-
គណៈបក្សប្រជាជនកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិជាមួយបក្សកុម្មុយនីស្តចិន

គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៧មិថុនា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ព្រមទាំងឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអនុញ្ញាតឱ្យឯកឧត្តម លីវ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់គោលគំនិតស្នូលនៃសមភាពអធិបតេយ្យ ឯករាជ្យ សមភាពពេញលេញ ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា។ ភាគីទាំងពីក៏បានសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ…
-
ទេសចរផ្ទៃក្នុងកើនឡើងខ្លាំង ខណៈភ្ញៀវបរទេសថយចុះ

យោងតាមរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី២៦មិថុនា ទេសចរជាតិមានការកើនឡើងយ៉ាងខ្លាំងនៅកម្ពុជាក្នុងឆ្នាំនេះ ខណៈដែលចំនួនទេសចរអន្តរជាតិបានថយថុះដោយសារកត្តាផ្សេងៗជាច្រើន។ ការវិភាគទិន្នន័យជាក់ស្តែងសម្រាប់ឆ្នាំ២០២៦បង្ហាញថា វិស័យទេសចរណ៍កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ បញ្ហាទាំងនេះអាចជះឥទ្ធិពលមកលើទំនុកចិត្តនៃការធ្វើដំណើរ និងលំហូរទេសចរអន្តរជាតិមកកម្ពុជា។ ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនា កម្ពុជានៅរដូវកាលបៃតង»។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាបាននូវភាពធន់ ភាពប្រកួតប្រជែង និងមានសមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិនានា ដើម្បីបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦ ទេសចរជាតិបានធ្វើដំណើរកម្សាន្តក្នុងប្រទេសមានប្រមាណជាង ២០លាននាក់ ពោលគឺកើនឡើងរហូតដល់ ៥៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេលនេះផងដែរ កម្ពុជាបានទទួលទេសចរបរទេសប្រមាណជាង ១លាន ៦សែននាក់។ តួលេខនេះទៀបជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ ប្រមាណ ១៤,៥%។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
នាយករដ្ឋមន្រ្តីក្រើនរម្លឹកពីបញ្ហាឆបោកអនឡាញ ទំនិញគេចពន្ធ និងគ្រោះធម្មជាតិ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី២៦មិថុនា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។ បើទោះបីជាសម្តេចនាយករដ្ឋមន្រ្តីបានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ ក៏សម្តេចនៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។ ពាក់ព័ន្ធទំនិញគេចពន្ធគេចពន្ធនិងទំនិញខូចគុណភាពវិញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យនិងគ្រប់គ្រងឱ្យបានចំពោះទាំងនេះ ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាព និងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។ វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័ស អំពីវិធានការរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត។ ក្រៅពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អិល នីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ សម្តេចបានប្រាប់ឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍…
-
ឯកឧត្តម សុខ សូកេន បង្ហាញគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥ ពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) នូវយុទ្ធសាស្ត្រ ប្រព័ន្ធសេដ្ឋកិច្ច សង្វាក់ផលិតកម្ម និងសង្គម ទូទាំងពិភពលោក

ម៉ុងហ្គោលី៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុង «កិច្ចពិភាក្សា ដែលជាវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ក្រោមប្រធានបទ៖ «បរិវត្តន៍របស់អាស៊ីក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» នៅសារមន្ទីរជាតិ Chinggis Khan ប្រទេសម៉ុងហ្គោលី នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា AI បានក្លាយជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកែប្រែ និងធ្វើឱ្យសើរឡើងនូវប្រព័ន្ធសេដ្ឋកិច្ច សង្វាក់ផលិតកម្ម អភិបាលកិច្ច និងសង្គម នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា AI ក៏អាចនាំមកនូវបញ្ហាប្រឈមដូចជា គម្លាតសេដ្ឋកិច្ច ការរំខានដល់ទីផ្សារការងារ និងក្តីបារម្ភទៅលើសីលធម៌ ឯកជនភាព និងសន្តិសុខជាដើម ដែលទាមទារឱ្យមានក្របខ័ណ្ឌអភិបាលកិច្ចច្បាស់លាស់ដើម្បីការពារផលប្រយោជន៍ប្រជាជន។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀតដល់សាធារណជន

កូនឈើចម្រុះចំនួន ៨,៦៦២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដោយឥតគិតថ្លៃជូនសាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ កូនឈើទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តសុវណ្ណបទុម ក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងរំដួល១០០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក សាន ពុទ្ធា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ពាក់ស្នែង ចំនួន៦៧០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវ និងក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង៥០ដើម បេង១០០ដើម ក្ងោក២០០ដើម ចាមរី២០ដើម និងត្របែកព្រៃ១០០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ស៊ិន អឺណាបុត្រ នាយខណ្ឌស្តីទី នៃខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅព្រៃសហគមន៍ ស្ថិតក្នុងឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ…
-
រាជរដ្ឋាភិបាលផ្តល់គោលកការលើកទឹកចិត្តពិសេសពី គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនប្រមាណ ៨៣ លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរ ។ នេះបើយោងតាម លទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ានសាហ៊ីបទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។ គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោងនៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ…
-
ប្រធានាធិបតីចិន វាយតម្លៃខ្ពស់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅកម្ពុជា

ប៉េកាំង៖ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ និងកោតសរសើរកម្ពុជា លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា ។ ឯកឧត្តម ជា ធីរីទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានប្រាប់អ្នសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជិនពីង បានហៅសម្ដេចតេជោថា ជាមិត្តចាស់ ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យរឹងមាំនាពេលបច្ចុប្បន្ននេះ ។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប បើទោះបីជាពិភពលោក មានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលនោះឡើយ ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខឯកឧត្តម…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតគុយបា បន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងវិស័យសន្តិសុខ!

ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ រវាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ រំលឹកប្រវត្តិទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសំដែងការដឹងគុណ ចំពោះមរតកចំណងការទូត ក្រោមស្នាព្រះហស្តព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ហ្វីដេ កាស្ត្រូ អតីតមេដឹកនាំកំពូលគុយបា ជាពិសេសនៅក្រោយការដួលរលំនៃរបបខ្មែរក្រហម គុយបា បានរួមចំណែកជួយជ្រោមជ្រែងការស្ដារ និងកសាងប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកនោះ ហើយដែលថ្នាក់ដឹកនាំបន្តវេនជំនាន់នេះ ប្ដេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និងប្រកបដោយផ្លែផ្កា។ ភ្ជាប់ការរំលឹកពីចំណងការទូត លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការសម្របសម្រួលជូនប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍កោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍…
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនចិន CCCC បន្តយកចិត្តទុកដាក់លើគម្រោង ដែលកំពុងតែអនុវត្តនៅកម្ពុជា

ប៉េកាំង៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមហ៊ុនចិន CCCC បន្តយកចិត្តទុកដាក់ ទៅលើគម្រោងនានា ដែលក្រុមហ៊ុន កំពុងតែអនុវត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោក សុង ហៃឡាង ( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា លោក សុង ហៃឡាង បានចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម ដែលតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមក ក្នុងដំណើរការជីវកម្ម តាមរយៈការធ្វើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ។ លោក សុង ហៃឡាង បានជម្រាបជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន CCCC…
-
ក្រសួងប្រៃសណីហ៍បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”

ភ្នំពេញ៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្ត ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតទាំងថ្នាក់ដឹកនាំ អ្នកបច្ចេកទេស និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន។ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បន្តថាបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជាការ អប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដោយបែងចែកជាពីរក្រុមគឺ…