-
កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖នៅវិមានរដ្ឋសភា កម្ពុជានិងតំណាង អ.ស.ប ប្រចាំកម្ពុជាបានប្តេជ្ញាបន្តកិច្ចសហការឱ្យជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទី រដ្ឋសភាបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់ ។នេះបើតាមឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាឱកាសចូលជួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ។ អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជា នាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ទុកថា ភ្នាក់ងារអ.ស.ប ជាដៃគូដ៏សំខា ន់របស់កម្ពុជា ស្របពេលដែលថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ(UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការជាមួយគណៈកម្មការទី៨…
-
អ្នកជំនាញស្វាគមន៍ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា

សេតវិមានបានប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រោយតំណែងនេះត្រូវបានរ៉ាប់រងដោយភារធារីអស់រយៈពេលជាង ២ឆ្នាំ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការតែងតាំងនេះថា ជាសញ្ញាវិជ្ជមានមួយនៃការវិវឌ្ឍទំនាក់ទំនងស្មើមុខស្មើមាត់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនឈ្មោះរបស់លោកChristopher Anderson ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទៅកាន់ព្រឹទ្ធសភា ដើម្បីសុំការគាំទ្រ មុនពេលលោកអាចមកបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា។ លោក Christopher Anderson គឺជាអ្នកការទូតអាជីព ដែលបានចូលបម្រើការងារក្នុងក្រសួងការបរទេសអាមេរិកតាំងពីឆ្នាំ២០០៥។ លោកធ្លាប់បំពេញបេសកកម្មនៅប្រទេសរុស្ស៊ី អាមេនី ម៉ុងហ្គោលី និងអ៊ុយក្រែន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី៤ ខែមិថុនានេះថា ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅភ្នំពេញ គឺជាសញ្ញាបង្ហាញពីវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងស្មើភាពគ្នារវាងប្រទេសទាំងពីរ។ លោកបណ្ឌិតមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្ហាញសុឆន្ទៈក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម។ ទោះបីនៅមានទស្សនៈខុសគ្នាលើបញ្ហាមួយចំនួនក៏ដោយ ក៏កម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា បរិស្ថាន អប់រំ សុខាភិបាល និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម។ លោកបណ្ឌិតចាត់ទុកកិច្ចសហការទាំងនេះថា ជាសូចនាករបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត គិន ភា បន្ថែមថា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ…
-
សម្តេចតេជោបង្ហាញចំណារលើខិតដែលជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណារចំនួន ៤ ក្នុងពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានចារលើខិតជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀតនៅកម្ពុជា។ លើបណ្ដាញសង្គមនាថ្ងៃទី៦ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស ការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រីចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។» សម្ដេចតេជោបន្តថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយនឹងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយរដ្ឋាភិបាលក៏មានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «ភាពធន់ខាងសេដ្ឋកិច្ចរបស់យើង បង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្ស២ដងក្នុង១ខែ ជាមួយនឹងការអនុវត្តគោលនយោបាយ គាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។ សម្តេចអតីតនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា៖ «ចំណាររបស់ខ្ញុំ…
-
អនុក្រឹត្យថ្មីកំណត់ច្បាស់ពី «សេវាអត្តសញ្ញាណកម្ម» មិនត្រូវបង់ប្រាក់ និងសេវាដែលត្រូវបង់ប្រាក់

ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្តីពី «សេវាអត្តសញ្ញាណកម្ម ដែលមិនត្រូវឱ្យបង់កម្រៃ សេវា និងកម្រិតឱ្យបង់កម្រៃសេវារាជរដ្ឋាភិបាល»។អនុក្រឹត្យថ្មីនេះត្រូវបានពន្យល់ថា ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកចំណាយផ្សេងៗ ។ អនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនានេះ បានកំណត់យ៉ាងច្បាស់លាស់នូវប្រភេទសេវាអត្តសញ្ញាណកម្មជាពីរផ្នែកធំៗ គឺសេវាដែលត្រូវបាន «លើកលែងកម្រៃ» និងសេវាដែល «តម្រូវឱ្យបង់កម្រៃ»។ តាមអនុក្រឹត្យថ្មីសេវាអត្តសញ្ញាណកម្មមួយចំនួន ដែលប្រជាពលរដ្ឋធ្វើដោយមិនចាំបាច់បង់ប្រាក់ឡើយ រួមមាន៖ សេវាអត្រានុកូលដ្ឋានដូចជា ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍លើកដំបូង, ការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជីនិងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ។ ចំពោះសេវាស្ថិតិប្រជាពលរដ្ឋ និងការគ្រប់គ្រងការស្នាក់នៅ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារលើកដំបូង, ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ/គ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី និងការបន្ថែម ឬបន្ថយសមាជិកក្នុងសៀវភៅទាំងពីរនេះ ក៏មិនត្រូវបានបង់កម្រៃសេវាផងដែរ។ ដោយឡែកសេវាដែលមិនត្រូវបង់កម្រៃដទៃទៀត មានដូចជា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង, និងការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។ ការផ្តល់ និងបញ្ជាក់ទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ…
-
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអធិរាជស្វាយចន្ទី

កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ឡើងវិញពីមហិច្ឆតារបស់កម្ពុជា ចង់ក្លាយជាអធិរាជស្វាយចន្ទី ខណៈកម្ពុជាកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក ជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ឈរពីក្រោយប្រទេសកូដឌីវ័រ។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ ដែលជាខេត្តយុទ្ធសាស្ត្រសម្រាប់ដំណាំស្វាយចន្ទី នៅព្រឹកថ្ងៃទី០៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំ ជាគោលដៅនៃការចាប់អារម្មណ៍ការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ដោយសម្តេចជំរុញឲ្យអភិបាលខេត្តនេះត្រូវក្តាប់ឱកាសទាក់ទងការទាក់ទាញការវិនិយោគ។ សម្តេចតេជោ ជំរុញថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជា ទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈលើពិភពលោក បច្ចុប្បន្ន ប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេ គឺកម្ពុជា ។ សម្តេចបញ្ជាក់ថា ពីមុន គឺប្រទេសកូឌីវ័រ តែពេលនេះ គឺកម្ពុជា ។ បើតាមសម្តេចប្រមុខរដ្ឋស្តីទី ប្រទេសវៀតណាម និងប្រទេសឥណ្ឌាគឺជាប្រទេសវៀតណាម គឺជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីធំជាងគេបំផុតលើពិភពលោក តាមពីក្រោយដោយប្រទេសឥណ្ឌា។ ប៉ុន្តែប្រទេសទាំងពីរផលិតគ្រាប់ស្វាយចន្ទីមិនគ្រប់គ្រាន់ឡើយ។ ហេតុនេះសម្តេចជំរុញឲ្យពលរដ្ឋកម្ពុជាដាំដំណាំត្រូពិកនេះឲ្យបានច្រើនដ្បិតជាដំណាំងាយដាំដុះ។ ខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប។…
-
ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ រយៈពេលជិត៣០ឆ្នាំ។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ក្នុងការដាក់ចេញនូវវិធានការបង្ក្រាប និងបោសសម្អាតក្រុមបណ្តាញចាត់តាំងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ចូលរួម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន…
-
ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ

ការបោះបង្គោលព្រំដី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបញ្ចប់ការបោះបង្គោលព្រំដីចំនួន២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងតំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតងនៅតំបន់ទេទឹកពុះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការកំណត់ព្រំប្រទល់ច្បាស់លាស់ អាចរួមចំណែកទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីរដ្ឋ និងការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់។ ឯកឧត្តមបន្តថា ការកំណត់ព្រំដីក៏ជួយសម្រួលដល់ការគ្រប់គ្រងតំបន់ និងការអាស្រ័យផលរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកការពារជីវៈចម្រុះ ថែរក្សាជម្រកសត្វព្រៃ និងរុក្ខជាតិកម្រ ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សគ្រប់ជំនាន់។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដីក្នុងតំបន់គម្រោងអភិវឌ្ឍន៍លម្ហែបៃតងទេទឹកពុះ ក្រសួងនឹងបន្តបោះបង្គោលព្រំដីចំនួន ៣៧បង្គោលបន្ថែមទៀតនៅជុំវិញតំបន់ការពារធម្មជាតិនោះ ដើម្បីពង្រឹងការទប់ស្កាត់ការលួចចូល រុករាន និងទន្ទ្រានដីដោយខុសច្បាប់ ព្រមទាំងធានាការអភិវឌ្ឍគោលដៅលម្ហែបៃតងនេះឱ្យមាននិរន្តរភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអភិវឌ្ឍជីវភាពសហគមន៍ស្របតាមគោលការណ៍និរន្តរភាពបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គការ និងដៃគូអភិវឌ្ឍន៍នានា ឱ្យចូលរួមជំរុញការដាំដើមឈើ បង្កើនគម្របបៃតង និងលើកកម្ពស់ភាពស្អាតនៅតាមសហគមន៍។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជា។…
-
រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង

កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំទិវាអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាបត្រពីប្រទេសបារាំងលើកទី៤ ដោយមានអ្នកចូលរួមជាង ៥០០នាក់។ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី៥ ជាគោលដៅពេញនិយមបំផុតសម្រាប់និស្សិតកម្ពុជាទៅបន្តសិក្សា និងពង្រឹងវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យសុខាភិបាល ច្បាប់ បច្ចេកវិទ្យាឌីជីថល និងវិស្វកម្ម។ លោកឯកអគ្គរដ្ឋទូតបន្ថែមថា ប្រទេសបារាំងទើបអនុវត្តយុទ្ធសាស្ត្រ «ជ្រើសរើសប្រទេសបារាំងសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា» ដើម្បីទាក់ទាញអ្នកមានសមត្ថភាពអន្តរជាតិ ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពល ដូចជា បញ្ញាសិប្បនិម្មិត ជីវៈបច្ចេកវិទ្យា ថាមពល និងលំហ។ គុណភាពនៃការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ បានធ្វើឱ្យប្រទេសបារាំងក្លាយជាគោលដៅចំបងមួយសម្រាប់និស្សិតបរទេស។ ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការជួបជុំនេះ ជាវេទិការដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ផ្នែកអប់រំ និងវិទ្យាសាស្រ្តនៃប្រទេសទាំងពីរ។ សម្រាប់ឯកឧត្តម អតីតនិស្សិតដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង គឺជាធនធានដ៏មានតម្លៃ មានជំនាញ បទពិសោធន៍អន្តរជាតិ ព្រមទាំងសមត្ថភាពប្រើប្រាស់ភាសារបារាំងបានល្អ។ ពួកគេកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យអប់រំ ការស្រាវជ្រាវ សុខាភិបាល បច្ចេកវិទ្យាឌីជីថល រដ្ឋបាលសាធារណៈ និងវិស្វកម្ម។…
-
វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ

ខណៈដែលវិស័យអាកាសចរណ៍ពិភពលោកកំពង់ឆ្លងកាត់វិបត្តិបង្កឡើងដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា នៅកម្ពុជាឯណេះវិញ ការដឹកជញ្ជូនផ្លូវអាកាសនៅតែបង្ហាញភាពធន់។ ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ ព្រលានយន្តហោះទាំងបួនរបស់កម្ពុជាទទួលបានជើងហោះហើរជិត ៩៨៦ ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមការបញ្ជាក់ររបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ២៩ កំពុងបើកការហោះហើរចេញ-ចូល ព្រលានយន្តហោះកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោបាននាំមុខគេលំដាប់ទីមួយ ដោយមានជើងហោះហើរសរុបរហូតដល់ ៧០៨ ជើងក្នុងមួយសប្តាហ៍។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាច្រកទ្វារទេសចរណ៍វប្បធម៌ដ៏សំខាន់ ឈរនៅលំដាប់ទីពីរ ជាមួយជើងហោះហើរចំនួន ២២៤ ជើងក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរចំនួន ៥០ ជើងក្នុងមួយសប្តាហ៍ ខណៈដែលអាកាសយានដ្ឋានតារាសាគរ កំពុងដំណើរការជើងហោះហើរក្នុងស្រុកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ផងដែរ។ សម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា នៅខេត្តកណ្តាល សៀមរាប និងព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូលទ្វេទិសសរុបចំនួន ២៣ ០០០ជើង។ តួលេខនេះមានការកើនឡើងប្រមាណ ២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បើទោះបីជាចំនួនជើងហោះហើរមានការកើនឡើងក្តី ប៉ុន្តែចំនួនអ្នកដំណើរចេញ-ចូលសរុបមានការថយចុះប្រមាណ ៤% មកនៅត្រឹមចំនួន ២,៤២លាននាក់។ ដោយឡែក ទំនិញតាមផ្លូវអាកាសចេញ-ចូលទ្វេទិស មានការហក់ឡើងយ៉ាងគំហុករហូតដល់ជាង…
-
នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ

ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទីទី៣ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលពុំមានការកាត់បន្ថយកញ្ចប់ថវិកាពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល ដើម្បីយកទៅបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ ដូចការផ្សព្វផ្សាយមួយចំនួននាពេលថ្មីៗនេះឡើយ។ ផ្ទុយទៅវិញ គម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតីបានថ្លែងថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិ ។ ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដែលបន្តកើនឡើងនៅឆ្នាំ២០២៦ និងនៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨។ រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យទាំងពីរនេះទេ។ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់…