Category: ព័ត៌មានជាតិ

  • រដ្ឋាភិបាលផ្អាករៀបចំបុណ្យអុំទូកឆ្នាំ២០២៦នៅភ្នំពេញ ប៉ុន្តែអនុញ្ជាតឲ្យធ្វើនៅតាមខេត្ត​

    រដ្ឋាភិបាលផ្អាករៀបចំបុណ្យអុំទូកឆ្នាំ២០២៦នៅភ្នំពេញ ប៉ុន្តែអនុញ្ជាតឲ្យធ្វើនៅតាមខេត្ត​

    រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ យោងតាមសារាចរណែនាំ ដែលចុះហត្ថលេខានៅថ្ងៃទី២៥មិថុនា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មូលហេតុចម្បងនៃការសម្រេចផ្អាកនេះ គឺដោយសាររាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែន និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការងារអាទិភាពចាំបាច់មួយចំនួនទៀត។ ទោះជាយ៉ាងណា​ ការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅបានជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ក្រៅពីនេះ ថ្ងៃឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ គឺនៅរក្សាទុកដដែល ទៅតាមប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ២០២៦។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានណែនាំដល់ក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាយុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី ហើយកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។ ដោយឡែក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជួយស្វែងរកឱកាសការងារជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។ លើសពីនេះទៅទៀត គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពតម្លៃ ខ្សែច្រវាក់ផលិតកម្ម…

  • កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS) ដើម្បីការពារផលប្រយោជន៍និងសុវត្តិភាពអ្នកប្រើប្រាស់

    កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS) ដើម្បីការពារផលប្រយោជន៍និងសុវត្តិភាពអ្នកប្រើប្រាស់

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូល ទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (Equipment Identity Registration System – EIRS) ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ នៅក្នុង ជំហានដំបូង នៃការដាក់ឱ្យដំណើរការនេះ ប្រព័ន្ធ EIRS នឹងបើកឱ្យសាធារណជនប្រើប្រាស់ “មុខងារពិនិត្យស្ថានភាពលេខអាយម៉ី (International Mobile Equipment Identity – IMEI)” ដោយឥតគិតថ្លៃ ក្នុងនោះ ១) អាចត្រួតពិនិត្យអំពីទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនៅលើទីផ្សារ ពិតជាមានស្តង់ដានិងមានគុណភាព មុននឹងសម្រេចចិត្តទិញប្រើប្រាស់ និង ២) អាចត្រួតពិនិត្យអំពីស្ថានភាពទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលខ្លួនកំពុងប្រើប្រាស់។ ការពិនិត្យស្ថានភាពលេខអាយម៉ី អាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោម៖ ក. ការស្វែងរកលេខអាយម៉ីដែលមានចំនួន…

  • ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យ​ប្រជុំលើកទី៦ នីតិកាលទី៧

    ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យ​ប្រជុំលើកទី៦ នីតិកាលទី៧

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យលើ​របៀបវារៈសំខាន់ ចំនួនពីរ គឺ ព្រះរាជសារព្រះមហាក្សត្រ និងរបាយការណ៍សកម្មភាពការងារចុង​ក្រោយរបស់រដ្ឋសភា។ នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំ ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានសម្តែងការ​កោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេចប្រធាន ឃួន សុដារី ដែលបានបំពេញភារកិច្ចស្នូលប្រកប​ដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលយ៉ាងច្រើនជា​ឧត្តម​​ប្រយោជន៍ជូនជាតិ​និងប្រជាជន។ ព្រះរាជសារបានគូសរំលេចពីសមិទ្ធផលសំខាន់ៗនាពេលថ្មីៗនេះ រួមមានការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់​សច្ចាប័ន​​លើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលជាឧបករណ៍គតិយុត្តិដ៏មានសារៈសំខាន់​ក្នុងការ​បណ្តុះស្មារតី​ស្នេហាជាតិដល់យុវជន និងពង្រឹងខឿនការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងដែនសមុទ្រកម្ពុជា។ ទន្ទឹមនឹងនេះ ព្រះករុណា ក៏បានកោតសរសើរសមាជិករដ្ឋសភា ដែលបានចុះជួបពលរដ្ឋផ្ទាល់ និងរួមចំណែកសហការការពារ​ព្រំដែន​ដោយ​សន្តិវិធី។ ជាមួយគ្នានោះដែរព្រះមហាក្សត្របានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែលបានរក្សាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច តាមរយៈការទាក់​ទាញ​ការវិនិយោគ និងលើកស្ទួយជីវភាពពលរដ្ឋ។ ព្រះអង្គក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ…

  • រាជរដ្ឋាភិបាល៖ កសិកម្មជាក្រពះជាតិ ឯមច្ឆជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីន

    រាជរដ្ឋាភិបាល៖ កសិកម្មជាក្រពះជាតិ ឯមច្ឆជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីន

    ស្វាយរៀង៖សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈ​​ដែល​មច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាច​រក្សាទុក​បានជាអាហារ​សហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅ​ដោយមីក្រូសារធាតុ ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាមច្ឆជាតិ ១កក្កដា និង​លែងកូនត្រីពូជនៅបឹងទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី​កម្ពុជាបានសម្តែងនូវក្ដីរីករាយដែលបាន​ចូលរួម​ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង ។ ថ្លែងទៅកាន់អ្នកចូលរួមសម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈដែល​មច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិ ជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបានជា អាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ ។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅរដ្ឋសភា បានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិក​ភណ្ឌ​វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ នៃការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍ…

  • លាតត្រដាងអាថ៌កំបាំងនៅពីក្រោយការលួចវត្ថុបុរាណខ្មែរលក់លើទីផ្សារអន្តរជាតិ

    លាតត្រដាងអាថ៌កំបាំងនៅពីក្រោយការលួចវត្ថុបុរាណខ្មែរលក់លើទីផ្សារអន្តរជាតិ

    ភ្នំពេញ ៖ក្នុងពេលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ពិសេសក្នុងរបប ប្រល័យពូជសាសន៍នាទសវត្សរ៍ឆ្នាំ ៧០ ដល់ ៩០ វត្ថុបុរាណខ្មែរ​រាប់ពាន់​ដុំត្រូវបានលួចប្លន់ ។ទង្វើនេះត្រូវបានចាត់ទុកថា ជាអំពើចោរកម្ម សិល្បៈដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ថ្មីៗនេះ សារព័ត៌មាន​អាម៉េរិក CBS បានលាតត្រដាងពីអាថ៌កំបាំងនៃបណ្តាញរត់ពន្ធរបស់ ឡាតហ្វដ ដែលមានមូលដ្ឋាននៅប្រទេសថៃ ក្នុងការកាត់​បំបែក​វត្ថុបុរាណខ្មែរ យកទៅលក់ឱ្យបណ្តាសារមន្ទីរអន្តរជាតិ និងភូមិគ្រឹះមហាសេដ្ឋីល្បីៗ លើពិភពលោក។ ការលួចទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា ចេញពីទីតាំងសក្ការបូជា នានាទូទាំងប្រទេសក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ ដល់ ៩០ ចំពេល សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ត្រូវបានគេចាត់ទុកថា ជាអំពើចោរកម្មសិល្បៈដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ សារ​ព័ត៌មាន​អាមេរិក​ CBS បានចុះ​ផ្សាយកាលពីចុងខែ មិថុនា ​ពី​របៀប​ដែល បណ្តាញ​ចោរមាន​​មូលដ្ឋាន​នៅថៃ ​Latchford​​ លួច​​​វត្ថុបុរាណ​ខ្មែរ​ ​លក់​​​​ទៅឱ្យ​សារមន្ទីរអន្តរជាតិ និង ក្រុមមហាសេដ្ឋីអន្តរជាតិ​​។ សារ​ព័ត៌មាន​អាម៉េរិក​ខាងលើបានទម្លាយថា កំណប់ទ្រព្យដែលជា វត្ថុបុរាណខ្មែររាប់ពាន់ដុំ រួមមាន រូបចម្លាក់ថ្ម សំរឹទ្ធ និងមាស បានរងការកាត់បំបែកដងខ្លួន ដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅ ក្រៅប្រទេស ក្រោមការចាត់ចែងរបស់មេខ្លោងជនជាតិអង់គ្លេសឈ្មោះ ឌូក្លាស ឡាតហ្វដ…

  • សម្តេច​ធិបតី​លើកទឹកចិត្ត​ឱ្យកម្ពុជា-ឡាវ និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

    សម្តេច​ធិបតី​លើកទឹកចិត្ត​ឱ្យកម្ពុជា-ឡាវ និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

    សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា បានលើកទឹកចិត្ត​ឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈ​ឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតជូនឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រី​ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមនាយឧត្តមសេនីយ៍ លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បាន​សម្ដែង​នូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និង​ក្រសួង​មហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំង៣ ។ ជាការឆ្លើយតបសម្ដេចធិបតីបានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នេះ។សម្ដេច​ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់​ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ច​សហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការ​ជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច,…

  • តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

    តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

    តម្លៃប្រេងសាំងនៅកម្ពុជាបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា។ ជាក់ស្ដែង តម្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់​ចុះនៅត្រឹម ៤ ០៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៤ ០០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយតម្លៃនេះនឹងប្រែប្រួលនៅរយៈពេល ៧ថ្ងៃខាងមុខ។ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ពីសញ្ញាវិជ្ជមាន។ ប៉ុន្តែ លោកស្រីយល់ឃើញថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែមានតម្លៃក្រោម ៤ពាន់រៀលក្នុង១លីត្រ ដូចមុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់  ទើបជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជកររុស្សីនៅកម្ពុជា មើលឃើញពីផលវិជ្ជមាននៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំពោះវិស័យកសិកម្ម ក៏ដូចជាការកាត់បន្ថយកម្រិតអតិផរណា។ លោកបានពន្យល់ថា នៅពេលតម្លៃថាមពលធ្លាក់ចុះ វានឹងធ្វើឲ្យថ្លៃដើមមានការធ្លាក់ចុះដូចគ្នា ដែលជំរុញឲ្យបង្កើនការប្រកួតប្រជែងផ្នែកផលិតកម្មនៅកម្ពុជា។ ទោះបីយ៉ាងណា លោក សុខ សុថា តំណាងកសិករនៅកម្ពុជា យល់ឃើញថា វិស័យកសិកម្មកម្ពុជាអាចនៅតែជួបបញ្ហាប្រឈម បើទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តបន្ទាប់ក៏ដោយ ព្រោះថ្លៃដើមកសិកម្មនៅតែខ្ពស់នៅឡើយ គួបផ្សំនឹងបញ្ហាអាកាសធាតុនៅក្នុងឆ្នាំ២០២៦នេះ មានការប្រែប្រួលខ្លាំង។ តម្លៃប្រេងសាកល រួមទាំងនៅកម្ពុជា បានធ្លាក់ចុះបន្តទៀត ភ្លាម​ៗ ​ក្រោយ​ពី​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់…

  • ក្រសួងបរិស្ថានណែនាំវិធានការបង្ការទប់ទល់រលកកម្តៅខ្លាំងដោយសារបាតុភូត El Niño

    ក្រសួងបរិស្ថានណែនាំវិធានការបង្ការទប់ទល់រលកកម្តៅខ្លាំងដោយសារបាតុភូត El Niño

    ក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងរលកកម្តៅដោយ​សារបាតុ​ភូត El Niño នាពេលខាងមុខ។ ការរំលឹករបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពី​តំបន់អឺរ៉ុប ជាពិសេសប្រទេសបារាំង និងអង់គ្លេស កំពុងជួបប្រទះបញ្ហារលកកម្តៅយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារតែការប្រែប្រួលអាកាសធាតុ។ សម្រាប់កម្ពុជាវិញ ក្រសួងបរិស្ថានលើកឡើងថា ប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែកម្ពុជាមិនគួរទាញសន្និដ្ឋានថា អាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកម្តៅនាពេលបច្ចុប្បន្ននេះ គួរតែជាសញ្ញាព្រមានទុកជាមុន​ហើយវាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ អាចនឹងនាំមកនូវគ្រោះរាំងស្ងួតអូសបន្លាយពេល កម្តៅខ្លាំង ការខ្វះខាតទឹក ភ្លើងឆេះព្រៃ ទិន្នផលកសិកម្មធ្លាក់ចុះ និងហានិភ័យសុខភាពកាន់តែខ្លាំងដល់ប្រជាជនផងដែរ។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានអំពាវនាវគ្រប់ក្រុមគ្រួសារគួរតែរៀនប្រើប្រាស់ទឹកដោយសន្សំសំចៃ។ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធធារាសាស្ត្រ គួរតែត្រូវបានពិនិត្យ និងជួសជុលឡើងវិញនៅកន្លែងណាដែលចាំបាច់នាពេលខាងមុខ។ កសិករគួរតែទទួលបានការណែនាំអំពីដំណាំធន់នឹងគ្រោះរាំងស្ងួត និងវិធីសាស្ត្រស្រោចស្រពដែលមានប្រសិទ្ធភាព។ ជាមួយគ្នានេះ វិធានការបង្ការភ្លើងឆេះព្រៃត្រូវតែពង្រឹង ហើយសហគមន៍ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃគ្រោះអគ្គិភ័យ។ សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើការ គួរតែត្រូវបានបំពាក់ដោយផែនការការពារមនុស្សពីរលកកម្តៅខ្លាំង ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការងារនៅទីវាលខាងក្រៅ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គួរតែសហការគ្នាដើម្បីកាត់បន្ថយការដុតបំផ្លាញដែលមិនចាំបាច់ អភិរក្សព្រៃឈើ និងការពារប្រភពទឹក ដែលជាកន្លែងស្តុកទឹកដោយធម្មជាតិក្នុងរដូ​វ​វស្សា។ ដើមឈើនីមួយៗដែលត្រូវបានការពារនាថ្ងៃនេះ…

  • ក្រសួងរៀបចំដែនដីលើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

    ក្រសួងរៀបចំដែនដីលើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

    ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសស្តីពីបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រើប្រាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងចំណេះដឹង ក្នុងការសិក្សា ស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យមានភាពត្រឹមត្រូវ ស្របតាមគោលនយោបាយ សង្គម និងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងដំណើរប្រវត្តិសាស្ត្រ គឺជាចន្លុះបំភ្លឺផ្លូវសម្រាប់កម្ពុជាធ្វើដំណើរទៅមុខប្រកបដោយភាពត្រឹមត្រូវគ្រប់ជំហាន។ ដូច្នេះ រាល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសំណង់ ត្រូវផ្អែកលើចំណេះដឹងវិជ្ជាជីវៈជាគោល គួបផ្សំនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញបំណងចង់ឱ្យមានការបញ្ជូនវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដូចជាប្រទេសសិង្ហបុរីជាដើម ដើម្បីទទួលបានទាំងប្រាក់ចំណូល បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗលើវិស័យសំណង់ ហើយអាចនាំយកចំណេះដឹង និងជំនាញទាំងនោះ មកចូលរួមអភិវឌ្ឍវិស័យសំណង់ និងប្រទេសជាតិនាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គសិក្ខាសាលាពិចារណាឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃគ្រឿងបង្គុំសំណង់ និងទិដ្ឋភាពរួមផ្សេងៗទៀត លើសពីកិច្ចការសំណង់…

  • ធនធានជលផលសមុទ្រកើនឡើងបន្ទាប់ពីការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត

    ធនធានជលផលសមុទ្រកើនឡើងបន្ទាប់ពីការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត

    ការទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតបានជួយឲ្យធនធានជលផលនៅក្នុងសមុទ្រកើនឡើងគួរឲ្យកត់សម្គាល់ ហើយជាមួយគ្នានេះ ក៏មានលេចចេញនូវវត្តមានសត្វសមុទ្រកម្រជាច្រើនប្រភេទផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានគូបញ្ជាក់ថា ការកើតឡើងនៃធនធានជលផលសមុទ្រនេះ គឺមានការរួមចំណែកជួយពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការរួមចំណែកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោងទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតក្នុងដែនការពាររបស់សហគមន៍នេសាទ ដែលបានជួយទប់ស្កាត់ការនេសាទខុសច្បាប់ពីទូកធំៗ ពិសេសការអូសអួនធ្វើឱ្យខូចបរិស្ថានធនធានបាតសមុទ្រ។ ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ដែលបានរួមចំណែកប្រមាណ ២០% ក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព ដោយផ្អែកលើការអនុវត្តច្បាប់ជាចម្បង ដែលនាំឱ្យបរិមាណផលនេសាទមានការកើនឡើង។ ឯកឧត្តម ឌិត ទីណា ក៏បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងការចូលរួមផ្តល់ព័ត៌មានពីមហាជនអំពីសកម្មភាពនៃការធ្វើនេសាទខុសច្បាប់។ យោងតាមរបារាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ សំណង់ជម្រកត្រីសិប្បនិម្មិតប្រើប្រាស់ថវិកា ដែលផ្តល់ដោយ ADB ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពបានទម្លាក់បានជម្រកជិត ១ ៥០០ប្រអប់ហើយ ស្មើ២៥%នៃផែនការ។ គម្រោងនេះកំពុងអនុវត្តក្នុងខេត្តចំនួន៣ មានកំពត…