Category: ព័ត៌មានជាតិ

  • កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និង AOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ

    កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និង AOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ

    ភ្នំពេញ ៖ អគ្គមេបញ្ជាការកម្ពុជា បានប្តឹងទៅកាន់អគ្គសេនាធិការកងទ័ព ហ្វីលីពីន អំពីទង្វើមិនសមរម្យរបស់ភាគីថៃ ដែលបានដឹកនាំ ក្រុមអ្នក សង្កេតការអាស៊ាន AOT ប្រចាំប្រទេសថៃ រំលោភចូលតំបន់ប្រាសាទ ខ្នារទឹកដីកម្ពុជាដោយគ្មានការជូនដំណឹង។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកង ទ័ពហ្វីលីពីនកាលពីថ្ងៃទី ៣០ មិថុនា ដើម្បីប្តឹងនិងសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ ដែលបានរំលោភចូលដែនអធិបតេយ្យភាព របស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP។ យោងតាមលិខិតផ្លូវការឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ដោយសមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយ កងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាព របស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំក្រសាំង…

  • កម្ពុជា រកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ

    កម្ពុជា រកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ

    សៀមរាប ៖ ភ្ញៀវទេសចរជាង ៣៨ម៉ឺននាក់ បានទិញសំបុត្រ ចូល ទស្សនារមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤​លាន​ដុល្លារ។ ចំណូលនេះគឺទៀបជាងឆមាសទី១ ឆ្នាំ២០២៥​ប្រមាណ ៣០%។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី១ ឆ្នាំ២០២៦នេះ។ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប យល់ឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ ជាពិសេសបញ្ហាឆបោកតាមប្រព័ន្ធ​អនឡាញ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍កម្ពុជា។ កត្តាទាំងនេះបានបន្ទុចបង្អាក់ភ្ញៀវទេសចរ ដែលចង់មកទស្សនា​ខេត្តសៀមរាប។ លោក ខៀវ ធី រំពឹងថាការដាក់ចេញយុទ្ធសាស្រ្តថ្មីៗ និងគោលនយោ​បាយ​លើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិននៅពេលនេះ នឹងជួយ​ឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។ យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៥ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់។ ដោយឡែក ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវ​អន្តរជាតិប្រមាណ ១,៥ លាននាក់. កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍​កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើន​យឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរ​ក្នុងស្រុក…

  • វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុក​ចិត្តខ្ពស់​របស់វិនិយោគិនជប៉ុននៅកម្ពុជា

    វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុក​ចិត្តខ្ពស់​របស់វិនិយោគិនជប៉ុននៅកម្ពុជា

    ភ្នំពេញ៖វត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្ត TOYOTA ម៉ូដែលថ្មី Hilux Travo នៅកម្ពុជា គឺជាសក្ខីកម្មដ៏សំខាន់ បង្ហាញពី​ទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនជប៉ុន មកលើស្ថិរភាពនយោបាយ និងបរិយាកាសសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងពិធីបើកដំណើរការខ្សែច្រវាក់ផលិតកម្ម ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានមានប្រសាសន៍​ថា​វត្តមាន​រោងចក្រផ្គុំនិងដំឡើងរថយន្ត តូយ៉ូតា Hilux Travoម៉ូដែលថ្មី របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរឹង (ខេមបូឌា) ឯ.ក របស់ជប៉ុន ដែលផ្គុំ និងដំឡើងដោយ​ស្មាដៃកូនខ្មែរសុទ្ធសាធនេះ បានសបញ្ជាក់ឱ្យឃើញថា ជប៉ុនមានការ​ជឿជាក់លើ​រាជរដ្ឋា​ភិបាល​ចំពោះការដាក់ទុនវិនិយោគបន្ថែម​ទៀតនៅ​កម្ពុជា។សមិទ្ធផលរបស់ក្រុមហ៊ុន តូយ៉ូតា នឹងក្លាយជាគំរូជោគជ័យ​មួយ ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ឱ្យមកបោះ​ទុន​វិនិយោគនៅកម្ពុជាបន្ថែម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថាការវិនិយោគរបស់ក្រុមហ៊ុនមកពីក្រៅប្រទេសបានរីកចម្រើនតាំងពីឆ្នាំ២០២៣មកម៉្លេះ។ ក្នុងឆ្នាំ​២០២៣កម្ពុជាបានអនុម័តគម្រោង​ចំនួន២៦៨គម្រោង ,ឆ្នាំ២០២៤​ការអនុម័តគម្រោងកើនឡើង៤១៤​ម្រោង ,ឆ្នាំ​០២៥​រអនុម័តកើនឡើង​៦៣០គម្រោងខណៈ៦ខែឆ្នាំ២០២៦នេះកម្ពុជាបានអនុម័តជាង២២០គម្រោង។ មានប្រសាសន៍ក្នុងឱកាសនេះដែរឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកវឌ្ឍនភាពនេះថា បានឆ្លើយតបចំៗទៅនឹងយុទ្ធសាស្ត្រ​បញ្ចកោណ…

  • កម្ពុជា-អាម៉េរិកចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

    កម្ពុជា-អាម៉េរិកចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

    ភ្នំពេញ ៖ នៅទីបំផុតកម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃពុធថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ «បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី។ ការចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា នេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងអាម៉េរិក ហើយឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាសមិទ្ធិផលដ៏សំខាន់ថ្មីបន្ថែមមួយទៀត បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក អនុម័តផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ…

  • បង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីជួយប្រជាកសិករ

    បង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីជួយប្រជាកសិករ

    ភ្នំពេញ៖ យន្តការថ្មីមួយក្នុងវិស័យកសិកម្ម គឺ«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រដល់សហគមន៍កសិកម្មទំនើបទូទាំងប្រទេស។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន ៣២។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម…

  • វិភាគ ៖ ថៃបន្តបំប៉ោងរឿងឆបោកអនឡាញ ដើម្បីបង្វែរដានពីការឈ្លានពានកម្ពុជា

    វិភាគ ៖ ថៃបន្តបំប៉ោងរឿងឆបោកអនឡាញ ដើម្បីបង្វែរដានពីការឈ្លានពានកម្ពុជា

    អ្នកវិភាគ បានលើកឡើងថា ការដែលភាគីថៃព្យាយាមផ្សាយបំប៉ោង និងផ្ដោតខ្លាំងលើបញ្ហាបទល្មើសបច្ចេកវិទ្យា និងល្បែងអនឡាញនៅព្រំដែន ព្រមទាំងនាំអ្នកកាសែតបរទេសទៅមើលអគារកាស៊ីណូក្នុងទឹកដីកម្ពុជាផង គឺគ្រាន់តែជាល្បិចកលពិសពុលមួយ ដើម្បីបង្វែរអារម្មណ៍សាធារណជនជាតិ និងអន្តរជាតិ ពីទង្វើឈ្លានពានរបស់ខ្លួននៅលើខ្សែបន្ទាត់ព្រំដែនតែប៉ុណ្ណោះ។ ម្តងហើយម្តងទៀត យោធាថៃបាននាំអ្នកសារព័ត៌មានអន្តរជាតិធំៗ ព្រមទាំងអ្នកសារព័ត៌មានថៃ ចូលទៅតំបន់កាស៊ីណូនៅតាមបណ្តោយព្រំដែនកម្ពុជា ដើម្បីរាយការណ៍ពីអ្វីដែលត្រូវបានយោថៃថាបង្ហាញថា ជាទីតាំងធ្លាប់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ សកម្មភាពទាំងនេះធ្វើឡើង ស្របពេលដែលប្រទេសថៃខ្លួនឯង កំពុងរួមរឹតដោយបទល្មើសឆបោកអនឡាញ។ ថ្មីៗនេះ ភ្នាក់ងារសារព័ត៌មានល្បីឈ្មោះរបស់អូស្ត្រាលី ABC ត្រូវបានយោធាថៃនាំចូលទៅពិនិត្យមើលស្ថានភាពផ្ទាល់នៅខាងក្នុងអតីតកាស៊ីណូមួយនៅស្រុកអូស្មាច់ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃអះអាងថាធ្លាប់ប្រើប្រាស់ដោយក្រុមឆបោកអនឡាញ។ ការចូលរាយការណ៍លើដីខ្មែរដោយគ្មានការអនុញ្ញាត ហើយក៏មិនហានបញ្ជាក់ទីតាំងច្បាស់លាស់នេះ ត្រូវបានឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថាជាការរំលោភលើដែនអធិបតេយ្យកម្ពុជា និងជាការបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានវាយតម្លៃថា សកម្មភាពរបស់ភាគីថៃក្នុងការនាំប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលលោកខាងលិចចុះទៅកាន់តំបន់ព្រំដែននោះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្របង្វែរទិស ដើម្បីបំភាន់ និងគ្រប់គ្រងការយល់ឃើញរបស់អន្តរជាតិ។ លោកបណ្ឌិតបានពន្យល់ថា យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងបំណងបង្ហាញទៅកាន់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិថា រដ្ឋាភិបាលថៃជាជនរងគ្រោះ និងជាអ្នកឈានមុខក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ ដោយទម្លាក់កំហុសថាបញ្ហាទាំងឡាយមានប្រភពចេញពីប្រទេសជិតខាង។ នៅក្នុងបរិបទនៃវិវាទព្រំដែន លោកបណ្ឌិតបានកត់សម្គាល់ថា ការបង្កើតសាច់រឿងថ្មីនេះ គឺជារឿងចាំបាច់សម្រាប់រដ្ឋាភិបាល និងយោធាថៃ…

  • អំណឹះតទៅ ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណដោយមិនបាច់វិលត្រឡប់ទៅស្រុកកំណើត

    អំណឹះតទៅ ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណដោយមិនបាច់វិលត្រឡប់ទៅស្រុកកំណើត

    ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យអនុវត្តយន្តការថ្មីមួយពាក់ព័ន្ធការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក រួមទាំងសិស្ស និស្សិតផងដែរ។ យន្តការថ្មីនេះមាន​ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ កាត់បន្ថយនីតិវិធី និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិត និងពលករចំណាកស្រុក ដែលកំពុងរស់នៅឆ្ងាយពីលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងធ្វើការ ប្រកបមុខរបរ ឬសិក្សានៅក្រៅរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន អាចស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដូចមុនឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥មិថុនា។ វិធានការនេះនឹងផ្តល់អត្ថប្រយោជន៍ធំធេងសម្រាប់ពលកររាប់សែននាក់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេសនានាទូទាំងប្រទេស ក៏ដូចជាសិស្ស និស្សិត ដែលកំពុងសិក្សានៅរាជធានី ខេត្ត ឆ្ងាយពីផ្ទះផងដែរ។ ចាប់ពីពលនេះតទៅ ពួកគាត់មិនចាំបាច់ចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណនៅស្រុកកំណើតទៀតឡើយ។ ក្រៅពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រាប់បងប្អូនដែលកំពុងស្នាក់នៅ និងធ្វើការនៅភ្នំពេញ ក៏អាចទៅទទួលសេវានេះនៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងខណ្ឌច្បារអំពៅ ឬនៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណ នៅក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ និងផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ ផងដែរ។ ដើម្បីទទួលសេវានេះ ​ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ត្រូវភ្ជាប់មកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ព្រមទាំងឯកសារសម្គាល់ការស្នាក់នៅ ដូចជាសៀវភៅស្នាក់នៅ…

  • ការជួសជុលកាំជណ្ដើរប្រាសាទនាគព័ន្ធ ដោយប្រើថ្មបាយក្រៀម​បុរាណ

    ការជួសជុលកាំជណ្ដើរប្រាសាទនាគព័ន្ធ ដោយប្រើថ្មបាយក្រៀម​បុរាណ

    ភ្នំពេញ៖អាជ្ញាធរជាតិអប្សរា បាននិងកំពុងសម្រុកដឹកជញ្ជូន​ដុំថ្ម​បាយ​ក្រៀម និងថ្មភក់បុរាណជាច្រើនដុំ ដែលមានទម្ងន់ធ្ងន់ៗ ទៅកាន់ ទីតាំងប្រាសាទនាគព័ន្ធ ដើម្បីដំណើរការគម្រោងជួសជុល​ពង្រឹងកាំ​ជណ្តើរឡើង-ចុះ ផ្នែកខាងលិច ក្នុងដំណាក់កាលទី២ ឱ្យមាន ភាពរឹងមាំ និងរក្សាបាននូវទម្រង់ដើមឡើងវិញ។ ការងារដ៏លំបាកនេះ ត្រូវបានលោក អ៊ិត ស្រេង អ្នកបច្ចេកទេស​គ្រប់គ្រងការដ្ឋាន និងបុរាណវិទ្យា ឱ្យដឹងថា ក្រុមការងារត្រូវ​ប្រើប្រាស់កម្លាំងកម្មករចំនួន ១២នាក់ ដើម្បីជញ្ជូនដុំថ្មដែលក្នុង​មួយដុំៗមានទម្ងន់ចាប់ពី ៥០០ ទៅ ៦០០គីឡូក្រាម ដោយត្រូ​វឆ្លង​កាត់ពីរដំណាក់កាលយ៉ាងសម្រិតសម្រាំង។ ដំណាក់កាលទីមួយ គឺការផ្ទុកដុំថ្មទម្ងន់ចាប់ពី ១តោនក្នុងមួយជើង លើទូកពីរគ្រឿងចងភ្ជាប់គ្នា រួចអុំបណ្តែតកាត់ទឹក​បារាយណ៍​ជិត ៤០០​ម៉ែត្រ សំដៅមកកាន់កោះប្រាសាទនាគព័ន្ធ មុននឹងប្រើឧបករណ៍​កៅឡាក់យោងឡើងគោក។ បន្ទាប់មកចូលដល់​ដំណាក់​កាលទីពីរ ក្រុមការងារត្រូវលើកដុំថ្មធំៗទាំងនោះ ដាក់លើរទេះរុញ រួចប្រើកម្លាំង​មនុស្សសុទ្ធសាធដើម្បីអូសទាញ​ក្នុង​ចម្ងាយផ្លូវប្រមាណ ៣០០ម៉ែត្រ​បន្ថែមទៀត ទើបដល់ទីតាំងជួសជុល។ ប្រភពដដែលបន្តថា ដោយសារតែដុំថ្មនីមួយៗមានទម្ងន់ធ្ងន់ខ្លាំង ការងារនេះទាមទារឱ្យក្រុមកម្មករមានភាពអត់ធ្មត់ខ្ពស់ មាន​សាមគ្គីភាព និងត្រូវមានបច្ចេកទេសច្បាស់លាស់បំផុត ដើម្បី​ធានាសុវត្ថិភាពមនុស្សផង និងការពារកុំឱ្យមានការប៉ះពាល់ខូច​ខាត​ដល់តួថ្មបុរាណផងដែរ។ គួរជម្រាបថា សកម្មភាពដឹកជញ្ជូនថ្មនេះ បានចាប់ផ្តើមតាំងពី​ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ មកម៉្លេះ ដោយក្នុងមួយ​ថ្ងៃៗ​អាចដឹកបានចំនួន ៨ដុំ ហើយគិតត្រឹមពេលនេះសម្រេចបានចំនួន…

  • ក្រសួងមហាផ្ទៃសម្រេចបង្កើត “ភូមិរង់ចាំ” ជាផ្លូវការ បន្ទាប់ពីសម្ដេចតេជោប្រសិទ្ធនាម

    ក្រសួងមហាផ្ទៃសម្រេចបង្កើត “ភូមិរង់ចាំ” ជាផ្លូវការ បន្ទាប់ពីសម្ដេចតេជោប្រសិទ្ធនាម

    ភ្នំពេញ៖ក្រសួងមហាផ្ទៃបានសម្រេចបង្កើតភូមិថ្មីចំនួន៦បន្ថែមទៀតនៃខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះជា”ភូមិរង់ចាំ”ដោយ​បំបែកចេញពីភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល និងបង្កើនភាពងាយ​ស្រួលក្នុងការផ្តល់ សេវា សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ជាការកត់សម្គាល់ការសម្រេចបង្កើតភូមិរង់ចាំ បានកើត​ឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទៅកាន់ទីនោះនិងបានប្រសិទ្ធនាមទីនោះថា “ភូមិរង់ចាំ”។ ក្នុងប្រកាសស្តីពីការបង្កើតភូមិនៃខេត្តបន្ទាយមានជ័យរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦បាន​បញ្ជាក់​ថា យោងតាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ភូមិថ្មីទាំង ៦ ដែលត្រូវបានបង្កើតឡើង រួមមាន៖ ភូមិរង់ចាំ១, ភូមិរង់ចាំ២, ភូមិរង់ចាំ៣, ភូមិរង់ចាំ៤, ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦។ ភូមិរង់ចាំទាំង ៦ នេះ គឺត្រូវបំបែកចេញពី​ភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានបញ្ជាក់ក្នុងប្រកាសដដែលនេះថា​ចំពោះការ​រៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីទាំងនេះ ត្រូវអនុវត្តទៅតាមបែបបទ និងនីតិវិធីច្បាប់ជាធរមាន ក្នុងការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការតែងតាំងជំនួយការ រួមទាំងការកំណត់តួនាទីភារកិច្ច និងរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃ ក៏បានបង្គាប់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់ចាប់ពីអភិបាលខេត្តបន្ទាយមានជ័យ រហូតដល់មេឃុំស្លក្រាម ត្រូវទទួលបន្ទុកអនុវត្តសេចក្តីប្រកាសនេះ ឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ។ ទាក់ទងនឹងភូមិរង់ចាំនេះដែរ…

  • អាវុធហត្ថស្ទឹងត្រែង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៣៨ គីឡូក្រាម នៅតាមដងទន្លេមេគង្គ

    អាវុធហត្ថស្ទឹងត្រែង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៣៨ គីឡូក្រាម នៅតាមដងទន្លេមេគង្គ

    ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ បើទោះបីជាជនសង្ស័យបានដឹងខ្លួន និងរត់គេចខ្លួនបាត់ក៏ដោយ ប៉ុន្តែសមត្ថកិច្ចបានរឹបអូសវត្ថុតាងជាគ្រឿងញៀនបានយ៉ាងច្រើន។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានធ្វើការថ្លឹងវត្ថុតាងជាផ្លូវការមាន ប្រភេទគ្រឿងញៀន៖ មេតំហ្វេតាមីន (ICE/ម៉ាទឹកកក)ចំនួន៖ ៣៧ កញ្ចប់ធំ។ទម្ងន់សរុប៖ ៣៧,៧១១.៧ ក្រាម (ប្រហែលជិត ៣៨ គីឡូក្រាម)។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តប្រមាញ់ស្វែងរកជនសង្ស័យដែលរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ