Category: ព័ត៌មានជាតិ

  • រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី

    រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី

    នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងមានការអញ្ជើញ ចូលរួមផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម័យប្រជុំរបស់រដ្ឋសភានាថ្ងៃអង្គារនេះ របៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង បំពេញ​បន្ថែមសមាសភាព​រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន១រូប។តាមសំណើររបស់រាជរដ្ឋាភិបាល ស្នើសុំតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ បន្ទាប់ពីស្តាប់សេចក្តីថ្លែងហេតុ សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភា​ចូលរួម​ប្រជុំ។ គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សំអឿន ធ្លាប់បានកាន់តួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី មុនពេលទទួលបានការទុកចិត្តជារបស់រដ្ឋសភានៅថ្ងៃនេះ។ បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាបន្តពិភាក្សា និងអនុម័តលើរបៀបវារៈសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ផ្សេងទៀត ៕ ដោយ៖ស៊ូ វណ្ណលុក

  • ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥

    ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥

    សូមអបអរសាទរសាលាបឋមសិក្សាមិត្តភាពខេត្តព្រះសីហនុ អនុវិទ្យាល័យមិត្តខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា និងមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភីលេខ១ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៥។ បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា មកពីខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ ២០២៥ កម្រិតអនុវិទ្យាល័យ រីឯក្នុងកម្រិតសាលាបឋមសិក្សាវិញ ម្ចាស់ជ័យលាភីលេខ១បានទៅលើសាលាបឋមសិក្សាមិត្តភាពខេត្តព្រះសីហនុ។ ដោយឡែក ជ័យលាភីលេខ១អង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ត្រូវបានប្រគល់ជូន មណ្ឌលសុខភាពគោកចក ក្នុងខេត្តសៀមរាប។ ក្នុងនាមសម្តេចបវរធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីទាំងអស់ កាលពីព្រឹកថ្ងៃអង្គារ ទី១៤កក្កដានេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបជាង ២ ០០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម…

  • ជនជាតិជប៉ុនជូនដី ៣ហិកតា ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួន

    ជនជាតិជប៉ុនជូនដី ៣ហិកតា ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួន

    រដ្ឋបាលរាជធានីភ្នំពេញ នឹងកែលំអដីទំហំ៣ហិកតា ដែលទទួលបានពីជនជាតិជប៉ុន សម្រាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។ សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលំអឡើងវិញ សម្រាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។ ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើបន្ថែមខ្លះ ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ ហើយត្រូវរៀបចំឱ្យមានធុងសំរាម និងបង់អង្គុយលេងផងដែរ។ ចំពោះប្រឡាយទឹកដែលមានស្រាប់ ត្រូវលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់នៅដំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងសម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ…

  • ៦ខែឆ្នាំនេះ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ៤៥ 000នាក់ចេញពីប្រទេស

    ៦ខែឆ្នាំនេះ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ៤៥ 000នាក់ចេញពីប្រទេស

    នៅក្នុងរយៈពេល ៦ខែឆ្នាំនេះ អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានបណ្តេញជនបរទេសខុសច្បាប់សរុបជាង ៤ម៉ឺន ៥ពាន់នាក់ ចេញពីទឹកដីកម្ពុជា។ យុទ្ធនាការក្តៅនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានរុញឱ្យតួលេខនៃការបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជា កើនឡើងរហូតដល់ចំណុចកំពូលមិនធ្លាប់មាន។ ឯកឧត្តម ​សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ អាជ្ញាធរកម្ពុជាបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសបាន ជាង ៤ម៉ឺន ៥ពាន់នាក់។ បើតាមឯកឧត្តម សុខ វាសនា ទិន្នន័យត្រឹមតែមួយឆមាសឆ្នាំនេះ មានទំហំធំធេងខ្លាំង រហូតដល់ស្មើនឹងចំនួនជនបរទេសដែលត្រូវបានបណ្តេញចេញសរុបរួមបញ្ចូលគ្នារយៈពេលជាង ១០ឆ្នាំកន្លងទៅ ពោលគឺកាលពីសម័យមុនពេលមានយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ។ មន្រ្តីជាន់ខ្ពស់ដដែលបានសង្កត់ធ្ងន់ថា នៅក្នុងចំណោមជនបរទេសទាំងអស់នេះ ជនបរទេសដែលបានប្រព្រឹត្តិបទល្មើសឆបោកអនឡាញមានប្រមាណ ១ម៉ឺន ៦ពាន់នាក់។ ឯកឧត្តម សុខ វាសនា លើកឡើងថា ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានវាយបំបែកសំបុកធំៗរបស់ក្រុមឧក្រិដ្ឋជនជាច្រើនរួចមកហើយក្ដី ប៉ុន្តែសមាជិកដែលនៅសេសសល់ កំពុងបន្លំខ្លួនចូលក្នុងសហគមន៍។ បច្ចុប្បន្ន ស្របពេលដែលក្រុមឧក្រិដ្ឋជនទាំងនោះព្យាយាមលាក់ខ្លួន គ្របដណ្ដប់ដោយការរស់នៅជាមួយប្រជាពលរដ្ឋ សមត្ថកិច្ចក៏កំពុងបន្តយុទ្ធនាការស្រាវជ្រាវ និងតាមប្រមាញ់ពួកគេយ៉ាងស្វិតស្វាញជាបន្តបន្ទាប់ផងដែរ។  យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​គ្រាន់តែក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដានេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់បានចំនួន ១ ៣៦២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗ។ ជនបរទេសទាំងនោះមាន…

  • សារមន្ទីរខេត្តកំពង់ឆ្នាំងតាំងបង្ហាញវត្ថុបុរាណអាយុកាលជាង ១៦០ឆ្នាំ ដែលរកឃើញក្នុងរណ្តៅសីមាវត្តបឹងខ្នារ

    សារមន្ទីរខេត្តកំពង់ឆ្នាំងតាំងបង្ហាញវត្ថុបុរាណអាយុកាលជាង ១៦០ឆ្នាំ ដែលរកឃើញក្នុងរណ្តៅសីមាវត្តបឹងខ្នារ

    វត្ថុបុរាណជាច្រើនប្រភេទដែលមានអាយុកាលជាង ១៦០ឆ្នាំ កំពុងដាក់តាំងបង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរខេត្តកំពង់ឆ្នាំង។ វត្ថុទាំងនេះត្រូវបានរកឃើញ និងគាស់ចេញពីរណ្តៅសីមានៃវត្តបឹងខ្នារ កាលពីជាង ១០ឆ្នាំមុន។ វត្ថុបុរាណ និងកាក់បុរាណរាប់ពាន់បំណែក ដែលត្រូវបានរកឃើញដោយចៃដន្យកាលពីឆ្នាំ២០១២ នៅទីតាំងព្រះវិហារចាស់នៃវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន បន្ទាប់ពីត្រូវបានយកមកដាក់តាំងបង្ហាញក្នុងទូកញ្ចក់នៅសារមន្ទីរខេត្តកំពង់ឆ្នាំង។ របាយការណ៍ស្រាវជ្រាវ និងអភិរក្សវត្ថុសិល្បៈរបស់វិទ្យាស្ថានជាតិជប៉ុន ណារ៉ា បញ្ជាក់ថា វត្ថុបុរាណទាំងនេះគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ទោះបីមិនទាន់អាចកំណត់បានច្បាស់លាស់ពីពេលវេលាពិតប្រាកដ ដែលវត្ថុទាំងនោះត្រូវបានបញ្ចុះក្នុងរណ្តៅសីមាក៏ដោយ។ លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការសម្អាត អភិរក្ស និងជួសជុលដោយក្រុមអ្នកជំនាញ ធ្វើឱ្យវត្ថុបុរាណទាំងនេះអាចតាំងបង្ហាញជាសាធារណៈបាន។ ក្នុងចំណោមវត្ថុដែលបានរកឃើញ មានកុលាលភាជន៍ចំនួន ៩៧វត្ថុ ភាគច្រើនជាចានបាយ និងចានគោម មានប្រភពមកពីប្រទេសជប៉ុន ចិន និងវៀតណាម។ ដោយឡែក កាក់បុរាណវិញ មានចំនួនរហូតដល់ ១ ៥៤១កាក់ ភាគច្រើនជាកាក់ប្រាក់សម័យឥណ្ឌូចិនបារាំង ផលិតក្នុងចន្លោះឆ្នាំ ១៨៩១ ដល់ ១៩២១ លើកលែងតែឆ្នាំ ១៩០៤, ១៩០៥, ១៩០៧…

  • អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

    ភ្នំពេញ៖រចនាសម្ព័ន្ធច្រាំងកសិន្ធុ ឬស្រះខាងលិចនៃប្រាសាទអង្គរវត្ត ដែលជាចំណុចយុទ្ធសាស្ត្រដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ក្នុងការឈរផ្ដិតយករូបភាពដ៏ស្កឹមស្កៃរបស់តួប្រាសាទពីចម្ងាយ ពេលនេះកំពុងត្រូវបាននាយកដ្ឋានអភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមដំណើរការជួសជុលឡើងវិញហើយ។ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាង​លិច​ប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាល ប្រវែង ២០ ម៉ែត្រ។ ទីតាំងនេះបានរងការដួលរលំជាបន្តបន្ទាប់នាពេល​កន្លងមកដោយសារតែកត្តាធម្មជាតិ និងអាយុកាលដ៏យូរលង់នៃតួថ្ម។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរា។ លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ការសម្រេចចិត្តបើកការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់​ដឹកនាំស្ថាប័នបានចុះពិនិត្យផ្ទាល់ និងឃើញពីស្ថានភាពទ្រុឌទ្រោមខ្លាំង។ ម្យ៉ាងវិញទៀត ទីតាំងច្រាំងកសិន្ធុនេះ គឺជាចំណុច​យុទ្ធសាស្ត្រ​ដ៏មានប្រជាប្រិយភាព ដែលភ្ញៀវទេសចរតែងតែនិយមមកឈរថតរូបផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ​វត្តពីចម្ងាយ។ ប្រភពដដែលរំលេចឱ្យដឹងថា ផ្អែកតាមប្រវត្តិជួសជុល ទីតាំងនេះធ្លាប់ត្រូវបានស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា ធ្វើការជួសជុលរួចម្ដងមកហើយ នៅចន្លោះឆ្នាំ ១៩៨៦ ដល់ ១៩៩៣ ដែលមានប្រវែងសរុប ១៤០ ម៉ែត្រ គិតចាប់ពីស្ពាន​ហាលទៅ។ ទោះជាយ៉ាងណា ដោយសារ​ប្រព័ន្ធបង្ហូរទឹកដោះទឹកភ្លៀងបុរាណរងការខូចខាត មិនអាចរំដោះទឹកបានទាន់ពេល ធ្វើឱ្យទឹកហូរច្រោះដីពីផ្នែក​ខាងក្រោមរចនាសម្ព័ន្ធ បណ្ដាលឱ្យច្រាំងកសិន្ធុដួលរលំនៅផ្នែកខាងចុងប្រវែងប្រហែល ៨ ម៉ែត្រ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតគម្រោងជួសជុលបន្តពីកន្លែងដួលរលំ សរុបប្រវែង ២០ ម៉ែត្រ ដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់ទទួលបានជោគជ័យពីការជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅ។ ទោះ​យ៉ាងណា…

  • យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

    យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបន្តជំរុញយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៤ថ្ងៃ នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថានបាន ចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានរហូតដល់ជាង ១លានដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងធំធេង។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានចែកកូនឈើជូនសាធារណជន​យកទៅ​ដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស បានសរុបប្រមាណ ៥,៣ លានដើមហើយ ដើម្បីរួម​ចំណែក​ដល់ការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។ ដោយឡែក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» លើកទី៣ ដែលបានប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះអស់ចំនួន ១,២លានដើម បន្ថែមទៀត។ អ្វីដែលជាការកត់សម្គាល់ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការរួមបញ្ចូលទាំងការប្រកាសយុទ្ធនាការ «ដាំដើមត្នោតមួយ​លានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន មានអ្នកចូលរួមយ៉ាងច្រើនកុះករ។ មានប្រសាសន៍នៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ក្នុងការលើកកម្ពស់ការចូលរួម​របស់​ប្រជាពលរដ្ឋគ្រប់រូប…

  • អ្នកជំនាញទម្លាយការពិត៖គ្មានអក្សរថៃលើសិលាចារឹកបុរាណឡើយ សូម្បីស្តេចថៃជំនាន់មុនក៏ប្រើអក្សរខ្មែរ

    អ្នកជំនាញទម្លាយការពិត៖គ្មានអក្សរថៃលើសិលាចារឹកបុរាណឡើយ សូម្បីស្តេចថៃជំនាន់មុនក៏ប្រើអក្សរខ្មែរ

    ភ្នំពេញ៖ ក្នុងប្រវត្តិសាស្ត្រថៃមិនមានអក្សរផ្ទាល់ខ្លួននៅលើសិលាចារឹកនោះទេ។ អ្នកជំនាញប្រវត្តិសាស្ត្របានទម្លាយការពិតថា សូម្បី​តែ​​ព្រះមហាក្សត្រថៃជំនាន់មុន ក៏សុទ្ធតែបានប្រើប្រាស់អក្សរខ្មែរយ៉ាងទូលំទូលាយផងដែរ។ ក្នុងចំណោមបញ្ញវន្ត និងអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ប្រទេសថៃ គឺសុទ្ធសឹងតែបានទទួលស្គាល់នូវឫសគល់អរិយធម៌​ដ៏​ចំណាស់ និងឥទ្ធិពលដ៏មានវិសាលភាពរបស់ខ្មែរជាពិសេសគឺ «អក្សរខម» ។នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS បណ្ឌិត វង់ សុធារ៉ា ដែលជាអ្នកជំនាញប្រវត្តិសាស្រ្តរបស់កម្ពុជា បានពន្យល់​ដោយ​ផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ថា រាល់កំណត់ត្រាបុរាណទាំងឡាយ ទោះជាកត់ត្រានៅលើ​ផ្ទាំងថ្ម ឬចារនៅលើសន្លឹកមាសក្តី គឺពុំដែលមានការរំលេចតួអក្សរថៃទាល់តែសោះ។ លោកបានលាតត្រដាងការពិតថា រហូត​មកដល់ទសវត្សរ៍ឆ្នាំ ១៥៨០ ទើបគេចាប់ផ្តើមឃើញមានវត្តមានភាសាថៃ ដែលត្រូវបានកត់ត្រាដោយប្រើប្រាស់តួអក្សរខ្មែរ បន្សល់ទុកនៅលើផ្ទាំងសិលានៅក្នុងដែនដីអយុធ្យា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា សូម្បីតែនៅក្នុងរាជវាំងថៃនាសម័យនោះ មិនថាជាការកត់ត្រាព្រះរាជកិច្ច ឬការតែងតាំងមន្ត្រី​រាជ​ការនានាឡើយ គឺព្រះមហាក្សត្រថៃសម័យដើម តែងតែប្រើប្រាស់អក្សរខ្មែរជាផ្លូវការក្នុងការដោះស្រាយកិច្ចការរដ្ឋជានិច្ច។ភស្តុតាងមិនអាចប្រកែកបានទាំងនេះ បានសហការគ្នាយ៉ាងរឹងមាំក្នុងការបង្ហាញថា «អក្សរខម» គឺជាមរតកវប្បធម៌ដ៏ពិត​ប្រាកដ​របស់ដូនតាខ្មែរ ដែលបានជះឥទ្ធិពលយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជិតខាង។ ការលើកឡើងរបស់អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រតិកម្មនាពេលថ្មីៗនេះ ជុំវិញករណីដែល​ប្រទេស​ថៃបានសម្រេចដាក់បញ្ចូលតួអក្សរខ្មែរ ដោយពួកគេប្តូរឈ្មោះហៅថាអក្សរ «ខម-ថៃ» ទៅក្នុងកម្មវិធីសិក្សា​ផ្លូវការរបស់​ខ្លួន។ ចំពោះមុខបញ្ហានេះ អ្នកជំនាញកម្ពុជាបានអះអាងថា អក្សរ «ខម-ថៃ» គឺពិតជាអក្សរខ្មែរទាំងស្រុង ដោយភាគីថៃគ្រាន់តែយកទៅ​កែច្នៃ​បន្ថែមស្រះ…

  • ក្រុមហ៊ុន Calypso Motors ប្រកាសសម្ពោធម៉ូដែលម៉ូតូ Calypso Xplorer កំពូលរបស់ខ្លួនដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា

    ក្រុមហ៊ុន Calypso Motors ប្រកាសសម្ពោធម៉ូដែលម៉ូតូ Calypso Xplorer កំពូលរបស់ខ្លួនដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា

    ក្រុមហ៊ុន Calypso Motors បានបង្ហាញម៉ូដែលម៉ូតូកំពូលថ្មីរបស់ខ្លួន គឺ Calypso​ Xplorer​ ក្នុងពិធីសម្ពោធជាផ្លូវការ ដែលមានរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម ដៃគូពាណិជ្ជកម្ម តំណាងចែកចាយធំៗ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។ លើសពីការប្រកាសសម្ពោធម៉ូតូថ្មី ព្រឹត្តិការណ៍នាថ្ងៃនោះជាការសាទរទៅលើចក្ខុវិស័យ ការស្រាវជ្រាវ ការធ្វើវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែង​របស់ក្រុមហ៊ុន Calypso Motors អស់រយៈពេលជិតប្រាំឆ្នាំ ដើម្បីបង្ហាញថា ម៉ូតូដែលត្រូវបានបង្កើត ធ្វើវិស្វកម្ម និងផលិតនៅក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ពិធីប្រកាសសម្ពោធនេះ គឺជាសមិទ្ធផលដ៏សំខាន់មិនមែនសម្រាប់តែក្រុមហ៊ុន Calypso Motors ប៉ុណ្ណោះទេ តែជាមហិច្ឆតានៃភាពរីកចម្រើនឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដែលបង្ហាញឲ្យ​ឃើញពីសមត្ថភាពរបស់ប្រទេសលើសពីការផ្គុំដំឡើង តែជាការធ្វើវិស្វកម្មដែលមាន​​តម្លៃខ្ពស់ នវានុវត្តន៍ និងផលិតកម្មបែបទំនើប។ ម៉ូតូ Calypso Xplorer ត្រូវបានបង្កើតឡើងតាំងពីដំណាក់កាលដំបូង នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Calypso Motors ក្នុងរាជធានីភ្នំពេញ ​ដែល​លទ្ធផលចេញពីការអភិវឌ្ឍន៍ផលិតផលឥតឈប់ឈរជាច្រើនឆ្នាំដោយវិស្វករ អ្នករចនាម៉ូត និងអ្នកជំនាញបច្ចេកទេសខ្មែរ​ ​និង​អន្តរជាតិ។ ពេញមួយដំណើរនេះ ក្រុមហ៊ុន Calypso Motors បានវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន ពង្រឹងសមត្ថភាពវិស្វកម្មក្នុងស្រុក និងបង្កើតផលិតផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកបើកបរនៅអាស៊ីអាគ្នេយ៍ និងស្របទៅតាមស្តង់ដារអន្តរជាតិ។ សម្រាប់ប្រទេសដែល​អាស្រ័យជាមួយនឹងផលិតកម្មសម្លៀកបំពាក់ និងផលិតកម្មស្រាលៗជាយូរកន្លងមក សមិទ្ធផលថ្មីនេះតំណាងឲ្យការ​បោះជំហានទៅមុខយ៉ាងសំខាន់ និងបានផ្ងើសារយ៉ាងច្បាស់ទៅកាន់ដៃគូក្នុងតំបន់ និងវិនិយោគិនសកលថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចមិនមែនសម្រាប់តែការផលិតនោះទេ តែជាការរចនាម៉ូត វិស្វកម្ម និងនវានុវត្តន៍។​ លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ “ម៉ូតូ​ Calypso Xplorer នេះវាលើសពីការសម្ពោធ​​ផលិតផលថ្មីសម្រាប់យើង។ វាតំណាងឲ្យជំនឿទៅលើសមត្ថភាពរបស់ជនជាតិខ្មែរ ជំនឿទៅលើផលិតកម្មក្នុងស្រុក និងជំនឿដែល​ប្រទេសកម្ពុជា អាចផ្លាស់ប្តូរពីទីផ្សារដែលនាំចូលផលិតផល​ ទៅជាអ្នកផលិតគ្រឿងម៉ាស៊ីនលំដាប់ពិភពលោក។ ដំណើររបស់យើង​ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន គឺជាមធ្យោបាយដែលយើងសបញ្ជាក់អំពីជំនឿនេះទៅកាន់ពិភពលោក។” ម៉ូតូ Calypso Xplorer ត្រូវបានរចនាឡើងឱ្យស័ក្ដិសមទៅនឹងការបើកបរក្នុងទីក្រុង នៅតំបន់អាស៊ីអាគ្នេយ៍ និងការធ្វើដំណើរផ្លូវគោកដ៏វែងឆ្ងាយ ដោយវាមានរួមបញ្ចូលនូវដំណើរការមេកានិចដ៏ខ្លាំងក្លា ជាមួយនឹងប្រព័ន្ធសុវត្ថិភាពដែលផ្តោតលើសុវត្ថិភាពអ្នកបើកបរ ការភ្ជាប់ប្រព័ន្ធ​ទំនាក់ទំនងឆ្លាតវៃ ​និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន Calypso Motors ដោយផ្ទាល់ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម និងធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរឡើង។ គ្រប់ផ្នែក និងលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបានធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវម៉ូតូមួយ ដែលគួរជាទីទុកចិត្ត និងសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរបែបផ្សងព្រេងដ៏អស្ចារ្យ។ លក្ខណៈពិសេសៗនៃម៉ូតូនេះរួមមាន៖ បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ – បំពាក់ដោយមុខងារសុវត្ថិភាពឆ្លាតវៃ Startec រួមមានប្រព័ន្ធជូនដំណឹងអពីគ្រោះថ្នាក់ និងប្រព័ន្ធប្រឆាំងចោរកម្ម ជាមួយនឹងសោរដែលមានសមត្ថភាពពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ។កម្លាំងម៉ាស៊ីនខ្លាំង – ដំណើរការដោយម៉ាស៊ីនភ្ជាប់ជាមួយធុងទឹកស្អុំបញ្ចុះកម្ដៅ ដែលមានទំហំស៊ីឡាំង 180cc កម្លាំងម៉ាស៊ីន១៨ សេះ (18 hp / 13.6 Kw, 8,500 rpm) និងកម្លាំងរមួលរហូតដល់ ១៧.២ ញូវតុនម៉ែត ( 17.2…

  • ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

    ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

    ខេត្តស្វាយរៀង៖ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សមេ្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចពីជំហរ និងការប្តេជ្ញាចិត្ត ៥ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ជាពិសេសលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី…