Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម តាមប្រព័ន្ធអនឡាញ

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម តាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង ក្រុមការងារបានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយលំហាត់បានច្រើន លឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមានភាពលេចធ្លោ ក្រុមការងារក៏បានជ្រើសរើសក្រុមបម្រុងចំនួន ១០ក្រុមបន្ថែមផងដែរ។ ក្រុមជ័យលាភីចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពប្រកួតទាំង ៣០ក្រុម ដែលបានចូលរួមក្នុងការប្រកួតនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖-ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារអាម៉េរិកគត់-ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់-ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់ បេក្ខភាពជ័យលាភីចំនួន…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបភាពបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបភាពបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ សរុបចំនួន ១២២រូប មកពី ៣០ក្រសួង ស្ថាប័ន នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល អាចទទួលជោគជ័យទៅបានអាស្រ័យដោយមានកត្តារួមផ្សំជាច្រើន ទាំងផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងធនធានមនុស្ស ហើយក៏ទាមទារឱ្យមានការផ្លាស់ប្តូររបៀបធ្វើការនិងរបៀបគិត (Change Management) និងការប្តេជ្ញាចិត្តខ្ពស់ (Commitment)។ ក.ប.ទ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននិងកំពុងអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ក្នុងនោះថ្នាល verify.gov.kh គឺជាថ្នាលដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ដោយមានការបណ្តុះបណ្តាលនិងចែករំលែកពីសាស្រ្តាចារ្យអន្តរជាតិល្បីៗ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថលរបស់ក្រសួង៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា

  • ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជិត១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ រយៈពេលកន្លះឆ្នាំនេះ

    ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជិត១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ រយៈពេលកន្លះឆ្នាំនេះ

    ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់នៅថ្ងៃទី២ ខែកក្កដានេះថា បច្ចុប្បន្ន ក្រុមការងារជំនាញបានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវជាប្រចាំ នៅតាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។ ក្នុងចំណោមរោងចក្រទាំងនោះ ភាគច្រើនជារោងចក្របោកគក់ធំៗ រោងចក្រផលិតដំណាប់ស្វាយ រោងចក្រកាត់ដេរ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។ បើតាមក្រសួងបរិស្ថាន វិធានការទប់ស្កាត់នេះសម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន ដោយជួយធានាសុខភាពរបស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះគឺជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ផ្តោតលើភាពស្អាត ក្នុងនេះរួមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ។ សូមរំលឹកថា គិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា សរុបប្រមាណ ៣៣ លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ ៕ ដោយ៖ ម៉ាដេប៉ូ

  • ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

    ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងពិធីផ្លូវការកាលពីថ្ងៃទី១ ខែកក្កដា លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្ត ដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ បើតាមលោកស្រី Yasmin Siddiqi នេះគឺជាគំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ា។ តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និងភាពធន់ ផងដែរ។ ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងជួយប្រែក្លាយគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលទៅជាសកម្មភាព ដោយពន្លឿនការវិនិយោគលើបច្ចេកវិទ្យាដែលសន្សំសំចៃថាមពល និងគាំទ្រដល់គោលដៅរបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ១៩ភាគរយ នៅឆ្នាំ២០៣០។ ឯកឧត្តម ផាន់ ផល្លា…

  • កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ

    កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ

    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ក្នុងគោលដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ព​ស់ភា​ពប្រកួតប្រជែង។​ នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងទាំង៣ពន្យល់ថា ទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ គឺសំដៅដល់ទំនិញដែលជីក ឬទាញយក​ ផលិត ឬផលិតទាំងស្រុង ឬផ្នែកណាមួយ ដោយប្រើប្រាស់​ការងារដោយបង្ខំ។ ចំណែកការ​ងារដោយបង្ខំ សំដៅដល់រាល់ការងារ ឬសេវាកម្មណា ដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែង ថានឹងដាក់ទណ្ឌកម្មណាមួយ ហើយដែលជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ដូចមានចែងក្នុងច្បាប់ស្តីពីការងារ។ យោងតាមសេចក្ដីប្រកាសរួមដដែល ក្រុមការងារអន្តរក្រសួង​មួយត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ត្រួតពិនិត្យទំនិញ ដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការងារដោយបង្ខំនេះ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានប្រាប់បណ្ដាញព័ត៌មាន AMS ថាការសម្រេចនេះ គឺគ្របដណ្តប់គ្រប់ទំនិញទាំងអស់ដែលនាំចូលពីក្រៅប្រទេសប្រសិនបើរកឃើញថាជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។  សូមបញ្ជាក់ថា អ្នកនាំចូលដែលត្រូវបានសង្ស័យថាមានទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ត្រូវផ្តល់សេចក្តីបំភ្លឺ ជូនក្រុមការងារអន្តរក្រសួង ក្នុងរយៈពេល១០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីការត្រួតពិនិត្យទំនិញ ដែលត្រូវបានសង្ស័យថាមានពាក់ព័ន្ធនឹងការងារដោយបង្ខំនេះ។ ដោយសេចក្តីបំភ្លឺនេះ ត្រូវភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសារចាំបាច់នានា​ ដែលអាចបញ្ជាក់អំពីការមិនពាក់​ព័ន្ធ​នឹងការងារដោយបង្ខំ។ ក្នុងករណីរកឃើញថាទំនិញនាំចូលមានពាក់ព័ន្ធនឹងការងារដោយបង្ខំ ទំនិញនោះត្រូវបានហាមឃាត់នាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់នៅកម្ពុជា។ សម្រាប់អ្នកនាំចូល ត្រូវទទួលរងវិធានការបន្ថែម ដូចជា ការផ្អាកការធ្វើសកម្មភាពនាំចេញនាំចូល…

  • អាជ្ញាធរ រកឃើញទំនិញខុសច្បាប់ ៣០០តោននាំចូលពីថៃ នៅឆមាសទី១ឆ្នាំនេះ

    អាជ្ញាធរ រកឃើញទំនិញខុសច្បាប់ ៣០០តោននាំចូលពីថៃ នៅឆមាសទី១ឆ្នាំនេះ

    សាច់បង្កក ទំនិញក្លាសេ និងម្ហូបអាហារវេចខ្ចប់ នាំចូលពីប្រទេសថៃដោយខុសច្បាប់សរុប ៣០០តោន ត្រូវបានកម្លាំងចម្រុះរាជធានីភ្នំពេញរកឃើញនៅក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកទំនិញនានា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន AMS ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) បានប្រាប់ AMS នៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងប្រតិបត្តិការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃកន្លងមក អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យចំនួន ៦៧ទីតាំង និងបានរកឃើញទំនិញនាំចូលជាង ៣ពាន់តោន ភាគច្រើននាំចូលពីថៃ។ ប៉ុន្តែ បើតាមលោក គឹម មាសសុខសីហា ក្នុងចំណោមទំនិញចម្រុះទាំងជាង ៣ពាន់តោននោះ សុទ្ធតែមានឯកសារ និងបំពេញនីតិវិធីត្រឹមត្រូវ លើកលែងតែទំនិញជាង ៣០០តោននៅក្នុងទីតាំងស្តុកចំនួនពីរ ក្នុងខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌព្រែកព្នៅប៉ុណ្ណោះ ដែលនាំចូលពីថៃដោយខុសច្បាប់។ វិធានការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃយ៉ាងក្ដៅគកុកកន្លងមក បានធ្វើឡើងបន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ចាត់ទុកការចុះបង្ក្រាបទំនិញតាមឃ្លាំង គឺជាគោលការណ៍ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ លោកយល់ឃើញថា ទាំងការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីថៃ ក៏ដូចជាការបង្រ្កាបការឆបោកតាមអនឡាញ គឺជាយន្តការមួយនៃកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន។ បើតាមលោក…

  • កម្ពុជា បំពាក់ប្រព័ន្ធ GPS លើសត្វត្រយងចង្កំកស មុនលែងចូលព្រៃធម្មជាតិ

    កម្ពុជា បំពាក់ប្រព័ន្ធ GPS លើសត្វត្រយងចង្កំកស មុនលែងចូលព្រៃធម្មជាតិ

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបំពាក់ឧបករណ៍តាមដាន (GPS) លើជើងសត្វត្រយងចង្កំកសចំនួន៤ក្បាល មុនលែងចូលទៅជម្រកធម្មជាតិវិញនៅប៉ុន្មានសប្តាហ៍ខាងមុខ។ សត្វត្រយងចង្កំកសទំាង៤ក្បាលនោះ ស្ថិតក្នុងចំណោមសត្វត្រយងចង្កំកសចំនួន៧ក្បាល ដែលបានបង្កាត់ពូជដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌល ACCB ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីឆ្នាំ២០២៥។ អ្នកនាំពាក្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានប្រាប់បណ្តាញព័ត៌មាន AMS ថា សត្វស្លាបទាំងអស់សម្រាប់លែងមានអាយុចន្លោះពីជាង១ឆ្នាំ ទៅជាង៣ឆ្នាំ។ បើតាមអ្នកនាំពាក្យ មុនលែងសត្វស្លាបចូលក្នុងជម្រកធម្មជាតិនៅភាគខាងកើតនៃប្រទេសកម្ពុជាវិញក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ក្រុមការងារបានបំពាក់ឧបករណ៍តាមដាន (GPS)ទៅលើសត្វត្រយងចំនួន១ខែនៅក្នុងទ្រុង ដើម្បីបន្សាំទៅនឹងធម្មជាតិថ្មីរបស់វា។ សត្វត្រយងចង្កំកស គឺជាសត្វដំបូងគេក្នុងចំណោមសត្វអភិរក្សនៅក្នុងមជ្ឈមណ្ឌលអង្គរ ដែលត្រូវបានបំពាក់ GPS។ ឧបករណ៍នេះគឺជាជំនួយរបស់សាធារណរដ្ឋឆែកប្រគល់ឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះកាលពីដើមខែមិថុនា។ GPS នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រអាចតាមដានជាប់ជាប្រចាំពីការរស់នៅរបស់វា និងអាចដឹងពីស្ថានភាពនានាបន្ទាប់ពីសត្វត្រូវបានដោះលែង។ ក្នុងឆ្នាំ២០២២ សត្វត្រយងចង្កំកស មានវត្តមាននៅក្នុងប្រទេសកម្ពុជាចំនួន ៧៩២ក្បាល ពោលច្រើនជាងគេនៅលើពិភពលោក ដែលមានសរុបប្រមាណតែ ១ ០០០ក្បាលប៉ុណ្ណោះ។ ត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ចុះក្នុងបញ្ជីក្រហម IUCN និងរងការគំរាមកំហែងនានាដូចជាការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ នៅប្រទេសកម្ពុជា ពួកវាច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ…

  • អ្នកជំនាញថា ថៃប្រើអនុសញ្ញា UNCLOS ជាលេសផ្អាកកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជា

    អ្នកជំនាញថា ថៃប្រើអនុសញ្ញា UNCLOS ជាលេសផ្អាកកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជា

    អស់ពីយកលេសថាមិនទាន់មានរដ្ឋាភិបាលថ្មី ពេលនេះថៃប្រើលេសថាមកពីកម្ពុជាយកវិវាទសមុទ្រទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ទើបធ្វើឲ្យថៃផ្អាកការចរចាររឿងព្រំដែនគោកជាមួយកម្ពុជា។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានលើកឡើងបែបមូលបង្កាច់ថា កម្ពុជាមិនចង់បន្តការពិភាក្សាទ្វេភាគីលើបញ្ហាព្រំដែនសមុទ្រទេ ខណៈដែលថៃខ្លួនឯងជាអ្នកលប់ចោលយន្តការចរចារទ្វេភាគីតែមួយគត់ គឺ MoU 2001។ កម្ពុជាបានរិះគន់ភាពក្រឡិចក្រឡុចរបស់ថៃ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រាប់បណ្តាញព័ត៌មាន AMS ថា អនុសញ្ញាច្បាប់សមុទ្រ UNCLOS គឺសម្រាប់ដោះស្រាយតែវិវាទតាមសមុទ្រប៉ុណ្ណោះ ដូច្នេះ មិនត្រូវយកមកធ្វើជាឧបសគ្គរារាំងដល់ការចរចាព្រំដែនដីគោកឡើយ ព្រោះរឿងទាំងពីរនេះដាច់ដោយឡែកពីគ្នាទាំងស្រុង។ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា  ការគេចវេសពីការចូលរួមកិច្ចប្រជុំ JBC របស់ភាគីថៃ គឺគ្រាន់តែជាលេសនយោបាយដើម្បីបន្តគ្រប់គ្រង និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប៉ុណ្ណោះ។ ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការបង្កើតលេសដើម្បីបង្អាក់កិច្ចប្រជុំ JBC នេះ គឺគ្រាន់តែជាយុទ្ធសាស្ត្របង្វែរដាន ដើម្បីគេចវេសពីការដេញដោលរបស់សហគមន៍អន្តរជាតិ ជុំវិញសកម្មភាពសាងសង់សំណង់ខុសច្បាប់នានានៅតាមព្រំដែន។ និយាយឱ្យចំ នេះជាការបង្កបញ្ហាថ្មី ដើម្បីលុបលាង និងបិទបាំងកំហុសចាស់ដែលខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រទេសថៃបច្ចុប្បន្នកំពុងជួបប្រទះវិបត្តិនយោបាយ និងសេដ្ឋកិច្ចផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះនេះគ្រាន់តែជាការសម្តែងឈុតឆាកនយោបាយដើម្បីបង្វែរការចាប់អារម្មណ៍ពីភាពទាល់ច្រករបស់រដ្ឋាភិបាលថ្មី និងដើម្បីប្រជាប្រិយភាព…

  • ជប៉ុន សរសើរភាពអត់ធ្មត់ និងការប្រកាន់ច្បាប់អន្តរជាតិរបស់កម្ពុជា លើរឿងព្រំដែនជាមួយថៃ

    ជប៉ុន សរសើរភាពអត់ធ្មត់ និងការប្រកាន់ច្បាប់អន្តរជាតិរបស់កម្ពុជា លើរឿងព្រំដែនជាមួយថៃ

    នៅក្នុងជំនួបជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរចំពោះតួនាទីជប៉ុនក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមក ។ ចំណែកលោកទូតជប៉ុនក៏បានសរសើរកម្ពុជាវិញដែរ ចំពោះភាពអត់ធ្មត់ និងការប្រកាន់ច្បាប់អន្តរជាតិរបស់កម្ពុជា លើរឿងព្រំដែនជាមួយថៃ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបលោកទូតជប៉ុន អំពីគោលជំហរបស់កម្ពុជាក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ដោយឯកតោភាគី។ ចំពោះបញ្ហាព្រំដែនគោកឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគីតាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។…

  • សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ

    សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើយើងកើតមកក្នុងគ្រួសារក្រីក្រ ហើយរវល់តែតូចចិត្តនឹងវាសនា ហើយគ្មានការតស៊ូនោះ ជីវិតយើងនឹងគ្មានពេលប្រែនោះទេ ។ ប៉ុន្តែបើប្រឹងតស៊ូនោះភាពនៃជោគជ័យ គឺមិនសូន្យទេ ។ នៅក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតនៅទីនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងកើតមកក្នុងគ្រួសារក្រីក្រ សូមកុំរវល់តែតវ៉ានឹងព្រហ្មលិខិត ។យើងមិនដឹងថាព្រហ្មលិខិតចារយ៉ាងម៉េចទេ, គ្មាននរណាដឹងទេ, សូម្បីតែគ្រូទាយ ក៏អត់ដឹងខ្លួនឯងដែរ ។ សម្ដេចធិបតីបានលើកទឹកចិត្តដល់សិស្ស និស្សិត ដោយបង្ហាញនូវសកម្មភាពដែលត្រូវពុះពារថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាបជាមួយអ្នកមានជីវភាពខ្ពស់ជាងយើង ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ នឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ ។ គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថាកូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬ ខេត្តរតនគិរីនោះទេ។សម្ដេចធិបតីបានបង្ហាញឧទាហរណ៍ជាក់ស្ដែងថា ការប្រឡងសិស្សជាប់និទ្ទេស A ក៏មានកូនអ្នកខេត្ត ប្រឡងឈ្នះកូនអ្នកភ្នំពេញដែរ ។ លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា…