Category: ព័ត៌មានជាតិ

  • ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្ត​ចំនួន៣

    ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្ត​ចំនួន៣

    កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះបានជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្តចំនួន៣ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ នៅខេត្តទាំង៣នេះ ​ដំណាំស្រូវសរុបចំនួនជិត ៤ម៉ឺន ៥ពាន់ហិកតា កំពុងប្រឈមនឹងការខ្វះខាតទឹក ដោយសារស្រូវ​ទាំងនោះគឺពឹងផ្អែកលើទឹកភ្លៀង។ ប៉ុន្តែពុំមានស្រូវរងការខូចខាតនៅឡើយទេ។ ​ លោក សុទ្ធ គឹមកុលមុនី  អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការធ្លាក់ភ្លៀងជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ​បានធ្វើឱ្យស្រូវដែលកំពុងខ្វះខាតទឹក មានឱកាសលូតលាស់ឡើងវិញ។ ប៉ុន្តែស្រូវខ្លះទៀតនៅប្រឈមការខ្វះខាត​ទឹក។ លោក ឈឹម  វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង​មានផលប៉ះពាល់ស្រូវស្រាល​ចំនួន ១៧ ៦០៣ហិកតា ស្រូវធ្ងន់ ៧២០ហិកតា និងស្រូវកណ្តាលចំនួន ៣៩ហិកតា។ ស្រូវដែលរងខ្វះខាតទឹកភាគច្រើនស្ថិតនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។  លោក ឈឹម វជិរា បាននិយាយថា មានតែដំណាំស្រូវក្នុងស្រុកឯកភ្នំតែមួយប៉ុណ្ណោះ ដែលទទួលបានទឹកភ្លៀងសង្រ្គោះគ្រប់គ្រាន់ ខណៈស្រូវនៅក្នុងស្រុកផ្សេងៗកំពុងតែស្ថិតនៅក្រោមការតាមដាន។    បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង នៅចំពោះមុខនេះ ថ្នាក់ដឹកនាំបានចាត់ចែងឱ្យមន្ទីរជំនាញ ជាពិសេសមន្ទីរធនធានទឹក ស្វែងរកប្រភពទឹក និងត្រៀមអន្តរាគមន៍​ជួយសង្គ្រោះស្រូវ ដែលរងផលប៉ះពាល់។  លោក ឈឹម  វជិរា ពន្យល់ថា…

  • ក្រុមហ៊ុនយក្សចិន China Energy ចាប់អារម្មណ៍ពង្រីកការវិនិយោគធំៗ ៣នៅកម្ពុជា

    ក្រុមហ៊ុនយក្សចិន China Energy ចាប់អារម្មណ៍ពង្រីកការវិនិយោគធំៗ ៣នៅកម្ពុជា

    ភ្នំពេញ៖ក្រុមហ៊ុនChina Energy International បង្ហាញ ចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថ្មីៗចំនួន៣បន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួម សន្និសីទពិភព​លោកស្តីពីបញ្ញាសិប្បនិម្មិត​ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឈាវ ស៊ូប៊ីន( Qiao Xubin) ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានជម្រាបសម្ដេចធិបតី អំពីប្រតិបត្តិការ​អាជីវកម្ម​របស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ច​សហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា​បានផ្ដោតលើការ​អនុវត្ត​វិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋា​រចនាសម្ព័ន្ធថាមពលសំខាន់ៗ។…

  • សម្តេច ឃួន សុដារី ជំរុញមន្ត្រីរាជការឱ្យអភិវឌ្ឍខ្លួនជា «ខ្ញុំបម្រើរាស្ត្រ»

    សម្តេច ឃួន សុដារី ជំរុញមន្ត្រីរាជការឱ្យអភិវឌ្ឍខ្លួនជា «ខ្ញុំបម្រើរាស្ត្រ»

    ភ្នំពេញ៖ប្រធានរដ្ឋសភានៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការជាថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ត្រូវប្រកាន់ខ្ជាប់នូវ លក្ខណៈ សម្បត្តិជាមន្ត្រីល្អ តម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ និងលុបបំបាត់ «ជំងឺតួឯក» ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមន្ត្រីឆ្នើម។ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួប​សំណេះសំណាល និងផ្តល់អនុសាសន៍ជូនដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី៨ ស្ដីអំពី «ភាពជា​អ្នកដឹកនាំ និងនវានុវត្តន៍» នៅវិមានរដ្ឋសភា។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៨សប្តាហ៍នេះ មានសិក្ខាកាមចូល​រួមចំនួន ១៧៩នាក់ ដែលជាថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងនៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមទាំងអស់យកទស្សនៈដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន មកអនុវត្ត ដោយត្រូវចងចាំថា «មន្ត្រីត្រូវបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តនោះឡើយ»។ មន្ត្រីល្អ ត្រូវតម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ មិនត្រូវធ្វើជាមន្ត្រីជើង ១០ ឡើយ ពោលគឺត្រូវធ្វើជាមន្ត្រីជើង ២ និងត្រូវលុបបំបាត់ «ជំងឺតួឯក» ចេញពីខ្លួន។ ទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចវិញ សម្តេចប្រធានរដ្ឋសភា…

  • សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

    សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

    ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគម​នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយស​សាខា​សមាគមនារីប្រចាំក្រសួង បានគូសបញ្ជាក់ថា ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺដើម្បីបន្តពង្រឹង​យន្តការដឹក​នាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា ក្រសួងជានិច្ច​កាលតែងតែគិតគូរលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅទូទាំងប្រទេសមានចំនួនជាង ១០ម៉ឺននាក់ (១០១,៤៩៥ នាក់) ត្រូវជា ៤៣% នៃមន្ត្រីសរុប។ ក្នុងនោះស្រ្តីដែលកាន់មុខតំណែងចាប់ពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក មានចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២,៣៤២ នាក់) គឺស្មើនឹង ២៦%។ មានប្រសាសន៍ក្នុងឱកាសនេះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗ​មួយចំនួននៅប្រទេសចិន

    សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុនធំៗ​មួយចំនួននៅប្រទេសចិន

    ភ្នំពេញ៖អញ្ជើញដល់ប្រទេសចិនភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបជាមួយប្រធាន​ក្រុមហ៊ុនចិន​​មួយចំនួនបន្ទាប់ពីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុងប៉េកាំងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។ តាមប្រភពបណ្ដាញសង្គមផ្លូវការបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បាន​អញ្ជើញ​ជួបលោក វ៉ាង ស៊ីឡី (Wang Shilei) ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិត​អាលុយ​មីញ៉ូមដ៏ធំមួយរបស់​ប្រទេស​ចិន និងឈានមុខគេលើពិភព​លោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស ។ តមកសម្ដេចធិបតីបានទទួលការសម្តែងការគួរសម និងពិភាក្សាការងារ​ជា​មួយ​លោក តៃ ហឺកិន(Dai Hegen) ប្រធានក្រុម​ប្រឹក្សាភិបាលនៃ ក្រុមហ៊ុនCRCC( China Railway Construction Corporation) ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយ​របស់ប្រទេសចិន…

  • ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ

    ល្បិចថ្មីចោរបច្ចេកវិទ្យាកំពុងវាយឆ្មក់គ្រប់គ្រងតេឡេក្រាម តាមរយៈឯកសារបង្កប់មេរោគ

    ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគនាគមន៍បានក្រើនរំលឹកដល់អ្នក កំពុងប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម​ឱ្យមានការប្រុងប្រយ័ត្ន ពីព្រោះមានក្រុមចោរបច្ចេកវិទ្យាកំពុងប្រើល្បិចថ្មី ដោយផ្ញើ ឯកសារបង្កប់មេរោគ ដើម្បីលួចវាយឆ្មក់គ្រប់គ្រងគណនី​តេឡេក្រាម​​​( Telegram )របស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីផ្ញើសារទាំងអស់ ដាច់ខាត «កុំបើក កុំចុច ឬកុំដំណើរការ» ឯកសារទាំងឡាយ​ណា​ដែលមានផ្នែកខាងចុង ឬហៅជាភាសាអង់គ្លេសថា  Extension ដូចជា .exe, .bat, .vbs, .sh, .msi និង .scr។ នេះបើតាម​ការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ។​ បើតាមរដ្ឋមន្រ្តីប្រៃសណីយ៍ គឺឯកសារទាំងនេះ ភាគច្រើនជាប្រភេទ ឯកសារបញ្ជាការងារ ដែលអាចផ្ទុកមេរោគ ឬកម្មវិធីបង្កការ​ខូចខាត ផ្សេងៗ។ នៅពេលដែលអ្នកប្រើប្រាស់ចុចបើក វានឹងរត់ដំណើរការ ដោយស្វ័យប្រវត្តិដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យ​សម្ងាត់ ព័ត៌មាន គណនីធនាគារ ឬសូម្បីតែលួចគ្រប់គ្រង និងបញ្ជាឧបករណ៍ឌីជីថល ដូចជា ទូរសព្ទ ឬកុំព្យូទ័រ របស់អ្នកប្រើ​ប្រាស់ពីចម្ងាយតែម្តង។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់​ឯកសារភ្ជាប់​ដែល​ទទួលបានតាមរយៈកម្មវិធី Telegram ក៏ដូចជាកម្មវិធីផ្ញើសារផ្សេងៗ…

  • សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការត្រៀមបង្ការគ្រោះមហន្តរាយ​

    សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការត្រៀមបង្ការគ្រោះមហន្តរាយ​

    ស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ ថា សហភាពអឺរ៉ុបគាំទ្រដល់ការត្រៀមបង្ការគ្រោះមហន្តរាយនៅកម្ពុជា ដោយបានផ្ដល់ជំនួយថវិកាចំនួន៦២ម៉ឺន៨៦០ អឺរ៉ូ (ប្រមាណ ៧០ម៉ឺន៨,១៥៣ដុល្លារអាមេរិក) សម្រាប់រយៈពេល ២៤ខែខាងមុខនេះ។ ស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា គម្រោងនេះផ្តោតសំខាន់លើសហគមន៍ងាយរងគ្រោះនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលស្ថិតនៅក្បែរបឹងទន្លេសាប ពោលគឺតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់តាមរដូវកាល និងខ្យល់កន្ត្រាក់។ ជាមួយគ្នាគម្រោងនេះក៏មានការផ្ដល់វគ្គបណ្តុះបណ្តាលដល់សហគមន៍ ជួយបំពាក់បំប៉នប្រជាពលរដ្ឋមូលដ្ឋាន ជា​ពិសេសសិស្សានុសិស្ស ស្ត្រី និងជនមានពិការភាព នូវជំនាញជាក់ស្តែង និងចំណេះដឹងអំពីប្រព័ន្ធព្រ​មានជាមុន ដែលចាំបាច់ក្នុងការធានាសុវត្ថិភាព មុនពេលគ្រោះថ្នាក់ដែលបង្កឡើងដោយអាកាសធាតុ។ សូមបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំនេះ មានករណីស្លាប់ និងរបួសសរុបចំនួន ៤៦នាក់ដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់នៅទូទាំងប្រទេសកម្ពុជា ប៉ះពាល់លំនៅដ្ឋានចំនួន ៤ពាន់៥៤០ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ៤៨៣ខ្នង សាលារៀនចំនួន ១៧៣អគារ មណ្ដលសុខភាព ១កន្លែង វត្តអារាមចំនួន ៣ និង ផ្សារចំនួន ៤តូប។ នេះបើយោងតាមរបាយការណ៍របស់គណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ៕ សេង បារាំង AMS

  • អ្នកឃ្លាំមើលគាំទ្រថ្នាក់ដឹកនាំកម្ពុជាដែលបន្តជម្រាបមេដឹកនាំ និងអង្គទូតបរទេសអំពីជំហរដោះស្រាយជម្លោះជាមួយថៃ

    អ្នកឃ្លាំមើលគាំទ្រថ្នាក់ដឹកនាំកម្ពុជាដែលបន្តជម្រាបមេដឹកនាំ និងអង្គទូតបរទេសអំពីជំហរដោះស្រាយជម្លោះជាមួយថៃ

    អ្នកឃ្លាំមើលសង្គមបានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តជម្រាបជូនមេដឹកនាំ និងអង្គទូតនៃបណ្តាប្រទេសនានា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ជាបន្តបន្ទាប់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា Stefan Messerer អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចបានបញ្ជាក់ជាថ្មីពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ក្នុងជំនួបនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយថៃ ​​ដោយកម្ពុជាមិនទទួលយកការប្រើប្រាស់កម្លាំង ដើម្បីកែប្រែបន្ទាត់ព្រំដែនជាដាច់ខាត។ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម យល់ឃើញថា កម្ពុជាកំពុងអនុវត្តការទូតក្នុងទិសដៅត្រឹមត្រូវ ដោយបន្តជម្រាបមេដឹកនាំ និងអង្គទូតបរទេសអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ…

  • កម្ពុជាស្នើឱ្យភាគីថៃអប់រំ និងរឹតបណ្តឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួន

    កម្ពុជាស្នើឱ្យភាគីថៃអប់រំ និងរឹតបណ្តឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួន

    ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា រីឯគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច។ កម្ពុជាសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា…

  • សិង្ហបុរី ប្តេជ្ញាគាំទ្របេសកកម្ម AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពតាមព្រំដែនកម្ពុជា -ថៃ

    សិង្ហបុរី ប្តេជ្ញាគាំទ្របេសកកម្ម AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពតាមព្រំដែនកម្ពុជា -ថៃ

    លោកឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយនៃក្រសួងការពារជាតិសិង្ហបុរី បានបញ្ជាក់ថា ក្នុងនាមប្រទេសសិង្ហបុរីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៧ សិង្ហបុរីប្តេជ្ញាបន្តគាំទ្របេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាពនិងភាពសុខដុមរមនានៅតាមបណ្តាញព្រំដែន កម្ពុជា-ថៃ ព្រមទាំងនៅក្នុងតំបន់។ លោកបានថ្លែងបែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។ លោក Frederick Choo បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ សិង្ហបុរីនឹងរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរីដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ានព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោក Frederick Choo…