Category: ព័ត៌មានជាតិ

  • ក្រសួងទេសចរណ៍-វិស័យឯកជនដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

    ក្រសួងទេសចរណ៍-វិស័យឯកជនដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

    ប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ វិស័យរដ្ឋ និងឯកជនបានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយដាក់ចេញនូវ វិធានការគន្លឹះបន្ទាន់ ដើម្បីស្តារ និងពង្រឹងទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិឡើងវិញ។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗដូចជា ៖ ពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, កសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងជំរុញការងារភាពយន្តទេសចរណ៍។ ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនៅពេលខាងមុខ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងស្មារតីសាមគ្គីភាព រួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងភាពម្ចាស់ការបន្ថែមទៀត សំដៅបន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍ និង…

  • រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

    រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះ ដោយព្យួរការអនុវត្តពន្ធបន្ថែម និងការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីចូលរួមសម្រួលបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងពន្លឿនការដោះស្រាយបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំណឹងនេះកាលពីព្រឹកថ្ងៃពុធ ទី២៩កក្កដា ក្នុងពេលចុះចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ នៅខេត្តកណ្តាល។ កន្លងមក ឯកសារផ្ទេរកម្មសិទ្ធិអចលនទ្រព្យមួយចំនួន ដែលមានដីការអមហួសរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត តម្រូវឱ្យម្ចាស់កម្មសិទ្ធិត្រូវទទួលរងការផាកពិន័យ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវរហូតដល់ ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់សរុប។ កត្តានេះបានធ្វើឱ្យម្ចាស់អចលនទ្រព្យមួយចំនួនជួបការលំបាក និងគ្មានលទ្ធភាពបង់ប្រាក់ ខណៈមួយចំនួនទៀតត្រូវស្នើសុំបញ្ជាក់ដីការអមសារជាថ្មី ដែលបង្កឱ្យមានការកកស្ទះ និងយឺតយ៉ាវដល់ដំណើរការការងារចេញប្លង់កម្មសិទ្ធិយ៉ាងខ្លាំង។ ឆ្លើយតបនឹងបញ្ហាចំពោះមុខនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចចេញវិធានការអនុគ្រោះ ដោយព្យួរការផាកពិន័យ ១០០ភាគរយនេះ ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រួលដល់កម្មសិទ្ធិករដីធ្លីមានលទ្ធភាពចូលមកបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយរលូន រហូតដល់ដាច់ឆ្នាំ២០២៧។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា អចលនវត្ថុដែលទិញលក់ច្រើនដំណរ ចាប់ពីក្រោយឆ្នាំ២០១៧ ដល់ចុងខែកក្កដា ឆ្នាំ២០២៦ មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាច្រើនដងឡើយ។ ការបង់ពន្ធគឺតម្រូវតែលើប្រតិបត្តិការទិញលក់ចុងក្រោយបង្អស់មួយប៉ុណ្ណោះ។ ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋានគ្រឹះនៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាជម្រក ជាអាជីវកម្ម ជាការវិនិយោគ និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ពីភាពចាំបាច់បំផុតនៃការចុះបញ្ជីដីធ្លីបង្ហើយ…

  • ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

    ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

    ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានគ្រោះរញ្ជួយដីកម្រិតខ្ពស់មួយ និងការព្រមានពីរលកយក្សស៊ូណាមិ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីខេត្ត Kumamoto នៅភាគខាងត្បូងនៃប្រទេសជប៉ុន ទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,១ រ៉ិចទ័រ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត កាលពីថ្ងែទី២៨កក្កដា។ ស្ថានទូតកម្ពុជា បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឲ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងឲ្យផ្តល់ ព័ត៌មាន ដល់ស្ថានទូត ជាបន្ទាន់ប្រសិនបើមានព័ត៌មានអំពីពលរដ្ឋខ្មែររងផលប៉ះពាល់។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធនេះថា គ្មានពលរដ្ឋខ្មែរណាម្នាក់នៅក្នុងប្រទេសជប៉ុនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះឡើយ។  ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះផងដែរ ដោយក្រសួងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាបងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅតំបន់រងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដាន ដោយយកចិត្តទុកដាក់លើការវិវឌ្ឍនៃស្ថានការណ៍។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ មនុស្ស យ៉ាងហោចណាស់ ១៣នាក់ បាន ស្លាប់ ក្នុងគ្រោះរញ្ជួយដីកាលពីម្សិលមិញក្នុងប្រទេសជប៉ុន៕  ខន ណារី…

  • ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគ

    ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគ

    ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន បានបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក Zhou Wendong អភិបាលរងទីក្រុងអ៊ូស៊ី ដែលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្ដានុពលរបស់ខេត្តព្រះសីហនុដែលមានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ រួមមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍជា៣ដំណាក់កាល ដោយគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ហើយនឹងអាចទទួលនាវាផ្ទុកទំនិញទម្ងន់រហូតដល់ ១៦ម៉ឺនតោន។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានតភ្ជាប់ជាមួយកំពង់ផែទីក្រុងអ៊ូស៊ី ខណៈអាកាសយានដ្ឋានអន្តរជាតិខេត្តមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងអ៊ូស៊ី និងមានបណ្តាញផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកគាំទ្រការដឹកជញ្ជូន។ ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើតំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ទីក្រុងពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងតំបន់កោះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ

    សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យមានការរៀបចំការដំឡើងស័ក្តិ និងមេដាយជូនវីរកងទ័ពដែលបំពេញភារកិច្ច និងកំពុងឈរជើងនៅជួរមុខទាំងអស់ រួមទាំងកងទ័ព ដែលទើបចូលបម្រើការងារថ្មីហើយបានចូលរួមប្រយុទ្ធផ្ទាល់ការពារទឹកដីកាលឆ្នាំ២០២៥។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឱ្យស្រង់ឈ្មោះយោធិន ជាពិសេសយោធិនទើបចូលបំពេញភារកិច្ចការពារទឹកដី ដែលបានប្រយុទ្ធ ជាមួយយោធាថៃ ចំនួន ២លើកនៅឆ្នាំ២០២៥ ដើម្បីរៀបចំការដំឡើងស័ក្តិជូនពួកគាត់។ បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលក៏នឹងរៀបចំមេដាយពិសេស «មេដាយសមរភូមិ» ដាច់ដោយ ឡែកពីមេដាយការពារជាតិ សម្រាប់យោធិនឈរជើងនៅជួរមុខគ្រប់ទិសផងដែរ។ ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ពទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ សេង បារាំង AMS

  • អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់

    អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់

    ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរំលឹកថា កាលពីឆ្នាំមុនការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែ​ន​​កម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់​លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។ ស្ថានទូតបានលើកឡើងថា បីខែក្រោយមក គឺនៅថ្ងៃទី២៨តុលា ឆ្នាំ២០២៥ លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាប្រវត្តិសាស្ត្រ ដែលបានបង្កើតជាគន្លងការទូតមួយសម្រាប់បញ្ច​ប់​ការប្រយុទ្ធគ្នា និងដោះស្រាយបញ្ហាព្រំដែន ដែលកើតមានជាយូរមកហើយ។ សម្រាប់សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ នៅតែបន្តផ្តល់ឱ្យប្រ​ទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែងនេះ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្ត​មានសហរដ្ឋអាមរិកក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះ ជាផ្នែកដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជា និងថៃឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលនោះ។ លោកបណ្ឌិតសង្ឃឹមថា សហរដ្ឋអាមរិក​នឹងជួយជំរុញឲ្យភាគីថៃគោរពនូវកិច្ចព្រៀងទាំងឡាយ ហើយងាកមកដោះស្រាយព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិ។  ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា សង្កេតឃើញថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ ហើយគ្មានរដ្ឋបាលអាមេរិកណាមួយមានការប្តេជ្ញាចិត្តខ្លាំងដូចរដ្ឋបាលលោក ត្រាំ ក្នុងការគាំទ្រផលប្រយោជន៍នៃប្រទេសនីមួយៗ​លើបញ្ហាព្រំដែន​នោះទេ។ បើតាមលោក ឆាំង យុ កម្ពុជាគួរតែបន្តផ្តោតទៅលើអាទិភាពទាំងពីរគឺ សន្តិភាព និងសន្តិសុខព្រំដែន ហើយកម្ពុជាអាច និងគួរតែបន្តដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ព្រោះកងទ័ពថៃបានរំលោភបំពានកិច្ចព្រមព្រៀងនេះ តាមរយៈការបន្តកាន់កាប់ ទឹកដីកម្ពុជាដោយខុសច្បាប់៕ សេង បារាំង AMS

  • ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី

    ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី

    ភ្នំពេញ៖ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្ម ដែលនឹងនាំយកទុនវិនិយោគបន្ថែមប្រមាណ ១០៨ លានដុល្លារអាម៉េរិក ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ជិត ៧០០ កន្លែង។ គម្រោងទាំង៣ សម្រាប់ការវិនិយោគក្នុងភូមិភាគឦសានដែលទទួលការ​អនុម័តដោយ​ក្រុមការងារជំរុញការវិនិយោគក្នុង​ភូមិភាគឦសានរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ,ការចិញ្ចឹមសត្វចម្រុះនិងសត្តឃាតដ្ឋាន, ព្រមទាំងការបង្កើតរោងចក្រ​កែច្នៃ​ផលិតផលកសិកម្មផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីក្នុងកិច្ចប្រជុំលើកទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះបីសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈម ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញវិនិយោគខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនចិន​ធំៗ​ជាច្រើនបានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗ​នេះ។ ក្នុងកិច្ចប្រជុំដែលតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង៤ដែលជាខេត្តភាគឦសាន​ជាសមាជិកក្រុមការងារ​ចូលរួមផងនោះ ឯកឧត្តម​បណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ក្រុមការងារនឹងបន្តសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តជាកញ្ចប់ ប្រកបដោយបុរេសកម្ម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ជាមួយគ្នានេះ វិនិយោគិនក៏ត្រូវខិតខំអនុវត្តគម្រោង​ឱ្យ​ចេញជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើការបណ្តុះបណ្តាល ផ្ទេរជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតតម្លៃ​បន្ថែម។​ តាមរយៈស្មារតីនៃកិច្ចប្រជុំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ក្នុងភូមិភាគឦសាន បានប្តេជ្ញាចិត្តរួម​គ្នា​ដោះស្រាយបញ្ហា​​ប្រឈមនានាឱ្យបានរហ័ស និងមានតម្លាភាពដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ធុរកិច្ច និងការវិនិយោគ​នៅភូមិភាគឦសាន៕ដោយ៖ង៉ាន ទិត្យ

  • កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃ និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋទាំងសងខាង

    កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃ និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋទាំងសងខាង

    វៀតណាម៖ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជន និងប្រជាជន ក៏ដូចជា ជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ជាដើម ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ ។ ជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភាវៀតណាម ទីក្រុងហាណូយ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបនេះ ឯកឧត្តម ជិន ថាញ់មិន ក្នុងនាមរដ្ឋសភា និងប្រជាជនវៀតណាម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ពិតជាឆ្លុះបញ្ចាំង នូវទំនុកចិត្តជ្រាលជ្រៅលើផ្នែកនយោបាយប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមធ្លាប់បានអញ្ជើញទស្សនកិច្ចជាច្រើនលើកនៅ…

  • ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក

    ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក

    ទីក្រុងញូវយ៉ក៖ នៅថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលមានការអញ្ជើញចូលរួមពីរដ្ឋជាសមាជិកដែលមានទំនួលខុសត្រូវក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីធ្វើការរួមគ្នាក្នុងការកសាងសមត្ថភាពលើប្រព័ន្ធសន្តិសុខសាយប័រសកល និងជំរុញការអនុវត្តជាក់ស្តែងនៃក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាគម្លាតសមត្ថភាពបច្ចេកទេសចំពោះស្ថាប័ននីមួយៗដែលអាចធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះដោយសារការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត ការដោះស្រាយនិងបំពេញបន្ថែមគម្លាតទាំងនេះវាមានសារៈសំខាន់ណាស់ក្នុងកិច្ចការពារសន្តិសុខសកល។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលនិងភាពធន់នៃការប្រើប្រាស់អីនធឺណិតបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព គឺត្រូវពឹងផ្អែកលើមូលដ្ឋានគ្រឹះឌីជីថលដែលមានសុវត្ថិភាពខ្ពស់។ ឯកឧត្តមក៏បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ ដោយប្រឹក្សាយោបល់ជាមួយ UNIDIR កាណាដា អូស្ត្រាលី និងអាស៊ានជាដើម។ ឯកឧត្តម បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យបច្ចេកវិទ្យាឌីជីថល មានសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន៕ ដោយ៖ង៉ាន់ ទិត្យ

  • ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

    ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

    ភ្នំពេញ៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បង្ហាញជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា និងបានបង្ហើបពីផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុននៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានសមិទ្ធផលជាទីមោទនៈ ។ ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាពលោក អ៊ីយូសុីហ៊ីសា កៃនូម៉ា(Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការ អាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ ។លោកអគ្គនាយកប្រតិបត្តិ ក៏បានជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគ បន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងប្រារព្ធ ពិធីអបអរសាទរខួបទី១៥…