-
អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យផ្លូវនៅស្រុកព្រៃឈរនិងស្រុកបាធាយ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីពាក់ព័ន្ធបានអញ្ជើញពិនិត្យការថែទាំផ្លូវនៅស្រុកព្រៃឈរនិងលទ្ធភាពជួសជុលផ្លូវឡើងវិញដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីជំនាញពាក់ព័ន្ធនៅចុងសប្ដាហ៍នេះ បានអញ្ជើញពិនិត្យមើលផ្លូវនៅស្រុកព្រៃឈរនិងនៅស្រុកបាធាយ។ សូមជម្រាបថា ផ្លូវកៅស៊ូមួយខ្សែប្រវែង១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ដោយឡែកផ្លូវក្រាលកៅស៊ូមួយខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែកស្រុកបាធាយ បានរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ក្នុងឱកាសពិនិត្យមើលការថែទាំផ្លូវនៅស្រុកព្រៃឈរ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ ចំណែកផ្លូវកៅស៊ូមួយខ្សែនៅស្រុកបាធាយ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមកឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់៕អត្ថបទនិងរូបភាព៖លី ពៅ
-
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ។ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែល សម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន(២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ ដើម្បីថ្វាយប្រគេន សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់…
-
កម្ពុជា-ចិន ប្រារព្ធពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍ ២០២៥”
ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” ។ ក្នុងពិធីដ៏វិសេសវិសាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីដ៏នេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត…
-
ក្រសួងបរិស្ថានបានចាត់ការផ្លូវច្បាប់ដល់ ក្រុមហ៊ុន Guowang State Food Co., Ltd បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ ក្នុងខេត្តព្រះសីហនុ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានអនុវត្តវិធានការផ្លូវច្បាប់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ដល់ ក្រុមហ៊ុន Guowang State Food Co., Ltd ដែលជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ការចាត់វិធានការក្តៅចំពោះក្រុមហ៊ុនមួយនេះទៀត បន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញថាបានលួច បញ្ចេញសំណល់រាវមិនត្រឹមត្រូវ ធ្វើឱ្យមានការបំពុលដល់អូរធម្មជាតិ និងធ្វើឱ្យមានត្រីងាប់មួយចំនួន។ ចាប់ពីពេលនេះ ក្រសួងបរិស្ថានសម្រេចឱ្យផ្អាកការបញ្ចេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។ ក្រុមហ៊ុនត្រូវពិន័យអន្តរការណ៍ជាប្រាក់ តាមការប្រព្រឹត្តល្មើស តាមមាត្រានៃច្បាប់ និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាត ទៅតាមការគណនាជាក់ស្តែង។ លើសពីនេះ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការកែសម្រូលអាងប្រព្រឹត្រិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសឡើងវិញ។ ក្រសួងបញ្ជាក់ថា ក្រោយការកែសម្រួលរួច នឹងត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ បញ្ចេញសំណល់រាវ និងស្នើសុំវាយតម្លៃ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ មិនទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៅឡើយទេ ដូចនេះត្រូវពន្លឿនក្នុងរៀបចំរបាយការណ៍ EIA តាមការកំណត់។ យោងតាមច្បាប់ជាធរមាន ក្នុងករណី…
-
រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះបើយោងតាមសារចរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ សារាចរដដែលបានឱ្យដឹងថា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន៣លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាព អប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធានការគន្លឹះក្នុង វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង ជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ។ សូមអញ្ជើញអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ……
-
ក្រសួងព័ត៌មានចេញសេចក្តីថ្លែងការណ៍ពីបុគ្គលឈ្មោះ អ៊ុត ម៉ៅដែល ជាប់បណ្ដឹងចំនួន ១៥ ផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់
(ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីថ្លែងការណ៍មួយជុំវិញរឿងបុគ្គលឈ្មោះ អ៊ុត ម៉ៅ ដែលពាក់ព័ន្ធពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងព័ត៌មានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹង បុគ្គលនេះ។ ជុំវិញករណីនេះដែរ ក្រសួងព័ត៌មានគូសបញ្ជាក់ថា៖ ១-បុគ្គល អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ។ ២-ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅ បម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន…
-
ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033)
(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ នេះ ពីសំណាក់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ផែនការយុទ្ធសាស្ត្រថ្មីនេះ មានគោលបំណងដោះស្រាយគម្លាតនៃការអនុវត្ត ដើម្បីសម្រេចបាននូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងឆ្ពោះទៅកាន់ប្រទេសអព្យាក្រឹតភាពកាបូន។ ជាពិសេស ផែនការនេះបានទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យ ដើម្បីឆ្លើយតបចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រី។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើង និងបានថ្លែងអំណរគុណដល់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ (CCCA3) ដែលបានជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ដៃគូ និងម្ចាស់ជំនួយដែលរួមមាន សហភាពអឺរ៉ុប (EU) UNDP និងប្រទេសស៊ុយអែត (Sida)។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ ការផ្តល់ជំនាញបច្ចេកទេសពីអង្គការ UNICEF អង្គការ OXFAM និងដៃគូអភិវឌ្ឍន៍ទាំងអស់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាយ៉ាងមុតមាំក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈ ក្រមបរិស្ថាន និងធនធានធម្មជាតិ និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨…
-
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា មានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយកិច្ចប្រជុំថា នៅក្នុងកិច្ចប្រជុំនោះ គឺគោលដៅសំខាន់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត ។ ក្នុងកិច្ចប្រជុំ សម្ដេចតេជោ បានរៀបចំឲ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយនៅក្នុងនោះ ឱ្យមានសកម្មភាពនៃការបង្កើតដាក់ឲ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជាមានដូចជា Facebook, Telegram ,youtube, និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណា ជំរុញការផ្សព្វផ្សាយនូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឲ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងនូវចំណុចស្នូលសំខាន់ៗ…
-
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍និងតំណាងក្រសួងអប់រំ បានជួបពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយនិងនីតិកម្មនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ មុននឹងចូលទៅកាន់កិច្ចពិភាក្សា ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបអំពីសាវតានិងដំណើការនៃការរៀបចំយុទ្ធសាស្រ្តជាតិ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាង និងផែនការបន្ទាប់។ តំណាងក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ព័ត៌មានវឌ្ឍនភាពនិងស្ថានភាពបច្ចុប្បន្នអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនិងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីកែសម្រួលសេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះឱ្យកាន់តែប្រសើរឡើង។ លោកប្រធាននាយកដ្ឋានបានជម្រាបពីការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ តំណាងក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពិភាក្សាផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងប្រៃសណីយ៍ជួបប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត
(ភ្នំពេញ)៖ ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥បានជួបប្រជុំជាមួយតំណាងក្រសួង ស្ថាប័នចំនួន៤ ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត រួមមាន (១) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(២) កិច្ចប្រជុំជាមួយនឹងធនាគារជាតិនៃកម្ពុជានិងនិយ័តករនិងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង (៣) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំទាំង៣លើក ក្រោយពីក្រុមការងារ ក.ប.ទ. បានជម្រាបអំពីសាវតា ដំណើរការនៃការរៀបចំ ផែនការបន្ទាប់ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងនេះ ក្រសួង ស្ថាប័នបានសម្ដែងមតិគាំទ្រលើការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់មតិយោបល់ល្អៗជាច្រើនសម្រាប់ការរៀបចំកំណែបន្ទាប់។ ក្រុមការងារ ក.ប.ទ. និង តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅនិងប្រកបដោយភាតរភាព ជ្រោមជ្រែងគ្នាទៅវិញទៅមកលើកិច្ចការពាក់ព័ន្ធ។ ជាក់ស្ដែង ឯកឧត្ដម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំឱ្យក្រុមការងារក្រសួងឧស្សាហកម្មរៀបចំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗ រួមមានកម្មន្តសាលនិងសហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមធ្វើឱ្យសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ…