-
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអនុញ្ញាតជូនថ្នាក់ដឹកនាំ និងសមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនថ្នាក់ដឹកនាំ និងសមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តសកម្មភាពការងាររបស់សមាគមដែលបានដាក់ចេញ ក្នុងការជួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ដឹកនាំដោយស្ត្រី ក្នុងយុគសម័យឌីជីថល និងការរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានកោតសរសើរ និងគាំទ្រដល់សមាគមសហគ្រិនស្ត្រីដែលបានប្រឹងប្រែងក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រីកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងជួយសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលផ្នែកអភិវឌ្ឍសមត្ថភាពស្ត្រីលើជំនាញឌីជីថលបន្ថែមនៅពេលខាងសមាគមមានតម្រូវការសម្រាប់សហគ្រិនស្ត្រីកម្ពុជាផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ
-
វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” រយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” ដែលបានរៀបចំឡើងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាណ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពី លោកស្រី Stephanie Chow តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមហ៊ុន KPMG ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រនៃ ក.ប.ទ. សរុបចំនួន ២៥នាក់ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់សមត្ថភាពគ្រូបង្គោលក្នុងការរៀបចំ និងអនុវត្តលំហាត់ជាក់ស្ដែង (TTX) សម្រាប់ត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ជូនបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការគ្រប់គ្រងស្ថានការណ៍ និងត្រៀមលក្ខណៈឆ្លើយតបលើការកើតឡើងនៃឧប្បត្តហេតុសន្តិសុខសាយប័រ។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាង…
-
អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងទៅកាន់អ្នកចូលរួមដោយរំលឹកថា ក្នុងសម័យបច្ចេកវិទ្យាទំនើប អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ក្នុងរូបភាពផ្សេងៗគ្នា។ គោលបំណងនៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬឯកសារសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬមានចេតនានយោបាយមិនល្អណាមួយ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើអ្នកទទួលបានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ ហ្វេសប៊ុក(Facebook), តេលេក្រាម(Telegram) ឬបណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និងកុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឱ្យជនឆបោកអាចលួចចូលគ្រប់គ្រងគណនី ឬលួចយកព័ត៌មានសម្ងាត់ពីក្នុងទូរសព្ទរបស់យើងបាន។ មួយវិញទៀតសូមកុំផ្ដល់អត្តសញ្ញាណបណ្ណ ឬព័ត៌មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោកនឹងប្រើប្រាស់គណនីរបស់យើងដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។ ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ…
-
ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»

ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ លម្ហែបៃតង «ភ្នំខ្នងផ្សារ»។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមហាវពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ កម្មវិធីនេះបានធ្វើការសម្របសម្រួលដោយ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្រ្គោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការឆ្លើយតបនឹងកំណើនទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារ ដែលមានការកើនឡើងខ្លាំង។ ក្រសួងបរិស្ថាន ចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋម ដល់សហគមន៍ ដើម្បីរៀបចំខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។ ការបណ្តុះបណ្តាលជួយដល់សហគមន៍ទទួលបានចំណេះដឹងពីបច្ចេកទេសសង្គ្រោះបន្ទាន់ ដូចជារបៀប ដាក់ជនរងគ្រោះសន្លប់ឱ្យដេកក្នុងទម្រង់សុវត្ថិភាព (Recovery position) ការសង្គ្រោះបឋមពេលមានពស់ចឹក ការរុំអបឆ្អឹងបាក់ និងការឃាត់ឈាម ការជួយសង្គ្រោះបន្ទាន់ ក្នុងករណីស្លាក់ ឬស្ទះផ្លូវដង្ហើមជាដើម។ តំណាងមន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា…
-
មោទនភាពជាតិ! ធុរកិច្ចថ្មីឌីជីថលកម្ពុជា «CheckinMe» ឈ្នះជ័យលាភីកំពូលទាំង៣ (Top 3) ក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

ភ្នំពេញ៖ ធុរកិច្ចថ្មីឌីជីថលឆ្នើមរបស់កម្ពុជា «CheckinMe» បានសាងសមិទ្ធផលដ៏ត្រចះត្រចង់មួយជូនជាតិ ដោយដណ្តើមបានជ័យលាភីកំពូលទាំង៣ (Top 3) លើឆាកអន្តរជាតិ ក្នុងកម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងនីហ្គាតា (Niigata) ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ជោគជ័យដ៏ធំធេងនេះ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំ JCI ASPAC Niigata 2026 ហើយតាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះ CheckinMe ក៏ត្រូវបានគណៈកម្មការជ្រើសរើសឱ្យបន្តទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះជោគជ័យដ៏ធំធេងរបស់ក្រុមការងារ CheckinMe ផងដែរ។ CheckinMe គឺជាសហគ្រាសបច្ចេកវិទ្យាបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលផ្តល់នូវដំណោះស្រាយឌីជីថល (Digital Solution) យ៉ាងមានប្រសិទ្ធភាពខ្ពស់សម្រាប់ម្ចាស់អាជីវកម្ម។ ថ្នាលបច្ចេកវិទ្យានេះ ជួយជម្រុញដំណើរការការងារឱ្យកាន់តែមានភាពរហ័សរហួន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) លើការងារសំខាន់ៗរួមមាន៖ការគ្រប់គ្រងវត្តមានរបស់បុគ្គលិក (Attendance Management) ការគណនា និងគ្រប់គ្រងប្រាក់បៀវត្ស (Payroll) ការតាមដាន និងគ្រប់គ្រងសកម្មភាពក្រុមការងារលក់ខាងក្រៅ (Field Sales Tracking)។ គួរបញ្ជាក់ផងដែរថា CheckinMe គឺជាធុរកិច្ចថ្មីឌីជីថលឈានមុខគេមួយ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។…
-
ក្រសួងប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី «សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី «សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោងគាំទ្រ EU-German GATE។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបទីភាព ឯកឧត្តមគង់ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងតំណាងគម្រោង EU-German GATE សរុបចំនួន ២០ រូប។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ពង្រឹងសមត្ថភាពមន្ត្រីជំនាញ៖ បង្កើនការយល់ដឹងដល់មន្ត្រីនៃក្រុមការងាររៀបចំច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល លើខ្លឹមសារលម្អិតនៃសេចក្តីព្រាងគោលការណ៍ណែនាំរួម ដែលរៀបចំឡើងដោយទីប្រឹក្សាបច្ចេកទេស។ ការផ្សារភ្ជាប់ទៅនឹងបរិបទកម្ពុជា៖ តម្រង់ទិសឱ្យសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅធ្វើការចងក្រងនិងសរសេរគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឱ្យមានភាពរលូន ស្របទៅនឹងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា។ ធានាភាពស៊ីសង្វាក់គ្នានៃច្បាប់៖ ធានាថាគោលការណ៍ណែនាំថ្មីនេះ មានខ្លឹមសារស្របគ្នាទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
-
វគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ច និងយុទ្ធសាស្ត្រនៃការស្វែងរកការគំរាមកំហែងសាយប័រ”រយៈពេល៣ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ច និងយុទ្ធសាស្ត្រនៃការស្វែងរកការគំរាមកំហែងសាយប័រ” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ត្រែបភ្នំពេញ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលសរុបប្រមាណ ៣០រូប មកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១៧ស្ថាប័ន។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសម្បត្តិឌីជីថល ដោយឱ្យសិក្ខាកាមអាចសម្របសម្រួលសកម្មភាពសន្តិសុខសាយប័រឱ្យស្របតាមគោលបំណងអង្គភាព ពង្រឹងក្របខណ្ឌអភិបាលកិច្ច និងលើកកម្ពស់ភាពធន់សាយប័រ ដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សា និងស្តង់ដារវិជ្ជាជីវៈសន្តិសុខសាយប័រអន្តរជាតិកំពូលៗ រួមមាន CISSP, CISM, និង CCISO។ សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវ ផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការតភ្ជាប់សន្តិសុខសាយប័រទៅនឹងគោលដៅអាជីវកម្ម និងប្រតិបត្តិការរបស់ស្ថាប័នរៀងៗខ្លួន។ បន្ថែមលើនេះ វគ្គបណ្តុះបណ្តាលបានផ្តល់នូវយុទ្ធសាស្ត្រ និងចំណេះដឹងចាំបាច់សម្រាប់ការគ្រប់គ្រងហានិភ័យទ្រព្យសម្បត្តិឌីជីថល និងការរៀបចំសមត្ថភាពស្វែងរកការគំរាមកំហែងសាយប័រកម្រិតស្ថាប័ន។ កម្មវិធីសិក្សាបានផ្ដោតលើការកំណត់ និងវាយតម្លៃទ្រព្យសម្បត្តិឌីជីថលសំខាន់ៗ ការវិភាគបរិបទគំរាមកំហែងសាយប័រក្នុងប្រទេស និងតំបន់ ការរៀបចំក្រុមការងារ និងដំណើរការស្វែងរកការគំរាមកំហែងសាយប័រ ការប្រើប្រាស់ក្របខណ្ឌអន្តរជាតិ…
-
កម្ពុជាជាប់ឆ្នោតក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលអង្គការយូណេស្កូនៅទីក្រុងប៉ារីស៍ កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស។ គណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការចូលរួមដោយលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ និងក្រុមការងារអន្តរក្រសួងអញ្ជើញមកពីក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងគណ:កម្មកាជាតិយូណេស្កូកម្ពុជា។ គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយរបស់អង្គការ UNESCO ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីដឹកនាំ និងតាមដានការអនុវត្តការងារអភិរក្សវប្បធម៌ ប្រពៃណី របស់បណ្តាប្រទេសសមាជិក។ គណៈកម្មការនេះមានសមាជិក២៤ប្រទេស ហើយមានតួនាទីពិនិត្យ វាយតម្លៃ និងសម្រេចលើសំណើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពីបណ្តាប្រទេសនានា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ UNESCO ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងថែរក្សា និងបន្តមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។ លោកជំទាវ ភឿង សកុណា ធ្លាប់គូសបញ្ជាក់ថា សម្រាប់កម្ពុជា ការការពារបេតិកភណ្ឌ គឺជាកិត្តិយសផង និងជាការទទួលខុសត្រូវរួមផង។ វប្បធម៌មិនត្រឹមតែជាការចងចាំនៃអតីតកាលនោះទេ ប៉ុន្តែវាជាស្ពានសម្រាប់កសាងកិច្ចសន្ទនា ការយោគយល់គ្នា…
-
ផ្ទៃដីដាំកាហ្វេនៅកម្ពុជាបានកើនឡើងដល់ជិត ១ ០០០ហិកតា

កាហ្វេដែលដាំដុះនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការទទួលស្គាល់កាន់តែច្រើនថាមានគុណភាពល្អ និងរសជាតិប្រណិត ដែលអាចឈានទៅប្រកួតប្រជែងជាមួយកាហ្វេល្បីៗនៅលើទីផ្សារអន្តរជាតិ។ អ្នកជំនាញ និងក្រុមហ៊ុនប្រមូលទិញកាហ្វេបានលើកទឹកចិត្តឱ្យកសិករយកចិត្តទុកដាក់លើការប្រមូលផលតាមស្តង់ដារ ដើម្បីលើកកម្ពស់គុណភាព និងកេរ្តិ៍ឈ្មោះកាហ្វេកម្ពុជា។ លោក ស្រួច ផល្លី បុគ្គលិកក្រុមហ៊ុន ខូហ្វី (Kofi) និងជាមន្ត្រីសម្របសម្រួលសហគមន៍នៅខេត្តមណ្ឌលគិរី បានឱ្យដឹងថា កត្តាសំខាន់បំផុតដែលធ្វើឱ្យកាហ្វេមានគុណភាពខ្ពស់ គឺការប្រមូលផលនៅពេលផ្លែកាហ្វេទុំ ១០០ភាគរយ។ ប្រសិនបើកសិករប្រមូលផលនៅពេលផ្លែមិនទាន់ទុំពេញលេញ គុណភាព និងរសជាតិកាហ្វេនឹងធ្លាក់ចុះ។ លោកបញ្ជាក់ថា កាហ្វេ ដែលទុំ១០០ភាគរយ មានតម្លៃទិញប្រមាណ ៤ ២០០រៀលក្នុងមួយគីឡូក្រាម ខណៈកាហ្វេដែលប្រមូលផលពេលទុំត្រឹម ៥០ទៅ៧០ភាគរយ គឺមានតម្លៃប្រហែល ៣ ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ កាហ្វេជារុក្ខជាតិខុសប្លែកពីរុក្ខជាតិដទៃ ព្រោះផ្លែកាហ្វេទុំល្អមានជាតិស្ករកាន់តែខ្ពស់ និងទម្ងន់កាន់តែធ្ងន់ ដែលជួយបង្កើនទាំងគុណភាព និងប្រាក់ចំណូលរបស់កសិករ។ ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ខូហ្វី បានប្រមូលទិញកាហ្វេស្រស់ពីកសិករនៅខេត្តមណ្ឌលគិរីសរុបជាង ៥៨៤តោន។ សម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនរំពឹងថាបរិមាណទិញនឹងបន្តកើនឡើង ស្របពេលដែលកសិករកាន់តែច្រើនចាប់អារម្មណ៍លើការដាំកាហ្វេ។ កសិករសហការជាមួយក្រុមហ៊ុន ក៏ទទួលបានកិច្ចសន្យាទិញលក់ច្បាស់លាស់ ដែលជួយកាត់បន្ថយហានិភ័យខ្វះទីផ្សារនៅពេលប្រមូលផល។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ផ្ទៃដីដាំកាហ្វេនៅកម្ពុជាបានកើនឡើងដល់ជិត ១ ០០០ហិកតា…
-
ប្រកួតតែងនិពន្ធកំណាព្យ-ចម្រៀងអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ព្រះវស្សាយាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមការប្រកួតតែងនិពន្ធមួយ ដោយយកការអបអរព្រះរាជពិធីដ៏សិរីមហាមង្គលនេះជាប្រធានបទតែម្តង។ ក្នុងការប្រកួតប្រជែង ដែលមានរយៈពេល៣ខែកន្លងមកនេះ គណៈកម្មការបានទទួលស្នាដៃតែងនិពន្ធថ្មីផ្នែកចម្រៀងចំនួន ១០ស្នាដៃ និងកំណាព្យចំនួន ៧៣ស្នាដៃ ពីបេក្ខជន និងបេក្ខសមណៈ មកពីគ្រប់មជ្ឈដ្ឋាន។ ជាលទ្ធផល ពានរង្វាន់ជ័យលាភីឯកផ្នែកតែងនិពន្ធកំណាព្យ បានទៅលើលោក ឯក ខន ហើយពានរង្វាន់ជ័យលាភីឯកផ្នែកតែងនិពន្ធចម្រៀង បានទៅលើលោក សូមុត្រ បុត្ររ៉ាសា។ ចំណែកលោកស្រី វុធ ច័ន្ទម៉ូលី ទទួលបានពានកិត្តិយសផ្នែកតែងនិពន្ធចម្រៀង។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីទាំងអស់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្ដ្រៃយ៍ គណៈកម្មធិការកណ្ដាល ព្រឹទ្ធាចារ្យ បេក្ខជន បេក្ខនារី សមាជិក សមាជិកា ស.ស.យ.ក. សរុបប្រមាណជាង ៤០០នាក់។…