Category: ព័ត៌មានជាតិ

  • តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល

    តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល

    តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី ម៉ាធីលដា ប័ហ្គនើ (Matilda Bogner) បានជួបជាមួយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលម្អៀ​ង​នៅកម្ពុជា។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់​កាលថ្ងៃទី៧ ខែកក្កដា ថា ក្នុង​​កិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីអាណត្តិការងារ និងវិស័យនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស និងជួយធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ​»។ ជាមួយគ្នានេះដែរ ការពិភាក្សាខាងលើនេះក៏បានលើកឡើងអំពីកំណែទម្រង់ច្បាប់ ការឃុំខ្លួនបណ្តោះអា​សន្ន ភាពចង្អៀតណែនក្នុងពន្ធនាគារ លំហពលរដ្ឋ និងតួនាទីរបស់ស្ថាប័នយុត្តិធម៌ក្នុងការលើកកម្ពស់នីតិរដ្ឋ។ លើសពីនេះ ករណីបុគ្គលមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ចំណែកមហាអយ្យការកំពូលវិញ បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា កិច្ចពិភាក្សាការងារបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីយុត្តិធម៌ ព្រមទាំងការជំរុញកំណែទម្រង់ច្បាប់ ដើម្បីបង្កើនល្បឿនដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ និងមានតម្លាភាព។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការកាត់បន្ថយភាពណែនណាន់ក្នុងពន្ធនាគារ តាមរយៈវិធានការជំនួសការឃុំខ្លួនស្របតាមច្បាប់។ លើសពីនេះ កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការតាមដានការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធការការពារសិទ្ធិស្ត្រី និការងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអំពើហិង្សាលើស្ត្រី និងកុមារ ស្របតាមអនុសាសន៍របស់គណៈកម្មាធិការ CEDAW កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចពិភាក្សានោះដែរ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារមនុស្សធម៌ កិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា រាល់ចំណាត់ការច្បាប់របស់មហាអយ្យ​ការ…

  • Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

    Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

    ** ប្រូម៉ូសិននេះផ្តល់ជូនជាពិសសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាលើផ្លូវហោះហើរសៀមរាប-ហាណូយ ភ្នំពេញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត ធុរកិច្ចរបស់ខ្លួន ដោយផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្ងៃទី៧ខែ៧ ដ៏គួរឱ្យរំភើបរីករាយបំផុត ដែលប្រូម៉ូសិនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦។ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយ ជាមួយការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញដែលកំពុងពង្រីករបស់ Vietjet រួមទាំងតម្លៃសំបុត្រថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ 20% លើតម្លៃសំបុត្រថ្នាក់ Deluxe និង SkyBoss ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន SALE77 ដែលធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនដែលកំពុងកើនឡើងនៅទូទាំងអាស៊ី និងអឺរ៉ុប។ ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ ដល់ថ្ងៃទី…

  • កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

    កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

    ប្រទេសកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ កម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងអំឡុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលោក Daren TANG អគ្គនាយកអង្គការ WIPO អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច បានមើលឃើញពីសារៈសំខាន់នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានៅកម្ពុជា ចំពោះអ្នកស្រាវជ្រាវ អ្នកវិនិយោគ រួមទាំងអ្នកប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាថែមទៀតផង។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) គឺជាដៃគូរបស់កម្ពុជា ដែលតែងតែផ្ដល់​ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ យោងតាមក្រសួងពាណិជ្ជកម្ម ​ភាគីកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក៏បានពិភាក្សាគ្នាអំពីគម្រោងបច្ចេកវិទ្យាសមស្រប​​​ និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិ៍ឈ្មោះ ម៉ាក ​ដើម្បីទាក់ទាញទេសចរណ៍ ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍…

  • កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

    កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងយកសំណើរបស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួមដែលសុំឱ្យប្រទេសកម្ពុជាលើកលែងទិដ្ឋាការទេសចរណ៍ដល់ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ ដើម្បីពិនិត្យ និងដាក់ជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច។ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា បានលើកសំណើបែបនេះ នៅក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ សំណើនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលំហូរភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា មកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ក្រសួងទេសចរណ៍បានទទួលយកសំណើនេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងធ្វើការសម្រេចចុងក្រោយ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងទិដ្ឋាការឱ្យប្រទេសសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ាមួយនេះនៅមានកម្រិតតិចតួចនៅឡើយ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-…

  • ពលរដ្ឋខ្មែរស្លាប់និងរបួស៤៦នាក់ដោយសារបាតុភូតធម្មជាតិក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

    ពលរដ្ឋខ្មែរស្លាប់និងរបួស៤៦នាក់ដោយសារបាតុភូតធម្មជាតិក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

    ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរចំនួន៤៦នាក់បានបាត់បង់ជីវិត និងរងរបួស ដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន AMS ទទួលបាននៅថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ។ របាយការណ៍បានបញ្ជាក់លម្អិតថា គ្រោះមហន្តរាយរន្ទះបាញ់កើតឡើងចំនួន ២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរបួស ១៨នាក់។ សត្វពាហនៈងាប់ចំនួន ៩ក្បាល ហើយលំនៅដ្ឋាន ៣ខ្នងបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ករណីរន្ទះបាញ់នេះមានការថយចុះចំនួន ៤០លើកបើប្រៀបធៀបនឹងឆមាសទី១ នៅឆ្នាំ២០២៥ ដែលបានកើតឡើងចំនួន ៦៨លើក សម្លាប់មនុស្សចំនួន ៣១នាក់ និងរបួសចំនួន ៥៣នាក់ សត្វពាហនៈងាប់ចំនួន ៧១ក្បាល និងលំនៅដ្ឋានខូចខាតចំនួន ១២ខ្នង។ ដោយឡែក បាតុភូតខ្យល់កន្រ្តាក់វិញបានកើតឡើងចំនួន ២២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ៩នាក់ ប៉ះពាល់លំនៅដ្ឋានជាង ៤ ៥០០ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរជិត ៥០០ខ្នង ហើយប៉ះពាល់សាលារៀនចំនួន ១៧៣អគារ មណ្ឌលសុខភាព ១កន្លែង វត្តអារាមចំនួន ៣…

  • មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញពីឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា មេទ័ពម៉ាឡេស៊ីនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងមានជំនួបទ្វេភាគី ដើម្បីពិភក្សាគ្នាពីការដាក់ចេញវិធានការ និងសកម្មភាពជំរុញ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ លោកបណ្ឌិត…

  • សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវយល់ឃើញថា កំណាត់ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏​មានសក្តានុ​ពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានរំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។ ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិ​នៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជា​ច្រើនបន្ថែម​ទៀត។ គម្រោងសាងសង់ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ នៃស្រុកជើងព្រៃ រហូតដល់រង្វង់​មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទី​ម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ…

  • ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់

    ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់

    ប្រជាពលរដ្ឋប្រមាណ ១.៥០០នាក់ មកពីខេត្តកំពង់ចាម និងបណ្តាខេត្តនានា បានមកទទួលសេវាពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់។ កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្រោម​សហការ​រវាងរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងស្ថានទូតនេប៉ាល់ប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យ។ សកម្មភាពមនុស្សធម៌នេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ឯកឧត្តមពណ៌នា​សកម្មពិនិត្យ និងផ្តល់វ៉ែនតាឥតគិតថ្លៃនាពេលនេះ គឺដើម្បីឆ្លើយតបចំពោះតម្រូវការ ជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយ​របស់​បងប្អូនបានមួយ កម្រិតធំ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជា អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ ព្រមជា មួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ និងក្រុមគ្រូពេទ្យឯកទេស​ទាំងអស់ ដែលបាន នាំយកសេវាសុខាភិបាលដ៏សំខាន់នេះ មកជូនពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម ដាន ពហ្វាឌូ អូលី ឯកអគ្គរដ្ឋទូតនេប៉ាល់បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែក​នាពេលនេះ គឺដើម្បី​ចូលរួម ចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ ពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ឯកឧត្តម​បន្ថែមថា នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែក សុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ កម្ពុជា-នេប៉ាល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕ដោយ៖លី ពៅ

  • ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿង និងកម្សត់របស់ខ្មែរ

    ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿង និងកម្សត់របស់ខ្មែរ

    ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបលើកទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ។ រយៈពេល១៨ឆ្នាំកន្លងមកនេះ ប្រាសាទព្រះវិហារ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្ស ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃមោទនភាពជាតិ និងការតស៊ូរបស់ប្រជាជនខ្មែរ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ចំពោះមុខការឈ្លានពានជាបន្តបន្ទាប់របស់យោធាសៀម។ ស្ថិតនៅលើកំពូលជួរភ្នំដងរែក ប្រាសាទព្រះវិហារ គឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយ ដែលកសាងឡើងដោយបុព្វបុរសខ្មែរ ក្នុងចន្លោះសតវត្សទី៩ ដល់ទី១២ សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ។ អស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ប្រាសាទព្រះវិហារបានក្លាយជាសក្ខីភាពមួយនៃស្ថាបត្យកម្មកំពូល សិល្បៈដ៏វិចិត្រ និងភាពរុងរឿងរបស់អាណាចក្រខ្មែរ។ ប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាបុរាណដ្ឋានស័ក្តិសិទ្ធិ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែទីសក្ការៈនេះ គឺជាដួងព្រលឹងនៃអរិយធម៌ និងមោទនភាពជាតិខ្មែរ ហើយក៏ជានិមិត្តរូបនៃការរួបរួម និងការតស៊ូរបស់ខ្មែរ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងយោធា ចំពោះមុខមហិច្ឆតាវាតទីនិយមរបស់ប្រទេសជិតខាង។ នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យថ្មីៗ ថៃបានបញ្ជូនទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារ ហើយមិនព្រមដកចេញទៅវិញទេ ទោះបីកម្ពុជាបានតវ៉ាតាមផ្លូវទូតយ៉ាងណាក៏ដោយ។ ដោយសារការចរចាមិនទទួលជោគជ័យ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យយកករណីនេះទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ ក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការ ICJ សម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយបញ្ជាឱ្យថៃដកកងទ័ព នគរបាល…

  • ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសខួប ១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា បានសព្វព្រះរាជហឫទ័យចេញព្រះរាជសារមួយ ដើម្បីចូលរួមអបអរសាទរខួប១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាប្រវត្តិសាស្រ្ត ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦)។ នៅក្នុងព្រះរាជសារ ព្រះអង្គបានសម្ដែងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ ក្រោយពីទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស។ ព្រះមហាក្សត្រ ក៏បានកោតសរសើររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាពេលកន្លងមក និង សម្តេចធិបតីនាពេលបច្ចុប្បន្ន ដែលបានប្រើប្រាស់យុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងច្បាប់អន្តរជាតិ ដើម្បីការពារ និងធានាឱ្យបាននូវអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារជានិរន្តរ៍។ ជាមួយគ្នានេះ ព្រះអង្គបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការ ICC-ព្រះវិហារ ដែលដឹកនាំដោយសហប្រធានជាតំណាងមកពី ឥណ្ឌា និងចិន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាថែរក្សា…