-
វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជួយលើកកម្ពស់តម្លាភាពនៃការប្រឡងជ្រើសរើសមន្រ្តីរាជការ

ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន ៥៨លើក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈកន្លងមក មានសាធារណជនដាក់ពាក្យចូលរួមធ្វើជាសង្កេតការណ៍អ្នកស្ម័គ្រចិត្តសរុបរហូតដល់ ៩ ៣៤២នាក់ ដែលបង្ហាញពីការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការពិនិត្យតាមដានដំណើរការប្រឡងឱ្យមានយុត្តិធម៌ និងអាចទុកចិត្តបាន។ ក្នុងចំណោមសាធារណជនទាំងនេះ មានបេក្ខជនដាក់ពាក្យចំនួន ៧៥៣នាក់ ត្រូវបានជ្រើសរើសសម្រាប់ធ្វើជាអ្នកសង្កេតការណ៍។ វត្តមានរបស់ពួកគេបានជួយតាមដានគ្រប់ដំណាក់កាលនៃការរៀបចំការប្រឡង ចាប់ពីការរៀបចំវិញ្ញាសា ដំណើរការប្រឡង រហូតដល់ការកែ និងប្រកាសលទ្ធផល ដើម្បីធានាថា ការជ្រើសរើសមន្ត្រីប្រព្រឹត្តទៅដោយយុត្តិធម៌ និងគ្មានការរើសអើង។ ទិន្នន័យនេះត្រូវបានបង្ហាញដោយឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពិធី សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្មបញ្ជាក់ថា អ្នកដាក់ពាក្យសង្កេតការណ៍ទាំងអស់មានសមាសភាពមកពីមជ្ឈដ្ឋានសំខាន់ៗចំនួន ៣ រួមមាន សាធារណជនទូទៅ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងតំណាងយុវជន ស.ស.យ.ក.។ ក្នុងចំណោមអ្នកដាក់ពាក្យ មាននិស្សិតប្រមាណ ៧០ភាគរយ, មន្ត្រីរាជការ និងគ្រូបង្រៀនជាង ១៥ភាគរយ, បុគ្គលិកក្រុមហ៊ុនឯកជន ៩ភាគរយ,…
-
ទំនាក់ទំនងកម្ពុជា និងឥណ្ឌូណេស៊ី គឺជាបងប្អូន

ភ្នំពេញ៖៖ ប្រវត្តិសាស្រ្ដទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ រឹងមាំ ហើយកំពុងពូនជ្រំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ។អាចនិយាយបានថា «ជាបងប្អូននឹងគ្នា» ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនិងឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ក្នុងជំនួបពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានភាពរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ។ ឯកឧត្តម បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីថា «ជាបងប្អូននឹងគ្នា» ។ ឯកឧត្តមថ្លែងថា ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនេះ ក៏ជាផ្នែកមួយនៃការរុញច្រានទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរ…
-
អ្នកនិពន្ធ ហ្វារី នាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងការដឹកនាំរបស់សម្តេចតេជោ ទៅបង្ហាញពិភពលោក រហូតមានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ

ភ្នំពេញ ៖ វាមិនមែនជារឿងសាមញ្ញនោះទេ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសង្វាក់អក្សរសិល្ប៍នយោបាយសកល ដែលស្នាដៃចងក្រងប្រវត្តិសាស្ត្រពិតរបស់ប្រទេសយើង អាចទម្លុះក្របខ័ណ្ឌព័ត៌មានអន្តរជាតិ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយបរទេស។ បច្ចុប្បន្ន ព្រឹត្តិការណ៍ដ៏គួរឱ្យមោទនភាពមួយកំពុងផ្ទុះឡើង ក្រោយពេលដែលបណ្តាញសារព័ត៌មានល្បីៗជុំវិញសកលលោក បានសម្រុកចុះផ្សាយយ៉ាងព្រោងព្រាត ចំពោះបេសកកម្មរបស់អ្នកនិពន្ធ លោកស្រី ហ្វារី (Fari) ដែលបាននាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងទស្សនវិជ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទៅបង្ហាញនៅលើឆាកអន្តរជាតិ តាមរយៈសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left”។ យោងតាមការចុះផ្សាយ និងការដកស្រង់ខ្លឹមសារពីមជ្ឈដ្ឋានបរទេស អន្តរជាតិបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើរបៀបដែលលោកស្រី Fari លាតត្រដាងពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងខណៈដែលពិភពលោកបច្ចុប្បន្នកំពុងជាប់គាំងក្នុងវិបត្តិជម្លោះតំបន់ សារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា យុទ្ធសាស្ត្រសង្គ្រោះជាតិ និងការបង្រួបបង្រួមទឹកដីរបស់កម្ពុជា មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រធម្មតានោះទេ ប៉ុន្តែវាគឺជា «គ្រឹះសន្តិភាព» ដ៏វិសេសវិសាល ដែលប្រើប្រាស់ការជឿទុកចិត្ត និងមេត្តាធម៌ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលមេដឹកនាំជុំវិញពិភពលោកគួរតែស្វែងយល់។ អន្តរជាតិបានមើលឃើញពីភាពក្លាហាន និងការលះបង់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ ដែលហ៊ានដាក់ជីវិតដើម្បីការពារពលរដ្ឋ។ ការដែលសៀវភៅ “The…
-
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ដោយសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីការពារ និងលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូររបស់អតីតពលករ ព្រមទាំងសហគមន៍ដែលប្រឈមនឹងហានិភ័យដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារស្ត្រី និងកុមារីតាមរយៈការរួមគ្នាឆ្លើយតបរវាងក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍ក្នុងភាពជាដៃគូយូរអង្វែងជាមួយអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល។ ឯកឧត្ដមមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក…
-
ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា

ទីក្រុងយ៉ាងហ្គូន៖ នាថ្ងៃទី១៧ ខែ មិថុនា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ឯកឧត្តមអភិបាលតំបន់យ៉ាងហ្គូន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។ តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ជាក់ស្តែង ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញអនុវត្តគម្រោង “ប្រទេសពីរ គោលដៅមួយ” ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។ បន្ថែមពីលើនេះ ភាគីទាំងពីរ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃ National University of Management ប្រមាណ ៣៧៥រូប នៅទីស្ដីការ ក.ប.ទ.។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។ សូមជម្រាបជូនថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត…
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអធិការកិច្ច និងនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋាន ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់នាយកដ្ឋានចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យមានប្រសិទ្ធភាព យកចិត្តទុកដាក់ពង្រឹងភាពច្បាស់លាស់និងនីតិវិធីផ្ទៃក្នុងឱ្យបានច្បាស់លាស់ និងអនុវត្តផែនការសកម្មភាពនានាពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ប្រកបដោយភាពបុរេសកម្មនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕
-
ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានពិនិត្យ និងពិភាក្សាលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការអនុវត្តច្បាប់ជាក់ស្តែង និងបញ្ហាប្រឈមចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំក៏បានដាក់ចេញនូវដំណោះស្រាយ និងវិធានការចាំបាច់នានា ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី សំដៅធានាឱ្យបាននូវភាពជោគជ័យក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយធំវិលត្រឡប់មកកម្ពុជាវិញ ដែលជាគោលនយោបាយអាទិភាពររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥នោះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបោកប្រាស់តាមអនឡាញ (Online…
-
ប្រធានាធិបតីរបស់រ៉ូម៉ានីនឹងមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា

ភ្នំពេញ: ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។នេះជាការបញ្ជាក់របស់ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយឯកឧត្តម ដាសៀន ជូលៀន ស៊ីឡូស (Dacian Julien Cioloş)ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានីនិងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី បាននាំសាររបស់ប្រធានាធិបតីរបស់លោក ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំសារសួរសុខទុក្ខចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីផងដែរ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា…
-
រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ក្នុងនោះសម្រាប់គ្រឹះស្ថាន ធីវេត(TVET) ត្រូវបន្តធ្វើបរិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ។ ក្នុងពិធីបិទ«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីសារសំខាន់ នៃការកែទម្រង់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងនេះគឺសម្រាប់គ្រឹះស្ថានធីវេត ។ ក្រសួងនឹងជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាលព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ធីវេត មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង…