-
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ។ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកណ្តាលស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងពិធីប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្តនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់គ្នា(MoU)ថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន ដើម្បីការពារកុំឱ្យតំបន់ទឹកសាធារណៈមានការបំពុលពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្លាប់បានផ្តល់អនុសាសន៍ណែនាំហើយថា ក្រសួងនិងអាជ្ញាធរត្រូវយកចិត្តទុកដាក់ ហើយចំពោះរោងចក្រណាដែលបានបំពាន គឺមិនមានការពន្យារពេលនោះទេ ក្រសួង អាជ្ញាធរត្រូវណែនាំឱ្យរោងចក្រ សហគ្រាសរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មុនការធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។ ជាក់ស្តែងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…
-
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ដែលបានមកជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាពិសេស សិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។ សូមបញ្ជាក់ជូនថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍន៍
(ភ្នំពេញ)៖ សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍន៍ អាយ ស៊ី ភី ឌី ដែលបានធ្វើនិងកំពុងធ្វើការយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នទាំង២២ នៃរាជរដ្ឋាភិបាល។ សមិទ្ធផលដែលរាជរដ្ឋាភិបាលទទួលបានមកវិញ មិនត្រឹមជាអត្ថន័យប៉ុណ្ណោះទេ តែជាគណនេយ្យភាព គោលការណ៍គតិយុត្ត និងធនធានហិរញ្ញវត្ថុ។ យើងត្រូវតែប្រាកដថា ការវិនិយោគក្នុងក្របខ័ណ្ឌ អាយ ស៊ី ភី ឌី មិនត្រឹមតែផ្តល់ឱ្យយើងនូវរបៀបវារៈវិសេសប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់អាចឱ្យយើងត្រៀមលក្ខណសម្បត្តិជាមុនសម្រាប់មនុស្សវ័យចំណាស់ ផ្តល់ឱកាសដល់មនុស្សវ័យក្មេង កាត់បន្ថយអត្រាមរណៈមាតានិងទារក លើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង»។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងបែបនេះ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពិធីបិទសិក្ខាសាលាស្តីពីការឈ្វេងយល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍(ICPD) ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានមានប្រសាសន៍ថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដែលជាផែនការសកម្មភាព មិនត្រឹមតែត្រូវបានសរបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ជាសកលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបន្ស៉ីជាផែនសកម្មភាពជាតិ និងត្រូវអនុវត្តជាបន្ទាន់។ សម្តេចកិត្តិសង្គហបណ្ឌិត បន្តថារយៈពេលកន្លងមក…
-
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់ម្ចាស់រោងចក្រ សហគ្រាសក្នុងខេត្ត ត្រូវយកចិត្តទុកដាក់លើការងារអនាម័យនិង បរិស្ថាន
បាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានក្រើនរំលឹកផង និងជាសារព្រមានផង ដល់គ្រប់រោងចក្រ សហគ្រាសក្នុងខេត្ត ពិសេសរោងចក្រ ដែលមានទីតាំងស្ថិតនៅប៉ែកខាងលើជាប់នឹងដងស្ទឹងសង្កែ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងមិនត្រូវឱ្យមានករណីបំពុលទឹកស្ទឹងកើតឡើងជាថ្មីម្តងហើយ ម្តងទៀតនោះទេ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបានថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ” រួមគា្នដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធន់ “។ពិធីនេះប្រព្រឹត្តទៅនៅក្នុងរោងចក្រក្រុមហ៊ុន ហ៊្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក នៅស្រុករតនមណ្ឌល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមបានបន្តថា ដោយជំរុញឱ្យរោងចក្រសហគ្រាសទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរោងចក្ររបស់ខ្លួន និងដើម្បីសុខមាលភាពកម្មករ និយោជិត ។គ្រប់រោងចក្រត្រូវគិតគូរខ្ពស់លើបញ្ហាបរិស្ថានមិនត្រូវធ្វើឱ្យលេចធ្លាយ ឬលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងដែលនាំឱ្យមានការបំពុលប្រភពទឹក ។ទង្វើបែបនេះត្រូវប្រឈមបិទរោងចក្រដោយគ្មានការលើកលែង ឬការផាកពិន័យ ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានផ្ដល់ការងារដល់កម្មករ និយោជិតនិងមានការរៀបចំនូវពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់កម្មករនិយោជិត ត្រូវខិតខំបំពេញការងារ។ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជា បានកំពុងជំរុញការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងការលើកកម្ពស់សេវាសង្គម ការព្យាបាល ថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្ស
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទាំសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។ បន្ថែមពីនេះ រដ្ឋសភាក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា “ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង”។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្ធលឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ សិក្ខាសាលានេះ រៀបចំធ្វើឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨)សហការជាមួយក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិ មួយចំនួន ដូចជាសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន…
-
គ.ជ.ប ធ្វើបច្ចុប្បន្នភាព ពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឱ្យដឹងថាយោងតាមភាពចាំបាច់ និង ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតចំពោះអ្នកដែលមិនបាន ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ឱ្យទទួលបានលទ្ធផលខ្ពស់ តាមការរំពឹង គ.ជ.ប បានធ្វើការណែនាំដល់ ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀប ចំការបោះឆ្នោត (លធ.ខប) ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងប្រធានក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោម ៖ ទី១-ក្នុងករណីអ្នកបោះឆ្នោត ដែលមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ ប្រភេទទី៣) អស់សុពលភាព កបឃ.ស និង ក.ច.ប ត្រូវ ផ្តល់ការយល់ព្រមជូនសាមីអ្នកស្នើសុំ សម្រាប់ការបំពេញលក្ខខណ្ឌធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ សាមីខ្លួន។ ទី២-ប្រធាន លធ.ខប ប្រធាន កបឃ.ស និងប្រធាន ក.ច.ប ត្រូវផ្សព្វផ្សាយ និងជម្រាបជូន ដល់អ្នកបោះឆ្នោតដែលប្រើប្រាស់ អ.ខ ប្រភេទទី៣ អស់សុពលភាព ដើម្បីបំពេញលក្ខខណ្ឌធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត នៅពេលទទួលបាន អ.ខ ប្រភេទថ្មី ត្រូវធ្វើការផ្លាស់ប្តូរឯកសារ…
-
សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%
(ភ្នំពេញ)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០% ។ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ។ បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេ តភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែង មានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។…
-
អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់
(កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងជាកម្លាំងចល័តអន្តរាគមន៍ពិសេស យ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេស បទបញ្ជារបស់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត ។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ…
-
មន្ទីរបរិស្ថាន ខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺ ជុំវិញការចេញផ្សាយរបស់ RFA Khmer ពីបញ្ហាព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញសេចក្តីបំភ្លឺមួយដោយបានបញ្ជក់ថា ជាករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់បង្កបញ្ហានានាក្នុងសង្គម ដោយសារព័ត៌មាន RFA Khmer កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ និងការផ្តល់ព័ត៌មានក្លែងបន្លំដោយ បុគ្គលឈ្មោះ ម៉ា ចិត្រា ចំពោះព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានបញ្ជាក់ថា សារព័ត៌មាន RFA khmer បានចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើព័ត៌មានចាស់ រូបភាពចាស់ មិនឆ្លុះបញ្ចាំងកាពិតជាក់ស្តែងនៃស្ថានភាពព្រៃឈើក្នុងពេលបច្ចុប្បន្ន ព្រមទាំងមានចរិតញុះញង់ បំពុលសង្គម ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនិងស្ថាប័នសាធារណៈ។ បុគ្គលឈ្មោះ ម៉ា ចិត្រា តែងតែចូលធ្វើសកម្មភាព ក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត បានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ងនិងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើ ឱ្យនយោបាយរបស់ក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស។ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិបានអនុវត្តលើការអនុវត្តតួនាទីភារកិច្ច និងមានការ ទទួលខុសត្រូវខ្ពស់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តនានាជាធរមានដោយ មានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៃបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរដែនដី…
-
ការដាក់បង្ហាញខ្សែភាពយន្តខ្លីស្តីពី “ស្រូវមិត្តក្រៀល” ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International) និងមូលនិធិ Mandai Nature នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានដាក់បង្ហាញខ្សែភាពយន្តខ្លីបង្ហាញអំពី “គម្រោងស្រូវមិត្តក្រៀល” ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ និងដើម្បីចូលរួមអបអរសាទរ ដល់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥។ ខ្សែភាពយន្តនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងការអនុវត្តរបស់គម្រោង ក្នុងរយៈពេល៣ឆ្នាំមកនេះ ជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។ សូមបញ្ជាក់ សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំនិងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះជាយ៉ាងណា សត្វក្រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីគ្នេយ៍។ បច្ចុប្បន្ន សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។ អ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ ដោយសារអត្រាការស្លាប់កើនឡើង និងការធ្លាក់ចុះនៃការពងកូនដោយជោគជ័យ។“គម្រោងស្រូវមិត្តក្រៀល” ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ ដើម្បីជួយការពារទីជម្រកនិងចំណីអាហាររបស់សត្វក្រៀល…