Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុនកម្ពុជា-បារាំងចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

    ក្រុមហ៊ុនកម្ពុជា-បារាំងចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS (សែមម៉ារីស) លពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូអមក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សចំពោះពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្មនេះ ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាមជ្ឈមណ្ឌលតភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។ ឯកឧត្តម ឌិត ទីណា បន្ថែមថា ក្រសួងនឹងផ្តល់ការគាំទ្រ លើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕ ប្រភព៖ក្រសួងកសិកម្ម

  • អាស៊ាន-ឥណ្ឌាសហការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ ក្នុងសន្និសីទនៅភ្នំពេញ

    អាស៊ាន-ឥណ្ឌាសហការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ ក្នុងសន្និសីទនៅភ្នំពេញ

    សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សន្និសីទរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM។ ថ្លែងក្នុងពិធីបិទសន្និសីទ កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។ ឯកឧត្តមបានលើកឡើងថា៖ “ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ។ ដូច្នេះ ការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ នៅពេលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យើងមិនត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងតែឲផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗដែលមនុស្សជាតិកំពុងជួបប្រទះ។” ចំណែកឯកឧត្តម Vanlalvawna…

  • ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និងកិច្ចប្រជុំកំពូល ពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ និងជួបជាមួយតំណាងប្រទេសដែលចូលរួម

    ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និងកិច្ចប្រជុំកំពូល ពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ និងជួបជាមួយតំណាងប្រទេសដែលចូលរួម

    ហ្សឺណែវ៖ នាថ្ងៃទី ៨និងទី៩ ខែកក្កដា ឆ្នាំ ២០២៦ តំណាងបណ្ដាប្រទេស និងអង្គការ អន្តរជាតិបានបន្តទៅចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ឆ្នាំ២០២៦ និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ។ តាមរយៈវេទិកា និងកិច្ចប្រជុំនេះ បណ្ដាប្រទេស និងស្ថាប័នទទួលបន្ទុកបានបន្តជំរុញកិច្ចការតភ្ជាប់ឌីជីថល និងបរិវត្តកម្មឌីជីថល តាមវិស័យព្រមទាំងរួមគ្នាអនុវត្តកិច្ចការសំខាន់ថ្មីៗ រួមមាន បញ្ញាសិប្បនិម្មិតនិងអភិបាលកិច្ចទិន្នន័យស្របតាមការសម្រេចរបស់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមពិធីបើកនៃវេទិកានេះ ដែលមានការចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និង តំណាងប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិជាច្រើនព្រមទាំងបានចូលរួម កិច្ចពិភាក្សា តុមូលចង្អៀត ថ្នាក់រដ្ឋមន្ត្រី (Closed-Door Ministerial Roundtable) និង ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ជាក្រុម (Leaders’ Talk) ដោយផ្ដោតលើបរិវត្តកម្មឌីជីថល ។ ឯកឧត្ដម រដ្ឋមន្ត្រីបានចែករំលែកបទពិសោធកម្ពុជាក្នុងការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure…

  • មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

    មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

    ភ្នំពេញ៖ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកនូវវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងការងារដែលក្រសួងសម្រេចបានកន្លងមក ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា សរុបប្រមាណ ៨០រូប មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូននិស្សិតទាំងអស់អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការកែទម្រង់ផ្ទៃក្នុងក្រសួងនិងការកៀរគរចំណូលថវិកាជាតិ ការពង្រឹងការងារនិយ័តកម្ម​ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍​ ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ជាពិសេស ការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលទេីបតែឈ្នះពានរង្វាន់នៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ​ និងការអភិវឌ្ឍកម្មវិធី DG SuperApp ព្រមទាំងសមិទ្ធផលថ្មីដែលក្រសួងសម្រេចបានផងដែរ។ ទន្ទឹមនឹងនេះ​ដែរ​ ឯកឧត្តម​ ក៏បានលេីកទឹកចិត្តឱ្យប្អូនៗនិស្សិតប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា​ និងកំណត់គោលដៅច្បាស់លាស់​ក្នុងជីវិត​ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕ ដោយ៖ង៉ាន់ ទិត្យ

  • បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក

    បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក

    ភ្នំពេញ៖បាតុភូតអាកាសធាតុក្តៅខ្លាំង ឬ ស៊ុបភឺ អែល នីញូ(Super El Niño) កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ទិន្នផល និងគុណភាពកាហ្វេនៅកម្ពុជា។ក្នុងស្ថានភាពនេះប្រធានសមាគមកាហ្វេកម្ពុជា បានក្រើនរំលឹកទៅអ្នកដាំ​ដំណាំនេះ​ថា «ដាច់ខាតកុំទាន់ដាំដើមកាហ្វេថ្មី បើគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់» ព្រោះអាចប្រឈមនឹងការ​ខាតបង់ទាំងស្រុង។ ឈានមកដល់ខែកក្កដា ទោះបីជាកំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែឥទ្ធិពលកម្ដៅដ៏ក្តៅហួតហែង បានធ្វើឱ្យកូន​កាហ្វេ​ដែលទើបនឹងដាំថ្មីៗ ងាប់ជាបន្តបន្ទាប់។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបាននិយាយថា សូម្បីតែ​ចម្ការកាហ្វេផ្ទាល់ខ្លួនរបស់លោក ក៏បានងាប់អស់ប្រមាណ ៣០ភាគរយទៅហើយ ក្រោយដាំបានប៉ុន្មានខែ​មកនេះ។ ដើម្បីទប់ទល់នឹងវិបត្តិនេះ លោកប្រធានសមាគមបានណែនាំឱ្យកសិករ ត្រូវតែពង្រឹងការគ្រប់គ្រងទឹកឱ្យបានល្អ និងត្រូវ​សាងសង់ ឬពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ ទោះជាជួបឧបសគ្គអាកាសធាតុក៏ដោយ របាយការណ៍បង្ហាញថា សន្ទុះនៃការដាំដុះកាហ្វេនៅកម្ពុជានៅតែមានការកើន​ឡើង ដោយបច្ចុប្បន្នមានផ្ទៃដីដាំដុះចន្លោះពី ៦០០ ទៅ ៨០០ហិកតាទូទាំងប្រទេស។ តំបន់ដាំដុះសំខាន់ៗ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កោះកុង ប៉ៃលិន និងខេត្តបាត់ដំបង។ ចំពោះពូជកាហ្វេដែលពេញនិយមបំផុតមាន ៣ប្រភេទ គឺពូជរ៉ូប៊ីស្តា (Robusta) និងអារ៉ាប៊ីកា (Arabica) ដែលជា​ប្រភេទ​ដាំដុះ​សម្រាប់អាជីពពាណិជ្ជកម្ម។…

  • កម្ពុជា និងអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការស្រាវជ្រាវជំងឺឆ្លង

    កម្ពុជា និងអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការស្រាវជ្រាវជំងឺឆ្លង

    ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (NIAID) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការស្រាវជ្រាវជំងឺឆ្លង។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នសុខាភិបាលនៃប្រទេសទាំងពីរនឹងបង្កើតក្របខ័ណ្ឌសម្រាប់ការបន្ត និងពង្រីកកិច្ចសហការស្រាវជ្រាវជីវវេជ្ជសាស្ត្រជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំទៅមុខ ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ភាគីទាំងពីរនឹងបន្តសកម្មភាពស្រាវជ្រាវរួមគ្នាលើអាទិភាពនៃជំងឺឆ្លង និងភាពស៊ាំសកលជាច្រើន រួមទាំងការសិក្សាគ្លីនិក ការបកប្រែ និងវិទ្យាសាស្ត្រមូលដ្ឋានទាក់ទងនឹងជំងឺប៉ារ៉ាស៊ីត បាក់តេរី និងវីរុស ការអភិវឌ្ឍការធ្វើតេស្តរោគវិនិច្ឆ័យដែលប្រសើរឡើង របបព្យាបាល និងយុទ្ធសាស្ត្របង្ការសម្រាប់ជំងឺឆ្លង និងភាពស៊ាំ និងសកម្មភាពស្រាវជ្រាវផ្សេងទៀតដែលមានផលប្រយោជន៍វិទ្យាសាស្ត្ររួមគ្នា។ ជាមួយគ្នានេះ កិច្ចសហការនេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសិក្សាពីជំងឺគ្រុនឈាម ជំងឺឈីគុនហ្គុនយ៉ា ជំងឺហ្ស៊ីកា ជំងឺផ្តាសាយបក្សី H5N1 និងជំងឺធន់នឹងការព្យាបាល រួមទាំងការឆ្លងមេរោគបាក់តេរីដែលធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងបរិបទគ្លីនិកពិតៗ ដោយបង្កើតចំណេះដឹងចាំបាច់ដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការឆ្លើយតបដំបូង និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺទាំងនេះ។ វិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (NIAID) មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជាជាង២ទសវត្សរ៍មកហើយ ដោយបានចាប់ផ្តើមធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០៥ ដោយសិក្សាផ្តោតលើជំងឺគ្រុនចាញ់ដែលធន់នឹងថ្នាំ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កិច្ចសហការនេះបានពង្រីកយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាជាច្រើនប្រភេទ៕ សៅ សុខអេង

  • អ្នកជំនាញថៃព្រមានរដ្ឋាភិបាលកុំឲ្យនាំជម្លោះព្រំដែនឡើងដល់តុលាការអន្តរជាតិជាលើកទី៣

    អ្នកជំនាញថៃព្រមានរដ្ឋាភិបាលកុំឲ្យនាំជម្លោះព្រំដែនឡើងដល់តុលាការអន្តរជាតិជាលើកទី៣

    នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកអត្ថបទវិភាគមួយរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។ នៅក្នុងអត្ថបទវិភាគនេះ លោក Surachart Bamrungsuk បានប្រាប់រដ្ឋាភិបាលថៃឱ្យប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតចំពោះការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិជាលើកទី៣ ដោយលោកបាននិយាយថា ច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យរដ្ឋមានសិទ្ធិក្នុងការកែសម្រួល ឬផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនរវាងប្រទេសដោយការប្រើប្រាស់កម្លាំងឡើយ។ តាមគោលការណ៍អន្តរជាតិនិយមដែលគ្រប់ប្រទេស រួមទាំងប្រទេសថៃ ត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនោះ សហគមន៍អន្តរជាតិនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ទៅលើការដែលរដ្ឋត្រូវតែមិនប្រើប្រាស់កម្លាំងយោធា ក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដើម។ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកជំនាញថៃរូបនេះ បានលើកយកករណីប្រាសាទព្រះវិហារ ជាឧទាហរណ៍។ ពោលគឺ ថៃ និងកម្ពុជា ធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាអំពីប្រាសាទនេះ នៅចំពោះមុខតុលាការអន្តរជាតិចំនួន ២ដង រួចមកហើយ គឺលើកទី១ នៅក្នុងឆ្នាំ១៩៦២ និងបានកើតឡើងសារជាថ្មីម្តងទៀតលើកទី២ នៅក្នុងឆ្នាំ២០១៣។ លោកបន្តថា ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃ ត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិ…

  • ហ្វីលីពីន បញ្ជាក់ពីជំហរអព្យាក្រឹតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

    ហ្វីលីពីន បញ្ជាក់ពីជំហរអព្យាក្រឹតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

    ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន បានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទី ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មុនពេលលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងបង្កើនសកម្មភាពចុះពិនិត្យតាមតំបន់ព្រំដែន។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកសង្កេតការណ៍បានចុះទៅតំបន់ព្រំដែន ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែង។ កម្ពុជា ចាត់ទុកយន្តការអ្នកសង្កេតការណ៍អាស៊ានថា ជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលនៅតែបន្តកត់ត្រា និងតវាចំពោះការរំលោភឈ្លានពានជាបន្តបន្ទាប់ពីយោធាថៃនៅតាមបណ្ដោយតំបន់ព្រំដែន។ ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានអរគុណលោកស្រីឯកអគ្គរដ្ឋទូតចំពោះការរួមចំណែករបស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងជំនួបខាងលើនេះ ភាគីកម្ពុជា និងហ្វីលីពីន បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្ដែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ៕ ខន ណារី AMS

  • មេទ័ពម៉ាឡេស៊ីសរសើរភាពអត់ធ្មត់ខ្ពស់របស់កងទ័ពកម្ពុជា​ ទោះស្ថានភាពព្រំដែនរសើប

    មេទ័ពម៉ាឡេស៊ីសរសើរភាពអត់ធ្មត់ខ្ពស់របស់កងទ័ពកម្ពុជា​ ទោះស្ថានភាពព្រំដែនរសើប

    ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ ទោះជាស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។ ឯកឧត្តមបានថ្លែងកោតសសើរបែបនេះនៅក្នុងជំនួបពិភាក្សាទ្វេភាគីជា​មួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីម៉ាឡេស៊ី ចំ​ពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការព្រំដែនទ្វេភាគី GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយឯកឧត្តមអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។ នៅក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិ​វិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ ភាគីកម្ពុជាបានស្នើឱ្យម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យ​ការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ព្រមទាំងការចែករំលែកព័ត៌មាន សហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តគាំទ្របេ​ស​​កកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ហើយបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ…

  • រដ្ឋគ្រោងចំណាយជាង ១ ២០០លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក

    រដ្ឋគ្រោងចំណាយជាង ១ ២០០លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក

    រាជរដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor)។ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។​ “កម្មវិធីអន្តរាគមន៍” នេះត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដោយហិរញ្ញប្បទានបានមកពីប្រភពចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។ កិច្ចអន្តរាគមនេះធ្វើឡើងដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការបង្កើតការងារ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយសាសង្គ្រាមនៅមជ្ឈិមបូព៌ា, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ គម្រោងនេះក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការត្រៀមកញ្ចប់ថវិកាបង្ហាញពីការត្រៀមទុកជាមុនរបស់រដ្ឋាភិបាល ក្នុងការទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចកុំឲ្យវិវត្តន៍ទៅរកស្ថានភាពកាន់តែអាក្រក់ និងអាចរក្សាឲ្យមានលំនឹងកំណើននៅក្នុងឆ្នាំនេះ។ លោកបណ្ឌិត ញិល…