Category: ព័ត៌មានជាតិ

  • ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយទៅចែកជូនរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

    ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយទៅចែកជូនរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហម​ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ ខែមេសា បានអញ្ជើញ​ជួបសំណេះ​សំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់​កន្លង​ទៅថ្មីៗនេះ និងចែកជូននូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន១៦គ្រួសារ នៅស្រុកភ្នំស្រុក និង៤គ្រួសារទៀតនៅ​ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា រាល់សម្ភារៈអំណោយ​និងថវិកា​ដែលបានចុះមកផ្តល់ជូនដល់បងប្អូន​ដែល​រងផលប៉ះពាល់នាពេលនេះគឺបាន​មកពីការអំពាវនាវកៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់​បំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះនិងការ​ផ្តល់​អំណោយមនុស្សធម៌នេះ​ដោយមិន​ប្រកាន់ពូជ​សាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមប្រតិ​បត្តិសាខា​អនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំងសមត្ថភាព ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេល​វេលាភ្លាមៗ ៕ សូមជម្រាបថា អំណោយមាន អង្ករ មី ត្រីខ ទឹកត្រី ឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា

  • ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ

    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ

    កែប៖លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា​ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជំនួសលោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង​ថ្មីជា​ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកំពត។ចំណែកប្រធានមន្ទីរខេត្ត​កំពត​ត្រូវបានផ្ទេរទៅកាន់មុខតំណែង​ជាប្រធាន​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូនខេត្តកំពង់ស្ពឺ ខណៈពិធីប្រកាសជាផ្លូវការបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែបកាលពីព្រឹកថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកែប។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោម​ឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវ​ចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹង​ដាក់​ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្តមបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បី​ជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ ព្រម​ទាំងពង្រឹងប្រសិទ្ធភាពការងារ​លើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើ​ការងារ​គ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវា​សាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អរប្រសើរឡើងថែមទៀត។ដោយ៖ សិលា…

  • អភិបាលខេត្តកំពង់ចាម​ ៖ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ​នៅខេត្ត​កំពង់ចាមគិតជាមធ្យម ១៤១លានដុល្លារក្នុងឆ្នាំ

    អភិបាលខេត្តកំពង់ចាម​ ៖ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ​នៅខេត្ត​កំពង់ចាមគិតជាមធ្យម ១៤១លានដុល្លារក្នុងឆ្នាំ

    កំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានគូសរំលេចថា ប្រាក់ឈ្នួល​របស់​កម្មករ និយោជិត ក្នុងវិស័យ​កាត់ដេរសំលៀកបំពាក់ ផលិត​ស្បែកជើង និងវិស័យផ្សេងៗក្នុងខេត្តកំពង់ចាម ទទួលបានគិតជា​មធ្យមប្រមាណ ១៤១​លានដុល្លារ ក្នុង១ឆ្នាំ ។កម្រៃទាំងនេះ បានរួមចំណែកបង្កើនចំណូលរបស់​ប្រជា​ជនខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ​ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នា​ដើម្បីការ​ងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» កាលពី​ព្រឹកថ្ងៃទី​១​ ខែឧសភា​ ឆ្នាំ២០២៥​ ​នៅ​ក្រុមហ៊ុន ជេហ្សេតគ្លរី អេនធើប្រាយ ឯ.ក​ ស្រុកជើងព្រៃ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​បានថ្លែងថា​ ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧.០៣២នាក់។ ក្នុងនោះឧស្សាហកម្មវាយ​នភណ្ឌ​កាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង កម្មករ និយោជិតចំនួន ៣០.៥២០នាក់ ដោយកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗទទួល​បានប្រាក់ចំណូល ជាមធ្យម…

  • លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គតេជោ ហ៊ុន សែន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

    លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គតេជោ ហ៊ុន សែន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

    (ភ្នំពេញ)៖ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • ក្រសួងប្រៃសណីយ៍ សហការជាមួយវិស័យឯកជន រៀបសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥”

    ក្រសួងប្រៃសណីយ៍ សហការជាមួយវិស័យឯកជន រៀបសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto បានរៀបចំសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥” ។ សិក្ខាសាលានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំ Banquet, អគារ Morgan Tower ។ ជាមួយគ្នានេះ ឯកឧត្តម លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ប្រធានបទសន្តិសុខសាយប័រ គឺជាប្រធានបទក្តៅ និងត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងប្រទេសកម្ពុជា និងទាំងក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើសកលលោកទាំងមូល។ ការចាប់យកបរិវត្តកម្មឌីជីថល…

  • កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ

    កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ

    (ស្វាយរៀង)៖ កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatan) ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញការសប្បាយចិត្តបន្ទាប់ពីបានចូលរួមក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” និងបានជួបផ្ទាល់ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ទន្ទឹមនេះ តំណាងសហគ្រាស គ្រឹះស្ថាន ដែលទទួលបានប័ណ្ណសរសើរ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីនេះ ក៏បានបង្ហាញការប្តេជ្ញាចិត្តកាន់តែខ្លាំងទៀត ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។ លោកស្រី គោយ ស៊ីនឿន ជាកម្មការិនីនៃរោងចក្រ រ៉ុងដាសេង អ៊ីនដាសស្ត្រៀល ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង សូមអរគុណរាជរដ្ឋាភិបាល អរគុណក្រសួងការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅ ផ្ដល់អត្ថប្រយោជន៍ ពិសេសគឺលើកកម្ពស់សិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត ផងដែរ។ ក្នុងឱកាសចូលរួមពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បរិច្ចាគថវិកា ៨០លានរៀល ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បរិច្ចាគថវិកា ៨០លានរៀល ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា…

  • ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល

    ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល

    (តាកែវ)៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា យោងតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល ដែលនេះជាការរួមចំណែករបស់ប្រជាជននៅខេត្តតាកែវទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ។ នេះជាការថ្លែងរបស់ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការអភិវឌ្ឍខេត្តតាកែវ មានវឌ្ឍនភាពជាលំដាប់ ដែលក្នុងនោះ វិស័យធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៤០គ្រឹះស្ថាន ជាមួយនឹងសាខាសរុបចំនួន ១៤៦៣ ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហគ្រាស ។ ឯកឧត្តម…

  • សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    (ភ្នំពេញ)៖ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”

    (ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ” ដោយមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយនិងអ្នកបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៨៥នាក់ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ វេទិកានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍បរិវត្តកម្មឌីជីថលក្នុងវិស័យអភិបាលកិច្ចសាធារណៈ ដើម្បីស្វែងយល់ពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតទាក់ទងនឹងបញ្ហាសង្គម កែលម្អការផ្តល់សេវាសាធារណៈ លើកកម្ពស់ទំនាក់ទំនងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ សំដៅបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ ង៉ាន់ ទិត្យ