-
អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ

អ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជាត្រូវព្យាយាមពង្រឹងខ្លួនឲ្យខ្លាំងមុននឹងទៅពឹងពាក់ឲ្យប្រទេសមហាអំណាចណាមួយជួយ ដល់ខ្លួននៅក្នុងបរិបទដែលពិភពកំពុងឈានទៅរកបាត់បង់សណ្ដាប់ ធ្នាប់។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន AMS ក្រោយពីបញ្ចប់កិច្ចភាក្សាតុមូលមួយស្តីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន ដែលរៀបចំឡើងដោយរាជប ណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថាដើម្បីពង្រឹងខ្លួនឯងឲ្យខ្លាំង កម្ពុជាត្រូវពង្រឹងលើធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធច្បាប់គ្រប់គ្រង។ ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា ការអនុវត្តក៏សំខាន់ដែរ កាលណាមានច្បាប់ហើយ មិនអនុវត្ត មិនអាចធ្វើឲ្យប្រទេសរឹងមាំបានឡើយ។ ជាពិសេស កម្ពុជាត្រូវបង្ហាញអ្វីដែលខ្លួនមាន ដើម្បីឲ្យគេបានស្គាល់កម្ពុជាឲ្យបានច្បាស់ ជាជាងយើងទៅពឹងពាក់គេឲ្យជួយ។ ចំណែកលោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងលើទំនាក់ទំនងការទូតឲ្យបានច្បាស់លាស់។ លោកបន្តថា «តាំងពីទស្សវត្តន៍ឆ្នាំ៦០មកដែលខ្ញុំកើតមកទាន់ដឹងក្ដី យើងឃើញថាមកដល់ឥលូវនេះ នយោបាយការបរទេសរបស់យើងនៅឃ្លីងឃ្លោងនៅឡើយទេ ហើយពិសេសគឺការទំនាក់ទំនងជាមួយមហាអំណាចធំៗ។» បញ្ហាសេដ្ឋកិច្ចជាចំណែកមួយដែលលោកបណ្ឌិត មាស នី បានលើកឡើងផងដែរ ដោយលោកចង់ឲ្យរាជរដ្ឋាភិបាល ពង្រឹងវិស័យណាមួយឲ្យជាក់លាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិវិញ យល់ឃើញថា កម្ពុជាត្រូវកំណត់ភូមិសាស្រ្តនយោបាយឲ្យច្បាស់លាស់នៅក្នុងការទំនាក់ទំនងជាមួយប្រទេសមហាអំណាច។ លោកពន្យល់ថា ៖ «កម្ពុជាមិនគួរចែកមិនគួរកំណត់ថាយើងនៅខាងណាទេ យើងត្រូវនៅឲ្យច្បាស់ ប៉ុន្តែកម្រិតនៃការនៅជាមួយនេះយ៉ាងដូចម្ដេច ឧទាហរណ៍បើយើងនៅជាមួយចិនចំនួន…
-
សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។ កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិងអន្តរជាតិ។ កម្មវិធីប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិត គឺ៖ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ៕ ដោយ៖ង៉ាន់ ទិត្យ
-
អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម កំពុងបង្កសម្ពាធ និងការលំបាកកាន់តែខ្លាំងដល់កសិករខ្នាតតូចនៅកម្ពុជា។ បញ្ហាប្រឈមទាំងនេះ បានរារាំងលទ្ធភាពរបស់ពួកគេក្នុងការប្រកួតប្រជែងលើទីផ្សារ ការបង្កើនផលិតភាព និងការរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានផ្តល់ថវិកាគាំទ្រចំនួន ៣,២00000 ដុល្លារអូស្ត្រាលី ឬប្រហែលជាង ២,២០០០០០ ដុល្លារអាមេរិកកាំង ដល់គម្រោងស្រាវជ្រាវមួយក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈដែលកសិករកំពុងប្រើប្រាស់ស្រាប់ ឱ្យទៅជាគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃវិញ។ ការកែច្នៃគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃនេះ គឺជាជម្រើសថ្មីមួយបន្ថែមពីលើការពឹងផ្អែកទំាងស្រុងគោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈ ដែលជាផ្នែកមួយជួយកាត់បន្ថយហានិភ័យពីភាពមិនប្រាកដប្រជានៃតម្លៃប្រេងនៅលើទីផ្សារ និងជួយលើកកម្ពស់ប្រសិទ្ធភាពការងារកសិ កម្ម តា ម រយៈការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ គម្រោងនេះដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី (University of Sydney) សហការជាមួយដៃគូស្រាវ ជ្រាវក្នុងប្រទេសកម្ពុជា ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់កសិករ និងស្របទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ នេះបើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងពង្រីកជម្រើសបច្ចេកវិទ្យាដ៏មានសក្ដានុពលមួយ សម្រាប់កសិករកម្ពុជា ក្នុងការកាត់បន្ថយចំណាយថ្លៃដើម ឆ្លើយតបនឹងភាពប្រែប្រួលនៃទីផ្សារ និងពង្រឹងជីវភាពរស់នៅឱ្យកាន់តែរឹងមាំ។ ជាពិសេសវានឹងជួយឱ្យកសិករមានលទ្ធភាពអភិវឌ្ឍការផលិតប្រកប ដោ យប្រសិទ្ធភាព បង្កើនសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត៕ សេង បារាំង
-
កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន ដែលជាកត្តាលីករដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសតំបន់ខាងត្បូង ឱ្យមានសមត្ថភាពប្រើប្រាស់ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយសមធម៌។ សម្តេចធិបតីបានបង្ហាញការគាំទ្រនេះ នៅក្នុងពិធីថ្លែងសុន្ទរកថាបើក«សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក» នៅទីក្រុងសៀងហៃ ប្រទេសចិននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រនេះ បានប្រកាសពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក(WAICO)បន្ទាប់ពីប្រទេសចំនួន២៩ រួមទាំងកម្ពុជាផងដែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះស្តីពីការបង្កើតអង្គការមួយនេះកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។ អង្គការ WAICO នឹងក្លាយជាអង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលមានទីស្នាក់ការនៅទីក្រុងសៀងហៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាប្រទេសដំបូងគេមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងដៃគូទាំងអស់ក្នុងការជំរុញអនាគត AI ដែលមានលក្ខណៈច្នៃប្រឌិត, បរិយាបន្ន, សុវត្ថិភាព និងគោរពអធិបតេយ្យភាពជាតិ។ សម្តេចធិបតី បានលើកឡើងថា កម្ពុជាស្វាគមន៍កិច្ចសហការយុទ្ធសាស្ត្រដែលសម្របសម្រួលដល់ការចែករំលែកចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, ការកសាងសមត្ថភាព, ការស្រាវជ្រាវរួមគ្នា និងការវិនិយោគចំគោលដៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងលេចឡើង។ សម្តេចធិបតី បានបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច, សេវាសាធារណៈ,…
-
អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ស្ដ្រីគឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ», «ជួយស្ដ្រីគឺជួយខ្លួនឯង» រូមទាំងប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែតថា«ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ សម្តេចមហារដ្ឋសភាធិការធិបតី បានសង្កត់ធ្ងន់បែបនេះនៅក្នុងកម្មវិធី សំណេះសំណាល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ នៃស្ថាប័ននីតិប្បញ្ញត្តិ ជូនដល់សិក្ខាកាមជាមន្ដ្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ទោះបីជា មានវឌ្ឍនភាពក្នុងការលើកកម្ពស់ស្ត្រីក្នុងសេវាសាធារណៈ ក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែយឺតយ៉ាវ ក្នុងការតំណាងនយោបាយស្ត្រី ដោយចំនួនស្ត្រីនៅក្នុងរដ្ឋសភាបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧបសគ្គនយោបាយ កង្វះកូតា និងទំនួលខុសត្រូវគ្រួសារ គឺជាកត្តាសំខាន់ដែលរារាំងស្ត្រីកម្ពុជា ក្លាយជាដឹកនាំ។ នេះបើតាមសង្កេតរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ទិន្នន័យរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៦ ស្ត្រីកាន់កាប់ត្រឹមតែ ១៣,៦ភាគរយ នៃអាសនៈក្នុងរដ្ឋសភាពោលគឺ មានស្រ្តីតែចំនួន ១៧រូបប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភាសរុប ១២៥ រូប។ ចំនួនស្រ្តី ក្នុងរដ្ឋសភាតិចតួចនេះធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ ១៥២ ក្នុងចំណោម ១៨៤ ប្រទេសទូទាំងពិភពលោកដែលមាន…
-
កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ ខណៈនៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ គឺគ្រប់រយៈពេល៣០ថ្ងៃសម្រាប់កំណត់ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ប្រទេសទាំងពីរត្រូវការពេលវេលាសម្រាប់ផ្គូរផ្គងបន្ថែមទៀតមុននឹងជ្រើសរើសប្រធាន ដើម្បីឱ្យដំណើរការនីតិវិធីប្រព្រឹត្តទៅដោយរលូនល្អ។ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ថា តាមនីតិវិធីនៃច្បាប់សមុទ្រUNCLOSប្រទេសទាំងពីរអាចនឹងពន្យារពេលបាន៣០ថ្ងៃទៀត ដើម្បីបន្តរើសប្រធាន។ ហើយប្រសិនជាប្រទេសទាំងពីរនៅតែបរាជ័យទៀត មិនអាចរើសប្រធានបាន ប្រទេសទាំងពីរនឹងស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នករើសឲ្យ។ បញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ ត្រូវបានក្រឡាបញ្ជីនៃតុលាការ មជ្ឈត្តិក ម្ម អចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទទួលយកសំណុំរឿងនេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន បញ្ជាក់ថា ការប្រើយន្តការនេះអាចជួយឱ្យមានភាពច្បាស់លាស់ក្នុងការកំណត់ព្រំដែនអធិបតេយ្យដែនទឹករបស់ប្រទេសទាំងពីរ និងបង្កើតបានមូលដ្ឋានស្របច្បាប់និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍឧស្ម័ននិងប្រេងដែលជាគុណប្រយោជន៍របស់កម្ពុជា ថៃ និងអាស៊ានទាំងមូលផងដែរ។ រដ្ឋាភិបាលថៃ បាននិយាយថា ការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាក្រោមច្បាប់អន្តរជាតិនេះ គឺគួរតែផ្តោតទៅលើការកំណត់ដែនសមុទ្រ មិនមែនលើការដោះស្រាយពីរបៀបបែងចែកធនធានឧស្ម័នរួមគ្នានោះទេ៕
-
រដ្ឋមន្ត្រីក្រសួងរ៉ែ ចេញមុខបំភ្លឺសាធារណជនអំពីភាពចាំបាច់នៃការបូមខ្សាច់ស្ដារបាតទន្លេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខបកស្រាយយ៉ាងលម្អិត អំពីភាពចាំបាច់ផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រស្នូលនៃការបូមខ្សាច់ស្របច្បាប់ បន្ទាប់ពីមហាជន ពិសេសអ្នករស់នៅតាមដងទន្លេ នៅតែមានក្តីបារម្ភ និងតវ៉ាប្រឆាំងសកម្មភាពបូមខ្សាច់មួយចំនួន។ នៅក្នុងវីដេអូបកស្រាយមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រៅពីការប្រមូលចំណូលពន្ធចូលថវិកាជាតិ ការបូបខ្សាច់ស្ដារបាតទន្លេនៅចំកណ្ដាល ឬជើងកោះ គឺជាកាតព្វកិច្ចដាច់ខាត ដើម្បីតម្រង់ចរន្តទឹក ការពារការបាក់ច្រាំង បើកផ្លូវនាវាចរណ៍គាំទ្រព្រែកជីកហ្វូណនតេជោ និងធានាសន្តិសុខថាមពលអគ្គិសនីរបស់កម្ពុជា។ ការពន្យល់របស់ឯកឧត្តមធ្វើឡើង បន្ទាប់ពីសាធារណជនជាច្រើនយល់ឃើញថា ការបូមខ្សាច់គឺជាប្រភពមួយនៃការបាក់ច្រាំងទន្លេ ហើយបានប្រឆាំងនឹងគម្រោងនេះ រហូតមានការប៉ះទង្គិចគ្នានៅកន្លែងខ្លះទៀតផង។ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ទៀតថា រាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាស្មារតីស្នេហាជាតិ និងចង់ឃើញការអភិវឌ្ឍមួយប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសង្កត់ធ្ងន់ថា គោលការណ៍ច្បាប់ដាច់ខាត គឺហាមបូមខ្សាច់នៅកៀនច្រាំងទន្លេ ប៉ុន្តែត្រូវស្ដារនៅចំកណ្ដាលទន្លេ ឬជើងកោះ ដើម្បីតម្រង់ចរន្តទឹក និងបម្រើឱ្យផលប្រយោជន៍ជាតិ។ យោងតាមឯកឧត្តម កែវ រតនៈ គោលដៅចម្បងបំផុតនៃការស្ដារបាតទន្លេមេគង្គ និងទន្លេសាប គឺដើម្បីធានាជម្រៅទឹកសម្រាប់សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក ដែលជាជម្រើសដកដង្ហើមសេដ្ឋកិច្ចមានតម្លៃថោកជាងផ្លូវគោក និងផ្លូវអាកាស។ នៅពេល «ព្រែកជីកហ្វូណនតេជោ» ដាក់ឱ្យដំណើរការ នាវាដឹកជញ្ជូនធុនធ្ងន់ចំណុះ…
-
៦ខែដើមឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង ១លានតោន ក្នុងទំហំទឹកប្រាក់ ១,៧៥ពាន់លានដុល្លារ

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមបានកើនឡើងជិត៣០%នៅក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ដោយទទួលបានចំណូលជាង ១ ៧៥០ លានដុល្លារ។ យោងតាមតួលេខក្រៅផ្លូវការ របស់សហគមន៍ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមប្រមាណ ១លាន ៣ម៉ឺន តោន គិតជាទឹកប្រាក់សរុបប្រមាណ ១ ៧៥១ លានដុល្លារអាមេរិក កើនឡើង ២៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក អួន ស៊ីឡុត ប្រធានសហគមន៍ស្វាយចន្ទីកម្ពុជា បានប្រាប់ AMS ថា ឆ្នាំ២០២៦នេះ វិស័យស្វាយចន្ទីមិនត្រឹមតែទទួលបានតម្លៃល្អប៉ុណ្ណោះទេ ប៉ុន្តែបរិមាណនាំចេញទៅកាន់ប្រទេសវៀតណាមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ លោកបានបញ្ជាក់ថា កំណើននៃការនាំចេញនេះ គឺមួយផ្នែកដោយសារប្រទេសផលិតស្វាយចន្ទីធំៗនៅទ្វីបអាហ្វ្រិក បានបន្តរឹតបន្តឹង ឬផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីរក្សាទុកសម្រាប់ការកែច្នៃក្នុងស្រុក។ ប្រទេសទាំងនោះរួមមាន កូតឌីវ័រ បេណាំង និងហ្គាណា ជាដើម។ លោកបន្តថា ប្រសិនបើគោលនយោបាយនេះនៅតែបន្តក្នុងឆ្នាំ២០២៧ កម្ពុជានឹងមានឱកាសបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមកាន់តែច្រើន ខណៈតម្រូវការវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃនៅវៀតណាមនៅតែមានកម្រិតខ្ពស់។ លោក អួន ស៊ីឡុត បានបន្ថែមថា ការថយចុះនៃការផ្គត់ផ្គង់ពីបណ្តាប្រទេសអាហ្វ្រិក ក៏បានជួយជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាកើនឡើងផងដែរ។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃប្រមាណ ៨ ២០០រៀលក្នុងមួយគីឡូក្រាម គឺខ្ពស់ជាងឆ្នាំ២០២៥…
-
អណ្តូងទឹកស្វ័យប្រវត្តិរបស់គម្រោង រេដបូក ភ្នំសំកុស កំពុងផ្តល់ប្រយោជន៍ចម្រុះដល់ប្រជាសហគមន៍

តាមរយៈគម្រោងរ៉េដបូក អណ្តូងទឹកខ្នាតធំចំនួន២ ដែលដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិប្រើថាមពលព្រះអាទិត្យ ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋជាជាតិដើមភាគតិចនៅក្នុងសហគមន៍ជន។ អណ្តូងទឹកខ្នាតធំប្រើថាមពលព្រះអាទិត្យទាំងពីរនេះ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស នៃដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អណ្តូងនីមួយៗមានចំណុះ ១ម៉ឺនលីត្រ សាងសង់នៅឆ្នាំ២០២៣ និងឆ្នាំ២០២៥ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សហការជាមួយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌគម្រោងរេដបូកភ្នំសំកុស (REDD+)។ លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យនេះ មិនត្រូវការប្រើប្រេងឥន្ធនៈ ឬអគ្គិសនីនោះទេ ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកដោយមិនមានការចំណាយលើថ្លៃថាមពល។ គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចព័រ និងរស់នៅក្នុងតំបន់ដាច់ស្រយាល។ ប្រជាពលរដ្ឋនៅភូមិតាដេស បានសម្តែងក្តីរីករាយចំពោះអត្ថប្រយោជន៍នៃអណ្តូងទឹកនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាសហគមន៍សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយថែមទាំងអាចយកទៅស្រោចស្រពដំណាំជុំវិញផ្ទះ និងចិញ្ចឹមសត្វទៀតផង ដែលជួយកាត់បន្ថយការចំណាយលើការផ្គត់ផ្គង់ទឹកបានយ៉ាងច្រើន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា អណ្តូងទឹកទាំងនេះមិនត្រឹមតែជួយផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ កាត់បន្ថយហានិភ័យសុខភាព ព្រមទាំងគាំទ្រការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថែមថា ការប្រើប្រាស់ថាមពលស្អាតសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ ក៏ជួយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រក្នុងការប្រែក្លាយសហគមន៍ឱ្យក្លាយជាសហគមន៍អព្យាក្រឹតកាបូននាពេលអនាគត។សូមបញ្ជាក់ថា គម្រោង រេដបូក (REDD+)…
-
កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា និងចិន បានប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះឱ្យកាន់តែស៊ីជម្រៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅប្រទេសចិនពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនោះ ឯកឧត្តម លី ឈាង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជា «មិត្តដែកថែប» ដែលមានទំនាក់ទំនងជិតស្និទ្ធ និងមានការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងសកម្មនៅគ្រប់កម្រិត។ ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា៖រដ្ឋាភិបាលចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពខ្ពស់បំផុតមួយនៃគោលនយោបាយការទូតរបស់ខ្លួន។ ពីកម្ពុជាវិញបាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ក្នុងការរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថាកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ «គោលការណ៍ចិនមួយ»។ចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តជំរុញ និងពង្រីកទិសដៅសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖នយោបាយ…