Category: ព័ត៌មានជាតិ

  • ប្រាសាទក្រវ៉ាន់បង្កប់បច្ចេកទេសឆ្លាក់ឥដ្ឋដ៏កម្រគ្មានពីរក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍

    ប្រាសាទក្រវ៉ាន់បង្កប់បច្ចេកទេសឆ្លាក់ឥដ្ឋដ៏កម្រគ្មានពីរក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍

    នៅកណ្តាលទឹកដីប្រវត្តិសាស្ត្រនៃក្រុងសៀមរាប មានមរតកស្ថាបត្យកម្មដ៏វិសេសវិសាលមួយដែលកំពុងទាក់ទាញភ្នែកពិភពលោក នោះគឺ «ប្រាសាទក្រវ៉ាន់»។ ផ្អែកតាមសិលាចារឹក K-269 ត្បូងពេជ្រនៃសិល្បៈខ្មែរសតវត្សរ៍ទី១០ មួយនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ៩២១ នៃគ.ស ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដោយក្រុមមន្ត្រីជាន់ខ្ពស់ដឹកនាំដោយមេទ័ព ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ បើតាមអាជ្ញាធរអប្សរា ប្រាសាទក្រវ៉ាន់លេចធ្លោដាច់គេ និងមានតម្លៃមិនអាចកាត់ថ្លៃបាន គឺលក្ខណៈពិសេសអស្ចារ្យចំនួន ៣យ៉ាង។ ទីមួយ គឺទម្រង់ស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃតួប៉មទាំង៥ ដែលសាងសង់តម្រៀបគ្នាជាជួរត្រង់នៅលើខឿនថ្មបាយក្រៀមតែមួយ បែរមុខទៅទិសខាងកើត ខុសប្លែកទាំងស្រុងពីទម្រង់ប្រាសាទភ្នំ ឬប្រាសាទរៀបចំបែបផ្កាឈូកប្រាំទិសដទៃទៀត។ តួប៉មកណ្តាលមានទំហំធំជាងគេបង្អស់ ហើយអមសងខាងដោយតួប៉មតូចៗទៅតាមលំដាប់លំដាប់ ដែលបង្កើតបានជាតុល្យភាព និងភាពឯកភាពគ្នាយ៉ាងល្អឥតខ្ចោះ។ ភាពភ្ញាក់ផ្អើល និងអស្ចារ្យបំផុតដែលស្តែងឡើងនៅក្នុងប្រាសាទនេះ គឺចម្លាក់ក្រឡោតទាបល្អឯកនៅលើជញ្ជាំងឥដ្ឋខាងក្នុងតួប៉ម។ ជាទូទៅ ស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់បែបនេះនៅលើថ្មភក់ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ បុព្វបុរសខ្មែរបានប្រើប្រាស់បច្ចេកទេសដ៏កម្រ និងផ្ចិតផ្ចង់បំផុត ដោយដាប់ឆ្លាក់ដោយផ្ទាល់នៅលើផ្ទៃឥដ្ឋតែម្តង។ នៅក្នុងប៉មកណ្តាល មានផ្ទាំងចម្លាក់ធំៗចំនួន៣ បង្ហាញពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន ព្រះវិស្ណុដៃ៤ ព្រះវិស្ណុឈានជើងកាត់ភពទាំងបី និងព្រះវិស្ណុគង់លើគ្រុឌ ខណៈនៅក្នុងប៉មខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី ដែលស្តែងចេញនូវភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា។ លើសពីនេះ ប្រាសាទក្រវ៉ាន់ នៅតែរក្សាអាថ៌កំបាំងនៃគំនូរពណ៌បុរាណអាយុកាលជាង១ ០០០ឆ្នាំ។ តាមរយៈការស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្លាកស្នាមជ័រឈើ និងល័ក្ខពណ៌ក្រហម ដែលលាបលម្អពីលើចម្លាក់ឥដ្ឋទាំងនោះ។…

  • វៀតណាមគាំទ្រកម្ពុជាក្នុងការបង្កើតក្រុមការងារត្រីភាគីផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធបទល្មើសឆ្លងដែន

    វៀតណាមគាំទ្រកម្ពុជាក្នុងការបង្កើតក្រុមការងារត្រីភាគីផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធបទល្មើសឆ្លងដែន

    រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការរួម កម្ពុជា ឡាវ និងវៀតណាម ដោយមានមន្ត្រីប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍។ ការបញ្ជាក់គាំទ្រនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើស ជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើស ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ។ ឯកឧត្តម ស សុខា…

  • ឡាវសុំចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសបច្ចេកវិទ្យាពីកម្ពុជា ​

    ឡាវសុំចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសបច្ចេកវិទ្យាពីកម្ពុជា ​

    បន្ទាប់ពីកម្ពុជាទទួលបានលទ្ធផលល្អលើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា​ ពេលនេះភាគីឡាវបានស្នើឱ្យកម្ពុជាចែករំលែកបទពិសោធលើការបង្ក្រាប Online scams នេះជាបន្ទាន់ ខណៈក្រុមឧក្រិដ្ឋជនក្នុងប្រទេសឡាវ កំពុងប្តូរល្បិចថ្មី ដោយបំបែកខ្លួនពួនសម្ងំតាមផ្ទះពលរដ្ឋក្នុងសហគមន៍។ ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា បានស្នើដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីចាត់មន្ត្រីជំនាញជួយសហការចែករំលែកបទពិសោធលើការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ភាគីឡាវ។ ឯកឧត្តម ស សុខា បានប្រកាសគាំទ្រចំពោះសំណើនេះ ព្រមទាំងលើកឡើងពីគំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធសហប្រតិបត្តិការរួមគ្នាមួយ រវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងចែករំលែកបទពិសោធន៍ជុំវិញការបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញទាំងក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាសេនាធិការស្នូលក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យាយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនដូចគ្នា ដោយនៅប្រទេសឡាវ ក្រុមឆបោកកំពុងព្យាយាមបំបែកខ្លួនទៅពួនសម្ងំប្រព្រឹត្តបទល្មើសតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋាន។ ចំពោះកម្ពុជា ឯកឧត្តម ស សុខា បានបញ្ជាក់ថា បន្ទាប់ពីការបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំ ក្រុមឧក្រិដ្ឋជនដែលសេសសល់បានប្តូរវិធីសាស្ត្រ ដោយជួលទីតាំងតូចៗ ដូចជា ផ្ទះសំណាក់ ឬផ្ទះធម្មតារបស់ប្រជាពលរដ្ឋដើម្បីលាក់ខ្លួន។ ទោះជាយ៉ាងណា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតជាបន្តបន្ទាប់ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតពីប្រជាពលរដ្ឋក្នុងការផ្តល់តម្រុយព័ត៌មាន។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍អន្តរជាតិដែលមានមូលដ្ឋានក្នុងក្រុងឌូបៃពិចារណាចង់ភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា

    ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍អន្តរជាតិដែលមានមូលដ្ឋានក្នុងក្រុងឌូបៃពិចារណាចង់ភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា

    ភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែ មិថុនា លោកស្រី Aida Ismail នាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់តំណាងក្រុមហ៊ុន Hadid International Services (HADID)បានមានប្រសាសន៍ថា ក្រុមមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។ លោកស្រីថា ការរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នឹងធ្វើឡើងតាមរយៈបណ្តាញដៃគូអន្តរជាតិ មានដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា…

  • ឆមាសទី១ឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន១១សំណុំរឿងទៅតុលាការ

    ឆមាសទី១ឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន១១សំណុំរឿងទៅតុលាការ

    ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)បានទទួលពាក្យប្តឹង២៣៤ ក្នុងនោះមាន​ពាក្យ​ប្តឹងអនាមិកចំនួន៤៩ ,ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធនឹងអំពើពុករលួយ និងបានបញ្ជូនទៅតុលាការ ១១សំណុំរឿង ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)លើកទី១១ អាណត្តិទី៤កាលពីរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ យោងតាមរបាយការណ៍របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹង​ចំនួន ២៣៤​ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមានចំនួន៤៩ (២០,៩៤%), ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន​៥៤ បានចាត់ឱ្យបំភ្លឺ,ពាក្យប្តឹងចំនួន៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺមិនពាក់ព័ន្ធអំពើពុករលួយ,កំពុងបន្តស្រាវជ្រាវ ប្រមូល​ព័ត៌មានបន្ថែមចំនួន ៦០ពាក្យប្តឹង ។ ជាមួយគ្នានេះអ.ប.ព.បានអន្តរាគមន៍ឱ្យជួយដោះស្រាយ ៤ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។ ដោយឡែកក្នុងខែមិថុនានេះ អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹងផងដែរ ។ ក្នុងរយៈពេលដូចគ្នានេះដែរ អ.ប.ព.បានចេញលិខិតព្រមាន ៧លិខិតព្រមាន, ចូលរួមសង្កេតការណ៍ការប្រឡងប្រជែង​ជ្រើសរើស​មន្រ្តីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា តាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើស​ឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១០លើក នៃក្រសួង-ស្ថាប័ន ចំនួន៧, បានពិនិត្យឯកសារដេញ​ថ្លៃចំនួន…

  • កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

    កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

    ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026™។ នេះជាកិច្ចសហការដ៏អស្ចារ្យ និងការបញ្ជាក់សារជាថ្មី អំពីភាពជាដៃគូយូរអង្វែង រវាងក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏អស្ចារ្យកម្រិតពិភពលោកមួយនេះ។ ជាច្រើនជំនាន់មកហើយដែលក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធFIFA បានរួមដំណើរជាមួយគ្នា ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ ជាឱកាសបង្កើតឱ្យមានការជួបជុំ និងការពង្រឹងសាមគ្គីភាពចម្រុះជាតិសាសន៍ វប្បធម៌ សហគមន៍ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រគ្រប់ជំនាន់។ ខណៈដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ បានចូលមកដល់ ក្រុមហ៊ុនកូកា-កូឡានៅតែបន្តប្រពៃណីចែករំលែក​ភាពរីករាយ ថាមពល និងអារម្មណ៍រំភើបញាប់ញ័រឡើងចុះតាមការប្រកួត  ដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្លាយជាការអបអរសាទរដ៏ពិតប្រាកដសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពក្នុងការចូលរួមជាមួយអ្នកគាំទ្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ  ព្រមជាមួយការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតបទពិសោធន៍ល្អៗជាមួយប្រជាជនខ្មែរ  និងប្រិយមិត្តគាំទ្របាល់ទាត់ខ្មែរក្នុងរដូវកាលប្រកួតដ៏រំភើបនេះ។ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យប្រចាំឆ្នាំ 2026 នេះ ឱ្យកាន់តែលេចធ្លោ ក្រុមហ៊ុនកូកា-កូឡា បានដាក់លក់ភេសជ្ជៈកូកា-កូឡាកំប៉ុងរចនាពិសេសមានកំណត់ (limited-edition) ចំនួន 12 ជម្រើស…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ”

    ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកសរុបប្រមាណ ៦០រូប មកពីមន្ទីរ រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តអនាម័យសាយប័រ (cybersecurity hygiene) ដល់សិក្ខាកាម ដើម្បីបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យពីឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន និងការពារព័ត៌មានសំខាន់របស់ស្ថាប័ន។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលក៏មានគោលបំណងជំរុញឱ្យសិក្ខាកាមក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតវប្បធម៌សុវត្ថិភាពសាយប័រនៅក្នុងស្ថាប័នផងដែរ។ បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលបានផ្ដោតលើការបង្កើតទម្លាប់ល្អលើប្រព័ន្ធអនឡាញ ការការពារគណនី និងឧបករណ៍ឌីជីថល ដោយរួមមានការបង្កើតពាក្យសម្ងាត់រឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើកម្មវិធី Telegram ការប្រើប្រាស់បណ្ដាញ WiFi ប្រកបដោយសុវត្ថិភាព និងការការពារគណនី Mobile Banking។ លើសពីនេះ សិក្ខាកាមក៏បានសិក្សាអំពីល្បិចកល…

  • ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

    ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

    ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៅសណ្ឋាគារ ត្រែបភ្នំពេញ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកបច្ចេកទេសសន្តិសុខសាយប័រសរុបប្រមាណ ៤៥រូប មកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងគ្រឹះស្ថានអប់រំចំនួន ២២ស្ថាប័ន។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការបង្កើត និងការដំណើរការក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ (CSIRT) ប្រកបដោយប្រសិទ្ធភាព។ តាមរយៈកម្មវិធីសិក្សា សិក្ខាកាមនឹងស្វែងយល់អំពីគោលការណ៍សំខាន់ៗនៃការរៀបចំក្រុម CSIRT ការរៀបចំតួនាទី និងការទទួលខុសត្រូវ ការបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedures: SOPs) ព្រមទាំងគោលការណ៍ និងដំណាក់កាលនៃការឆ្លើយតបឧប្បត្តិហេតុសាយប័រ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ពីការវាយប្រហារសាយប័រ។ *សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ

  • សម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះអង្គធំនៅភ្នំ​ឧដុង្គ

    សម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះអង្គធំនៅភ្នំ​ឧដុង្គ

    កណ្ដាល៖សារមន្ទីរព្រះវិហារអដ្ឋរស្ស ត្រូវបានសម្ពោធ​អមជាមួយពិធី​ពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិត​ក្នុង​រមណីយ​ដ្ឋាន​ភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុក​ពញាឮ​ ខេត្តកណ្ដាល នៅថ្ងៃ​ចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ​ក្រោម​វត្តមានចូលរួមពី​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ។ ព្រះវិហារជា​ទី​សក្ការៈបូជាដ៏មានវ័យចំណាស់មួយនេះ ត្រូវ​បានសាង​សង់​ឡើង​ដំបូង​នៅ​ស.វ​ទី​១៧​ នាសម័យឧដុង្គ ដោយ​សង់​លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុង​រចនា​បថ​ឃ្លាំង​ ។ព្រះវិហារដ៏ធំស្កឹមស្កៃមានបណ្តោយ ៣៩.២ម៉ែត្រ, ទទឹង ២២.៣​ម៉ែត្រ និង​កម្ពស់​២៣.៦ម៉ែត្រ ។នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូប​មួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩​ម៉ែត្រ​រាប់​ទាំង​កម្ពស់បល្ល័ង្គ)ដែល​មានន័យថា អដ្ឋរស្សទើបព្រះវិហារនេះត្រូវបានហៅថា ព្រះវិហារ​អដ្ឋរស្ស​។ ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ បានអធិប្បាយថា ​ដោយសារមើលឃើញថា ទីតាំងនេះ​មានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ បានរៀប​ចំ​ជា​កន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រ​ភ្នំឧដុង្គ ដែលមា​ន​សល់​សំណល់​ជា​ច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។ លោកបានបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ ក្រសួងបានរៀបចំ​ប្រែក្លាយ​ព្រះវិហារនេះ ទៅជាសារមន្ទីរព្រះវិហារអដ្ឋរស្ស ឱ្យមានជីវិត​ឡើងវិញ ទុកជាទីកន្លែងសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ ។គោលបំណង​មួយទៀត…

  • កម្ពុជាលើកទឹកចិត្តវិនិយោគិនចិនពង្រីកការវិនិយោគ​លើបច្ចេកវិទ្យាបៃតង AI និងដ្រូន

    កម្ពុជាលើកទឹកចិត្តវិនិយោគិនចិនពង្រីកការវិនិយោគ​លើបច្ចេកវិទ្យាបៃតង AI និងដ្រូន

    កម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិនចិន បន្តស្វែងរកឱកាសវិនិយោគផ្ទាល់ និងពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសលើគម្រោងបច្ចេកវិទ្យាបៃតង នវានុវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិត(AI) រួមទាំងបច្ចេកវិទ្យាយានអាកាសគ្មានមនុស្សបើក (Drone) ដើម្បីរួមចំណែកជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ ការជំរុញខាងលើនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយបណ្ដាវិនិយោគិនចិនធំៗមួយចំនួន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកវិនិយោគចិន ឱ្យបន្តសិក្សាស្វែងយល់ និងពង្រីកការវិនិយោគផ្ទាល់នៅកម្ពុជា ជាពិសេសលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថល ដើម្បីរួមចំណែកជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ឯកឧត្តមបានបញ្ជាក់ថា ការវិនិយោគលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថល មិនត្រឹមតែគាំទ្រដល់ផែនការអន្តរកាលថាមពលស្អាតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសក្នុងស្រុក ដើម្បីជំរុញ «របៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា កម្ពុជា-ចិន» ឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងចីរភាពថែមទៀតផង។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិស័យសំខាន់ៗ ដែលឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យវិនិយោគិនចិន បន្តបណ្ដាក់ទុននៅកម្ពុជា រួមមាន ការអភិវឌ្ឍថាមពលស្អាត ដូចជា វារីអគ្គិសនី ថាមពលខ្យល់…