Category: ព័ត៌មានជាតិ

  • អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង

    អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង

    លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២២ ខែមិថុនានេះថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ អាជ្ញាធរបានបិទបញ្ចប់ការចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងនានា ដើម្បីស្វែងរកទំនិញនាំចូលខុសច្បាប់ពីប្រ​ទេសថៃហើយ ប៉ុន្តែនៅបន្តឃ្លាំមើលស្ថានការណ៍ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់។ ការបិទបញ្ចប់នៅពេលនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការណ៍យ៉ាងខ្លាំងក្លាចុះត្រួតពិនិត្យទីតាំងចំនួនជាង ១៣០កន្លែង ដែលសង្ស័យមានការនាំចូលទំនិញ និងផលិត​ផលខុសច្បាប់ពីប្រ​ទេសថៃ។ នៅទីតាំងមួយចំនួន សមត្ថកិច្ចបានរកឃើញទំនិញនាំចូល​ខុស​ច្បាប់ពីប្រ​ទេសថៃ និងទំនិញខូចគុណភាពប្រាកដមែន។ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក ប ប) បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញផលិតផល និងសាច់បង្កកនាំចូល​ពីប្រ​ទេសថៃសរុបចំនួនជាង ៧១៨តោន នៅក្នុងចំណោមទីតាំង ដែលបានចុះត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ ​ជនសង្ស័យចំនួន ១៦នាក់ត្រូវបានសម្ថកិច្ច​នាំខ្លួនមកសួរនាំនៅការិ​យាល័យនគរបាលប្រឆាំងបទ​​​ល្មើ​សសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងនោះមានជនសង្ស័យចំនួន ៩នាក់ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​សម្រេចចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ និងបទនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងពីបទធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង ៩នាក់ ត្រូវចោទប្រកាន់​តាមបទល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងច្បាប់ស្តីពីគយ។ សូមបញ្ជាក់ថា ក្រោយការព្រមានធ្ងន់ៗពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អាជ្ញាធររាជធានីខេត្ត បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ​…

  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់

    រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់

    រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការដឹកជញ្ជូន កាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ​។ តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុ​ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលដៅដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសពាក់ព័ន្ធការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា។ ​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ​ច្បាប់ថ្មីនេះនឹងរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវគុណភាព និងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលអាចជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារសម្រាប់ការជួសជុល និងថែទាំផ្លូវជារៀងរាល់ឆ្នាំ។ សម្រាប់វិស័យឯកជន​ វិសោធនកម្មនេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងតំបន់ ព្រមទាំងពង្រឹងតម្លាភាព និងសមធម៌ក្នុងការអនុវត្តច្បាប់ តាមរយៈការកំណត់ការពិន័យ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តិឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត ក៏នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕ ​ដោយ ៖ វណ្ណលុក

  • តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់ ។ ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ ១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ‎ ៣.ឈ្មោះ Pham duy Quang ភេទប្រុស ៤ .ឈ្មោះ Pham troung kien ភេទប្រុស ៥.ឈ្មោះ Phamduc duc ភេទប្រុស ‎និង ៦.ឈ្មោះ Tran van dat ភេទប្រុស ។ ជនជាតិវៀតណាមទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ…

  • អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានខេត្តកំពត រៀបចំ​ផែនការ​ផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់ ដើម្បីឆ្លើយតប​ការងារ​សាធារណមតិ

    អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានខេត្តកំពត រៀបចំ​ផែនការ​ផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់ ដើម្បីឆ្លើយតប​ការងារ​សាធារណមតិ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បាន​ណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកំពត ឱ្យរៀបចំផែនការ​គ្រប់គ្រង និងផលិតមាតិកាព័ត៌មានឱ្យមានភាពច្បាស់លាស់ និងប្រព័ន្ធការងារ​ល្អប្រសើរ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មាន​បាន​ទាន់ពេលវេលា ឆ្លុះបញ្ចាំងពីសមិទ្ធផល និងវឌ្ឍនភាពនានារបស់ខេត្ត ព្រមទាំងឆ្លើយ​តប​ប្រកបដោយប្រសិទ្ធភាពចំពោះការងារ​សាធារណមតិ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដែលដឹកនាំដោយឯកឧត្តម ទេព អស្នារិទ្ធ និង​ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួល​បន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​មន្ទីរព័ត៌មានខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងឱកាសដដែលនេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានជំរុញឱ្យ​មន្ត្រីព័ត៌មានរៀបចំប្រតិទិនមាតិកាព័ត៌មាន ដោយផ្តោតលើ​សមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលវិស័យ​ទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូន​ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញបង្កើនការ​ផលិតវីដេអូខ្លីបែបទម្រង់បញ្ឈរ (Short-form Video) សម្រាប់​ផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា TikTok, Facebook Reels និង YouTube Shorts ដោយផ្តោត​លើប្រសាសន៍​ដឹកនាំ សារសំខាន់ៗ​របស់អភិបាលខេត្ត និងសកម្មភាពនានារបស់​រដ្ឋបាល​ខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានបែបបុរេសកម្ម មិនត្រឹម​តែជួយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត…

  • ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

    ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

    ភ្នំពេញ៖ទិវាយោគៈអន្តរជាតិលើកទី១២ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើ នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងពង្រឹងទំនាក់ទំនងវប្បធម៌ ព្រម ទាំងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីទិវាយោគៈអន្តរជាតិឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែមិថុនា និងនៅ រាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋ ឥណ្ឌា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទិវាយោគៈអន្តរជាតិឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «យោគៈដើម្បីអាយុយឺនយូរ» ដែលជាការរំលឹកអំពីសារៈសំខាន់នៃការថែរក្សាសុខភាពប្រកបដោយតុល្យភាពរវាងរាងកាយ ផ្លូវចិត្ត និងស្មារតី នៅគ្រប់ ដំណាក់កាលនៃជីវិត។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក បានទទួលស្គាល់ថា យោគៈអាចជួយលើក​កម្ពស់សុខភាព​ទូទៅ និងបង្កើនគុណភាពជីវិតបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវាយោគៈនៅកម្ពុជា ក៏មានគោលបំណង​ជំរុញការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃយោគៈ និងជួយពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន រវាងកម្ពុជា និងឥណ្ឌាផងដែរ។ ដោយឡែកឯកឧត្តម…

  • សម្តេចធិបតីសម្រេចរក្សាកំណើនភាគលាភជូនអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស

    សម្តេចធិបតីសម្រេចរក្សាកំណើនភាគលាភជូនអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស

    ក្នុងឱកាសនាំក្រុមគ្រួសារទៅកម្សាន្តនៅតំបន់ទន្លេសាប ចុងឃ្នៀស ខេត្តសៀមរាប ក្រោយបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំនៅសហព័ន្ធរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងសមាគមអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស និងបានសម្រេចរក្សាទុកកំណើនភាគលាភពីចំណូលសេវាទេសចរណ៍សម្រាប់សហគមន៍ជាបន្តទៀត។ នៅលើបណ្តាញសង្គម សម្តេចធិបតីបានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចបានស្តាប់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងសំណូមពរពាក់ព័ន្ធនឹងការបែងចែកភាគលាភចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។ សម្តេចបានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង រាជរដ្ឋាភិបាលបានសម្រេចដំឡើងភាគលាភជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានពិភាក្សាជាមួយអគ្គនាយកគ្រឹះស្ថានអង្គរ និងឆ្លើយតបតាមសំណូមពររបស់សហគមន៍ សម្តេចធិបតីបានសម្រេចឯកភាពជាគោលការណ៍ឱ្យរក្សាទុកកំណើនភាគលាភនេះជូនសហគមន៍ដដែល ទោះបីជាតម្លៃប្រេងឥន្ធនៈអាចនឹងធ្លាក់ចុះនាពេលខាងមុខក៏ដោយ ដើម្បីបន្តបង្កើនចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព រៀបចំ និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ចុងឃ្នៀសកាន់តែច្រើនថែមទៀត៕

  • កម្ពុជាប្តេជ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ

    កម្ពុជាប្តេជ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីសមិទ្ធផលការទូតវប្បធម៌ដ៏សំខាន់មួយទៀតរបស់កម្ពុជា បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩មិថុនា ក្រសួងការបរទេស​​បញ្ជាក់ថា ការជាប់ឆ្នោតរបស់កម្ពុជាមិនត្រឹមតែជាការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់រដ្ឋសមាជិកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការការពារបេតិកភណ្ឌរស់របស់មនុស្សជាតិនៅក្នុងពិភពលោកផងដែរ។ គណៈកម្មាធិការអន្តររដ្ឋាភិបាលនេះ មានតួនាទីស្នូលក្នុងការអនុវត្តគោលបំណងនៃអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដោយទទួលបន្ទុកពិនិត្យសំណើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ ផ្តល់អនុសាសន៍អំពីវិធានការការពារ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំទ្រដល់ការអភិរក្សបេតិកភណ្ឌនៅទូទាំងពិភពលោក។ ក្នុងនាមជាសមាជិកថ្មីនៃគណៈកម្មាធិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលការណ៍ និងគោលបំណងនៃអនុសញ្ញាឆ្នាំ២០០៣។ កម្ពុជាបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត និងរដ្ឋភាគីទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកឧត្តមានុវត្តន៍ល្អៗក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី។ ការចូលរួមក្នុងគណៈកម្មាធិការនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាដើរតួនាទីកាន់តែសកម្មក្នុងការរៀបចំគោលនយោបាយ និងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។ បេតិកភណ្ឌវប្បធម៌អរូបី គឺសំដៅលើជំនឿ កិច្ចប្រតិបត្តិ សិល្បៈសម្ដែង ចំណេះដឹង និងជំនាញប្រពៃណី ដែលប្រទេស ឬសហគមន៍នីមួយៗទទួលស្គាល់ថាជាផ្នែកមួយនៃអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ ​សម្រាប់កម្ពុជា បេតិកភណ្ឌវប្បធម៌អរូបីជាច្រើនត្រូវបាន UNESCO ចុះបញ្ជីរួចហើយ ក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមា៕

  • ក្រសួងបរិស្ថានជំរុញចលនា «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

    ក្រសួងបរិស្ថានជំរុញចលនា «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

    ក្រសួងបរិស្ថានបានបន្តជំរុញចលនាដាំដើមឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា តាមរយៈកម្មវិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» ដែលរៀបចំឡើងនៅសងខាងផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន និងជំរុញភាពបៃតងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកនូវទស្សនទាន «មានបរិស្ថាន មានជីវិត» ដោយបញ្ជាក់ថា ការថែរក្សាបរិស្ថាន គឺជាការការពារសុខភាពសាធារណៈ និងអនាគតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិល្បីមួយទទួលស្គាល់ថា ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកនិងនៅក្នុងតំបន់ ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្សធនធានធម្មជាតិ។​ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស ដើម្បីផ្តល់កូនឈើជូនសាធារណជនដោយឥតគិតថ្លៃ សំដៅបង្កើនគម្របបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពសហគមន៍។ ជាមួយគ្នានេះ ក្រសួងនឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ អនុវត្តច្បាប់តឹងរឹងដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ព្រមទាំងពង្រីកគម្របព្រៃឈើ និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិរក្សបរិស្ថាន៕ ដោយ៖ ង៉ាន់ ទិត្យ

  • ចិននៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា

    ចិននៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា

    ក្នុងពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិនលើកទី២នៅកោះពេជ្រ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិននៅតែឈរនៅលំដាប់ទី១ ជាវិនិយោគិនធំជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បន្តកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីបើក«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងលំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា បានកើនឡើងជាប្រចាំ។ វិនិយោគចិនគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាហិរញ្ញវត្ថុ។ សន្ទុះកំណើននេះ ត្រូវបានជំរុញបន្ថែមតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបានផ្តល់អត្ថប្រយោជន៍ពន្ធអនុគ្រោះដល់ផលិតផលកម្ពុជាជាច្រើនប្រភេទ ក្នុងការនាំចូលទៅកាន់ទីផ្សារចិន។ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជបានបន្ថែមថា ពិព័រណ៍នេះ គឺជាសក្ខីភាពនៃការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងជាវេទិកាសំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការពង្រឹងម៉ាកសញ្ញាផលិតផល បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នា។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកជំទាវបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន ធុរជន និងវិនិយោគិនកម្ពុជា-ចិន ដែលបាននាំយកផលិតផល និងសេវាកម្មគុណភាពខ្ពស់មកដាក់តាំងបង្ហាញ ចាប់ពីសម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត វាយនភណ្ឌ…

  • វិភាគ៖ ចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ឈានចូលដំណាក់កាលថ្មីក្នុងបរិបទពិភពលោកពហុប៉ូល

    វិភាគ៖ ចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ឈានចូលដំណាក់កាលថ្មីក្នុងបរិបទពិភពលោកពហុប៉ូល

    ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ី និងជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនត្រឹមតែជាការបញ្ជាក់ពីចំណងមិត្តភាពយូរលង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីកំពុងឈានចូលដំណាក់កាលថ្មីមួយ ក្នុងបរិបទនៃការផ្លាស់ប្តូរ​ភូមិសាស្រ្តនយោបាយសាកលយ៉ាងជ្រាលជ្រៅ។ ឆ្នាំ២០២៦ជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ីផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅរុស្ស៊ី គឺជាឱកាសថ្មីមួយទៀត ក្នុងការប្រែក្លាយមិត្តភាពប្រពៃណីទៅជាដៃគូយុទ្ធសាស្ត្រសម្រាប់អនាគត។ សម្រាប់កម្ពុជា រុស្ស៊ីគឺជា «ដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្ត» ចំណែករុស្ស៊ីវិញបានចាត់ទុកកម្ពុជាជា «មិត្ត និងដៃគូយូរអង្វែង»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ជាពិសេសសេដ្ឋកិច្ច និងវិនិយោគ។ ការខិតកាន់តែជិតគ្នារវាងប្រទេសទាំងពីរ ធ្វើឡើងស្របពេលដែលពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសក្នុងតំបន់អាស៊ីកាន់តែមានតួនាទីលេចធ្លោលើឆាកអន្តរជាតិ។ ក្នុងបរិបទនេះ កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រការទូតដែលមានតុល្យភាព ដោយពង្រឹងទំនាក់ទំនងជាមួយមហាអំណាច និងដៃគូអភិវឌ្ឍន៍គ្រប់ទិសទី ដើម្បីរក្សាផលប្រយោជន៍ជាតិ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជាកំពុងប្រើប្រាស់ «យុទ្ធសាស្ត្រទាក់ទាញមហាអំណាចទាំងអស់» ដែលជាវិធីសាស្ត្រសមស្របសម្រាប់ប្រទេសតូច ក្នុងបរិបទពិភពលោកពហុប៉ូល។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយរក្សាតុល្យភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសសេដ្ឋកិច្ច និងវិនិយោគពីប្រភពចម្រុះ ព្រមទាំងអាចជួយការពារឯករាជ្យភាព និងបង្កើនសមត្ថភាពកម្ពុជាចំពោះមុខការប្រែប្រួលនៃស្ថានការណ៍ពិភពលោក។ សម្រាប់កម្ពុជា រុស្ស៊ីអាចក្លាយជាដៃគូដ៏មានសារៈសំខាន់មួយ ជាពិសេសក្នុងវិស័យថាមពល…