Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់

    សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្អុលប្រាប់ចំណុចសំខាន់មួយថា ពេលណាព្រំដែនគោក រវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានគូសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣មិថុនា ថា អាចមានការបកស្រាយខុស ឬយល់ តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាការប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ទើបទំនិញថៃថ្មីៗ បាននាំចូលមកប្រើប្រាស់នៅកម្ពុជា ។ សម្ដេចតេជោ បានបន្តថា ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។ សម្ដេចតេជោ បញ្ជាក់ថា ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស គឺជាសមត្ថកិច្ចរបស់គយ ដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹក តាមកំពង់ផែសមុទ្រ…

  • កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

    កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

    នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ក្រោមសហអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកឧត្តម និងលោកជំទាវឯកអគ្គរាជទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍អន្តរជាតិ សភាពាណិជ្ជកម្ម តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធសរុបប្រមាណជាង១០០រូប។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោកផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្ថែមថា វាក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្មរបស់សហគ្រិនទាំងអស់ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជនដែលរំពឹងថានឹងមកទស្សនាជាង១០០.០០០នាក់ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍នេះ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ…

  • FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

    FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

    ភ្នំពេញ៖មន្ត្រី​ផ្លូវការ​របស់​ទីភ្នាក់​ងារ​ស៊ើបអង្កេត​សហព័ន្ធរបស់​សហរដ្ឋអាមេរិក (FBI) បាន​កោតសរសើរ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា ក្នុងការបង្ក្រាប​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។លោក Andrew Bailey  សហអនុប្រធាន FBI បាន​លើកឡើង​នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធ ថា ​កិច្ចការងារបង្ក្រាប​​​​បទល្មើសឆបោកអនឡាញ គឺ​​​​ជា​ជោគជ័យមួយសម្រាប់​ប្រទេសកម្ពុជា​។ការលើក​សរសើរ​របស​មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ធ្វើឡើង​បន្ទាប់ពី​អង្គការលើកលែងទោសអន្តរជាតិ Amnesty International បរិហារថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានទទួលបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប។អង្គការនេះលើកឡើងថា ទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថាអាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។ប៉ុន្តែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ​បានទាត់ចោល​ការសន្និដ្ឋាននេះ ដោយចាត់ទុកថា ការលើកឡើងនេះបង្កប់នូវមានរបៀបវារៈនយោ​បា​យ និងបង្កឲ្យមានការយល់ច្រ​ឡំមកលើកម្ពុជា។លោក Andrew Bailey បញ្ជាក់ថា ក្រុមការងារ FBI ​នឹងពង្រីកកិច្ចសហការជាមួយរដ្ឋាភិបាល​កម្ពុជា ​​ជា​ពិសេសធ្វើការជាមួយ​​គណៈកម្មការសម្រាប់ប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត (CCOS) ដើម្បីបន្តធ្វើការលើបញ្ហានេះ។​​ជាមួយ​គ្នានេះអ្នក​ទទួល​ខុសត្រូវ FBI រូបនេះ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការខិតខំទប់ស្កាត់​ និងបំផ្លាញចោលទីតាំងឆបោក​អនឡាញទាំងស្រុង​ឲ្យ​អស់​ចេញ​ពី​ប្រទេស។លោក Andrew Bailey សហអនុប្រធាន FBI សង្កត់ធ្ងន់ថា អ្វីដែលជាចំណុចផ្តោតសំខាន់ក្នុងកិច្ចការងារនេះ គឺការបញ្ឈប់ ឬការបំផ្លាញចោលបណ្តាញរបស់ពួកឧក្រិដ្ឋកម្ម និងការពារជនរងគ្រោះ។ ឯកឧត្តម…

  • រដ្ឋមន្រ្តីប្រៃសណីយ៍រម្លឹកពីបទពិសោធន៍ និងគុណតម្លៃរបស់មន្ត្រីរៀមច្បង

    រដ្ឋមន្រ្តីប្រៃសណីយ៍រម្លឹកពីបទពិសោធន៍ និងគុណតម្លៃរបស់មន្ត្រីរៀមច្បង

    ភ្នំពេញ៖ ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណជូនសុភមន្ត្រីរៀមច្បង ចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩ ចំនួន ១០រូប ដែលបានចូលរួមក្នុងការកសាងក្រសួង ឱ្យមានភាពរឹងមាំ និងនិរន្តរភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក.ប.ទ. នៅទីស្ដីការក្រសួង។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការលះបង់ និងការប្តេជ្ញាចិត្តរបស់សុភមន្ត្រីរៀមច្បងទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍក្រសួងចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា “ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន”។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជាការទាំងអស់ត្រូវបន្តសិក្សារៀនសូត្រនិងចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាជំនួយក្នុងការបំពេញការងារប្រចាំថ្ងៃ។ ឯកឧត្តមមន្រ្តី បានលើកឡើងថា អាយុមិនមែនជាឧបសគ្គក្នុងការរៀនបច្ចេកវិទ្យាឡើយ និងលើកយកសក្ខីភាពពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន បានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ “ឆន្ទៈ និងការបើកចិត្តរៀនសូត្រ”…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

    នៅរសៀល ថ្ងៃព្រហស្បតិ៍​ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលគឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ សម្តេចតេជោក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ…

  • ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

    ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ រហូតសម្រេចបានលទ្ធផលជាស្ថាពរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីក្នុងការបំពេញបន្ថែម និងគាំទ្រការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕

  • ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

    ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

    ភ្នំពេញ៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅថ្ងៃទី២ ដល់ ៣ ខែមិថុនា ឆ្នាំ២០២៦ ក.ប.ទ. បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព” នៅភោជនីយដ្ឋាន លី ហួត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។…

  • មន្រ្តីក្រសួងប្រៃសណីយ៍ប្រមាណ១ពាន់នាក់ ទទួលការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) បង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល

    មន្រ្តីក្រសួងប្រៃសណីយ៍ប្រមាណ១ពាន់នាក់ ទទួលការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) បង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ១០០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» ។ វគ្គបណ្តុះបណ្តាលនេះ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ( CADT) ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដែលមាន១១ក្រុមផ្សេងគ្នា។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា តាមការណែនាំពីសំណាក់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ហើយក៏ជាការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ក៏ផ្តោតសំខាន់លើ ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ រួមមាន៖ សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន និងការបំលែងពីវីអត្ថបទទៅជាសម្លេង និងទៅជាវីដេអូបទបង្ហាញជាដើម៕ង៉ាន់ ទិត្យ

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស

    ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គូវ (Nguyen Van Gau) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនវៀតធេលខេមបូឌៀ និងភ្ញៀវជាតិអន្តរជាតិ ដ៏ច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ខណៈពេលដែលពាណិជ្ជកម្មតាមបែបឌីជីថលបន្តកើនឡើងជាលំដាប់ សេវាកម្មភស្តុភារកម្ម ដែលមានប្រសិទ្ធភាព និងសេវាកម្មឌីជីថលដែលមានទំនុកចិត្ត មានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួលការផ្លាស់ទីទំនិញឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ មិត្តហ្វូន អិចប្រេស នៅថ្ងៃនេះ គឺបានចូលរួមចំណែកដល់ចក្ខុវិស័យកាន់តែទូលំទូលាយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅសងខាងព្រំដែន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ពាណិជ្ជកម្មឌីជីថលអាចរីកចម្រើនទៅមុខបានត្រូវការជាចាំបាច់នូវបណ្តាញសំខាន់ៗចំនួន ៣ (បី) រួមមាន ទី១). បណ្ដាញព័ត៌មាន…

  • ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក

    ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក

    មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៃខេត្តមណ្ឌលគិរី​បានបើកប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិរយៈពេល ៨ថ្ងៃជាប់ៗគ្នា ដោយដកហូតបានឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ជាង៤,៣​ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូមួយចំនួន ខណៈក្រុមជនល្មើសបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិនេះបានធ្វើ​ឡើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ​របស់លោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រក​សត្វព្រៃភ្នំព្រេច-លំផាត់ ក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញកាលពីថ្ងៃទី១ ខែមិថុនា កម្លាំងឧទ្យានុរក្សបានចុះល្បាតដល់ចំណុចដៃអូរជាវ តាម​បណ្តោយផ្លូវលេខ៧៧ និងបានប្រទះឃើញជនសង្ស័យចំនួន ១១នាក់ កំពុងប្រើប្រាស់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំដោយខុសច្បាប់។ ក្រោយពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានព្យាយាមបើកគោយន្តរត់គេចខ្លួន។ នៅពេលទៅដល់ចំណុចត្រពាំងកណ្តោល ដោយសារផ្លូវមានសភាពផុងខ្លាំង ពួកគេបានទម្លាក់ឈើចោល និងបន្សល់ទុកម៉ូតូវ៉េវ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង ដែលប្រើសម្រាប់ជិះមើលផ្លូវ មុននឹងបន្តរត់គេច។ ទោះបីជាជនល្មើសព្យាយាមគេចខ្លួនក៏ដោយ កម្លាំងជំនាញបានបន្តដេញតាមរហូតដល់ចំណុចស្រែប៉ាង និងបានរកឃើញគោ​យន្តកន្ត្រៃចំនួន ៣គ្រឿង ដែលត្រូវបានយកទៅលាក់ទុកក្នុងព្រៃ។ ចំណែកគោយន្តមួយគ្រឿងទៀតបានរត់គេចផុត ដោយសារ​កម្លាំង​មានចំនួនតិច និងស្ថានភាពមេឃងងឹត។ វត្ថុតាងរួមមានគោយន្តកន្ត្រៃ…