-
ធុរកិច្ចថ្មីឌីជីថលកម្ពុជា konektAgri ទទួលបានការវិនិយោគពី Plug and Play

ភ្នំពេញ៖ konektAgri គឺជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជា ដែលទទួលបានការវិនិយោគពី Plug and Play តាមរយៈកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល នៅថ្ងៃទី ១៩ មិថុនា ឆ្នាំ២០២៦ បន្ទាប់ពីធុរកិច្ចថ្មី Bamnang។ ការវិនិយោគនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្មវិធី ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ និងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។ konektAgri បានបង្កើតថ្នាល agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់វិស័យកសិកម្ម ដោយរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុជាមួយទិន្នន័យកសិកម្ម ដូចជា រូបភាពផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម និងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តផ្តល់ឥណទានបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។ លោក Nithyasri Manikandan អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ Plug and Play បានមានប្រសាសន៍ថា konektAgri កំពុងកសាងថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដែលឆ្លើយតបនឹងតម្រូវការនៃវិស័យហិរញ្ញវត្ថុកសិកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ៕ ដោយ៖ង៉ាន់ ទិត្យ
-
ក្រសួងព័ត៌មានគាំទ្រកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន

ភ្នំពេញ៖ នៅខេត្តសៀមរាបកាលពីចុងសប្ដាហ៍នេះ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសហការ រវាងមន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តសៀមរាប ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពដល់មន្ត្រីរាជការថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ អំពីមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននៅតាមមូលដ្ឋាន។ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» នៅមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកកិច្ចសហការនេះជាជំហានថ្មីមួយក្នុងការចងក្រងបណ្តាញព័ត៌មានមូលដ្ឋានដើម្បីធានាការតភ្ជាប់រវាង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការណ៍នេះ នឹងជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ វិស័យទេសចរណ៍ និងការអភិវឌ្ឍក្នុងសហគមន៍។ ដើម្បីរៀបចំកិច្ចការនេះឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអ្នកនាំពាក្យបានទទួលការអញ្ជើញធ្វើជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តធ្វើជា «ស្ពានសម្របសម្រួល» រវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាន ឬធ្វើបទសម្ភាសន៍ក្នុងមូលដ្ឋាន។ ក្នុងយុគសម័យឌីជីថល ឯកឧត្តមក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ។ បន្ថែមពីនេះ ការបង្កើតមាតិកាវិជ្ជមាន និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ត្រូវតែធ្វើឡើងឱ្យបានសកម្មលើបណ្តាញសង្គមផ្លូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចប្រជុំនេះដែរ លោក ញឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប…
-
ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីខេត្តប៉ៃលិនពង្រឹងការងារសាធារណមតិ និងផ្សព្វផ្សាយសក្តានុពលខេត្ត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តប៉ៃលិនមិនត្រូវមើលស្រាលឬធ្វេសប្រហែសដាច់ខាតលើកិច្ចការសាធារណមតិ ព្រោះព័ត៌មានក្លែងក្លាយនិងការបំពុលសង្គមអាចកើតឡើង គ្រប់វិនាទី។ ការជំរុញ និងក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» កាលពីចុងសប្ដាហ៍កន្លងទៅ នេះដោយមានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះជួយខេត្តព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ខេត្តជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យ និងជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទាញអារម្មណ៍មន្រ្តីចូលរួមថា ការគ្រប់គ្រងសភាពការណ៍បានលឿន គឺផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជាស្រេច។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីធ្វើការងារតាមបែបបុរេសកម្ម ដោយបង្កើនការផ្សព្វផ្សាយព័ត៌មានពិតជុំវិញការរីកចម្រើននិងសក្តានុពល ទេសចរណ៍របស់ខេត្ត តាមបណ្តាញសង្គមផ្លូវការឱ្យកាន់តែសកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាព្រោះការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីអាជ្ញាធរមិនត្រឹមតែជួយសម្រួលដល់ការងារអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការចុះផ្សាយខុស ដែលអាចឈានទៅដល់ការប្រឈមមុខផ្លូវច្បាប់ទៀតផង។ បន្ថែមលើសពីនេះ ឯកឧត្តម ជា លីសែ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបង្កើនការផលិតមាតិកាឱ្យកាន់តែផុសផុលជាពិសេសការផលិត វីដេអូទាក់ទងនឹងវិស័យទេសចរណ៍ រឿងរ៉ាវប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍នានា ដើម្បីលើកកម្ពស់មុខមាត់ខេត្តឱ្យកាន់តែទូលំទូលាយ។ ក្នុងឱកាសនេះដែរ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានបញ្ជាក់នូវការទទួលយកនូវរាល់អនុសាសន៍របស់ថ្នាក់ដឹកនាំដោយជឿ ជាក់ថាការតម្រង់ទិសនេះនឹងជួយពង្រឹងសមត្ថភាពមន្ត្រីក្នុងការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងបានកាន់តែលឿននិងមានប្រសិទ្ធភាព…
-
ពន្ធដារក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យទូទាំងប្រទេសឱ្យបង់ពន្ធឆ្នាំ២០២៦ មុនដំណាច់ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារក្រើនរំលឹកជាថ្មី ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ឱ្យប្រញាប់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា ខណៈកាលបរិច្ឆេទផុតកំណត់កាន់តែខិតជិតមកដល់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី ១៧ កក្កដា និងត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទី ២០ កក្កដា អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ម្ចាស់អចលនទ្រព្យមួយចំនួននៅពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនៅឡើយ ហើយខ្លះទៀតក៏មិនទាន់បានស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនឱ្យបានពេញលេញ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅឡើយដែរ។ លើសពីនេះ ក៏មានករណីដែលព័ត៌មានរបស់ម្ចាស់អចលនទ្រព្យមានការខុសឆ្គង បន្ទាប់ពីទទួលបានលិខិតរំលឹកដល់លំនៅឋាន។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងចៀសវាងការកកស្ទះ អគ្គនាយកដ្ឋានពន្ធដារបានស្នើឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅចុះបញ្ជី ឬកែតម្រូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារផ្ទាល់។ សម្រាប់អចលនទ្រព្យដែលធ្លាប់បានប្រកាសបង់ពន្ធកន្លងមក អាចបង់ពន្ធអនឡាញ តាមរយៈកម្មវិធី GDT Taxpayer App ឬបង់ដោយផ្ទាល់នៅគ្រប់សាខាធនាគារពាណិជ្ជជាដៃគូ។ សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ចំពោះការបង់ពន្ធយឺតយ៉ាវ ឬខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធតាមពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល រួមមានការបង់ពន្ធបន្ថែម និងការប្រាក់ ទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធជាធរមាន៕ ទួន សុផល
-
ក្រុមហ៊ុនកាណាដាបង្ហាញពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងរុករកប្រេងក្នុងប្លុកទី VIII ភាគនិរតីប្រទេសកម្ពុជា

ក្រុមហ៊ុន Angkor Resources Corp. របស់ប្រទេសកាណាដា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលនៅកម្ពុជា ឈ្មោះ EnerCam Resources Co., Ltd. បានឲ្យដឹងថា គម្រោងខួងរុករកប្រេង និងឧស្ម័នក្នុងប្លុកទី VIII ភាគនិរតីនៃប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន (EIA) ដោយអន្តរក្រសួងហើយ។ ពាក់ព័ន្ធការលើកឡើងរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគខាងលើនេះ បណ្ដាញព័ត៌មាន AMS មិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានទេ គិតត្រឹមរសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦នេះ។ ប៉ុន្តែក្រុមហ៊ុនប្រទេសកាណាដា បញ្ជាក់ថាក្រុមហ៊ុនបានជួបពិភាក្សាជាមួយតំណាងមកពីក្រសួងចំនួន ៥ និងអាជ្ញាធរខេត្តចំនួន ៣ ដើម្បីពិនិត្យមើលលម្អិតអំពីគម្រោងខួងរុករកនេះកាលពីថ្ងៃទី១៤ ខែកក្កដា។ ស្ថាប័ន ដែលជួបពិភាក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាននេះ រួមមាន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រុមហ៊ុន Green Assessment Co., Ltd. ដែលជាក្រុមហ៊ុនឯករាជ្យរបស់កម្ពុជាទទួលបន្ទុកការងារវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សារបស់ខ្លួនរួមគ្នាជាមួយក្រុមហ៊ុន…
-
អគ្គនាយក ARDB ជំរុញយន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» នៅបាត់ដំបង ដើម្បីធានាតម្លៃស្រូវ និងពង្រឹងទីផ្សារនាំចេញ

ខេត្តបាត់ដំបង៖ យន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» ត្រូវ បានលើកឡើងថាជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងជាស្ពានចងភ្ជាប់យ៉ាងរឹងមាំរវាងតម្រូវការទីផ្សារ និងកសិករអ្នកផលិត ដើម្បីធានាបាននូវស្ថិរភាពតម្លៃស្រូវ និងលើកកម្ពស់គុណភាពអង្ករនាំចេញរបស់កម្ពុជា។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd និងភាគីក្រុមកសិករផលិតស្រូវនៅស្រុកបាណន់ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានគូសបញ្ជាក់ថា យន្តការនេះមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់កសិករក្នុងការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញមានប្រភពផ្គត់ផ្គង់ស្រូវដែលមានស្តង់ដារ និងគុណភាពច្បាស់លាស់ផងដែរ។ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងដោយធនាគារ ARDB សាខាខេត្តបាត់ដំបង រវាងលោក ឡាយ ឈុនហាំង តំណាងក្រុមហ៊ុន City Rice Import Export Co., Ltd និងលោក ចាន់ សំអុល តំណាងក្រុមកសិករអ្នកផលិតស្រូវ ដោយមានគោលបំណងបង្កើតភាពជាដៃគូរវាងវិស័យឯកជន និងកសិករ តាមរយៈការធានាទិញស្រូវត្រឡប់មកវិញក្នុងតម្លៃសមរម្យ កាត់បន្ថយហានិភ័យទីផ្សារ…
-
កាន់តែងាយស្រួល មិនបាច់ចាំយូរ! អ្នកដំណើរលើរថយន្តក្រុងសាធារណៈ អាចប្រើកម្មវិធីទូរសព្ទដៃ ដឹងពីពេលវេលា និងគោលដៅរថយន្តក្រុងមកដល់

រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើទំនើបកម្ម និងអភិវឌ្ឍកម្មវិធីទូរសព្ទដៃឈ្មោះថា City Bus Official App បន្ថែមទៀតដែលមានសមត្ថភាពផ្តល់ព័ត៌មានកាន់តែលម្អិតជាងមុន ជាពិសេសអាចដឹងពេលវេលារថយន្តដែលត្រូវមកដល់ចំណតដោយមិនបាច់រង់ចាំយូរ ហើយអាចដឹងទីតាំងរថយន្តក្រុងដែលកំពុងធ្វើដំណើរ។ កម្មវិធីនេះ អាចប្រើប្រាស់បាន៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា នេះបានប្រកាសពីការដំឡើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ ដើម្បីផ្តល់ព័ត៌មានដល់អ្នកដំណើរ អំពីខ្សែរត់រថយន្តក្រុងទាំងអស់ និងការផ្សាយផ្ទាល់ទីតាំងរថយន្តក្រុងតាមខ្សែរត់នីមួយៗ។ ប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរនេះត្រូវបានដំឡើងក្នុងជំហានទី១ នៅចំនួន៣ទីតាំង រួមមាន ស្ថានីយរង្វង់មូលកួចកាណុង ស្ថានីយចេញដំណើរ និងស្ថានីយមកដល់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកដំណើរអាចស្វែងរកព័ត៌មានអំពីខ្សែរថយន្តក្រុងទាំងនោះតាមរយៈកម្មវិធីទូរសព្ទ City Bus office app ឬម្យ៉ាងទៀតអាចធ្វើការវាយអក្សរ AEB នៅក្នុងកម្មវិធីទូរសព្ទដៃ Google Map នោះនឹងបង្ហាញឱ្យឃើញនូវកាលវិភាគបច្ចុប្បន្នភាពខ្សែរថយន្តក្រុងទាំងនោះផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដំឡើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរបន្ថែមទៀតសម្រាប់ជំហានទី២។ បច្ចុប្បន្នរថយន្តក្រុងសាធារណៈនៅភ្នំពេញមានចំនួន២៥៧គ្រឿង រត់ចំនួន១៤ខ្សែ ដែលផ្តល់សេវាជូនពលរដ្ឋចាប់ពីវេលាម៉ោង៥កន្លះព្រឹក រហូតដល់ម៉ោង២០ និង៣០នាទីយប់។ ពលរដ្ឋត្រូវចំណាយថ្លៃធ្វើដំណើរក្នុងម្នាក់តម្លៃ១៥០០រៀល ក្នុងមួយជើង។ ប៉ុន្តែសម្រាប់ព្រះសង្ឃ ចាស់ជរា ជនពិកា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនសមភាគីហ្វីលីពីនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ម៉ា. ថេរេសា ភី. ឡាសារ៉ូ (Ma. Theresa P. Lazaro) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។ ក្នុងឱកាសនៃជំនួបខាងលើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបសមភាគី គឺលោកជំទាវរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានរៀបចំកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមក៏បានអបអរសាទរដល់ប្រទេសហ្វីលីពីន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ដោយឡែកនៅរសៀលថ្ងៃទី២០ ខែកក្កដាដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុង”កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)”។ សូមជម្រាបថា កាលព្រឹកថ្ងៃទី១៩ ខែកក្កដា…
-
ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទឹកប្រាក់ ២៤,៤ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់សមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៥,៦៣ ពាន់លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ចំណែក ការនាំចូលមកវិញ មានទំហំទឹកប្រាក់ ១៨,៨ ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។ របាយការណ៍ដដែលបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជា ដោយគ្របដណ្តប់លើជិត ៦៤ ភាគរយ នៃបរិមាណពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយពិភពលោក ដែលមានតម្លៃ ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។ ប្រទេសចិន វៀតណាម សិង្ហបុរី ជប៉ុន និងថៃ គឺជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា នៅក្នុងប្លុកនេះ។ តួលេខខាងលើបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការនាំចេញក្នុងរយៈពេលវែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ សូមបញ្ជាក់ថា…
-
អ្នករាយការណ៍ពិសេសរបស់ UN មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ត្រូវមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពនៃការបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា២សប្តាហ៍ លោក អេនឌ្រូ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ស្រ៊ាង ចិន្តា បានលើកឡើងថា អ្នករាយការណ៍ពិសេសរូបនេះនឹងធ្វើដំណើរទៅត្រួតពិនិត្យមើលស្ថានភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពលរដ្ឋជនភៀសសឹកនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។ ឯកឧត្តម ស្រ៊ាង ចិន្តា មានក្តីរំពឹងថា លោក ថម អេនឌ្រូ នឹងធ្វើការកត់ត្រានូវទុក្ខលំបាករបស់ពលរដ្ឋជនភៀសសឹក និងដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យបានជ្រាបកាន់តែច្បាស់ពីស្ថានភាពនៅកម្ពុជាដែលរងការរំលោភបំពានពីភាគីថៃ។ បន្ទាប់ពីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនិកិច្ចលើកទី១របស់លោកនៅកម្ពុជា។ ចំណែករបាយការណ៍នៃបេសកកម្មនេះវិញ អ្នករាយការណ៍ពិសេសនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ…