Category: ព័ត៌មានជាតិ

  • អណ្តូងទឹកស្វ័យប្រវត្តិរបស់គម្រោង រេដបូក ភ្នំសំកុស កំពុងផ្តល់ប្រយោជន៍ចម្រុះដល់ប្រជាសហគមន៍

    អណ្តូងទឹកស្វ័យប្រវត្តិរបស់គម្រោង រេដបូក ភ្នំសំកុស កំពុងផ្តល់ប្រយោជន៍ចម្រុះដល់ប្រជាសហគមន៍

    តាមរយៈគម្រោងរ៉េដបូក អណ្តូងទឹកខ្នាតធំចំនួន២ ដែលដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិប្រើថាមពលព្រះអាទិត្យ ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋជាជាតិដើមភាគតិចនៅក្នុងសហគមន៍ជន។ អណ្តូងទឹកខ្នាតធំប្រើថាមពលព្រះអាទិត្យទាំងពីរនេះ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស នៃដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អណ្តូងនីមួយៗមានចំណុះ ១ម៉ឺនលីត្រ​ សាងសង់នៅឆ្នាំ២០២៣ និងឆ្នាំ២០២៥ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សហការជាមួយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌគម្រោងរេដបូកភ្នំសំកុស (REDD+)។ ​ លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ប្រព័ន្ធបូមទឹកប្រើថាមពលព្រះអាទិត្យនេះ មិនត្រូវការប្រើប្រេងឥន្ធនៈ ឬអគ្គិសនីនោះទេ ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកដោយមិនមានការចំណាយលើថ្លៃថាមពល។ គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចព័រ និងរស់នៅក្នុងតំបន់ដាច់ស្រយាល។ ប្រជាពលរដ្ឋនៅភូមិតាដេស បានសម្តែងក្តីរីករាយចំពោះអត្ថប្រយោជន៍នៃអណ្តូងទឹកនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាសហគមន៍សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយថែមទាំងអាចយកទៅស្រោចស្រពដំណាំជុំវិញផ្ទះ និងចិញ្ចឹមសត្វទៀតផង ដែលជួយកាត់បន្ថយការចំណាយលើការផ្គត់ផ្គង់ទឹកបានយ៉ាងច្រើន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា អណ្តូងទឹកទាំងនេះមិនត្រឹមតែជួយផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ កាត់បន្ថយហានិភ័យសុខភាព ព្រមទាំងគាំទ្រការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថែមថា ការប្រើប្រាស់ថាមពលស្អាតសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ ក៏ជួយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រក្នុងការប្រែក្លាយសហគមន៍ឱ្យក្លាយជាសហគមន៍អព្យាក្រឹតកាបូននាពេលអនាគត។​សូមបញ្ជាក់ថា គម្រោង រេដបូក (REDD+)…

  • កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ

    កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា និងចិន បានប្ដេជ្ញាចិត្ត​រួមគ្នា​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះឱ្យកាន់តែស៊ីជម្រៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោក​ស្តីពីបញ្ញាសិប្បនិម្មិត នៅប្រទេសចិនពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនោះ ឯកឧត្តម លី ឈាង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជា «មិត្តដែកថែប» ដែលមានទំនាក់ទំនងជិតស្និទ្ធ និងមានការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងសកម្មនៅគ្រប់កម្រិត។ ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា៖រដ្ឋាភិបាលចិនចាត់ទុកទំនាក់ទំនង​ជាមួយកម្ពុជា ជាអាទិភាពខ្ពស់បំផុតមួយនៃគោលនយោបាយការទូតរបស់ខ្លួន។ ពីកម្ពុជាវិញបាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ក្នុងការរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថាកម្ពុជានៅតែបន្ត​ប្រកាន់​ខ្ជាប់ឥតងាករេនូវ «គោលការណ៍ចិនមួយ»។ចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុង​របស់ចិន។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តជំរុញ និងពង្រីកទិសដៅសហប្រតិបត្តិការលើ​វិស័យសំខាន់ៗ​មួយចំនួន រួមមាន៖នយោបាយ…

  • ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់លើសេចក្តីព្រាងប្រកាសស្ដីពីក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច

    ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់លើសេចក្តីព្រាងប្រកាសស្ដីពីក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងប្រកាសស្ដីពីក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច សេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និងសេចក្ដីសម្រេចស្ដីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃអនុក្រុមការងារពាក់ព័ន្ធ នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការរៀបចំនិងខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តខាងលើនេះ ដោយមានការចូលរួមជាមតិយោបល់ និងធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំពាក់ព័ន្ធយ៉ាងផុសផុល ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអនុក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំងនេះ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងជាប្រព័ន្ធ សំដៅដល់ការពង្រឹងក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច និងពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង ដោយតម្លាភាព ទាន់ពេលវេលា និងទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលនាពេលនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធយកចិត្តទុកដាក់លើការប្រតិបត្តិនូវលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងឱ្យបានល្អប្រសើរ និងរក្សាឱ្យបាននូវអត្តសញ្ញាណរបស់ក្រសួង ព្រមទាំងបន្តខិតខំអនុវត្តការងារឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដូចដែលបានកំណត់តាមយុទ្ធសាស្រ្ត ព៤ជ៤របស់ក្រសួងអធិការកិច្ច៕

  • ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងកម្ពុជា ជាហត្ថលេខី លើកិច្ចព្រមព្រៀង បង្កើត អង្គការ សហប្រតិបត្តិការ បញ្ញាសិប្បនិម្មិត ពិភពលោក

    ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងកម្ពុជា ជាហត្ថលេខី លើកិច្ចព្រមព្រៀង បង្កើត អង្គការ សហប្រតិបត្តិការ បញ្ញាសិប្បនិម្មិត ពិភពលោក

    សៀងហៃ៖ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការ សម្រេច ពីរាជរដ្ឋាភិបាល កម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញ ជា តំណាង ព្រះរាជាណាចក្រកម្ពុជាក្នុង ការ ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ស្ដីពីការ បង្កើត អង្គការ សហប្រតិបត្តិការ បញ្ញាសិប្បនិម្មិតពិភពលោក ដែល មាន ឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។ ពិធីនេះ មាន ការ ចូលរួមចុះហត្ថលេខា ពី ប្រទេស ចំនួន ២៩ និង ប្រព្រឹត្ត ទៅក្នុង វត្តមាន របស់ តំណាង…

  • ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

    ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

    ខេត្តសៀមរាប៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum)។ វេទិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៉ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។ វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព៕ ដោយ៖ង៉ាន់ ទិត្យ

  • កម្ពុជាទទួលជោគជ័យក្នុងការលុបបំបាត់ករណីជំងឺគ្រុនចាញ់

    កម្ពុជាទទួលជោគជ័យក្នុងការលុបបំបាត់ករណីជំងឺគ្រុនចាញ់

    ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្ពុជាពុំមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីនៅក្នុងស្រុកនោះទេ ពោលគឺជំងឺគ្រុនចាញ់បានថយចុះ១០០ភាគរយ ហើយកម្ពុជាក៏ពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ដែរ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ ជោគជ័យនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅលុបលំបាត់ និងបញ្ចប់ជំងឺគ្រុនចាញ់តាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការប្តរែប្រួល។ កម្ពុជាកំពុងឈានឆ្ពោះទៅទទួលវិញ្ញាបនបត្រលុបលំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ពីអង្គការសុខភាពពិភពលោក។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្ធិទ្ធផលដែលកម្ពុជាសម្រេចបាននៅពេលនេះ គឺតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានអនុវត្តបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមិទ្ធផលនេះ ក៏មានការចូលរួមសហការរវាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) ក្រសួង ស្ថាប័ន ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ទូទាំងប្រទេស ដែលបានរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ តែទោះយ៉ាងណា កម្ពុជានៅតែអាចប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីប្រទេសក្រៅផ្សេងទៀត ដែលកំពុងមានការចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈម ចូលមកកម្ពុជា រួមទាំងគ្រុនចាញ់នាំចូលតាមរយៈសត្វស្វា។ សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងតាមដាន និងរុករកករណីជំងឺគ្រុនចាញ់យ៉ាងសកម្ម តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) នៅគ្រប់បណ្តាភូមិសាស្ត្រក្នុងសហគមន៍ ជាមួយអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាលសាធារណៈ ដូចជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ។…

  • ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ពាន់លានដុល្លារអនុវត្តគម្រោងនានានៅកម្ពុជា

    ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ពាន់លានដុល្លារអនុវត្តគម្រោងនានានៅកម្ពុជា

    គិតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) តាមរយៈទីភ្នាកងារ JICA ដល់ការអនុវត្តគម្រោង និងកម្មវិធីនានាចំនួន ២៥ នៅកម្ពុជា គិតជាទឹកប្រាក់សរុបជាង ៣ ពាន់ ៥រយលានដុល្លារអាម៉េរិក ក្នុងនោះ គម្រោងដែលកំពុងដំណើរការ មានចំនួន ១២ និងគម្រោងដែលត្រូវបានបញ្ចប់មានចំនួន ១៣។ នេះបើតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងកម្ពុជាឡើងវិញ ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន។ ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានអរគុណដល់លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា…

  • អាមេរិក និងកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

    អាមេរិក និងកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

    ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្ក្រាប និងរុះរើបណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញខុសច្បាប់ ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអនឡាញ ដែលផ្តោតគោលដៅលើពលរដ្ឋអាមេរិក។ ក្នុងជំនួបនេះ លោកស្រី Aleks Zittle បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញអស់រយៈពេលមួយឆ្នាំកន្លងមក ហើយបានលើកទឹកចិត្តឱ្យកម្ពុជាបន្តពន្លឿនយុទ្ធនាការនេះ ដើម្បីធានាថា មេក្លោង អ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះ ត្រូវបាននាំយកមកទទួលខុសត្រូវតាមផ្លូវច្បាប់។ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Andrew Bailey សហអនុប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) ក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយចាត់ទុកថា នេះគឺជាជោគជ័យមួយសម្រាប់កម្ពុជាផងដែរ។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ អាជ្ញាធរបានចាត់វិធានការបណ្តេញជនបរទេសខុសច្បាប់សរុបជាង ៤ម៉ឺន៥ពាន់នាក់ចេញពីទឹកដីកម្ពុជា នៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស៕ សេង បារាំង | AMS

  • កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម ​

    កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម ​

    កម្ពុជា​​ សម្រេច​សាកល្បងនាំពលករខ្មែរ ទៅធ្វើការ​ក្នុង​វិស័យ​សំណង់ ​នៅ​ប្រទេស​វៀត​ណាម ដោយ​​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះពី ៦០០ដុល្លារ ទៅ​ជាង ១ ៣០០​ដុល្លារ ​តាម​ជំនាញ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​។ នេះគឺជាការចាប់ផ្តើមបើកទីផ្សារការងារក្រៅប្រទេសថ្មីមួយទៀត បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ កាលពីឆ្នាំមុន ដែលបានធ្វើឲ្យពលករខ្មែរភាគច្រើនត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ។ លោកបណ្ឌិត មាស នី អ្នកតាមដានសង្គម ក៏បានកត់សម្គាល់ពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រទេសដទៃ។ លោកយល់ឃើញថា នេះឱកាសល្អសម្រាប់កម្ពុជា និងជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើ ហើយលោកសង្ឃឹមថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ជាមុន។ ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ យល់ឃើញថានេះជាការសាកល្បងដ៏ល្អសម្រាប់ពលករកម្ពុជា។ លោករំពឹងថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវជាងមុន ហើយពួកគេនឹងត្រឡប់មកកម្ពុជាវិញជាមួយបទពិសោធន៍ការងារ ដែលអាចលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ផេស៊ីហ្វិក​ អ៊ឹម​ផ្លយ​ម៉ិន អេជេន ដែល​​ជាភ្នាក់ងារ​ជ្រើស​រើស​ឯក​ជន ធ្វើ​ការ​សាកល្បង​ក្នុងកា​រជ្រើស​រើស បណ្ដុះ​​បណ្ដាល បញ្ជូន និងគ្រប់គ្រងពលករ​ខ្មែរ​ ទៅធ្វើការ​ក្នុង​វិស័យ​សំណង់​នៅប្រទេស​វៀតណាម នៅក្រុមហ៊ុន​សំណង់ SONG DA 5…

  • ហ្វីលីពីនសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ាន

    ហ្វីលីពីនសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ាន

    លោកជំទាវ ហ្លេរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតនៃសាធារ​ណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ថា ហ្វីលីពីននឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយ​ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងឋានៈខ្លួនជាប្រធានអាស៊ាននៅឆ្នាំនេះ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានសាមគ្គីភានៃព្រឹទ្ធសភា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នៅក្នុងជំនួបនោះ សម្ដេចតេជោបានបញ្ជាក់ជាថ្មីប្រាប់លោកជំទាវអគ្គរដ្ឋទូត ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមកផងដែរ។ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ហ្វីលីពីនបានព្យាយាមធ្វើការសម្របសម្រួល ដោយជំរុញឲ្យភាគីកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី ចៀងវាងការប្រើប្រាស់កម្លាំង។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន ក៏បានចុះឃ្លាំមើលស្ថានភាពនៅតាមព្រំដែន ហើយថ្មីៗនេះក្រុម AOT បានចុះត្រួតពិនិត្យ​ស្ថានភាពជនភៀសសឹកខ្មែរ ដែលបន្តរស់នៅក្នុងជំរុំបណ្ដោះអាសន្នក្នុងខេត្តព្រះវិហារ៕ សេង បារាំង AMS