Category: ព័ត៌មានជាតិ

  • វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

    វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។…

  • ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃ

    ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃ

    ភ្នំពេញ៖ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពុធថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល ដើម្បីចូលរួម​បំពេញ​ទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធីសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី មានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជន​កម្ពុជា។ ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមចំពោះឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង។ ក្រៅពីការថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ​បញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។ ក្រសួងការបរទេស បានគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន…

  • ក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ

    ក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ជនភៀសសឹកចំនួន ២៩៥គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ។ ជនភៀសសឹកទាំងអស់នេះ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ  ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹករបស់ក្រុម AOT គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង មានសុវត្ថិភាព និងកិត្តិយស។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកចំនួនជិត ២ម៉ឺន ៤ពាន់នាក់ទៀតពុំទាន់អាចវិលទៅលំនៅឋានវិញ។ កម្ពុជាប្រ​កា​ន់​ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយ​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ​ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាត​នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ សេង បារាំង AMS

  • រដ្ឋាភិបាលនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ ប្រហែល១ពាន់គីឡូម៉ែត្រ នៅក្នុង១៣រាជធានី-ខេត្ត

    រដ្ឋាភិបាលនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ ប្រហែល១ពាន់គីឡូម៉ែត្រ នៅក្នុង១៣រាជធានី-ខេត្ត

    រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល នឹងផ្ដល់ថវិកាចំនួន ៥លានដុល្លារ ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ នៅតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១ពាន់គីឡូម៉ែត្រ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៣ ជាពិសេសបណ្ដាខេត្តជាប់បឹងទន្លេសាប។ គម្រោងដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា សម្រាប់ថវិកា ៥លានដុល្លារនេះ គឺជាជំហ៊ានដំបូងដែលផ្ដល់អាទិភាពដល់បណ្ដោយផ្លូវថ្នល់ដែលទើបនឹងសាងសង់រួច ដើម្បីជាការសម្រួលដល់ការចំណាយរបស់រដ្ឋបាលខេត្តនីមួយៗ ក្នុងនោះមានខេត្តពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,កំពង់ចាម,សៀមរាប,កំពង់ធំ,កណ្ដាល,កំពង់ស្ពឺ,តាកែវ,ព្រះសីហនុ,កោះកុង,កំពត និងកែប។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ការចុះអនុស្សរណៈនេះ គឺជាកិច្ចសហប្រតិបត្តិការ ក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់។ បច្ចុប្បន្ន សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹងប្រហែល ៦៣% នៃថាមពលសរុប ក្នុងនោះរួមមាន៖ ថាមពលវារីអគ្គិសនី ៣៣%…

  • ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ផ្ញើព្រះរាជសារចូលរួមសោកស្តាយទៅលោក ស៊ី ជីនពីង ចំពោះជំនន់ទឹកភ្លៀងវាយប្រហារប្រទេសចិន

    ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ផ្ញើព្រះរាជសារចូលរួមសោកស្តាយទៅលោក ស៊ី ជីនពីង ចំពោះជំនន់ទឹកភ្លៀងវាយប្រហារប្រទេសចិន

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារចូលរួមសោកស្តាយទៅលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី វាយប្រហារតំបន់មួយចំនួនក្នុងប្រទេសចិន បង្កឱ្យពលរដ្ឋស្លាប់ និងរងរបួស និងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។ ព្រះអង្គទាំងទ្វេ បានសម្តែងព្រះទ័យក្រៀមក្រំ ចែករំលែកសមាណទុក្ខ និងក្តីអាណិតអាសូរចំពោះក្រុមគ្រួសារជនរងគ្រោះ អ្នករងរបួស អ្នកបាត់ខ្លួន និងអ្នកប្រឈមមុខនឹងការលំបាក ក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវនេះ។ ព្រះអង្គទាំងទ្វេ ជឿជាក់ថា ក្រោមការដឹកនាំដ៏របស់លោកប្រធានាធិបតី ស៊ី ជីនពីង បក្សកុម្មុយនិស្ត ក្រុមប្រឹក្សារដ្ឋ និងកងទ័ពរំដោះប្រជាជន ប្រជាជនចិននឹងយកឈ្នះលើពេលវេលាដ៏លំបាកនេះ ហើយកិច្ចខិតខំប្រឹងប្រែងទាំងឡាយនឹងជួយស្តារក្តីសង្ឃឹម និងប្រក្រតីភាពឡើងវិញដល់សហគមន៍ដែលរងផលប៉ះពាល់។ សូមបញ្ជាក់ថា ព្យុះទីហ្វុង Bavi បានបង្កឱ្យមានគ្រោះទឹកជំនន់ និងបាក់ដី បង្ខំឱ្យពលរដ្ឋចិនជាង២លាន៨សែននាក់បានជម្លៀសចេញទូទាំងប្រទេស។ ប៉ុន្តែមិនទាន់មានរបាយការណ៍ជាក់លាក់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ ខណៈអាជ្ញាធរចិន ព្រមានថា តំបន់មួយចំនួននឹងបន្តធ្លាក់ភ្លៀងជាបន្តទៀតនៅក្នុងសប្តាហ៍នេះ៕ សៅ សុខអេង

  • កម្ពុជាបញ្ជាក់ពីឥទ្ធិពលជប៉ុនលើការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា

    កម្ពុជាបញ្ជាក់ពីឥទ្ធិពលជប៉ុនលើការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជាកន្លងមក ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ការដោះមីន រួមទាំងការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា។ សម្ដេចបានលើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យលោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាពនៃទំនាក់ទំនងនៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏មានភាពផុសផុល និងរីកចម្រើនជាលំដាប់ផងដែរ ដែលបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំជាលំដាប់។ បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានអរគុណជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជា នៅពេលកន្លងមក ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា ផ្លូវ…

  • ភ្ញៀវទេសចរដែលប្រើសម្លៀកបំពាក់បុរាណខ្មែរខុសពីទម្រង់ដើម មិនអនុញ្ញាតឲ្យចូលទស្សនាតំបន់អង្គរឡើយ

    ភ្ញៀវទេសចរដែលប្រើសម្លៀកបំពាក់បុរាណខ្មែរខុសពីទម្រង់ដើម មិនអនុញ្ញាតឲ្យចូលទស្សនាតំបន់អង្គរឡើយ

    អាជ្ញាធរជាតិអប្សរា បានដាក់កំហិតថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦តទៅ ចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាតំបន់អង្គរទៀតឡើយ។ នេះបើយោងតាមទទំព័រហ្វសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ មន្រ្តីអាជ្ញាធរជាតិអប្ស​រា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ បានចុះជួបសំ​ណេះសំណាលជាមួយក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបបុរាណខ្មែរឱ្យភ្ញៀវទេសចរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ គោលបំណងនៃពិធីជួបសំ​ណេះសំណាលនេះ គឺដើម្បីណែនាំដល់អាជីវករឲ្យយល់ដឹងពីរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់បុរាណខ្មែរ និងជៀសវាងការប្រើប្រាស់សម្លៀកបំពាក់ ឬគ្រឿងតុបតែងដែលបម្រើឲ្យវប្បធម៌បរទេស និងអាចប៉ះពាល់ដល់អត្តសញ្ញាណវប្បធម៌ជាតិ។ លោក ចាន់ សោភ័ន មន្ត្រីជំនាញផ្នែកសិល្បៈបុរាណខ្មែរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សង្កេតឃើញថា បច្ចុប្បន្នសម្លៀកបំពាក់បុរាណប្រហែល ៧០% ដែលអាជីវករជួលនៅមុខប្រាសាទអង្គរវត្ត មានការកែច្នៃខុសពីទម្រង់ដើម។ ជាពិសេស ឈុតបុរាណទាំងនេះប្រើកំណាត់ និងគ្រឿងអលង្ការ នាំចូលពីថៃ ដែលលោកចាត់ទុកថាមិនស្របតាមប្រពៃណីខ្មែរ។ លោក ចាន់ សោភ័ន ពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់និងគ្រឿងអលង្កា​រ​របស់ខ្មែរ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈ យសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកបានលើកជាឧទាហរណ៍ថា សម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ គឺសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី រីឯកំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី…

  • ក្រសួងទេសចរណ៍រំលឹកពីហានិភ័យដោយសារគ្រោះធម្មជាតិក្នុងរដូវវស្សានេះ

    ក្រសួងទេសចរណ៍រំលឹកពីហានិភ័យដោយសារគ្រោះធម្មជាតិក្នុងរដូវវស្សានេះ

    ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា នៅទូទាំងប្រទេសកម្ពុជានឹងបន្តធ្លាក់ភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារ៍នេះ ក៏បានចេញសេចក្តីណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្សព្វផ្សាយជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ឱ្យបានជ្រាបជាមុនអំពីហានិភ័យ ដែលកើតមានដោយសារការប្រែប្រួលអាកាសធាតុ។ មន្ទីរទេសចរណ៍ទាំងអស់ត្រូវពង្រឹងវិធានការបង្ការគ្រប់គ្រងហានិភ័យ និងថែរក្សាសុវត្ថិភាពភ្ញៀវទេសចរឱ្យបានហ្មត់ចត់ និងត្រៀមលក្ខណៈចូលរួមសង្គ្រោះឱ្យបានទាន់ពេលវេលា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរច្រោះធ្លាក់មកពីលើភ្នំ ធ្វើឲ្យកម្ពស់ទឹកនៅតាមអូរ បឹង ទន្លេមួយចំនួនកើនឡើង និងជន់លិចតំបន់ខ្លះៗ។ អាជ្ញាធរបានជម្លៀសភ្ញៀវទេសចរជាង ៦០០នាក់ដែលទៅកម្សាន្តនៅតំបន់ទេសចរណ៍ខ្នងផ្សារ ខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍ជីផាត ខេត្តកោះកុង។ ដោយឡែក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានព្រមានពីហានិភ័យឡើងភ្នំ បោះតង់នៅតំបន់ទឹកហូរ ទឹកជ្រោះ ឬទឹកធ្លាក់ ហើយណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នមែកឈើបាក់ ឬរអិលថ្ម ក្នុងរដូវធ្លាក់ភ្លៀងនេះ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គិតត្រឹមថ្ងៃអង្គារ៍នេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តបាត់ដំបង កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ចាប់ផ្តើមថមថយទៅវិញ ដោយតំបន់ខ្លះបានស្រកទៅវិញអស់ហើយ ហើយតំបន់ខ្លះទៀតបានស្រកបន្តិច។ ទោះបីតំបន់ខ្លះរងការជន់លិចដោយសារជំនន់ទឹកភ្លៀង…

  • ៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមារកើតជំងឺគ្រុនឈាមជាង ៥ ៨០០នាក់

    ៦ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមារកើតជំងឺគ្រុនឈាមជាង ៥ ៨០០នាក់

    ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ កុមារចំនួន ៥ ៨៦៣នាក់ ដែលមានជំងឺគ្រុនឈាម បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានការកើនឡើងជិត ១០០០នាក់។ នេះបើតាមរបាយការណ៍ ដែលទទួលបានពីលោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍នេះថា ក្នុងចំណោមកុមារគ្រុនឈាមសម្រាកពេទ្យទាំងនោះ មានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៦ភាគរយ។ លោកបន្ថែមថា ចំនួនអ្នកជំងឺគ្រុនឈាមមានការកើនឡើងខ្លាំងនៅក្នុងខែមិថុនា ដែលមានកុមារឈឺចំនួនជិត ១ ៩០០នាក់។ កុមារដែលកើតជំងឺគ្រុនឈាម មានអាការៈ ក្តៅខ្លួនខ្លាំងរយៈពេល ២ ទៅ៧ថ្ងៃ កន្ទួលក្រហម ឬជាំនៅលើស្បែក សន្លឹមដេក ថ្លើមរីកធំ ហើយឈឺ អាចមានហូរឈាមច្រមុះ អញ្ចាញធ្មេញ ក្អួតឈាម ជុះឈាម ហើយដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺអាចមានជីពចរ និងសម្ពាធឈាមខ្សោយ។ មន្ទីរពេទ្យគន្ធបុប្ផាបានអំពាវនាវឱ្យអាណាព្យាបាល មាតាបិតា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើសុខភាពកូនៗជាទីស្រឡាញ់របស់អ្នកនៅក្នុងរដូវវស្សានេះ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យពលរដ្ឋលុបលំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតគ្រប់ពាងទឹក ឬដាក់កូនត្រីប្រាំពីរពណ៌ក្នុងពាងទឹក។ ប្រសិនជាមានសមាជិកគ្រួសារណាម្នាក់កើតរោគសញ្ញា ក្តៅខ្លួនខ្លាំងចាប់ពី៣៩ ទៅ៤០អង្សាសេ សូមប្រញាប់បញ្ជូនមកព្យាបាលនៅមន្ទីរពទ្យឱ្យទាន់ពេលវេលា។ កាលពីថ្ងៃទី១១ ខែកក្កដា…

  • ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»

    ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្រ្តីសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលជ័យលាភីជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេសអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងមណ្ឌលសុខភាព គោកចក ដែលទទួលបានជ័យលាភីអង្គភាពគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់ឆ្នាំ២០២៥។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងរបស់អង្គភាពនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងបងប្អូនប្រជាពលរដ្ឋផងដែរ៕