-
ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា

ខណៈពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គំនិតផ្តួចផ្តើមថ្មីៗក៏ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការលួចបន្លំដែលកំពុងតែមានការកើនឡើង។ រាជធានី ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ បានប្រកាសអំពីការបន្តការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ដើម្បីធានាថាក្របខ័ណ្ឌផែនទីសុវត្ថិភាពដែលដាក់ចេញទៅបន្តឆ្លើយតបទៅនឹងបរិបទទីផ្សារ ជាពិសេសការរក្សាសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ខណៈពេលដែលការទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានការលូតលាស់យ៉ាងលឿន ទីផ្សារកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលការលូតលាស់យូរអង្វែងប្រកបដោយចីរភាពនាពេលអនាគតនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ការកសាងទំនុកចិត្ត សុវត្ថិភាព និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ផែនទីសុវត្ថិភាព (Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ជំហានបន្ទាប់នេះដោយធានាថានៅពេលប្រព័ន្ធទូទាត់ឌីជីថលពង្រីកខ្លួន ការប្រើប្រាស់របស់អតិថិជន ក៏ដូចជាអាជីវកម្ម នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព រលូន និងមានភាពជឿជាក់។ បរិយាកាសរបស់ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាបន្តវិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងការទូទាត់ប្រាក់តាមទូរស័ព្ទ ការទូទាត់តាម QR កូដ ពាណិជ្ជកម្មអេឡិចត្រូនិក និងការតភ្ជាប់ការទូទាត់ឆ្លងប្រទេស ដែលការផ្លាស់ប្តូររទាំងនេះកំពុងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ និងអាជីវកម្មធ្វើប្រតិបត្តិការ។ ខណៈពេលដែលបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍កំពុងពង្រីកវិសាលភាព និងជំរុញបរិយាបន្ន វាក៏កំពុងតែបង្កើតហានិភ័យនៃការក្លែងបន្លំឲ្យកាន់តែស្មុគស្មាញនិងទ្រង់ទ្រាយធំជាងមុន។ នៅក្នុងបរិបទនេះ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមិនត្រឹមតែជាខែលការពារទៀតនោះទេ ប៉ុន្តែវាគឺជាកាតាលីករស្នូលក្នុងការជំរុញពាណិជ្ជកម្មឌីជីថល ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។ ផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នេះ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ២០១៩ និង បានបន្តធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២២ ហើយឆ្នាំនេះគឺជាការកែសម្រួលចុងក្រោយ…
-
ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូលសូឡារបស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួមប្រមាណជាង៣០០នាក់។ ថ្លែងនាឱកាសនោះ លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពីទំនាក់ទំនងរាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុងឋានៈជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំបាច់ដល់កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះទុនវិនិយោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។ លោកប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយរបស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយខេត្តបន្ទាយមានជ័យ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈល្អជាងគេស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម…
-
កម្ពុជាសហការជាមួយមីយ៉ាន់ម៉ាដើម្បីពង្រឹងវិស័យទេសចរណ៍

ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនៃកិច្ចពិភាក្សានេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីរបស់សមាគមក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip)…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចអំពី វឌ្ឍនភាពនិងសមិទ្ធផលលើការងារបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការរៀបចំតាក់តែងគោលនយោបាយនិងលិខិតបទដ្ឋាន យន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការណែនាំឱ្យមានការគិតគូរលើការរៀបចំតាក់តែងផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម ក្នុងការអភិវឌ្ឍថ្នាល ការធ្វើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍនិងទាញយកផលប្រយោជន៍ ពីការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានេះ៕ ដោយ៖ង៉ាន់ ទិត្យ
-
ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើក ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។ អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជាជម្រើសថ្មីលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី និងការអភិវឌ្ឍការដឹកជញ្ជូនបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសិក្សាពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងចីរភាព។ ជាមួយនឹងការចុះហត្ថលេខាលើ MoU នៅថ្ងៃដដែលនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia)Co., Ltd. ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿងសម្រាប់ជំនាញថែទាំបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ,…
-
បេក្ខជន២៨នាក់ប្រឡងជាប់ជាស្ថាពរក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ បេក្ខជនចំនួន ២៨នាក់ប្រឡងជាប់ជាស្ថាពរ ធ្វើជាមន្ត្រីនៃក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនោះមាន(ស្ត្រីចំនួន ៨នាក់)។ ការប្រកាសលទ្ធផលនេះ គឺសម្រាប់ឧបសម្ព័ន្ធទី ២ ដែលមានការជ្រើសរើសចំនួន ៣០នាក់។ បេក្ខជនបានឆ្លងកាត់ដំណាក់កាលវិញ្ញាសាសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងការប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ក្រប ខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្រោយការចុះហត្ថលេខា លើលទ្ធផលប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ ដែលទាំងនេះបង្ហាញពីការតាំងចិត្តរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងថា ចំពោះការប្រឡងពេលព្រឹក ប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយ តាមបំណងរបស់បេក្ខជនផង ជាពិសេសអគ្គភាពឆាប់ទទួលបានមន្ត្រីដើម្បីបម្រើការងារផង។ សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមអ្នកសង្កេតការណ៍មកពីបណ្តាស្ថាប័នផ្សេងៗទៀតបានបន្តឈរជាសាក្សី និងជាអ្នកធានានូវភាពស្អាតស្អំ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខ ងារសាធារណៈ ដើម្បីផ្ដល់នូវភាពកក់ក្តៅ និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។ ការតាមដាននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។ វត្តមានអ្នកសង្កេតការណ៍ ACU គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់។ សកម្មភាពនេះ បានចូលរួមធានាយ៉ាងរឹងមាំថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន…
-
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ

រាជធានីភ្នំពេញ — ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ ។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាពទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ម៉ូតូ Vespa S 125cc ស៊េរីថ្មី ចំនួន ២រង្វាន់, ទូរស័ព្ទដៃ iPhone 17 Pro Max ដែលជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ ចំនួន៨រង្វាន់ ពីក្រុមហ៊ុន Smart Axiata រួមទាំងសំបុត្រយន្តហោះទៅ-មក ទៅកាន់គោលដៅពេញនិយមជាច្រើនដូចជា ទីក្រុងគូឡាឡាំពួរ ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងស៊ីដនី ផងដែរ។ រង្វាន់ផ្សេងៗទៀតរួមមាន ការឈ្នះកញ្ចប់ស្នាក់នៅពីសណ្ឋាគារ Somerset Norodom…
-
កម្ពុជាក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងប៉ាស៊ីហ្វិក សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

ព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យសុខាភិបាល ដោយក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ «៩៥-៩៥-៩៥» ដែលជាគោលដៅសំខាន់របស់សហគមន៍អន្តរជាតិក្នុងការបញ្ចប់ជំងឺអេដស៍ជាបញ្ហាគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០៣០។ អាន៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមិទ្ធផលនេះបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យនៃការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគអេដស៍ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥%នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន, ៩៥%នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយ ៩៥%នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ។ សមិទ្ធផលនេះ បញ្ជាក់ពីភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះនៅលើពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ តាំងពីឆ្នាំ២០១៧ គឺមុនកាលកំណត់រហូតដល់ ៣ឆ្នាំ។ ទោះបីសម្រេចបានជោគជ័យដ៏ធំធេងនេះក៏ដោយ កម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៥ មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ៩៥៨ ករណី ដែលក្នុងនោះ ៨៤% ស្ថិតក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ។ រាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយករណីឆ្លងថ្មីឱ្យនៅតិចជាង ២៥០ ករណីក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែការសម្រេចគោលដៅនេះទាមទារឱ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និងមានចីរភាព។ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា សមិទ្ធផលនេះគឺជាមោទនភាពជាតិ ប៉ុន្តែក៏នាំមកនូវការទទួលខុសត្រូវថ្មីផងដែរ ក្នុងការធានាថា ការរីកចម្រើននេះនឹងត្រូវបានរក្សាទុក និងបន្តប្រកបដោយចីរភាព…
-
កិច្ចប្រជុំស្វែងរកការឯកភាពលើការកែសម្រួលលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់អង្គរ

កិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងរកការឯកភាពរួមពីភាគីពាក់ព័ន្ធ ចំពោះការកែសម្រួលលក្ខខណ្ឌគ្រប់គ្រង និងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានលើកឡើងថា ការពិនិត្យឡើងវិញនូវលក្ខខណ្ឌប្រើប្រាស់ដីដែលមានស្រាប់ ត្រូវធ្វើដោយការពិចារណាយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការអភិរក្សបេតិកភណ្ឌ និងការរស់នៅរបស់ប្រជាពលរដ្ឋអាចដំណើរការស្របគ្នាបានប្រកបដោយភាពសុខដុមរមនា។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា មានបេសកកម្មស្នូលក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ចំណែកឯប្រជាពលរដ្ឋក៏មិនមានគោលបំណងអ្វីក្រៅពីការរស់នៅឲ្យមានភាពសុខស្រួលនោះដែរ។ ដូច្នេះគណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវរិះរកវិធីសាស្ត្រសម្របសម្រួលយ៉ាងណា ដើម្បីស្វែងរកភាពសុខដុមរមនារវាងភាគីទាំងពីរ កុំឱ្យប្រជាពលរដ្ឋយល់ឃើញថា ជាការគៀបសង្កត់ និងមានសម្ពាធក្នុងការរស់នៅនោះឡើយ ។ក្នុងនាមជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំគោលការណ៍រួមមួយ សម្រាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ជាតិ ដូចជា តំបន់បេតិកភណ្ឌពិភពលោកអង្គរ តំបន់បឹងទន្លេសាប តំបន់ព្រៃលិចទឹក តំបន់ព្រៃកោងកាង និងតំបន់អភិរក្សផ្សេងៗទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ គួរបញ្ជាក់ថា ដើម្បីរក្សាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌប្រើប្រាស់ដីតំបន់អង្គរ ផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ និងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានរបៀបរៀបរយ។ ជាក់ស្តែង…
-
វិទ្យាស្ថាន NTTI ត្រៀមដាក់តាំងបង្ហាញឧបករណ៍ទំនើបៗជាស្នាដៃសិស្ស-និស្សិត ក្នុងទិវាជាតិ TVET

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចជាស្រេចក្នុងការដាក់តាំងបង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាស្នាដៃរបស់សិស្ស-និស្សិតខ្មែរ យ៉ាងហោចណាស់ចំនួន ១១ ប្រភេទ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។ លោក ជិន តារា នាយកវិទ្យាស្ថាន NTTI បានឱ្យដឹងថា ឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះមានដូចជា៖ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូតឧស្សាហកម្ម ម៉ាស៊ីនបិទគម្របកេសដោយស្វ័យប្រវត្តិ, ម៉ាស៊ីនវេចខ្ចប់ទឹក និងភេសជ្ជៈ, ប្រព័ន្ធសូឡាចាប់ស្រមោលព្រះអាទិត្យ, ប្រព័ន្ធកង្ហារខ្យល់, ម៉ូឌែលប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ និងប្រព័ន្ធសូឡាក្នុងអគារជាដើម។ លោកបានបន្តថា សិស្ស-និស្សិតមានការរំភើប និងទន្ទឹងរង់ចាំថ្ងៃដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជន ជាពិសេសសិស្សានុសិស្សកម្រិតវិទ្យាល័យ បានស្វែងយល់បន្ថែមអំពីជំនាញ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយកូនខ្មែរ។ លោកនាយកបានលើកឡើងថា ការសិក្សាជំនាញនៅ NTTI បានជួយអភិវឌ្ឍសមត្ថភាពរបស់សិស្ស-និស្សិតឱ្យកាន់តែប្រសើរឡើង ដោយសារវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែប ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ជាពិសេស វិទ្យាស្ថានផ្តោតលើការអនុវត្តជាក់ស្តែង…