Category: ព័ត៌មានជាតិ

  • «Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

    «Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង…

  • ក្រុមហ៊ុនចិន ស្នើរសុំសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស នៅរាជធានីភ្នំពេញ

    ក្រុមហ៊ុនចិន ស្នើរសុំសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។ ការបង្ហាញពីបំណងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៦ មិងុនា២០២៦នេះ នៅសាលារាជធានីភ្នំពេញក្នុងជំនួបសម្ដែងការ គួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ…

  • ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច

    ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច

    នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។ នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៤២។ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទតាព្រហ្ម ប្រាសាទបក្សីចាំក្រុង បារាយណ៍ខាងកើត ប្រាសាទតាសោម រាជវាំងអង្គរធំ (ប្រាសាទភិមានអាកាស) ប្រាសាទតានៃ ប្រាសាទបាយ័ន ប្រាសាទភ្នំក្រោម ប្រាសាទអង្គរវត្ត និងចុងក្រោយប្រាសាទមេបុណ្យខាងលិច៕ អត្ថបទ: យី សុថារូបភាព: ភោគ ជា / ស៊ិន…

  • ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ទឹកដោះ​គោម្សៅ VITALITÉ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង

    ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ទឹកដោះ​គោម្សៅ VITALITÉ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង

    រាជធានីភ្នំពេញ — នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៦:០០ ព្រឹក​នេះ ក្រុមហ៊ុន IG Trading Group Co.,LTDបាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​ខ្លួនគឺ វីតាលីតេ (VITALITÉ)  ដែល​ជា​ផលិតផល​ទឹកដោះ​គោ​ម្សៅ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង ក្នុង​តម្លៃ​​ត្រឹមតែ ៣៣ ដុល្លារ អាមេរិក (33 USD) ប៉ុណ្ណោះ។ ក្រោម​ទស្សន​ស្នូល «VITALITÉ ផ្តល់​ថាមពល​ដល់​រាងកាយ និងខួរក្បាល» ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ឡើង​យ៉ាង​សម្រិត​សម្រាំង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សុខភាព​របស់​មនុស្ស​ពេញ​វ័យ ក្នុង​ការ​បំពេញ​បន្ថែម​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ បង្កើន​ថាមពល​ដល់​រាងកាយ និង​ខួរ​ក្បាល​ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​ប្រចាំថ្ងៃ និង​របប​អាហារ​ឱ្យ​កាន់​តែ​មាន​តុល្យភាព។ សារ​ធាតុ​ចិញ្ចឹម​សំខាន់ៗ និង​អត្ថ​ប្រយោជន៍​ដ៏​ល្អ​របស់ VITALITÉ រួមមាន៖ នៅ​ក្នុង​សម័យ​កាល​ដ៏​មមាញឹក​នេះ មនុស្ស​ពេញ​វ័យ​ជា​ច្រើន​តែងតែ​ជួប​ប្រទះនឹងភាពស្មុគស្មាញ និងការងារដែលធ្វើឱ្យស្ត្រេស ​បញ្ហា​អន់​ថយ​ថាមពល ព្រមទាំង​កង្វះ​សារធាតុ​ចិញ្ចឹម ដោយសារ​របប​អាហារ​មិន​ពេញលេញ។ VITALITÉ មិនមែន​គ្រាន់​តែ​ជា​ទឹក​ដោះគោ​ម្សៅ​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ដៃ​គូ​សុខភាព​ដ៏​វិសេស​វិសាល ដែល​ជួយ​ឱ្យ​រាងកាយ និង​ខួរក្បាល​របស់​អ្នក​ដំណើរការ​ក្នុង​កម្រិត​ល្អ​បំផុត​ជា​រៀង​រាល់ថ្ងៃ។…

  • ទូតថ្មីសិង្ហបុរី បង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរី

    ទូតថ្មីសិង្ហបុរី បង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរី

    ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី បានបង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ក្នុងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ ។ ប្រាប់អ្នកសារព័ត៌មានក្រៅយជំនួបដែលសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្តម PANG Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម PANG Chee Wee បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេសគ្រប់ជំនាន់ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ…

  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ មកកម្ពុជាបន្ថែមទៀត

    សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ មកកម្ពុជាបន្ថែមទៀត

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានលើកទឹកចិត្តឯកឧត្ដម ឯកអគ្គរដ្ឋទូតថ្មី ជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ប្រាប់អ្នកសារព័ត៌មានក្រោយជំនួប ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម មឺស៊ុត អូស្កាន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ មានការវិវត្តរីកចម្រើនគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទាំងសងខាង។ ទំនាក់ទំនង ការផ្លាស់ប្តូរ ការធ្វើអន្តរកម្ម និងការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងកម្រិតទ្វេភាគី…

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

    នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គម្រោងទាំងនេះ រួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និង គម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង ៣៩ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និង ទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ…

  • Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

    Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

    ភ្នំពេញ កម្ពុជា – ខែ ឧសភា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតរបស់ខ្លួន ក្រោមឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែលនាំមកជូនអ្នកប្រើប្រាស់នៅកម្ពុជានូវការបញ្ចុះតម្លៃដ៏ពិសេស សេវាកម្មថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការទិញទំនិញឆ្លងដែន។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ខែឧសភា ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2026។ ក្នុងនាមជាព្រឹត្តិការណ៍លក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតមួយរបស់ Taobao ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់កម្មវិធី Double 11 នោះ។​ កម្មវិធី 618 នាំមកនូវការបញ្ចុះតម្លៃលើទំនិញទូទាំងវេទិកា សេវាកម្មដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្ពុជា និងអត្ថប្រយោជន៍បញ្ចុះតម្លៃពិសេសពីដៃគូទូទាត់ក្នុងស្រុក រហូតដល់ទៅមួយខែពេញ។ ដើម្បីផ្តល់ជូនបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងរលូន Taobao បន្តពង្រឹងសេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា តាមរយៈការកែលម្អសំខាន់ៗដូចជា៖ លោកស្រី Jess ប្រធាន Taobao Cambodia បានមានប្រសាសន៍ថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា និងបន្តវិនិយោគលើការកែលម្អបទពិសោធន៍ទិញទំនិញសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការផ្តល់ជូនពិសេសជាមួយដៃគូធនាគារក្នុងស្រុក យើងក៏កំពុងដាក់ឱ្យដំណើរការសេវាទទួលទំនិញដោយខ្លួនឯងជាផ្លូវការ…

  • ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

    ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

    ប្រទេសថៃបានប្រកាសពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដែលគាំទ្រដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ជុំវិញវិវាទដែនសមុទ្រត្រួតស៊ីគ្នា ដែលជាតំបន់សម្បូរទៅដោយប្រភពថាមពល ជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។ កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី បន្ទាប់ពីភាគីថៃបានលុបចោលក្របខ័ណ្ឌចរចារទ្វេទាគីឆ្នាំ២០០១។ ភាគីថៃបានបង្ហាញជំហរប្រែប្រួលជាច្រើនដងជំវិញយន្តការនេះ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការកាលពីថ្ងៃទី៣ឧសភាថា ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ទោះបីជាថៃទទួចចង់បន្តចរចារទ្វេភាគីជាមួយកម្ពុជាជាមុនសឹន។ រដ្ឋមន្រ្តីការបរទេសថៃយកលេសថា យន្តការសម្របសម្រួលដោយបង្ខំអាចប្រើពេលយូរ ដូចករណីទីម័រឡេស្តេ និងអូស្ត្រាលី ដែលប្រើពេលជិតពីរឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការសម្របសម្រួលនេះ គឺក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។ រីនាយករដ្ឋមន្ត្រីថៃវិញបានលើកឡើងថា ប្រទេសថៃមិនផ្លាស់ប្តូរជំហរដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមច្បាប់អន្តរជាតិនោះទេ។ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិល្បីៗចំនួន ២រូប ដើម្បីធ្វើជាអ្នកផ្សះផ្សាក្នុងវិវាទដែនសមុទ្រនេះ​ ក្នុងនោះមានលោក ភីធឺ ថាក់សូ-ជេនសិន (Peter Taksoe-Jensen) ជនជាតិដាណឺម៉ាក ដែលជាអ្នកជំនាញច្បាប់ដ៏មានបទពិសោធន៍ខ្ពស់ និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្រុះសម្រួលបញ្ហាព្រំដែនសមុទ្រ​ ទីម័រឡេស្តេ និងអូស្ត្រាលី។ អ្នកផ្សះផ្សារម្នាក់ទៀតរបស់កម្ពុជា គឺលោក ហ្សង់-ម៉ាក ធូវីណាំង (Jean-Marc…

  • អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

    អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

    ភ្នំពេញ៖អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាបានថ្លែងនូវការគាំទ្រ​កម្ពុជាក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​យន្ត​ការ​ផ្សះ ផ្សារ​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ​​អន្តរជាតិ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃក្នុង​នោះអ.ស.ប ក៏នឹង​មាន​ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​យោបល់ និង​បច្ចេកទេស​ផង​ដែរបើ​កម្ពុជាស្នើ​សុំ ​។ ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង​សម្ដេចមហារដ្ឋ​សភាធិការ​ធិបតី​ ឃួន សុដារី ​ប្រធាន​សភា​កម្ពុជា ជាមួយ​លោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva )អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជានា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០២៦ នៅ​វិមាន​រដ្ឋសភា​ ឯកឧត្តម កែវ​ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា បាន​ឱ្យ​ដឹងថា នៅក្នុង​ជំនួបនេះ​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានអបអរសាទ និងគាំទ្រចំពោះកម្ពុជា ដែល​បាន​ប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ។ជាមួយនេះ លោកជំទាវបាន​គាំទ្រ​ចំពោះ​ជំហរ​កម្ពុជា ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ​ក្នុង​ការ​ដោះស្រាយ​​ទំនាស់​ដោយ​សន្តិវិធី​ ជា​ពិសេស ​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​របស់​ UNCLOS សម្រាប់​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃ ​នៅ​ពេល​នេះ ​។ បើតាម​អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ដោយភាគី​ទាំង​សង​ខាង ​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ ​នៃ​អង្គការ​សហប្រជាជាតិ ។…