-
ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអត្រា ៣,៥ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាឆ្នាំ២០២៦ នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩ភាគរយដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១ សម្រេចបានក្នុងអត្រា ៣,៥ភាគរយ ជាមួយនឹងក្តីរំពឹងទុកចំពោះការងើបឡើងវិញបន្តិចនាឆមាសទី២ ដល់ ៤,៣ភាគរយ។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល តាមរយៈការកើនឡើងថ្លៃប្រេងឥន្ធនៈ ការធ្លាក់ចុះពាណិជ្ជកម្ម និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ កម្ពុជាក៏បានប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួនផងដែរ ដូចជា ការអូសបន្លាយភាពតានតឹងពីជម្លោះព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផលប៉ះពាល់សេសសល់ពីវិបត្តិកូវីដ-១៩។ លោកជំទាវទេសាភិបាល បានគូសបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចពិគ្រោះយោបល់មាត្រា ៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣ភាគរយ ខណៈស្ថាប័ន ADB និង AMRO នៅបន្តរក្សាការព្យាករក្នុងអត្រា ៤,២ភាគរយ។ លោកជំទាវបានគូសរំលេចថា ថ្វីបើវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យនៅមានភាពទន់ខ្សោយ…
-
ពលរដ្ឋក្រីក្រជាង៥០០ គ្រួសារទទួលបានផ្ទះ និងដីឡូតិ៍ ក្នុងកម្មវិធីផ្តល់ដីការពារព្រៃ

ប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារនឹងទទួលបានដីឡូតិ៍ និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត នៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីចាប់ឆ្នោតទទួលដី និងផ្ទះ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦។ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ បានគូសបញ្ជាក់ថា កម្មវិធីចែកដីនិងផ្ទះ ដែលផ្តួចផ្តើមដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានគោលបំណងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារ និងអភិរក្សព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលនឹងទៅរស់នៅទីតាំងថ្មីនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការសាងសង់ផ្លូវមេ និងផ្លូវរង ប្រវែង១២៥គីឡូម៉ែត្រ និងមានស្រះទឹកចំនួន ៣០កន្លែង ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង។ គ្រួសារនីមួយៗទទួលបានផ្ទះ និងដីឡូតិ៍ទំហំ ៣ហិកតា។ សូមបញ្ជាក់ថា ក្រោយពីការប្រកាសរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួនសរុប ១២ ៣២៩គ្រួសារនៅទូទាំងប្រទេសបានមកធ្វើស្វ័យប្រកាស…
-
ប្រធាន AOT ប្តេជ្ញាតាមដាន និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្ម ដើម្បីចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ការប្ដេជ្ញានេះធ្វើឡើងនៅពេលក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានសម្តែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ជាមួយគ្នានេះ មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាមួយគ្នា កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាពនេះ។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា…
-
CMAC បានស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ ពីបាតទន្លេនិងសមុទ្រ នៅឆមាសទី១ឆ្នាំ២០២៦

ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា CMAC បានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេ និងសមុទ្របានចំនួន ១ ៦៩៦គីឡូក្រាម ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ។ ការបញ្ជាក់របស់អគ្គនាយក CMAC ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកិច្ចប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេ និងសមុទ្រ ប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ហេង រតនា បញ្ជាក់បន្ថែមថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ ការរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត ២ម៉ឺន ៧ពាន់គ្រាប់ បន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមសរុបចំនួនប្រមាណជាង ២៧៦តោន។ គ្រាប់យុទ្ធភណ្ឌទាំងនេះ ត្រូវបានធ្វើការកម្ទេចចោលចំនួនជាង ១ម៉ឺន ៥ពាន់គ្រាប់ និងដោះបន្សាបបានចំនួនជាង ៨ពាន់គ្រាប់។ អគ្គនាយក CMAC រូបនេះបានគូសបញ្ជាក់ថា ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេ មិនត្រឹមតែបានចូលរួមលុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។ លោកបន្ថែមថា ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ…
-
រដ្ឋាភិបាលចាប់ផ្ដើមមូរដៃអាវដោះស្រាយបញ្ហា SME បន្ទាប់ពីបញ្ហាព្រំដែន និងការឆបោកតាមអ៊ីនធើណេត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម(SME) បន្ទាប់ពីបញ្ហាព្រំដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេច ហ៊ុន ម៉ាណែត បានលើកដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ សម្ដេចបញ្ជាក់ថា បញ្ហា SME ជារឿងចាំបាច់ដោះស្រាយជាបន្ទាន់ ដើម្បីផលប្រយោជន៍ជាតិ និងសេដ្ឋកិច្ច ស្របពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសង្រ្គាមព្រំដែន ដែលកំពុងមានតម្រូវការលើវិស័យនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ ដោយកុំចាំយូរ ដែលនាំឱ្យពលរដ្ឋអស់សេចក្ដីទុកចិត្តលើរដ្ឋាភិបាល។ ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានម្ចាស់សិប្បកម្មក្នុងវិស័យ SME ជាច្រើនបានត្អូញត្អែរពីបញ្ហាស្មុគស្មាញនៃការចុះបញ្ជីអាជីវកម្ម។ លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងចុះធ្វើការងារពាក់ព័ន្ធការចុះបញ្ជីក្នុងវិស័យ SME នេះដោយផ្ទាល់។ លោកបញ្ជាក់ថា ក្នុងការចុះបញ្ជីនេះ នឹងផ្ដល់អាទិភាពទៅលើសិប្បកម្មសាប៊ូ ដើម្បីធ្វើយ៉ាងណាអាចឲ្យម្ចាស់សិប្បកម្មទទួលបានអនុលោមភាពគ្រប់គ្រាន់ ត្រឹមរយៈពេល ៦ថ្ងៃ ប៉ុណ្ណោះ សម្រាប់ប្រភេទសាប៊ូដែលគ្មានហានិភ័យ។ បើតាមលោក ហេង សុខគង់…
-
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ”

ភ្នំពេញ៖កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបណ្ដុះបណ្ដាលស្ដីពី “លំហាត់សាយប័រក្រុមខៀវ” ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សិក្ខាកាមជានិស្សិតក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រតាមរយៈការអនុវត្តលំហាត់សាយប័រជាក់ស្ដែង។ វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានស្វែងយល់ពីទិដ្ឋភាពរួមពាក់ព័ន្ធនឹងការបង្កើត និងប្រតិបត្តិការក្រុមឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ ការអនុវត្តនីតិវិធីដោះស្រាយឧប្បត្តិហេតុសាយប័រ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិងព្រឹត្តិការណ៍សន្តិសុខសាយប័រ ការ ការរៀបចំរបាយការណ៍ឧប្បត្តិហេតុ និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅពេលឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រកំពុងកើតមាន។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពសហប្រតិបត្តិការរវាង គម្រោងឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជាចំនួនពីរគឺ គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រអនុវត្តដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគម្រោងពង្រឹងបណ្ដាញឧស្សាហកម្ម-សាកលវិទ្យាល័យ-សហគមន៍ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស្វកម្មះអនុវត្តដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ហើយកិច្ចសហការនេះមានគោលបំណងតភ្ជាប់បទពិសោធអនុវត្តជាក់ស្ដែងរបស់ក្រសួងក្នុងការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រជាមួយនឹងការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្ម ដើម្បីត្រៀមនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការសន្តិសុខសាយប័ររបស់វិស័យឧស្សាហកម្ម និងសង្គមឌីជីថលនាពេលអនាគត៕ ដោយ៖ង៉ាន់ ទិត្យ
-
សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៍មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៍មានដើម្បីបើកទទួលពាក្យសម្រាប់ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦” ក្រោមប្រធានបទ “លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល” ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៍មានជាច្រើនផងដែរ នៅទីស្តីការ ក.ប.ទ.។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្ដល់ពានរង្វាន់ឌីជីថលដែលទទួលស្គាល់ថ្នាក់ជាតិលើសមិទ្ធផល និងស្នាដៃនវានុវត្ដន៍ឌីជីថលឆ្នើមនៅកម្ពុជា។ រយះពេល១២ឆ្នាំកន្លងមក, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាបានក្លាយជាវេទិកាឈានមុខគេដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថល,នវានុវត្តន៍ករឌីជីថល,ក្រុមហ៊ុន និង ស្ថាប័នដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្ដន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទៅកាន់ទីផ្សារថ្នាក់តំបន់ និងអន្ដរជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្ដបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម,ក្រុមហ៊ុន និង ស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើ នសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នកនវានុវត្ដន៍ករឌីជីថលដែលមកពីគ្រប់បណ្ដាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និង ឌីជីថលូបនីយកម្ម។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងដូចជា៖-ការទទួលស្គាល់(Recognition): ផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ផលិតផលឬសេវាកម្មឆ្នើមដែលជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។-ការជំរុញគាំទ្រ(Empowerment): គាំទ្រអាជីវកម្មនិងស្ថាប័ននានានៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្ដន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។-ការផ្សារភ្ជាប់ទំនាក់ទំនង(Connection):…
-
រដ្ឋត្រៀមបន្តចែកដី និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកលេខដីឡូត៍ និងផ្ទះជូនប្រជាពលរដ្ឋក្រីក្របន្ថែមទៀតសម្រាប់គម្រោងទី១ ស្ថិតក្នុងតំបន់អូរសែវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកលេខដីឡូត៍និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៣៨គ្រួសារដែលមានសិទ្ធិទទួលដីក្នុងគម្រោងទី១ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះជាផ្នែកមួយនៃគោលនយោបាយដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន ព្រមទាំងជំរុញការអភិរក្សព្រៃឈើ និងការប្រើប្រាស់ដីរដ្ឋប្រកបដោយចីរភាព។ តាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន ផ.ក.អ. ពិធីចាប់ឆ្នោតនឹងអញ្ជើញតំណាងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ឆ្នោតជំនួសប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរពីបណ្តាខេត្ត។ ពិធីនេះក៏នឹងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លេខាធិការដ្ឋាន ផ.ក.អ. និងបណ្តាញផ្សព្វផ្សាយផ្សេងៗផងដែរ។ លេខាធិការដ្ឋានបានឱ្យដឹងថា គម្រោងទី១ មានអ្នកមានសិទ្ធិទទួលដីសរុប ៧៥៥គ្រួសារ។ ក្នុងនោះ ២១៧គ្រួសារ ដែលធ្វើសមាហរណកម្មនៅនឹងកន្លែង បានចាប់ឆ្នោតរួចតាំងពីខែឧសភា ឆ្នាំ២០២៦ និងភាគច្រើនបានចូលរស់នៅទីតាំងថ្មីរួចហើយ ខណៈ ៥៣៨គ្រួសារ ដែលនៅសល់ នឹងចាប់ឆ្នោតនៅលើកនេះ។គម្រោងទី១ មានទីតាំងនៅតំបន់អូរសែវ៣ ឃុំស្មៅ និងឃុំសាមឃួយ ស្រុកសេសាន ។ ដីឡូត៍នីមួយៗមានទំហំ ៣ហិកតា ហើយរដ្ឋបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ស្រះទឹក និងផ្ទះមានបន្ទប់ទឹក ៧៥១ខ្នង ក្នុងផែនការសរុប ៧៧០ខ្នង។ សម្រាប់ការចាប់ឆ្នោតលើកនេះ នឹងធ្វើឡើងជាបន្តបន្ទាប់តាម ៥ក្រុម…
-
សម្តេចធិបតី ប្រាប់ Bloomberg ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលុបបំបាត់ និងកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Bloomberg សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងវិវឌ្ឍនកាន់តែស្មុគស្មាញ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោកស្រី អេវរីល ហុង (Avril Hong) នៃទីភ្នាក់ងារសារព័ត៌មាន ប្ល៊ូមប៊ើក (Bloomberg) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួត រវាងប្រទេសមហាអំណាចដូចជា សហរដ្ឋអាម៉េរិក និងចិន ដោយសារតែបណ្តាញឧក្រិដ្ឋជនទាំងនេះ មិនប្រកាន់និន្នាការនយោបាយ និងអាចវាយប្រហារប្រទេសទាំងពីរក្នុងពេលតែមួយដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ ។ សម្ដេចធិបតីបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិ ស្តីពីការឆបោកតាមប្រព័ន្ធអនឡាញ» ដោយមានការចូលរួមពីភាគីចិន និងទីភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI ដែលដឹកនាំដោយលោក ខាស ផាថែល (Kash Patel)។ បន្ថែមលើនេះសម្តេចធិបតី បានបដិសេធចំពោះការលើកឡើងថា មានក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជាដើម្បីបិទបាំងបទល្មើស ដោយសម្តេច បានចេញបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរត្រួតពិនិត្យ ហើយប្រសិនបើរកឃើញ នឹងត្រូវរងទណ្ឌកម្មតាមច្បាប់ជាធរមាន ព្រោះតំបន់ទាំងនោះ ត្រូវបានបង្កើតឡើងសម្រាប់តែទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប៉ុណ្ណោះ…
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាការងារជាមួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ជាពិសេសវឌ្ឍនភាពនៃការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ចំពោះបញ្ហាជម្លោះព្រំដែន និងជនភៀសសឹក ឯកឧត្តម កែវ សុទ្ធិ បានគូសបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ ដែលធ្វើឱ្យពលរដ្ឋជាង ៦៤០ ០០០នាក់ ភៀសសឹក និងពលរដ្ឋជាង ២០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស និងកាន់កាប់ខុសច្បាប់។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការ JBC។ លោក Thomas Andrews បានកោតសរសើរចំពោះការទទួលយកអនុសាសន៍ UPR ជុំទី៤ លើសពី…