគីថៃធ្វើត្រឹមត្រូវ ស្ថិតនៅក្នុងទឹកដីថៃ ហើយមិនចូលទឹកដីកម្ពុជា។ លោកបន្តដូច្នេះថា ៖ ក្រុមការងារយើង នឹងតាមដានរាល់សកម្មភាពនៃការសាងសង់ និងឈូសឆាយ ប្រសិនជាមានការប៉ះពាល់ យើងនឹងតវ៉ាភ្លាម។ ឯកឧត្តម ស្រ៊ី បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន​ បានលើកឡើងថា ទោះបីភាគីថៃសាងសង់របងព្រំដែននៅក្នុងទឹកដីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែវាកៀកនឹងខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ជាលក្ខណៈបច្ចេកទេស ការធ្វើកៀកនឹងខ្សែបន្ទាត់ព្រំដែនបែបនេះ អាចនឹងនាំឱ្យមានផលវិបាកលើនីតិវិធីនៅថ្ងៃក្រោយ ប្រសិនជាភាគីទាំងពីរឯកភាពគ្នាសាងសង់បង្គោលបេតុងបន្ថែមនៅចន្លោះបង្គោលបន្សល់ពីជំនាន់បារាំង។  ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះត្រួតពិនិត្យរបងព្រំដែនរបស់ភាគីថៃ។ កម្ពុជាបានពិនិត្យឃើញថា…

  • សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត

    សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត

    មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចុះប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់លើការបោសសម្អាតសំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់ភាគីថៃកាលពីឆ្នាំ២០២៥ នៅក្នុងខេត្តជាប់ព្រំដែនចំនួន៦ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ អង្គភាពស៊ីម៉ាក់ បាន​ស្រាវជ្រាវរកឃើញថា ផ្ទៃដីប៉ះពាល់ចំនួនជាង ៣សែន៨ម៉ឺនហិកតា ក្នុងភូមិសរុប​ចំនួន ៣៤៩ភូមិ បានរងផលប៉ះពាល់ដោយសារសង្គ្រាមឈានពានរបស់យោធាថៃ។ ជាលទ្ធផល ​មន្ត្រីជំនាញបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០គ្រាប់ ក្នុងនោះ​គ្រាប់បែកចង្កោមជិត ៤ ៥០០គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។ ​ ការបោសសម្អាតសំណល់យុទ្ធភណ្ឌ​បានជួយឲ្យគ្រួសារចំនួនជិត ៦ ០០០ គ្រួសារ អាចវិលត្រឡប់ទៅរស់នៅលំនៅឋានវិញដោយសុវត្ថិភាព និងអាចប្រើប្រាស់ដីធ្លីឡើងវិញចំនួន ១ ៤៥៥ ហិកតា។ ​​ មន្រ្តី CMAC ក៏បានបានរំដោះដីរងផលប៉ះពាល់លើសាលារៀន ៨៧ កន្លែង ទំហំ ១៥៤ ហិកតា មណ្ឌលសុខភាព ២០ កន្លែង វត្តអារាម ៦ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១១៤ ផ្សេងទៀត។ អង្គភាព CMAC ​នឹងបន្ត​​ធ្វើទំនើបកម្មបច្ចេកវិទ្យា AI និងនវានុវត្តន៍…

  • យោធាកម្ពុជា-អាមេរិក បន្តពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រៀមធ្វើសមយុទ្ធ

    យោធាកម្ពុជា-អាមេរិក បន្តពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រៀមធ្វើសមយុទ្ធ

    យោធាកម្ពុជា និងសហរដ្ឋអាមេរិក បន្តជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ជាពិសេសលើការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ យោងតាមក្រសួងការពារជាតិកម្ពុជា ការពិភាក្សាគ្នានេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​នៅថ្ងៃទី២២ ខែកក្កដា។ រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រ​សួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការីនៅមន្ទីរបញ្ចកោណ។ ក្នុងជំនួបនេះផងដែរ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានជម្រាបជូនភាគីអាមេរិក​ អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែននេះ។ សូមរំលឹកថា ថ្មីៗនេះ តំណាងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិរដ្ឋអៃដាហូ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញនៅឆ្នាំ ២០២៧ បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១៧ ដោយ​សារ​ប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហា​មួយចំនួន៕ សេង បារាំង AMS

  • អាជ្ញាធរកំពុងកសាងសំណុំរឿងបញ្ជូនជនក្លែងបន្លំផលិតផលសាប៊ូខ្មែរ ទៅតុលាការ

    អាជ្ញាធរកំពុងកសាងសំណុំរឿងបញ្ជូនជនក្លែងបន្លំផលិតផលសាប៊ូខ្មែរ ទៅតុលាការ

    មន្រ្តីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កំពុងកសាងសំណុំរឿងក្លែងបន្លំម៉ាកសាប៊ូស្ពៃ ដែលម៉ាកសាប៊ូកម្មសិទ្ធិស្របច្បាប់របស់ធុរជនកម្ពុជា ទៅកាន់តុលាការតាមនីតិវិធី។ នេះបើតាមឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ការចាត់វិធានការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប ទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្រញាញ់ក្នុងស្រុកដោយផ្ទាល់។ បន្ទាប់មក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញទីតាំងលក់ ចែកចាយ និងស្តុកទុកផលិតផលសាប៊ូស្ពៃក្លែងក្លាយជិត ៧តោន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ដោយចាត់ទុកការក្លែងបន្លំ ម៉ាកសាប៊ូស្ពៃ គឺជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់វិស័យ SME របស់កម្ពុជា។ ឯកឧត្ដម គឹម មាសសុខសីហា ប្រាប់បណ្ដាញសារព័ត៌មាន AMS…

  • ៦ខែឆ្នាំនេះ ក្រសួងយុត្តិធម៌រកឃើញតម្រុយនៃចំណាត់ការមិនប្រក្រតីរបស់តុលាការចំនួន ២០ករណី

    ៦ខែឆ្នាំនេះ ក្រសួងយុត្តិធម៌រកឃើញតម្រុយនៃចំណាត់ការមិនប្រក្រតីរបស់តុលាការចំនួន ២០ករណី

    ក្រសួងយុត្តិធម៌ប្រកាសលទ្ធផលរយៈពេល ៦ខែឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនានានៅតាមតុលាការ។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ ក្រសួងយុត្តិធម៌បានទទួលពាក្យបណ្តឹងចំនួន ៤៥៩ ករណី ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីនៃចំណាត់ការរបស់តុលាការ។ បើបូករួមទាំងពាក្យបណ្ដឹងដែលនៅសល់មិនទាន់ចាត់ការកាលពីឆ្នាំ២០២៥ ពាក្យបណ្តឹងដែលត្រូវចាត់ការសរុបនៅឆ្នាំនេះមានចំនួន ៦៧១ ករណី។ ក្នុងចំណោមពាក្យបណ្តឹងសរុបដែលទទួលបាននេះ, គណៈកម្មការដឹកនាំនិងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការរួចបានចំនួន ៣៤៣ ករណី ស្មើនឹង ៥១%។ ក្នុងចំណោមពាក្យបណ្ដឹងដែលបានចាត់ការរួច ត្រូវបានរកឃើញថា “ពុំមានភាពមិនប្រក្រតី” ចំនួន ៣២៣ ករណី ស្មើនឹងជាង ៩៤%។ ក្រសួងបញ្ជាក់ថា ជាងពាក់កណ្តាលនៃម្ចាស់បណ្ដឹងគ្រាន់តែបារម្ភថាអាចមានភាពមិនប្រក្រតី ហើយចំពោះករណីសង្ស័យផ្សេងទៀត ក្រុមអ្នកស្រាវជ្រាវរកឃើញថា តុលាការបានសម្រេចក្តីដោយមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ តម្រុយសង្ស័យថា “អាចមានភាពមិនប្រក្រតី” មានតែចំនួន ២០ ករណីប៉ុណ្ណោះ ក្នុងនោះបានចាត់ឱ្យមានការចុះធ្វើអធិការកិច្ចចំនួន ១៦ ករណី, ស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មីចំនួន ៣ ករណី និងផ្ទេរសមត្ថកិច្ចចំនួន ១ ករណី។ ក្រសួងយត្តិធម៌បញ្ជាក់ថា ពាក្យបណ្ដឹងដែលនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការ មានចំនួន…

  • ថៃបន្តឈូសឆាយដីធ្វើផ្លូវថ្មីចូលជ្រៅក្នុងដីកម្ពុជា

    ថៃបន្តឈូសឆាយដីធ្វើផ្លូវថ្មីចូលជ្រៅក្នុងដីកម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃ​មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន ជាពិសេសការសាង់សង់ផ្លូវថ្មីក្នុងទឹកដីកម្ពុជា។ យោងតាមក្រសួងការបរទេសកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ ការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២កក្កដា ក្រសួងការបរទរសបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងបំពានលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោល…

  • ទូតជប៉ុន៖ ការវិនិយោគរបស់ជប៉ុនបានជួយបង្កើតការងារ ផ្តល់បច្ចេកវិទ្យាទំនើប និងបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា

    ទូតជប៉ុន៖ ការវិនិយោគរបស់ជប៉ុនបានជួយបង្កើតការងារ ផ្តល់បច្ចេកវិទ្យាទំនើប និងបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា

    ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានសម្ដែងក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងសហការយ៉ាងពេញលេញ និង បង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទាំងក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ រួមទាំងសន្តិសុខ និងការពារជាតិ និងវិស័យជាច្រើនទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនតូយ៉ូតាជាដើម ដែលមិនត្រឹមតែជួយបង្កើតការងារជូនពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជាទៀតផង។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនជប៉ុន។ ជាមួយគ្នានេះ, ឯកឧត្តមបានអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ក្នុងការជំរុញ…

  • ឯកឧត្តម សាយ សំអាល់ ជំរុញការគិតគូររួម ដើម្បីប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច​ជាតិដ៏សំខាន់

    ឯកឧត្តម សាយ សំអាល់ ជំរុញការគិតគូររួម ដើម្បីប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច​ជាតិដ៏សំខាន់

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាគិតគូរ និងអភិវឌ្ឍសក្តានុពលតំបន់ឆ្នេរ ដើម្បីប្រែក្លាយតំបន់នេះឱ្យកាន់តែមានផលិតភាព និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា រួមគ្នារិះរកវិធីសាស្រ្តកែច្នៃសក្តានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាព និងផលិតភាពទូលំទូលាយជាងមុន។ គោលដៅចម្បង គឺ​ប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បង្កើតចំណូល រួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះឱ្យកាន់តែល្អប្រសើរ។​ ក្នុងការធ្វើបទបង្ហាញ និងចុះពិនិត្យទីតាំងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អសម្រាប់រំលឹកឡើងវិញនូវសមិទ្ធផលដែលសម្រេចបានកន្លងមក និងរួមគ្នាកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្តទៅថ្ងៃខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្តមបានលើកឡើងថា សិង្ហបុរីជាប្រទេសនាំចេញទំនិញ​ម្ហូបអាហារនានាមកកម្ពុជា ហើយខេត្តកំពត និងតំបន់ឆ្នេរសមុទ្រកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលនៅជិតប្រទេសសិង្ហបុរី ដែលអាចមានសក្តានុពលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការផលិតអាហារសមុទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា តំបន់ឆ្នេរសមុទ្រកម្ពុជាមានផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក និងប្រព័ន្ធអ៊ីនធឺណិត ពោលគឺមានទឹក ភ្លើង ផ្លូវគ្រប់គ្រាន់ ​សម្រាប់គាំទ្រដល់ការវិនិយោគ។ លើសពីនេះ តំបន់ឆ្នេរក៏មានសក្តានុពលលើដំណាំពាណិជ្ជកម្ម ពិសេស…

  • កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រ និងរួមគ្នាការពារប្រាសាទព្រះវិហារជាបន្ទាន់ 

    កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រ និងរួមគ្នាការពារប្រាសាទព្រះវិហារជាបន្ទាន់ 

     កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិបន្តគាំទ្រ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សប្រាសាទព្រះវិហារឡើងវិញជាបន្ទាន់។ នៅក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសហគមន៍អន្តរជាតិបន្តបង្កើនការយកចិត្តទុកដាក់ និងគាំទ្រលើការការពារ និងអភិរក្សរមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅក្នុងបទអន្តរាគមន៍នោះ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យរចនាសម្ព័ន្ធប្រាសាទព្រះវិហាររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់។ ការខូចខាតនេះបានប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ព្រមទាំងបង្ខំឱ្យប្រជាសហគមន៍មូលដ្ឋានត្រូវផ្លាស់ទីលំនៅ និងបាត់បង់ការចូលទៅកាន់ទីសក្ការៈបូជាខាងជំនឿ និងអត្តសញ្ញាណរបស់ពួកគេ។ ទោះបីជាយ៉ាងណា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការ UNESCO និងដៃគូអន្តរជាតិ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តវិធានការសង្គ្រោះបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការចុះបញ្ជីបំណែកស្ថាបត្យកម្ម និងការការពារសំណង់ដែលងាយរងគ្រោះ ដើម្បីទ្រទ្រង់ដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។ ទន្ទឹមនឹងនេះ កម្ពុជាបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងនៅតែបន្តមាន។ គណៈប្រតិភូកម្ពុជាបានទាក់ទាញការយកចិត្តទុកដាក់របស់ UNESCO ចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញប្រាសាទ និងសកម្មភាពឯកតោភាគីផ្សេងទៀតនៅក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ដែលជាចេតនាបង្កើតស្ថានភាពជាក់ស្តែង និងបង្កហានិភ័យដល់បេតិកភណ្ឌបន្ថែមទៀត។ ដើម្បីដោះស្រាយបញ្ហានេះ លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ…

  • គយចិនអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុនកម្ពុជានាំចេញសំបុកត្រចៀកកាំលើកដំបូងទៅកាន់ទីផ្សារចិន

    គយចិនអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុនកម្ពុជានាំចេញសំបុកត្រចៀកកាំលើកដំបូងទៅកាន់ទីផ្សារចិន

    កម្ពុជាបានបើកទំព័រថ្មីមួយក្នុងវិស័យនាំចេញផលិតផលកសិកម្ម ខណៈប្រទេសចិនបានផ្តល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុនកម្ពុជាដំបូងគេ១ ដើម្បីនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយចិនបានផ្តល់ការអនុញ្ញាតជាលើកដំបូងដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. សម្រាប់ការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន។ ការអនុញ្ញាតនេះមានសុពលភាពរហូតដល់ឆ្នាំ២០៣១។ ក្រសួងកសិកម្មបានបញ្ជាក់ថា ជោគជ័យនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួង អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងអ្នកចិញ្ចឹមត្រចៀកកាំទូទាំងប្រទេស ដែលបានរួមគ្នាលើកកម្ពស់ស្តង់ដារអនាម័យ សុវត្ថិភាព និងគុណភាពផលិតផល រហូតទទួលបានការទទួលស្គាល់ពីភាគីចិន។ កាលពីដើមឆ្នាំ២០២៦ ក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីដាក់ស្នើសុំការទទួលស្គាល់ពីអគ្គរដ្ឋបាលគយចិន សម្រាប់ការនាំចេញសំបុកត្រចៀកកាំ។ មកដល់ពេលនេះ មានតែ BEST LIFE PRODUCT Co., Ltd. ប៉ុណ្ណោះ ដែលបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេស និងទទួលបានការអនុញ្ញាតជាផ្លូវការមុនគេ ខណៈក្រុមហ៊ុនផ្សេងទៀតនៅតែអាចទទួលបានការអនុញ្ញាតដូចគ្នា ប្រសិនបើបំពេញតាមតម្រូវការ និងស្តង់ដារបស់ភាគីចិន។ ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានប្រាប់ AMS ថា ក្រុមហ៊ុន BEST LIFE…