Category: ព័ត៌មានជាតិ

  • ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

    ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

    ​ព្រះបដិមាលោកេសូរ ដែលរកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវបានដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនទស្សនា និងសិក្សាស្វែងយល់។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ក្រោមប្រធានបទ ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម ដោយបានជ្រើសរើសយកសមុច្ច័យចំនួន ២១ ដែលជាគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ (ឬព្រះអវលោកិតេស្វរៈ) មកដាក់តាំងបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនបានទស្សនា។ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានមានប្រសាសន៍ថា ការដាក់តាំងនេះមានរូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាត មានរូបចម្លាក់ព្រះពុទ្ធអមិតាភៈនៅលើម្រាមជើង និងកជើង និងព្រះហស្តមានកាន់កេតនភណ្ឌផ្សេងៗ ដែលជារបកគំហើញថ្មីពីការធ្វើកំណាយនៅប្រាសាទតាព្រហ្ម។ យោងតាមអាជ្ញាធរអប្សរា បច្ចុប្បន្ន វត្ថុបុរាណទាំងនោះត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដី ឬស្លែរួចរាល់ ហើយត្រូវបានរៀបចំដាក់តាំងពិព័រណ៍ក្នុងរយៈពេល ៦ខែពេញ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ អាជ្ញាធរអប្សរា បានបញ្ជាក់ថា គោលបំណងសំខាន់នៃការតាំងបង្ហាញ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ពិព័ណ៌នេះក៏ដើម្បីបើកឱកាសឱ្យសាធារណជន ភ្ញៀវទេសចរ សិស្ស…

  • រកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ រយៈពេល៣ខែចុងក្រោយនេះ

    រកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ រយៈពេល៣ខែចុងក្រោយនេះ

    រយៈពេល៣ខែចុងក្រោយនេះ អ្នកស្រាវជ្រាវបានរកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នេះបើយោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ធ្វើឡើងចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ សត្វទាំង១៤ប្រភេទនេះរួមមានដូចជា៖ ដំរីអាស៊ី, ខ្ទីង, កែះ, ប្រើសស្បូវ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ខ្លាភ្ញីថ្មកែវ, ឆ្កែព្រៃ, កំពីងដូង, ស្វាក្តាម, ស្វាត្រោស, កំពីងដូង, ខ្ទីន និងពង្រូល។ ប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតក៏កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ គួរបញ្ជាក់ថាក្រៅពីបង្ហាញសត្វកម្រដែលរងឃើញក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងនេះ ក្រសួងបរិស្ថានក៏បានបង្ហាញពីសត្វភេខ្លួនរលោង ដែលជាសត្វកម្រមួយប្រភេទផងដែរ។ ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។ ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណី ដែលជាវិធីមានប្រសិទ្ធភាពបំផុត ហើយអាហារសំខាន់របស់ពួកវា គឺពពួកសត្វសំបករឹង ដូចជាក្តាម លៀស គ្រំ និងត្រី។…

  • ២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ

    ២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ

    រយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានទាក់ទាញទឹកប្រាក់វិនិយោគប្រមាណជាង ៥៦០លានដុល្លារអាម៉េរិក ជាពិសេស បង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិត​នៅ​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែល​មាន​ទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងក្នុង​ឆ្នាំ២០២៤ ។ ជាក់ស្ដែង ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះតំបន់សេដ្ឋកិច្ចពិសេសនេះ បានអភិ​វឌ្ឍន៍​លើផ្ទៃដីប្រមាណ ៤៥ ភាគរយនៃផ្ទៃដីសរុបទៅហើយ ដែលមានប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មកជាដើម។ របាយការណ៍ បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរហូតមកដល់​ឆ្នាំ២០២៦​នេះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ៥៦៧ លានដុល្លារអាម៉េរិក ក្នុងនោះ​គម្រោងចំនួន ៤១ កំពុងសាងសង់ និងគម្រោងចំនួន ៣៥ ទៀតកំពុងដំណើរការ​សកម្មភាព ដែលបានស្រូបកម្លាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥០០០នាក់ ហើយកំពុងមានតម្រូវការប្រមាណ ៣០០០នាក់បន្ថែមទៀត។ អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន…

  • ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុង​វិស័យ​អចលនវត្ថុ

    ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុង​វិស័យ​អចលនវត្ថុ

    បច្ចុប្បន្ន អ្នកប្រកបដោយអាជីវកម្មលើសេវាកម្មអចលនវត្ថុនៅកម្ពុជា មាន​ទាំង​ស្រប​ច្បាប់ និងអត់ច្បាប់ ។ អ្វីដែលសំខាន់ការប្រកបអាជីវកម្មសេវាកម្ម​អច​ល​នវត្ថុ​នេះ​ដែរ ក៏អាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់អ្នក​វិនិយោគ​ផងដែរ​។តើការប្រកបអាជីវកម្មសេវាកម្មក្នុងវិស័យអចលនវត្ថុនៅកម្ពុជាឱ្យបានត្រឹមត្រូវស្របច្បាប់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ។ លោកបណ្ឌិត ឆាក់ លឹមឈាង មេធាវីមកពីការិយាល័យមេធាវីរឹទ្ធស័ក្ក បាន​បកស្រាយនិងចែករំលែកពីបទប្បញ្ញត្តិអំពី វិជ្ជាជីវៈការប្រកបអាជីវកម្ម​អចលនវត្ថុ​នៅកម្ពុជា។ លោកបានមានប្រសាសន៍ថា វិស័យអចលនវត្ថុនៅកម្ពុជា​បានរួមចំណែកដល់ការទាក់ទាញការវិនិយោគ ក៏ដូចជា ចូលរួមជំរុញកំណើន​សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែដើម្បីធានាបាននូវតម្លាភាព ក៏ដូចជាការ​ប្រកបវិជ្ជាជីវៈប្រកបដោយគុណភាព និងទំនុកចិត្តពីសាធារណជន រាល់ការ​ប្រកបអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ត្រូវតែមានអនុលោមភាព​ជា​មួយនឹងបទប្បញ្ញតិ្តដែលមានជាធរមាន។ លោកបណ្ឌិត បានឱ្យដឹងទៀតថា រាល់ការធ្វើអាជីវកម្មផ្ដល់សេវាកម្ម​អចលន​វត្ថុនៅកម្ពុជា តម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនបត្រវិជ្ជាជីវៈ។លោកបណ្ឌិតបន្តថា អាជ្ញាបណ្ណ ដែលផ្ដល់ជូនចំពោះក្រុមហ៊ុនឬក៏សាខា​ក្រុម​ហ៊ុន មាន ៣ ប្រភេទ រួមមាន ទី១.អាជ្ញាបណ្ណភ្នាក់អចលនវត្ថុ ទី២.អាជ្ញាបណ្ណ​វាយ​តម្លៃ​អចលនវត្ថុ និងទី៣.អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ។ ចំពោះវិញ្ញាបន​បត្រវិជ្ជាជីវៈ ត្រូវបានផ្ដល់ជូនចំពោះរូបវ័ន្តបុគ្គលទាំងឡាយណា​ដែលមាន​គុណ​វុឌ្ឍគ្រប់គ្រាន់ ដូចមានចែងក្នុងប្រការ ១១ នៃប្រកាសលេខ ០៦៤។ ការផ្ដល់​អាជ្ញា​បណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈសម្រាប់ការប្រកបអាជីវកម្មអចលនវត្ថុ គឺស្ថិត​នៅ​ក្រោម​សមត្ថកិច្ចរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ទន្ទឹមនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអំពាវនាវ និងស្នើសុំឱ្យអ្នកប្រកបអាជីវកម្មផ្ដល់សេវា អចលនវត្ថុនៅកម្ពុជា សូមឱ្យស្វែង​រកភាពស្របច្បាប់…

  • ក្រសួងប្រៃសណីយ៍បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” នៅខេត្តកំពត

    ក្រសួងប្រៃសណីយ៍បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” នៅខេត្តកំពត

    ខេត្តកំពត៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តអនាម័យសាយប័រ (cybersecurity hygiene) ដល់សិក្ខាកាម ដើម្បីបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យពីឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន និងការពារព័ត៌មានសំខាន់របស់ស្ថាប័ន។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលក៏មានគោលបំណងជំរុញឱ្យសិក្ខាកាមក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតវប្បធម៌សុវត្ថិភាពសាយប័រនៅក្នុងស្ថាប័នផងដែរ។ បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលបានផ្ដោតលើការបង្កើតទម្លាប់ល្អលើប្រព័ន្ធអនឡាញ ការការពារគណនី និងឧបករណ៍ឌីជីថល ដោយរួមមានការបង្កើតពាក្យសម្ងាត់រឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើកម្មវិធី…

  • រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់

    រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់

    សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីមានរចនាបថខ្មែរដែលអាចផ្ទុកមនុស្ស បានជាងមួយពាន់នាក់។ ពិធីប្រុងពលី និងបញ្ចុះបឋមសិលាត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។ អគារសាលប្រជុំថ្មីដ៏ប្រណីតនេះ មានទំហំបណ្តោយ ៤៦ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងកម្ពស់ ៧,៥០ម៉ែត្រ សាងសង់អំពីថ្ម ប្រកក្បឿងស្រការលិញ ទៅតាមរចនាបថខ្មែរ ដែលអាចផ្ទុកអ្នកចូលរួមបានរហូតដល់ទៅជាងមួយពាន់នាក់។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការសាងសង់អគារថ្មីដើម្បីជំនួស អគារចាស់និងជួយកាត់បន្ថយការ ចំណាយលើការជួលសណ្ឋាគារពេលមានកម្មវិធីធំៗ។ ទន្ទឹមនឹងការបើកការដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាព សំណង់ជាចម្បង ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕ដោយ៖ប៊ុន រដ្ឋា

  • ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

    ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ បានថ្លែងថា «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និង ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងរំលេច ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ ២០២១-២០២៥ រាជធានី ខេត្ត និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» នាព្រឹកថ្ងៃទី២ ខែ កក្តដា ឆ្នាំ២០២៦ ។ ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានសារៈសំខាន់ សម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការបូកសរុបសមិទ្ធផលនៃការអនុវត្តការងារកន្លងមក ព្រមទាំងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលបន្ត ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី…

  • ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅព្រះវិហារ និងបន្ទាយមានជ័យ កើនដល់ បួនពាន់ខ្នង

    ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅព្រះវិហារ និងបន្ទាយមានជ័យ កើនដល់ បួនពាន់ខ្នង

    ភ្នំពេញ៖រដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ បានកើនឡើង​ដល់ជាងបួនពាន់ខ្នង ដែលអាចផ្តល់ជម្រកជូនពលរដ្ឋបានប្រមាណបួនពាន់គ្រួសារ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី ២ ខែកក្កដានេះ មានប្រជាពលរដ្ឋខ្មែរជាង ២១.000 ពាន់នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ ៦ ម៉ឺនាក់ពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយទេ។ដើម្បីឆ្លើយតបនឹងវិបត្តិចំពោះមុខនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្នដែលសាងសង់តាមស្តង់ដារបច្ចេកទេសរឹងមាំបានកើន​ឡើង​ដល់ប្រមាណបួនពាន់ខ្នងហើយសម្រាប់ផ្តល់ជម្រកដល់ពលរដ្ឋបួនពាន់គ្រួសារ។ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួនជាង ៣.៣០០គ្រួសារ និងខេត្តព្រះវិហារមានជិត ៧០០គ្រួសារ។ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យថា នៅក្នុងខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់នៅជាង ៣​.៣០០ ខ្នងត្រូវបានរៀបចំឡើងនៅក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ដែលតំបន់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីប្រសិទ្ធនាមឱ្យថា «ភូមិរង់ចាំ»។ បច្ចុប្បន្នអាជ្ញាធរក៏កំពុងពន្លឿនការសាងសង់សាលារៀនបន្ថែមផងដែរ។ ចំណែកខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តបានឱ្យដឹងថា ការសាងសង់ផ្ទះជូនជនភៀសសឹកបានកើន​ឡើងដល់​ជិត ៧០០ខ្នងផ្ទះ ។តួលេខនេះស្មើនឹងចំនួនប្រជាជនភៀសសឹកដូចគ្នា។ ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹក​នៅខេត្តព្រះវិហារ​ ត្រូវបានហៅថា ភូមិតាកឹងបៃតង ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន។ អាជ្ញាធរបានបញ្ជាក់ថា ភូមិទាំងពីរនេះរៀបចំឡើងសម្រាប់តែពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន​ដើម​វិញ​បាន ក្រោយពេលយោធាថៃបានឈ្លានពាន ដោយដាក់ទូកុងតឺន័រ និងរាយបន្លាលួសបិទផ្លូវចូលភូមិ។ បើតាមរដ្ឋបាលខេត្តទាំងពីរបច្ចុប្បន្នពលរដ្ឋភៀសសឹកអាចដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបន្ថែមថា អាជ្ញាធរ…

  • ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម

    ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម

    ភ្នំពេញ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃការដាំដុះតាំងពីសម័យសម្តេចឪ ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងបាននិងកំពុងបង្ហាញ​សក្តានុពល​សេដ្ឋកិច្ច តាមរយៈការផ្តល់ទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់សហគមន៍កសិករ។ ភាពអំណោយផលនៃកត្តាភូមិសាស្ត្រដី បានធ្វើឱ្យម្នាស់ប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ដាច់គេ រហូតត្រូវបានគេទទួលស្គាល់ថា ជាកសិផលគំរូមួយប្រចាំ​តំបន់ភាគ​ឦសាន។ ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មិនត្រឹមតែជាកសិផលដែលមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រវត្តិសាស្ត្រ​ផ្សារភ្ជាប់ទៅនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចឪ និងសម្តេចម៉ែ ក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ កាលពី​ទសវត្សរ៍ឆ្នាំ៩០ ម្នាស់ប្រភេទនេះត្រូវបានដាំដុះដំបូងនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ដើម្បីនាំចេញទៅកាន់ប្រទេសសិង្ហបុរី ដែលធ្វើឱ្យមានការហៅតៗគ្នាកាលនោះថា «ម្នាស់សាំងកាពួរ»។ នេះបើយោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា អតីតព្រះមហាក្សត្រខ្មែរធ្លាប់បានយកពូជម្នាស់​នេះទៅសាក​ល្បង​ដាំដុះនៅខេត្តកំពត និងខេត្តកែបផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។ ផ្ទុយទៅវិញ លក្ខខណ្ឌបរិស្ថាន និងកត្តា​ភូមិសាស្ត្រ​ដីដ៏ពិសេសនៃខេត្តស្ទឹងត្រែង បានធ្វើឱ្យម្នាស់នេះមានការលូតលាស់យ៉ាងល្អប្រសើរ និងផ្តល់នូវរសជាតិ​ផ្អែមដូច​ទឹកឃ្មុំ។ ពាក់ព័ន្ធនឹងការដាំដុះនាពេលបច្ចុប្បន្ន លោក សាយ ពន្លឺចិត្តះ ករុណា ដែលជាអ្នកជំនាញដាំដុះម្នាស់ នៅសហគមន៍ខេត្ត​ស្ទឹង​ត្រែងបានបង្ហាញថា ផ្ទៃដីដាំដុះម្នាស់ទឹកឃ្មុំនៅក្នុងខេត្តស្ទឹងត្រែងមានប្រមាណ ១៥ហិកតា ដែលកំពុងប្រកបរបរដោយ​ប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។ បើតាមអ្នកជំនាញដដែល ជាមធ្យមផ្ទៃដីមួយហិកតាអាចផ្តល់ទិន្នផលម្នាស់ចន្លោះពី ៣៥ ទៅ ៤០តោន ក្នុងមួយឆ្នាំ។ ទោះជា​យ៉ាងណា សម្រាប់កសិករដែលមានបច្ចេកទេសខ្ពស់ អាចជំរុញទិន្នផលឱ្យហក់ឡើងដល់ ៥០ ទៅ ៦០តោនក្នុងមួយហិកតា…

  • អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧ ដូចខាងក្រោម៖ ១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) ចំនួន ២០០ កន្លែង-វិស្វកម្មសុសវែរ (Software Engineering)-វិទ្យាសាស្ត្រទិន្នន័យ (Data Science)-ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)-វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite])-សន្តិសុខសាយប័រ (Cybersecurity) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American…