Category: ព័ត៌មានជាតិ

  • មុខមាត់ថ្មីនៃឃុំកំពង់ពពិល គឺហេដ្ឋារចនាសម័្ពន្ធផ្លូវ

    មុខមាត់ថ្មីនៃឃុំកំពង់ពពិល គឺហេដ្ឋារចនាសម័្ពន្ធផ្លូវ

    ព្រៃវែង៖លោក ឈាង ស៊ាវី មេឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានឱ្យ​ដឹងថា ក្រោមការចង្អុល​បង្ហាញណែនាំ​ពីថ្នាក់ដឹកនាំដែលជាប្រធាន ក្រុមការងារ​ចុះជួយឃុំ ស្រុក, អភិបាលស្រុក, លោកអភិបាលខេត្ត បច្ចុប្បន្នឃុំកំពង់ពពិល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​បានផ្លាស់ប្តូរមុខមាត់ថ្មីឃុំជនបទមួយនេះ មិនចាញ់ទីប្រជុំជនដទៃទៀតដែលមាន​ការរីកចម្រើននោះទេ។ លោកមេឃុំបានបន្តថា តាមរយៈមូលនិធិរបស់ឃុំ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឃុំមាន​ទាំងផ្លូវបេតុង ផ្លូវខ្សាច់ភ្នំ ដោយ​បានត​ភ្ជាប់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ បានធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបមុខ​របរផ្សេងៗ។ ចំណែកការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាល​ឃុំបានយកចិត្តទុកដាក់ជាទីបំផុត៕ដោយ៖នុត នាង

  • ក្រសួងបរិស្ថានព្រមានចាត់វិធានការផ្លូវច្បាប់គ្មានការលើកលែង ចំពោះអ្នកដែលប្រព្រឹត្តិល្មើសធនធានធម្មជាតិក្នុងការលក់ ជួលឬឈូសឆាយព្រៃឈើ

    ក្រសួងបរិស្ថានព្រមានចាត់វិធានការផ្លូវច្បាប់គ្មានការលើកលែង ចំពោះអ្នកដែលប្រព្រឹត្តិល្មើសធនធានធម្មជាតិក្នុងការលក់ ជួលឬឈូសឆាយព្រៃឈើ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការព្រមាន និងក៏ដូចជាប្រាប់ដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិមិនត្រូវយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឲ្យគោល បំណងផ្សេងទៀត ជាហេតុធ្វើអោយបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ។ ជាមួយគ្នានេះក្រសួងចាត់ទុកថាសកម្មភាពបែបនេះជាការល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ។» ក្រសួងបរិស្ថានបាន ធ្វើការអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ត្រុវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើង ប្រើប្រាស់ ឲ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។…

  • សត្វ ឆ្មាដាវ ២ក្បាល ដែលពលរដ្ឋចាប់បានត្រូវបានដោះលែងឱ្យរស់នៅជម្រកព្រៃធម្មជាតិវិញ

    សត្វ ឆ្មាដាវ ២ក្បាល ដែលពលរដ្ឋចាប់បានត្រូវបានដោះលែងឱ្យរស់នៅជម្រកព្រៃធម្មជាតិវិញ

    (ភ្នំពេញ)៖ សត្វឆ្មាដាវចំនួន២ ក្បាលដែលជាសត្វដ៏កម្ររបស់ពិភពលោកយើងនេះ ដែលត្រូវបានប្រជាពលរដ្ឋចាប់បាននាកន្លងមក ពេលនេះត្រូវបានដោះលែងឱ្យទៅរស់នៅទីព្រៃធម្មជាតិវិញ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីដើម្បីប្រលែងសត្វឆ្មាដាវ ២ ក្បាលចូលព្រៃជម្រកធម្មជាតិវិញក្នុងទីតាំងគម្រោងឥណទានកាបូនរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់។ សត្វឆ្មាដាវទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បាននៅពេលដែលពួកគាត់ទៅចម្ការ ហើយបានប្រគល់ឱ្យក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនិង មន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីនាកន្លងមក។ គួរបញ្ជាក់ថាឆ្មាដាវនេះជាទូទៅ មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។ ឆ្មាដាវ វាជាសត្វពូកែហែលទឹកណាស់ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។ សត្វដ៏កម្រប្រភេទនេះ តែងរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ និងរួមទាំងព្រមទាំងព្រៃដាំថ្មីផង។អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា៕ ដោយ ៖ ម៉ាដេប៉ូ

  • គ.ជ.ប ចេញសេចក្តីសម្រេចលុបឈ្មោះ និងប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨របស់គណបក្សប្រជាជនកម្ពុជា

    គ.ជ.ប ចេញសេចក្តីសម្រេចលុបឈ្មោះ និងប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨របស់គណបក្សប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ចេញសេចក្តីសម្រេចមួយស្តីពីការលុបឈ្មោះបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤និង ជាមួយគ្នា គ.ជ.ប ក៏បានចេញសេចក្តីសម្រេច ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីវិញផងដែរ។ បើយោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ដោយលុបឈ្មោះបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ឯកឧត្តម មួង ប៉យ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥១។ ជាមួយគ្នានេះក៏បានប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»

    ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គសិក្ខាសាលាថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិរចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច ដោយមានកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឆ្នាំ២០២៥ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យ និងផ្ញើឯកសារពាក់ព័ន្ធចប់សព្វគ្រប់ជូនក្រសួងមុខងារសាធារណៈ។…

  • ក្រសួងប្រៃសណីយ៍ ប្រកាសលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    ក្រសួងប្រៃសណីយ៍ ប្រកាសលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនចំនួន ១០រូប ជាបេក្ខជនជាប់ជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើការបកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូបរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត»

    ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត»

    (ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។ ពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក…

  • ឆ្នាំ២០២៥នេះ បារាំង គ្រោងនឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ខណៈឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ខ្ពស់បំផុត មិនធ្លាប់មាន

    ឆ្នាំ២០២៥នេះ បារាំង គ្រោងនឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ខណៈឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ខ្ពស់បំផុត មិនធ្លាប់មាន

    (ភ្នំពេញ)៖ បារាំង នឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ក្នុងឆ្នាំ២០២៥នេះ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ខណៈនៅឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ក្នុងទំហំទឹកប្រាក់ចំនួន ២១៥លានអឺរ៉ូ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកអគ្គរដ្ឋទូតបារាំង បានមើលឃើញពីភាពរីកច្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយអះអាងថា ទំនោរនេះ នឹងបន្តមានជាមានជាមួយដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅកម្ពុជានៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ តាមការបញ្ជាក់របស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ , តាមរយៈទំនាក់ទំនងល្អប្រសើរនេះ នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានការគាំទ្រពីបារាំងចំនួន ៧គម្រោង ដែលផ្តោតពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម, ថាមពល និងបម្រែបម្រួលអាកាសធាតុ…

  • ដំណឹងរីករាយ! សត្វជើងទៀនចាប់ផ្តើមពងកូនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    ដំណឹងរីករាយ! សត្វជើងទៀនចាប់ផ្តើមពងកូនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    (ភ្នំពេញ)៖ សត្វជើងទៀន គឺសត្វស្លាបតំបន់ដីសើម។សត្វឈ្មោលប្រភេទនេះនៅពេលពេញវ័យមានខ្លួនពណ៌ខ្មៅស ចំពុះតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាល និងកផ្នែកខាងក្រោយពណ៌ប្រផេះ។ នៅរដូវបន្តពូជ សត្វឈ្មោលមានដងខ្លួនមានពណ៌ស និងស្លាបពណ៌ខ្មៅ។ ទីជម្រកសត្វស្លាបជើងទៀនគឺរស់នៅតាមជាយនៃតំបន់ដីសើម វាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ វាលស្រែជាដើម ហើយវាមានវត្តមានពេញមួយឆ្នាំ។ រដូវបន្តពូជចាប់ពី ខែមីនា ដល់ ខែមេសា ដោយមានពងចំនួន១ទៅ២គ្រាប់។ លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវបានឱ្យដឹងថានាដើមខែមេសាកន្លងមកក្រុមការងាររបស់លោកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានរកឃើញសំបុកពងកូនរបស់សត្វនេះចំនួន ១២សំបុក(ប្រមាណជា៤០គ្រាប់)។ គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏ជាទីតាំងដ៏សំខាន់ដែលសត្វស្លាបប្រភេទនេះតែងតែមានវត្តមានរកចំណី និងពងកូនជារៀងរាល់ឆ្នាំផងដែរ។ ក្រៅពីនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានសត្វចាបព្រៃវែង, រនាលពណ៍, ត្រដក់ធំ, ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញនិងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ៕ ដោយ ៖ ម៉ាដេប៉ូ

  • បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា

    បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ថែមទៀត ពិសេសការពិនិត្យលទ្ធភាពនាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឱ្យកាន់តែច្រើន ទោះបីជាកម្ពុជា នាំចេញទៅប្រទេសបារាំងច្រើនជាងការនាំចូល រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លើសកម្មភាពពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទំហំទឹកប្រាក់ខ្ទង់១,៤៨ពាន់លានអឺរ៉ូ (ស្មើប្រមាណ ១,៦៧ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៨,៣ភាគរយ ហើយក្នុងនោះ ភាគច្រើនជាការចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសបារាំង ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា បារាំង ជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសនៅសហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឱ្យនាំអង្ករកម្ពុជាទៅកាន់ទីផ្សារបារាំង ជាមួយនឹងការនាំចូលផលិតផលវាយនភណ្ឌ ។ ជាមួយនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា លំហរអ៊ឺរ៉ុប…