Category: ព័ត៌មានជាតិ

  • លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦

    លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦

    រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ – លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកា​សេដ្ឋកិច្ច​ពិភពលោក បានអញ្ជើញចូលរួមក្នុង​កម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទាន​សំខាន់​​​ៗ​​ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក ។ តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក…

  • និស្សិតកម្ពុជាត្រូវបានស្វាគមន៍ក្រោមកម្មវិធីពានរង្វាន់អាស៊ានថ្មីរបស់សាកលវិទ្យាល័យ Monash

    និស្សិតកម្ពុជាត្រូវបានស្វាគមន៍ក្រោមកម្មវិធីពានរង្វាន់អាស៊ានថ្មីរបស់សាកលវិទ្យាល័យ Monash

    កញ្ញា ពិសិដ្ឋ ម៉ូនីតា គឺជានិស្សិតមកពីរាជធានីភ្នំពេញម្នាក់ក្នុងចំណោមនិស្សិតដំបូងគេ ដែលទទួលបាន Vice-Chancellor’s ASEAN Award ដើម្បីសិក្សានៅសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី។ អាហារូបករណ៍ថ្មីនេះ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតដែលមានសមិទ្ធផលខ្ពស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសិក្សានៅសាកលវិទ្យាល័យ។ ម៉ូនីតា មានទីលំនៅស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយគ្រួសារ។ បន្ទាប់ពីបានឮដំណឹងពីមិត្តភក្តិគ្រួសារដែលមានកូនទៅសិក្សានៅសាកលវិទ្យាល័យ Monash កាលពីឆ្នាំកន្លងទៅ នាងពិតជារំភើបចំពោះឪកាសមួយនេះដែលអាចផ្លាស់ទៅសិក្សានៅប្រទេសអូស្ត្រាលី។ នាងបាននិយាយថា៖ “ម្ដាយរបស់ខ្ញុំ គឺជាអ្នកជម្រុញទឹកចិត្តដ៏ធំមួយមកកាន់ខ្ញុំ។ គាត់បានបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្រ្តអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំតែងតែមានគោលបំណងដើរតាមគន្លងរបស់គាត់ និងបើកដំណើរការអាជីវកម្មស្រដៀងគ្នាមួយជារបស់ខ្លួនឯង។” ពានរង្វាន់នេះជួយគាំទ្រទៅលើការសិក្សារបស់ម៉ូនីតាឆ្ពោះទៅកាន់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំសិក្សា ២០២៦ នេះ។​ “មុខវិជ្ជាវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Monash គឺពិតជាអស្ចារ្យ ហើយអាគារសិក្សាពិតជាធំខ្លាំងណាស់។ ខ្ញុំពិតជារំភើបដែលបានទៅសិក្សានៅក្នុងបរិយាកាសថ្មី ហើយជួបជាមួយមនុស្សមកពីមជ្ឍដ្ឋានផ្សេងៗគ្នា។” អាហារូបករណ៍នេះ គឺជាការផ្លាស់ប្តូរជីវិតដ៏សំខាន់មួយសម្រាប់គ្រួសាររបស់ម៉ូនីតា។ នាងបានបន្តនិយាយថា៖ “យើងមានសមាជិកផ្សេងទៀតដែលត្រូវរ៉ាប់រង ដូច្នេះអាហារូបករណ៍នេះនឹងជួយសម្រាលទៅដល់បន្ទុកហរិញ្ញវត្ងុរបស់ពួកយើង។ ​​ប្រទេសអូស្ត្រាលី ក៏នៅជិតប្រទេសយើងផងដែរ ដែលផ្តល់ភាពងាយស្រួលឱ្យក្រុមគ្រួសាររបស់ខ្ញុំទៅលេងខ្ញុំ។” ពានរង្វាន់ Vice-Chancellor’s ASEAN Award របស់សាកលវិទ្យាល័យ Monash គឺជាការវិនិយោគចំនួន 2.5 លានដុល្លារអូស្ត្រាលី ទៅលើនិស្សិតថ្នាក់បរិញ្ញាបត្រដែលមានសមិទ្ធផលខ្ពស់មកពីទូទាំងតំបន់ ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយថ្លៃសិក្សាតាមរយៈការកាត់បន្ថយថ្លៃសិក្សា ជំនួយសម្រាប់ការផ្លាស់ទីលំនៅ និងការផ្តល់មូលនិធិសម្រាប់ការចំណាយពាក់ព័ន្ធផ្សេងទៀត។ និស្សិតត្រូវបានជ្រើសរើសតាមរយៈដំណើរការប្រកួតប្រជែង ដោយមានសិទ្ធិទទួលបាននៅទូទាំងប្រទេសកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ចាប់តាំងពីការប្រកាសអំពីកម្មវិធីនេះនៅពាក់កណ្តាលឆ្នាំ ២០២៥ សាកលវិទ្យាល័យ បានប្តេជ្ញាផ្តល់ជំនួយបន្ថែមចំនួន ១…

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២ ដែលសហការរៀបចំដោយ DICHI Academy និង ELIX Organization និងមានការអញ្ជើញចូលរួមពីតំណាងដៃគូពីស្ថាប័នសាធារណៈ ក្រុមហ៊ុន តំណាងសាកលវិទ្យាល័យ និងសិស្សនិស្សិត ប្រមាណ ១៦០នាក់ នៅទីស្តីការ ក.ប.ទ.។ កម្មវិធី Techpreneur គឺជាកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានិងសហគ្រិនភាពរយៈពេល ៧ខែ ដែលផ្តោតសំខាន់លើជំនាញអភិវឌ្ឍកម្មវិធី (Full Stack Development) ព្រមទាំងបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science) ដើម្បីអភិវឌ្ឍសមត្ថភាពរបស់សិស្សនិស្សិតក្នុងការស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ និងជំរុញនវានុវត្តន៍ឌីជីថល ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់ក្រុមហ៊ុនដៃគូ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបាននូវបរិវត្តកម្មឌីជីថល និងពលរដ្ឋឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ…

  • អាជ្ញាធរជាតិអប្សរាចែករំលែកអាថ៌កំបាំងនៃការជួសជុលប្រាសាទបុរាណដល់សិក្ខាកាម៥០នាក់

    អាជ្ញាធរជាតិអប្សរាចែករំលែកអាថ៌កំបាំងនៃការជួសជុលប្រាសាទបុរាណដល់សិក្ខាកាម៥០នាក់

    ​អាជ្ញាធរជាតិអប្សរាទើបបានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ ដោយបាននាំយកសិស្សានុសិស្សចំនួន ៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង មកក្រេបជញ្ជក់ចំណេះដឹងផ្ទាល់ពីអ្នកជំនាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងជំរុញស្មារតីយុវជនឱ្យចេះស្រឡាញ់ លើកតម្លៃមតកវប្បធម៌ និងចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌនៅក្នុងសហគមន៍របស់ខ្លួន។ លោក សារ៉ាយ គឹមហួល ដែលជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រលួស បានបើកកកាយនូវរូបមន្តបុរាណដ៏អស្ចារ្យនៃការលាយកំបោរបាយអ ដែលជាបច្ចេកទេសតាំងពីបរមបុរាណសម្រាប់ជួសជុលប្រាសាទឥដ្ឋ។ អ្នកជំនាញរូបនេះបានពន្យល់ថា ការជួសជុលប្រាសាទបុរាណមិនអាចប្រើប្រាស់ស៊ីម៉ង់ត៍ទំនើបបានឡើយ ដើម្បីចៀសវាងប្រតិកម្មគីមីបំផ្លាញតួប្រាសាទ។ ផ្ទុយទៅវិញ កូនខ្មែរជំនាន់នេះនៅតែអាចរក្សាស្មារតីផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអបន្តវេនពីបុព្វបុរស ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិរួមមាន កំបោរលៀស កម្ទេចឥដ្ឋ ស្ករត្នោត ធ្យូង និងកាវស្បែកគោ។ គ្រឿងផ្សំទាំងនេះត្រូវលាយតាមរង្វាស់រង្វាល់កំណត់ច្បាស់លាស់ ដើម្បីទទួលបានបាយអដែលមានគុណភាពរឹងមាំ និងអាចជួយការពារការជ្រាបទឹកបានយ៉ាងប្រសើរ។ ទន្ទឹមនឹងនេះ លោក សារ៉ាយ គឹមហួល បានសង្កត់ធ្ងន់ថា ការងារជួសជុល និងអភិរក្សប្រាសាទបុរាណ ទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ និងក្ដីស្រឡាញ់ជាចម្បង។ រាល់កិច្ចការបច្ចេកទេសទាំងអស់ គឺត្រូវតែគោរពតាមគោលការណ៍នៃធម្មនុញ្ញអង្គរ និងគណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor) យ៉ាងម៉ឺងម៉ាត់។ ជាក់ស្តែង រាល់ឥដ្ឋចាស់ៗដែលធ្លុះធ្លាក់ ត្រូវប្រមូលយកមកប្រើប្រាស់ឡើងវិញឱ្យអស់ពីលទ្ធភាព ជាពិសេសរៀបនៅផ្នែកខាងក្រៅដើម្បីឱ្យពណ៌ស៊ីគ្នានឹងឥដ្ឋបុរាណ។ ចំណែកឯឥដ្ឋថ្មីដែលយកមកជំនួស ត្រូវតែមានទំហំប៉ុនទំហំដើម និងដុតក្នុងសីតុណ្ហភាពខ្ពស់បំផុតដើម្បីធានាគុណភាព។ បច្ចុប្បន្ននេះ ប្រាសាទជាច្រើននៅក្នុងតំបន់រលួស រួមទាំងប្រាសាទព្រះគោផង ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលសង្គ្រោះឱ្យរួចផុតពីហានិភ័យហើយ។ លើសពីនេះ…

  • ត្មាតផេះវិលមកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមាន១០ឆ្នាំ

    ត្មាតផេះវិលមកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមាន១០ឆ្នាំ

    ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ សត្វត្មាតផេះ ដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុតលើលោក ត្រូវបានកត់ត្រាវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ដំណឹងល្អនេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលទើបបញ្ចប់ការធ្វើជំរឿនសត្វត្មាតនៅអាហារដ្ឋានត្មាត​ក្នុងដែនជម្រកសត្វព្រៃលំផាត់។ អង្គការបានបញ្ជាក់ថា ការកត់ត្រាវត្តមានសត្វត្មាតផេះលើកចុងក្រោយនៅក្នុងតំបន់ទេសភាពនេះ គឺនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំពុលសត្វយ៉ាងធ្ងន់ធ្ងរចំនួនពីរលើក។ លើកទីមួយ បានកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលបណ្តាលឱ្យសត្វត្មាតយ៉ាងហោចណាស់ ១៦ក្បាលងាប់ ខណៈលើកទីពីរបានកើតឡើងនៅខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្លាប់សត្វត្មាតយ៉ាងតិច ៣ក្បាលបន្ថែមទៀត។ ចាប់តាំងពីពេលនោះមក មិនមានការកត់ត្រាវត្តមានសត្វត្មាតផេះនៅក្នុងតំបន់នេះទៀតឡើយ រហូតដល់មានការរកឃើញជាថ្មីនៅឆ្នាំ២០២៦នេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាចាត់ទុកការវិលត្រឡប់របស់សត្វត្មាតផេះថា ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការងារអភិរក្សសត្វត្មាតនៅក្នុងតំបន់ទេសភាពលំផាត់ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វដ៏កម្រនេះឡើងវិញ។ ក្រៅពីនេះ ការធ្វើជំរឿននៅខែមិថុនាក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាល ក្នុងនោះមានកូនត្មាតចំនួន ២ក្បាលផងដែរ។ ការរកឃើញនេះបង្ហាញពីភាពជោគជ័យនៃការបន្តពូជរបស់សត្វត្មាតភ្លើងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការវិលត្រឡប់របស់សត្វត្មាតផេះ រួមជាមួយនឹងវត្តមានជាបន្តបន្ទាប់របស់សត្វត្មាតភ្លើង គឺជាសញ្ញាបង្ហាញថា កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងផ្តល់លទ្ធផលវិជ្ជមាន។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរេដបូក (REDD+) អង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងរៀបចំអាហារដ្ឋានសម្រាប់សត្វត្មាតយ៉ាងហោចណាស់មួយលើកក្នុងមួយខែ ដើម្បីផ្តល់អាហារបន្ថែមដល់សត្វត្មាតដែលរស់នៅក្នុងតំបន់ទេសភាពលំផាត់ ជាពិសេសសត្វត្មាតភ្លើង ដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះថ្នាក់ខ្ពស់។ ​សូមបញ្ជាក់ថា នៅកម្ពុជាមានសត្វត្មាតចំនួន ៣ប្រភេទ កំពុងរស់នៅ និងទទួលបានការអភិរក្ស រួមមាន សត្វត្មាតផេះ សត្វត្មាតត្នោត និងសត្វត្មាតភ្លើង។ សត្វត្មាតទាំងបីប្រភេទនេះ សុទ្ធតែជាប្រភេទសត្វស្លាបកម្រ និងកំពុងប្រឈមនឹងការផុតពូជយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោក៕ ដោយ៖ ម៉ាដេប៉ូ

  • រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម

    រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម

    ភ្នំពេញ៖ ការការពារ សុខភាពប្រព័ន្ធប្រសាទ គឺជាការការពារសុខភាពប្រជាជន គឺប្រៀបដូចជាការវិនិយោគទៅលើ វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើសុខភាព និងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋ។ ករថ្លែងបែបនេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ខណៈបានអញ្ជើញជាអធិបតីបើកសន្និសីទប្រសាទសាស្រ្តលើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ៖ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគម ដែលបានខិតខំរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក និងបន្តលើកកម្ពស់កិត្យានុភាពសុខាភិបាលឱ្យកាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។ ឯកឧត្តម ឈាង រ៉ា បញ្ចាក់ថា សន្និសីទនាថ្ងៃនេះ ជាវេទិកាមួយសម្រាប់បញ្ជាក់ឱ្យឃើញថា ការងាររបស់សមាគមទាំងពីរ ដែលបានរួមគ្នាធ្វើកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកប្រសាទសាស្រ្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តល់អនុសាសន៍ និងការផ្ដាំផ្ញើមួយចំនួនដល់សមាគម ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខភិបាល ដូចខាងក្រោម៖ ១) បន្តអនុវត្តឱ្យបានទៀងទាត់នូវការរៀបចំសន្និសីទប្រសាទសាស្រ្តប្រចាំឆ្នាំ២) ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកប្រសាទសាស្ត្រ…

  • រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិបង្កើតព្រឹត្តិការណ៍ជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង

    រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិបង្កើតព្រឹត្តិការណ៍ជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងពហុកីឡដ្ឋានជាតិ និងក្រសួងទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វិស័យទេសចរណ៍ដែលត្រូវបានចាត់ជា «មាសបៃតង» ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់, ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុក សរុបប្រមាណ ៩,៨% ក្នុងឆ្នាំ២០២៥ និងផ្តល់ឱកាសការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ…

  • សម្ដេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ

    សម្ដេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ

    គោលដៅអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល គឺការដោះស្រាយបញ្ហាទាំងអស់ ដើម្បីជាតិ និងប្រជាជន ទឹកដី និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។ ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs និង សិប្បកម្មកម្ពុជា និយាយដោយឡែក ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្តកាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស…

  • កម្ពុជាដាក់ឱ្យដំណើរការអនុស្ថានីយចល័តលើរថយន្តធំជាលើកដំបូង ដើម្បីឆ្លើយតបតម្រូវការថាមពលបន្ទាន់

    កម្ពុជាដាក់ឱ្យដំណើរការអនុស្ថានីយចល័តលើរថយន្តធំជាលើកដំបូង ដើម្បីឆ្លើយតបតម្រូវការថាមពលបន្ទាន់

    វិស័យថាមពលកម្ពុជាបានបោះជំហានថ្មីមួយទៀត បន្ទាប់ពីអគ្គិសនីកម្ពុជា (EDC) បានបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យនៅសប្តាហ៍នេះ និងបានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវអនុស្ថានីយចល័តដាក់លើរថយន្តធំជាលើកដំបូងបំផុតនៅក្នុងប្រទេស។ អនុស្ថានីយ៍ចល័តនេះមានកម្លាំងតង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA ដោយត្រូវបាននាំយកទៅដំឡើង និងដំណើរការមុនគេនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសសម្រាប់គាំទ្រដល់តំបន់ឧស្សាហកម្ម។ តាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា លក្ខណៈពិសេសអស្ចារ្យនៃអនុស្ថានីយចល័តនេះ គឺសមត្ថភាពដែលអាចបើកបរចល័តពីទីតាំងមួយទៅទីតាំងមួយទៀតបានយ៉ាងរហ័ស និងអាចតភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានភ្លាមៗ ដែលជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ដែលមានតម្រូវការចាំបាច់។ ការដាក់ពង្រាយនៅស្រុករវៀងនាពេលនេះ គឺធ្វើឡើងជាបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងខណៈពេលដែលអគ្គិសនីកម្ពុជាកំពុងពន្លឿនការសាងសង់អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍មួយនៅក្នុងតំបន់នោះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦នេះ។ គម្រោងបច្ចេកវិទ្យាទំនើបនេះ នឹងចូលមកកែប្រែមុខមាត់ថ្មីនៃការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុករវៀង និងតំបន់ជុំវិញឱ្យកាន់តែមានស្ថេរភាពខ្ពស់។ កន្លងមក តំបន់នេះត្រូវទាញយកប្រភពថាមពលពីអនុស្ថានីយជ័យសែន តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅជាង ៧០ គីឡូម៉ែត្រ ជាហេតុធ្វើឱ្យចរន្តអគ្គិសនីតែងតែមានការរអាក់រអួល និងមិនអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ខ្នាតឧស្សាហកម្មបានឡើយ។ ឯកឧត្តម ប្រាំង ជលសា អគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ឧបករណ៍បច្ចេកវិទ្យាទំនើបដែលយកមកដំឡើងទាំងនេះ គឺត្រូវបាននាំចូលមកពីប្រទេសចិន។ លក្ខណៈពិសេសបំផុតរបស់អនុស្ថានីយចល័តនេះ គឺការដំឡើងបានលឿនទាន់ចិត្ត ដោយទីតាំងថ្មីត្រូវការពេលរៀបចំត្រឹមតែប្រមាណ ២ សប្តាហ៍ ហើយសម្រាប់ការយកទៅប្រើប្រាស់ជំនួសអនុស្ថានីយដែលមានបញ្ហាបច្ចេកទេស…

  • កម្ពុជាព្រមានពីការធ្លាក់ចុះនៃតម្លៃ និងភាពជឿជាក់លើ UN ដោយសារការអនុវត្តធម្មនុញ្ញមិនស្មើភាពគ្នា

    កម្ពុជាព្រមានពីការធ្លាក់ចុះនៃតម្លៃ និងភាពជឿជាក់លើ UN ដោយសារការអនុវត្តធម្មនុញ្ញមិនស្មើភាពគ្នា

    កម្ពុជាបានបញ្ជាក់ជាថ្មីថា ការពង្រឹងប្រសិទ្ធភាព និងភាពជឿជាក់របស់អង្គការសហប្រជាជាតិ អាស្រ័យលើការគោរព និងអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដោយស្មើភាព ស្មោះត្រង់ និងគ្មានស្តង់ដារពីរ។ ការធ្វើបែបនេះ គឺដើម្បីធានាថា អង្គការសហប្រជាជាតិនៅតែជាស្ថាប័នស្នូលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូល។ ក្នុងឱកាសនៃកិច្ចប្រជុំរំលឹកខួបក្រៅផ្លូវការនៃទិវាធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ធម្មនុញ្ញមួយ អនាគតមួយ» នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់គោរព និងតម្កល់យ៉ាងម៉ឺងម៉ាត់នូវគោលបំណង និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងសុន្ទរកថារបស់ខ្លួន ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដោយមិនស្មើភាពគ្នា ការអនុវត្តតាមស្តង់ដារពីរ ឬការងាកទៅប្រើការគំរាមកំហែង និងការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយវិវាទ អាចនាំឱ្យតម្លៃ និងភាពជឿជាក់លើធម្មនុញ្ញអង្គការសហប្រជាជាតិធ្លាក់ចុះ ហើយបង្កគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ សន្តិសុខ និងការអភិវឌ្ឍ។ ការព្រមានរបស់តំណាងកម្ពុជាបែបនេះ ធ្វើឡើងស្របពេលដែលប្រទេសថៃបានលើកទ័ពមកឈ្លានពានទឹកដីកម្ពុជា ដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរដ្ឋ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលគ្រប់ប្រទេសទាំងអស់ត្រូវគោរពដោយស្មើភាពគ្នា ដោយមិនគួរមានការជ្រើសរើសអនុវត្តតាមផលប្រយោជន៍នយោបាយ ឬភូមិសាស្ត្រនយោបាយនោះឡើយ។ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាគោលការណ៍ស្នូលដែលត្រូវតែរក្សាឱ្យបានខ្ជាប់ខ្ជួន។…