Category: ព័ត៌មានជាតិ

  • អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ

    អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ

    ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបផ្ទួនៗគ្នារបស់អាជ្ញាធរពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានលាតត្រដាងករណីធំៗមួយចំនួន ដែលធ្វើឱ្យសាធារណជនមានការព្រួយបារម្ភ។ ការយកទុរេននាំចូលពីប្រទេសជិតខាងមកបន្លំលក់ធ្វើជាទុរេនខ្មែរ ការក្លែងបន្លំសំបកវេចខ្ចប់ស្ករសនាំចូលពីថៃ ដែលត្រូវបានរកឃើញនៅខេត្តកំពត និងចុងក្រោយនេះ ការយកសាច់ «ត្រីត្រោត» មកបន្លំលក់ធ្វើជា «ត្រីសាលម៉ុន»  ​​​សុទ្ធសឹងតែជាបញ្ហា ដែលធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត។ ក្រោយផ្ទុះព័ត៌មានទាំងនេះ ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តចំពោះម្ចាស់អាជីវកម្ម ដែលគិតតែពីផលចំណេញផ្ទាល់ខ្លួន ដោយមិនខ្វល់ពីគ្មានគុណភាព និងហានិភ័យចំពោះសុខភាពសាធារណៈ។  លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃមេធាវី អមរិន្ទ បានពន្យល់ថា កម្ពុជាមានខែលការពារផ្លូវច្បាប់ចំនួន ២ យ៉ាងរឹងមាំរួចជាស្រេច ដើម្បីទប់ស្កាត់បទល្មើសចំណីអាហារ គឺ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមានទម្ងន់ទោសពន្ធនាគាររហូតដល់ ៥ ឆ្នាំ និង ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលកំណត់ទោសពន្ធនាគារ ២ ឆ្នាំ បើរកឃើញថា ការប្រព្រឹត្តធ្ងន់ធ្ងរ។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិទំនុកចិត្តរបស់អ្នកប្រើប្រាស់កំពុងតែកើតមានឡើង ក្រោយពេលមានសកម្មភាពលក់កេងបន្លំផលិតផល និងទំនិញគ្មានគុណភាពលើទីផ្សារ។ សកម្មភាពទាំងនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច…

  • កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

    កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

    សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារដាក់បេក្ខភាពទីក្រុងកំពត ចូលក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ត្រូវបានរៀបចំកាលពីថ្ងៃទី២៤មិថុនា នៅខេត្តកំពត។ ឯកឧត្តម ហួត ហាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។ ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍ ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ផលិតផលទាំងនោះមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិលនិងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។ ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ…

  • មន្រ្តីរាជការចំនួន៩៥%មកបំពេញការងារ សម្រាប់រយៈពេលជាង៥ខែដើមឆ្នាំ២០២៦

    មន្រ្តីរាជការចំនួន៩៥%មកបំពេញការងារ សម្រាប់រយៈពេលជាង៥ខែដើមឆ្នាំ២០២៦

    នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់ បានអនុវត្ត និងសម្រេចបាននូវលទ្ធផលល្អជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែឆ្នាំ២០២៦ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ នេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត កាលរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ទាំងនេះគឺជាលទ្ធផលវិជ្ជមានមួយ ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសលើការពង្រឹងអភិបាលកិច្ច ដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង៕ ដោយ៖ង៉ាន់ ទិត្យ

  • ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក

    ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាល verify.gov.kh…

  • កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ

    កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ

    (ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ លើ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈសកម្មភាពបំពារបំពាននេះបានបង្កឡើងម្តងហើយម្តងទៀតដោយភាគីថៃ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីយប់ថ្ងៃពុធទី២៤ ខែមិថុនា បានចេញប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រតិកម្មខ្លាំងៗពីភាគីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់តំបន់ព្រំដែនដោយខុសច្បាប់ ហើយនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារវាស់វែងដីធ្លីថៃ រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ ២៥ នាក់ និងយានយន្តចំនួន៩គ្រឿង បានរំលោភចូលមកធ្វើសកម្មភាពវាស់វែងដីធ្លី និងបោះបង្គោលព្រំដីជាឯកតោភាគីនៅ​ក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅតាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៦ និង ៤៧។ សកម្មភាពបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើមាត្រា ៥ នៃអនុស្សរណៈនៃការ​យោគយល់​គ្នាឆ្នាំ២០០០ (MoU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ ព្រមទាំងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្រសួងការបរទេសកម្ពុជាបានចាត់ទុក សកម្មភាពនេះ បានដើរផ្ទុយទាំងស្រុងពីស្មារតីនៃសេចក្តីប្រកាសរួម​នៃកិច្ចប្រជុំពិសេស​លើក​ទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីចុងឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់​ភារកិច្ចជូនយន្តការ JBC ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនដោយសន្តិវិធី។ ចំពោះមុខសកម្មភាពរំកិលព្រំដែននេះ…

  • លោក ទេព កោសល្យ ត្រូវបានប្រកាសជាប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជំនួសលោក ស្រី សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍

    លោក ទេព កោសល្យ ត្រូវបានប្រកាសជាប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជំនួសលោក ស្រី សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍

    ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ទេព កោសល្យ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជំនួសលោក ស្រី សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ ពិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៤២នាក់ នៅសាលាខេត្តតាកែវ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអបអរសាទរចំពោះលោក ទេព កោសល្យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា…

  • សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ

    សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ

    ភ្នំពេញ៖សម្តេចព្រះមហាអរិយវង្ស អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាបាននិមន្តតំណាងឱ្យកម្ពុជាថ្លែងសុន្ទរកថា​នៅក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិដ៏ធំមួយ ដែលកំពុងប្រារព្ធនៅសាធារណរដ្ឋម៉ូរីស (Mauritius) នៃទ្វីបអាហ្វ្រិក។ ក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អគ្គលេខាធិការនៃ ក្រុមប្រឹក្សា​អន្តរសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាតំណាងឱ្យកម្ពុជា បានអំពាវនាវដល់មេដឹកនាំ សាសនាទាំងអស់ ត្រូវតែចូលរួមជួយសង្គមមនុស្សដែលកំពុងប្រឈមមុខនឹងការ​បែងចែកគ្នា​ដោយ​ហេតុផលនានា។ សម្ដេចបាន ចង្អុលទៅរកគោលបំណងសំខាន់នៃវត្តមានរបស់សាសនាទាំងអស់ ដែលកំពុងស្ថិតនៅលើភព​ផែនដីនាពេលនេះថា គឺដើម្បីជួយ សង្គមនៅពេលដែលសង្គមជួបនូវសេចក្ដីទុក្ខ គឺមិនមែនដើម្បីពួនសំងំនៅក្នុងអាស្រមសាសនា​របស់ខ្លួនដោយមិនធ្វើអ្វីឡើយ។ មហាសន្និបាតដែលប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយ អង្គការសាសនាដើម្បីសន្តិភាពអន្តរជាតិ (Religions for Peace International) ដែលមានទីស្នាក់ការនៅបុរីញូយ៉ក សហរដ្ឋ​អាម៉េរិក និងជាស្ថាប័នអន្តរសាសនាធំបំផុតក្នុងលោកដែលមានសមាជិករហូតដល់ ៩០ប្រទេស ដោយសហការជាមួយក្រុមប្រឹក្សា​សាសនា​នៃប្រទេសម៉ូរីស។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកផ្លូវឆ្ពោះទៅរកការរីកចម្រើនរួមគ្នានៃសាសនាដ៏ពិសិដ្ឋ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាជាន់ខ្ពស់ អ្នកប្រកាសសាសនា និងប្រតិភូជាង ២០០អង្គនិងនាក់ មកពី ៤៥ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាពរបស់លោក ដារ៉ាម ហ្គូហូល(Dharam Gokhool )ប្រធានាធិបតីនៃសាធារណ​រដ្ឋម៉ូរីស។…

  • មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

    មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអាស៊ី ព្រមទាំងការផ្តល់នូវជំនួយបច្ចេកទេសដ៏សំខាន់លើឈ្មោះថា «Cambodia International Visitors’ Survey (CIVS)» នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបដ៏សំខាន់នេះ លោកស្រី Meloney C. Lindberg បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍នាពេលកន្លងមក ជាពិសេសការគាំទ្រលើការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានធ្វើបទបង្ហាញអំពីគម្រោង «Cambodia International Visitors’ Survey (CIVS)» ដែលមានគោលបំណងសិក្សា និងស្វែងយល់អំពីបទពិសោធន៍ និងកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារទេសចរណ៍សំខាន់ៗ របស់កម្ពុជា។ តាមរយៈការស្ទង់មតិដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជួយផ្តល់នូវទិន្នន័យសំខាន់ៗ ដូចជារយៈពេលស្នាក់នៅ សកម្មភាពដែលភ្ញៀវទេសចរចូលចិត្តការចំណាយ ។ល។ ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា ទិន្នន័យដែលទទួលបាននឹងជួយឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធអាចតាមដាននិន្នាការទីផ្សារ កំណត់អត្តសញ្ញាណផលិតផល និងសកម្មភាពដែលភ្ញៀវទេសចរពេញនិយម ព្រមទាំងរៀបចំគោលនយោបាយ…

  • តំបន់ភ្នំចំនួនប្រាំបួននៅខេត្តបន្ទាយមានជ័យ នឹងដាក់បញ្ចូលជាតំបន់​ការពារ​ធម្មជាតិ

    តំបន់ភ្នំចំនួនប្រាំបួននៅខេត្តបន្ទាយមានជ័យ នឹងដាក់បញ្ចូលជាតំបន់​ការពារ​ធម្មជាតិ

    ភ្នំពេញ៖ តំបន់ភ្នំចំនួន៩ក្នុងខេត្តបន្ទាយមានជ័យ នឹងរៀបចំដាក់បញ្ចូលជា​តំបន់ការពារធម្មជាតិនាពេលខាងមុខ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍​នៅខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃមួយនេះ ។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រសួងបរិស្ថានបានរៀបចំពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើត​តំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ​ចំពោះ​តំបន់ភ្នំចំនួន៩ភ្នំ (តំបន់)របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតី​ភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។ យោងតាមសំណើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន៖ ភ្នំកងវ៉ាមានផ្ទៃដីទំហំ ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។ ជាមួយគ្នានេះរដ្ឋបាលខេត្តស្នើតំបន់ភ្នំ ចំនួន ៥ ជាតំបន់ការពារទេសភាព គឺ៖ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ

    ប៊ីលីស៊ី៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង ឯកឧត្ដម Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្ស៊កហ្ស៊ីជាម្ចាស់ផ្ទះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (UN Public Service Forum) នៅក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី ក្រោមអធិបតីភាព ឯកឧត្ដម Irakli Kobakhidze នាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កហ្ស៊ី។ កម្មវិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីមកពីជាង២០ប្រទេស និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីសមាជិកអង្គការសហប្រជាជាតិជាង១០០ប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។ ពិធីបើកវេទិកានេះ រៀបចំនៅថ្ងៃទី២៣ ខែមិថុនា ដែលត្រូវនឹង “ទិវាសេវាសាធារណៈ” របស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៣មក ដើម្បីទទួលស្គាល់តម្លៃនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍនៅគ្រប់ប្រទេសលើសាកលលោក។ រីឯវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមរៀបចំអមទិវានេះ ចាប់ពីឆ្នាំ២០០៩មក ដើម្បីឱ្យបណ្ដាប្រទេសរៀនសូត្រពីបទពិសោធគ្នាទៅវិញទៅមកក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ។ ឆ្នាំនេះ ប្រទេសហ្ស៊កហ្ស៊ីត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ដោយសារវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសហ្ស៊កហ្ស៊ីលើផ្នែកសេវាសាធារណៈ ជាលទ្ធផលនៃកំណែទម្រង់ក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។ ក្នុងពិធីនេះ ថ្នាល verify.gov.kh កម្ពុជាក៏បានចូលរួមតាំងបង្ហាញជូនអ្នកចូលរួមពីគ្រប់ប្រទេសបានស្គាល់ផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ