Category: ព័ត៌មានជាតិ

  • រថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ជាមួយរូបរាងដ៏ស្រស់ស្អាត បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

    រថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ជាមួយរូបរាងដ៏ស្រស់ស្អាត បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

    រថយន្តប្រណិត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ប្រភេទ Global Version ដែលមានរូបរាងដ៏ស្រស់ស្អាត រចនាបថបែបអនាគត និងបច្ចេកវិទ្យាឆ្លាតវៃ​ ត្រូវបានសម្ភោធដាក់លក់ជាផ្លូវការនៅកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ លោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិការនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. មានប្រសាសន៍ថា ការនាំយកនូវរថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026មកកាន់ទីផ្សារកម្ពុជា គឺជាជំហានថ្មីនេះ បានឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។ លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកលក់ នៃក្រុមហ៊ុន GAC Cambodia បានមានប្រសាសន៍ថា អ្វីដែលជំរុញឱ្យក្រុមហ៊ុនសម្រចចិត្តនាំយករថយន្ត GAC…

  • ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប

    ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប

    ​ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១២០រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន ប្រទេសហុងគ្រី សាធារណរដ្ឋឆែក សហភាពអឺរ៉ុប ប្រទេសកូរ៉េ និងប្រទេសបារាំង ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងបន្តការសិក្សានៅក្រៅប្រទេសឱ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។ ដោយ៖ង៉ាន់ ទិត្យ

  • អ្នករាយការណ៍សិទ្ធិមនុស្ស UN «រំជួលចិត្ត» ចំពោះស្ថានភាពជនភៀសសឹកកម្ពុជា

    អ្នករាយការណ៍សិទ្ធិមនុស្ស UN «រំជួលចិត្ត» ចំពោះស្ថានភាពជនភៀសសឹកកម្ពុជា

    លោក ថម អែនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ សហការគ្នាធានាឱ្យប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃបិទបញ្ចប់បេសកកម្មនៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ថម អែនឌ្រូស បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងប្រមូលព័ត៌មានផ្ទាល់ ដើម្បីរៀបចំរបាយការណ៍ផ្អែកលើអង្គហេតុជាក់ស្តែង សម្រាប់ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។ លោកបានលើកឡើងថា ការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានសំខាន់សម្រាប់ដោះស្រាយទាំងបញ្ហាសិទ្ធិមនុស្ស និងជម្លោះព្រំដែន។ ក្នុងអំឡុងបេសកកម្មនេះ លោកបានធ្វើដំណើរទៅកាន់តំបន់ព្រំដែន និងទស្សនាជំរំបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ។ អ្នករាយការណ៍ពិសេសបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោករំជួលចិត្តបំផុតនោះ គឺការជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ។ ស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រថៃឈូសឆាយបំផ្លាញរាបដល់ដី។ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ បានភៀសខ្លួនពីជម្លោះនៅតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ ក្នុងនោះមានជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ ប្រជាពលរដ្ឋមួយចំនួនបានប្រាប់លោកថា ពួកគេមិនអាចត្រឡប់ទៅភូមិកំណើតបាន ដោយសារតំបន់ដែលធ្លាប់រស់នៅនៅតែមានកងទ័ពថៃ និងមានរបាំងរារាំងការចូលទៅកាន់លំនៅឋាន។ លោកបានរំលឹកថា តាមច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបររបស់ខ្លួនដោយសុវត្ថិភាព។ ដូច្នេះ លោកបានអំពាវនាវឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ…

  • ក្រុមហ៊ុនចិនដ៏ធំមួយបើករោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកម្ពុជា

    ក្រុមហ៊ុនចិនដ៏ធំមួយបើករោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកម្ពុជា

    ក្រុមហ៊ុនចិន JINDING AIR LIQUEFACTION (CAMBODIA) បានវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់ដំបូងគេនៅកម្ពុជា ដោយជ្រើសរើសខេត្តកំពង់ស្ពឺ គឺជាទីតាំងផលិត និងគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២ ខែសីហា ខាងមុខ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នពីបរទេស និងផ្គត់ផ្គង់តម្រូវការក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបជាមួយឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោក Chen Zonghui នាយកក្រុមហ៊ុន JINDING AIR LIQUEFACTION (CAMBODIA) បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគលើការផលិតឧស្ម័នអ៊ីដ្រូសែន កាបូន និងអុកស៊ីសែន ដោយប្រើខ្យល់បរិយាកាសធម្មជាតិជាវត្ថុធាតុដើមសំខាន់។ ឧស្ម័នទាំងនេះនឹងត្រូវផ្គត់ផ្គង់ដល់វិស័យសំខាន់ៗចំនួន៣ រួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល។ បើតាម លោក Chen Zonghui កន្លងមក កម្ពុជាបាន នាំចូលឧស្ម័នទាំងនេះពីប្រទេសជិតខាង ប៉ុន្តែ ក្រោយរោងចក្រដំណើរការ ក្រុមហ៊ុននឹងអាចផលិតក្នុងស្រុកក្នុងបរិមាណធំ ដើម្បីធានាការផ្គត់ផ្គង់តម្រូវការទូទាំងប្រទេស។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានផែនការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសនៅឆ្នាំក្រោយផងដែរ។ នាយកក្រុមហ៊ុនចិនខាងលើនេះ បានគូសបញ្ជាក់ទៀតថា មូលហេតុដែលក្រុមហ៊ុនជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅ…

  • កម្ពុជាដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រតំបន់អភិរក្សជីវមណ្ឌលទន្លេសាប ២០២៦-២០៣០»

    កម្ពុជាដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រតំបន់អភិរក្សជីវមណ្ឌលទន្លេសាប ២០២៦-២០៣០»

    ក្រសួងបរិស្ថាន សហការជាមួយអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ បានដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ TSBRឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងពង្រឹងការងារអភិរក្សធនធានធម្មជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់បឹងទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការយូណេស្កូចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបូរណភាពអេកូឡូស៊ីនៃតំបន់អភិរក្ស និងធានានិរន្តរភាពរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ។ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងថា  ផែនការនេះផ្តល់នូវក្របខ័ណ្ឌដ៏ទូលំទូលាយមួយដើម្បីពង្រឹងអភិបាលកិច្ច ស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់ជីវភាពរស់នៅប្រកបដោយចីរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ លោក Bonetti បានរំលឹកថា តំបន់អភិរក្សជីវមណ្ឌលទន្លេសាបត្រូវបានកំណត់ជាតំបន់អភិរក្សជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ២០០១។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ផែនការយុទ្ធសាស្ត្រនេះមិនត្រឹមតែជាឯកសាររបស់ក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាចក្ខុវិស័យរួម និងជាការទទួលខុសត្រូវរួមគ្នារបស់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ខ្លួនតាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ការចុះទៅមើលទីតាំង និងការចូលរួមរបស់សហគមន៍ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ លោកជំទាវបានជំរុញឱ្យគ្រប់ភាគី រួមទាំងសហគមន៍ ចុះធ្វើសកម្មភាពជាក់ស្តែងរួមគ្នា ដើម្បីឱ្យផែនការនេះចេញជាលទ្ធផលពិតប្រាកដ។ តំបន់អភិរក្សជីវមណ្ឌលទន្លេសាប រួមមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹកជុំវិញ គឺជាប្រព័ន្ធអេកូឡូស៊ីបឹងទឹកសាបធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ តំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដោយផ្តល់ផលនេសាទទឹកសាបរហូតដល់៦០ភាគរយ នៃផលិតកម្មសរុបទូទាំងប្រទេស។ ប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសនេះគ្របដណ្តប់ដោយព្រៃលិចទឹកដែលមានកម្ពស់ដើមឈើចាប់ពី ៧ ដល់ ១៥ម៉ែត្រ ព្រមទាំងរុក្ខជាតិស្មៅដុះលើដី និងអណ្តែតលើទឹកជាច្រើនប្រភេទ៕ សៅ សុខអេង

  • ទប់សម្ពាធពហិការលែងជាប់ ផ្សារ ម៉ាក្រូ ខេត្តសៀមរាប ប្រកាសបិទទ្វារក្រោយដំណើរការបាន៧ឆ្នាំ

    ទប់សម្ពាធពហិការលែងជាប់ ផ្សារ ម៉ាក្រូ ខេត្តសៀមរាប ប្រកាសបិទទ្វារក្រោយដំណើរការបាន៧ឆ្នាំ

    ដោយសារមិនអាចទប់ទល់នឹងចរន្តពហិការទំនិញថៃតទៅមុខទៀតបាន ផ្សារ ម៉ាក្រូ សាខា ខេត្តសៀមរាប បានប្រកាស បិទទ្វារជាផ្លូវការចាប់ពីពេលនេះទៅហើយ បន្ទាប់ពីបើក ដំណើរការអាជីវកម្ម អស់រយៈពេល ៧។ផ្សារដែលមានទីតាំង លក់ សរុប ប្រមាណ ៧ ពាន់ ម៉ែត្រការ៉េនេះ បានបើកសម្ពោធកាលពីដើមឆ្នាំ២០១៩។ បន្ទាប់យោធាថៃបានបើកការឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ពលរដ្ឋកម្ពុជាគ្រប់ទិសទីបាននាំគ្នាឈប់ទិញ ផលិតផលថៃ ហើយជាលទ្ធផល ក្រុមហ៊ុនថៃបានប្រកាសដកខ្លួន ឬកាត់បន្ថយអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់ ដូចជាស្ថានីយ៍ ប្រេងសាំង PTT រោងភាពយន្ត Legend មី Mama រួមទាំងក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈជាច្រើនទៀត។ លោកបណ្ឌិត ជ័យ តិច អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានកត់សម្គាល់ពីសក្កដានុពល និងភាពវិជ្ជមានជុំវិញការដកខ្លួនរបស់ក្រុមហ៊ុនថៃចេញពីប្រទេសកម្ពុជា។ ខ្វូត៖«ការដកខ្លួនរបស់ក្រុមហ៊ុនថៃចេញពីកម្ពុជានេះគឺមានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ មានន័យថាកម្ពុជាត្រូវពឹងផ្អែកលើខ្លួនឯង ឯករាជ្យខ្លួនឯង វិនិយោគកាន់តែច្រើនទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផលិតនូវផលិតផលមកជំនួសផលិតផលថៃ»។ សូមបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយភាគីថៃ បានធ្វើឲ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងរងរបួស ជាច្រើននាក់ រួមទាំងផ្លាស់ទីលំនៅរាប់សែនគ្រួសារ ហើយក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផងដែរ។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៦…

  • ចំនួនសហគ្រាសធុនតូច និងមធ្យមកើនឡើង៤០%ក្នុងរយៈពេល៦ខែឆ្នាំនេះ

    ចំនួនសហគ្រាសធុនតូច និងមធ្យមកើនឡើង៤០%ក្នុងរយៈពេល៦ខែឆ្នាំនេះ

    ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍បានប្រាប់បណ្ដាញ ព័ត៌មាន AMS ថា នៅក្នុងឆមាសទី១ឆ្នាំ២០២៦នេះ មានសហគ្រាសធុនតូច និងមធ្យម (SME) ដែលទើបបង្កើតថ្មីសរុបចំនួន ៨៧៦ គឺកើនឡើងរហូតដល់ប្រមាណ ៤០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សហគ្រាសកើតថ្មីច្រើនជាងគេ គឺផ្នែកអាហារ និងភេសជ្ជៈដែលមានចំនួន ៤៥១ មូលដ្ឋាន បន្ទាប់មកផ្នែកឧស្សា ហកម្មគីមី កៅស៊ូ និងផ្លាស្ទិចចំនួន ១៩៩មូលដ្ឋាន និងផ្នែកឧស្សាហម្មតម្បាញកាត់ដេរកាបូប និងស្បែកជើង ដែលមានចំនួន ៨១មូលដ្ឋាន។ ស្របពេលសហគ្រាសធុនតូច និងមធ្យមមានការកើនឡើងខ្លាំង ការបានត្អូញ ត្អែរ ពីបញ្ហាស្មុគស្មាញនៃការចុះបញ្ជីអាជីវកម្មក៏កើតមានច្រើនផងដែរ។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់ SME។ ប្រមុខដឹកនាំរដ្ឋាភិបាលបានណែនាំឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់សេវាឌីជីថលរបស់ខ្លួនក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam-DX) ឱ្យរួច រាល់ នៅដំណាច់ខែកញ្ញាខាងមុខ ដើម្បីឱ្យម្ចាស់សហគ្រា ស…

  • អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ

    អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប)​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស់ អាន់ឌ្រូ​(Thomas Andrews) ​​បានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈ​ពេល១២ថ្ងៃនៅកម្ពុជាជាមួយនឹងទទួល​ស្គាល់ថាកម្ពុជាមានជនភៀស​សឹកជាង២ម៉ឺននាក់ពុំទាន់អាចវិលត្រឡប់ទៅផ្ទះវិញ​។លោកបានលើក​ឡើងអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារហ៊ីម៉ាវ៉ារី នារសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់បេសកកម្ម​របស់លោក​ ,លោក ថូម៉ាស់ អាន់ឌ្រូ អ្នករាយការណ៍ពិសេសអ.ស.ប បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការ​ទទួលស្វាគមន៍ និងការសម្រួលឱ្យមានការចូលជួបពិភាក្សាដោយសេរី ត្រឹមត្រូវ និងគ្មានការរឹតត្បិត។លោកបន្តថា ក្នុងអំឡុង​ពេល​នៃបេសកកម្មនេះ ​លោកបានចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមពន្ធនាគារ ជំរំជនភៀស​ខ្លួន និងតំបន់ព្រំដែន ព្រមទាំង​បាន​ជួបជជែកជាមួយភាគីពាក់​ព័ន្ធជាច្រើន រួមមាន អ្នកនយោបាយប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន តំណាងអង្គការ​សង្គមស៊ីវិល អ្នកសារព័ត៌មាន បុគ្គលិកមនុស្សធម៌ និងអ្នកការទូត។​​​ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបាន​ចុះផ្ទាល់​ទៅដល់តំបន់ព្រំដែន និងជួបផ្ទាល់ជាមួយអាជ្ញាធរដែនដី ​,​ប្រជាពលរដ្ឋ​រងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិដោយសារការទម្លាក់គ្រាប់បែក,អ្នករាយ​​ការណ៍​ពិសេស​បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃការ​គោរពច្បាប់​អន្តរជាតិដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការដោះ​ស្រាយជម្លោះ។លោកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់​ជាយក្រុង​ លោកបានមើលឃើញដោយផ្ទាល់នូវរបងលួសបន្លា ផ្ទះសម្បែងដែលមានស្នាមគ្រាប់ រោងជាង និងឃ្លាំងដែលខូចខាត ព្រមទាំងគ្រាប់បែកមិនទាន់ផ្ទុះផងដែរ។ អ្នករាយការណ៍ពិសេសបានរំលឹកថា យោងតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ជនស៊ីវិល​ដែលបាត់បង់ទីលំនៅមានសិទ្ធិត្រឡប់ទៅផ្ទះ និងមុខរបរចិញ្ចឹម​ជីវិតវិញដោយសុវត្ថិភាព។ ដូច្នេះភាគីកម្ពុជា និងថៃ ត្រូវតែធ្វើការ​រួមគ្នាដើម្បីពន្លឿនដំណើរការនេះ។  តំណាង អ.ស.ប រូបនេះក៏បានថ្លែងផងដែរថា…

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកទទួលពាក្យចូលរួមកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣

    សេចក្ដីជូនដំណឹង ស្ដីពី ការបើកទទួលពាក្យចូលរួមកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា កម្ពុជាកំពុងបន្តបោះជំហានយ៉ាងរឹងមាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។ ក.ប.ទ. បានចូលរួមកសាងបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈការអភិវឌ្ឍគោលនយោបាយ ការពង្រឹងសមត្ថភាពសហគ្រិន ការតភ្ជាប់ជាមួយដៃគូអន្តរជាតិ និងការបង្កើតឱកាសទាក់ទាញវិនិយោគ។ ជាជំហានបន្ត ក.ប.ទ. ក្រុមហ៊ុន Plug and Play និង AUPP Technology Center (ATC) បានសហការរៀបចំ កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣ (Innovate Cambodia Accelerator Program – Batch 3) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រធុរកិច្ចថ្មីឌីជីថលដែលមានសក្តានុពលឱ្យអាចអភិវឌ្ឍផលិតផល ពង្រីកអាជីវកម្ម ត្រៀមទទួលការវិនិយោគ និងឈានចូលទីផ្សារតំបន់ និងសកលលោក។ ជាលទ្ធផល ក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ និងទី២ កន្លងមក ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន២១ នៃប្រមាណ ១៥០ធុរកិច្ចថ្មីឌីជីថល បានទទួលចំណេះដឹង ការណែនាំពីគ្រូបង្វឹក (Mentors)…

  • កម្ពុជា ប្តេជ្ញាបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០៣០

    កម្ពុជា ប្តេជ្ញាបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០៣០

    ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាព នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យោង ចាន់សុភារ ភារធារីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទោះបីកម្ពុជាប្រឈមនឹងផលប៉ះពាល់មនុស្សធម៌ពីជម្លោះព្រំដែនក៏ដោយ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥។ ឯកឧត្តម យោង ចាន់សុភារ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។ ឯកឧត្តមបានលើកឡើងពីសមិទ្ធផលរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំដោះផ្ទៃដីដែលមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុប ៣ ៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីដែលមានគ្រាប់មីនប្រឆាំងមនុស្សចំនួនជិត ២ ៦០០ គីឡូម៉ែត្រការ៉េ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកងរក្សាសន្តិភាពចំនួន ១ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យនូវ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។ តែយ៉ាងណា ឯកឧត្តមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្ថានការណ៍នេះមិនត្រឹមតែបង្កផលវិបាកមនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបន្ទុកលើការងារវាស់វែង និងស្រាវជ្រាវ ការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការផ្តល់ជំនួយដល់ជនរងគ្រោះនៅកម្ពុជាផងដែរ។ លោក ទេព កល្យាណ…