Category: ព័ត៌មានជាតិ

  • បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

    បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

    បេក្ខជនចំនួន៤ ២៥៧នាក់បានចុះឈ្មោះចូលរួមប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋចំនួន៣ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈដែលស្ថាប័នទាំង៣នេះត្រូវការជ្រើសរើសមន្រ្តីបន្ថែមតែចំនួន ១៣៧នាក់ប៉ុណ្ណោះ។ ការប្រឡងនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នៅភ្នំពេញ។ ទិន្នន័យនៃគណៈកម្មការរៀបចំការប្រឡងបានបង្ហាញថា ក្នុងចំណោមបេក្ខជនសរុបទាំងអស់ មានបេក្ខជនចំនួន ១១១នាក់ ស្មើនឹង ២,៦% បានចាប់យកឱកាសចូលរួមប្រឡងប្រជែងក្នុងក្រសួង និងស្ថាប័នទាំង៣នេះ តែម្តង។ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ការប្រឡងប្រជែងបានប្រព្រឹត្តទៅក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នសាមី ក៏ដូចជាតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺជាប្រធានគណៈកម្មការប្រឡងប្រជែង។ ក្រោយដំណើរការប្រឡង សន្លឹកកិច្ចការបេក្ខជនទាំងជាង៤ពាន់នាក់ ត្រូវបានចាប់ផ្តើមដំណើរការកែចាប់ពីព្រឹកថ្ងៃចន្ទនេះតទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការតាមដានពិនិត្យមើលជាប្រចាំពីឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមអ្នកសង្កេតការណ៍ផ្សេងៗ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាល់សន្លឹកកិច្ចការបេក្ខជននៅក្រោយពេលប្រឡង គឺត្រូវរក្សាយ៉ាងត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព ហើយពេលយកមកកាត់កែ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ង៉ាន់ ទិត្យរូបភាព៖រិន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

    ក្នុងសារលិខិតអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់​ភាគីពាក់ព័ន្ធបន្តរួមគ្នាលើកកម្ពស់សិទ្ធិ ការការពារ និងសុខុមាលភាពកុមារ ដើម្បីធានាអនាគតដ៏រឹងមាំសម្រាប់កុមារកម្ពុជា។ សម្តេចធិបតីលើកឡើងថា កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងរុងរឿងនាពេលអនាគត។ ក្នុងសារលិខិតដដែលនេះ សម្តេចធិបតីក៏បានរំលេចអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដោយបានផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ កន្លែងស្នាក់នៅបណ្តោះអាសន្ន អាហារ សេវាសុខាភិបាល និងការគាំទ្រឱ្យកុមារអាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពភៀសសឹកក៏ដោយ។ ឆ្លៀតក្នុងទិវាកុមារឆ្នាំនេះ​ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។ សូមបញ្ជាក់ថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»…

  • សណ្ឋាគារ អជ៌ុណា សូលីទែរ អបអរសាទរខួបមួយឆ្នាំនៃការបើកដំណើរ​នៅក្រុងព្រះសីហនុ

    សណ្ឋាគារ អជ៌ុណា សូលីទែរ អបអរសាទរខួបមួយឆ្នាំនៃការបើកដំណើរ​នៅក្រុងព្រះសីហនុ

     ព្រះសីហនុ៖ សណ្ឋាគារ អជ៌ុណា សូលីទែរ ​បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់មួយឆ្នាំ  នៃការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ។ ចាប់តាំងពីបានបើកទ្វារស្វាគមន៍ភ្ញៀវនៅក្នុងរមណីយដ្ឋានកំពង់ដេវ៉ាដ៏មានកិត្យានុភាពមក សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ២៣៦ នេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំជាជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ ដោយបានរៀបចំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រណីតភាពទំនើប និងបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរដ៏កក់ក្តៅ។  ​ស្ថិតនៅ​ទីតាំងដ៏ល្អឥតខ្ចោះនៅក្នុងតំបន់រមណីយដ្ឋាន កំពង់ដេវ៉ា ក្នុងក្រុងព្រះសីហនុ សណ្ឋាគារ អជ៌ុណា សូលីទែរ គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍បដិសណ្ឋារកិច្ច និងជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យដោយបានរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវភាពប្រណីតបែបទំនើបបំផុតមួយរបស់ប្រទេសកម្ពុជា។ រមណីយដ្ឋាន កំពង់ដេវ៉ា ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ីបែបរមណីយដ្ឋានតំបន់ឆ្នេរខ្នាតធំ ដែលក្នុងនោះរួមមាន សណ្ឋាគារលំដាប់ប្រណិត កន្លែងកម្សាន្ត មជ្ឈមណ្ឌលសុខុមាលភាព ភោជនីយដ្ឋាន មជ្ឈមណ្ឌលកីឡា និងជាកន្លែងកម្សាន្តសម្រាប់គ្រួសារ នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោតែមួយ។ ​ឆ្លុះបញ្ចាំងពីប្រតិបត្តិការឆ្នាំដំបូងរបស់ខ្លួន សណ្ឋាគារ អជ៌ុណា សូលីទែរ នៅតែបន្តពង្រឹងជំហររបស់ខ្លួនជាទីកន្លែងសម្រាកលំហែកាយនៅតំបន់ឆ្នេរដ៏ទាន់សម័យ សម្រាប់អ្នកដំណើរអន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ច និងភ្ញៀវដែលចូលចិត្តរបៀបរស់នៅបែបស៊ីវិល័យ ដែលមកទស្សនាក្រុងព្រះសីហនុ និងរមណីយដ្ឋានកំពង់ ដេវ៉ា។ សណ្ឋាគារមួយនេះ បានដាក់ឱ្យប្រើប្រាស់នូវគំនិតច្នៃប្រឌិតបែប “Vertical Luxury” ដ៏លេចធ្លោរបស់ខ្លួន ដែលជាបទពិសោធន៍បដិសណ្ឋារកិច្ចកម្រិតខ្ពស់នៅលើអគារខ្ពស់កប់ពពក ដោយរួមបញ្ចូលគ្នានូវភោជនីយដ្ឋានទទួលទានអាហារបែបប្រណីត…

  • កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

    កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

    រហូតមកទល់ពេលនេះ កម្ពុជាពុំទាន់មានករណីដកសញ្ជាតិពីពលរដ្ឋខ្មែរពីកំណើតណាម្នាក់ឡើយ ទោះបីជាមានការធ្វើវិសោធនកម្មច្បាប់កាលពីជិតមួយឆ្នាំមុន ដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត ទូច សុខៈ បានពន្យល់ថា ដើមឡើយមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ មិនមានចែងអំពីការដកសញ្ជាតិឡើយ។ ប៉ុន្តែក្រោយការធ្វើវិសោធនកម្មដែលត្រូវបានឡាយព្រះហស្តលេខាឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ កក្កដា ២០២៥ កថាខណ្ឌទី៣ នៃមាត្រា ៣៣ ថ្មី បានបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ ដោយត្រូវកំណត់នៅក្នុងច្បាប់។ យោងតាមមាត្រា ២៩ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ពលរដ្ឋខ្មែរពីកំណើតអាចត្រូវបានដកសញ្ជាតិ ប្រសិនបើត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដូចជាការគប់គិតជាមួយបរទេស ឬការចូលបម្រើរដ្ឋបរទេសដោយមិនគោរពតាមបញ្ជារដ្ឋាភិបាលជាដើម។ លើសពីនេះ អ្នកដែលទទួលបានសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ សន្តិសុខរដ្ឋ ឬអំពើភេរវកម្ម ក៏អាចប្រឈមនឹងការដកសញ្ជាតិផងដែរ។ លោកបណ្ឌិត ទូច សុខៈ បានសង្កត់ធ្ងន់ថា ការដកសញ្ជាតិខ្មែរពីកំណើត មិនមែនជាការសម្រេចចិត្តធ្វើឡើងដោយងាយស្រួលនោះទេ ពោលគឺត្រូវបំពេញតាមលក្ខខណ្ឌបន្ថែម និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាលដូចជា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ និងត្រូវតែមានសញ្ជាតិមួយផ្សេងទៀតរួចជាស្រេច ឬមានមូលដ្ឋានច្បាស់លាស់ដែលអាចជឿជាក់បានថា នឹងទទួលបានសញ្ជាតិ…

  • សម្តេចធិបតីច្រានចោលការអះអាងរបស់ពលរដ្ឋថៃថា សម្តេចចូលរៀននៅ West Point តាមរយៈកូតាកងទ័ពថៃ

    សម្តេចធិបតីច្រានចោលការអះអាងរបស់ពលរដ្ឋថៃថា សម្តេចចូលរៀននៅ West Point តាមរយៈកូតាកងទ័ពថៃ

    នៅលើបណ្តាញសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកនេះ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន ដែលអះអាងថា សម្តេចបានចូលសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតាដែលផ្តល់ឱ្យកងទ័ពថៃ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសាររំលឹកខួប ២៧ ឆ្នាំ នៃការបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ហើយត្រូវបានពលរដ្ឋថៃមួយចំនួនចូលទៅបញ្ចេញមតិបែបមូលបង្កាច់ដូចខាងលើ។ សម្តេចធិបតីបានគូសបញ្ជាក់ថា មានការបញ្ចេញមតិបែបនេះជាច្រើនលើករួចមកហើយ ដែលសម្តេចមិនដែលឆ្លើយតប ព្រោះមិនចង់យកបញ្ហានេះមកបកស្រាយនាំឲ្យវែងឆ្ងាយដោយមិនចាំបាច់។ ទោះជាយ៉ាងណា ពេលនេះ សម្តេចបានសម្រេចបំភ្លឺជាសាធារណៈ ដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ដល់ប្រទេសនានាដោយផ្ទាល់ ហើយមិនចាំបាច់ប្រើកូតារបស់ប្រទេសមួយ ដើម្បីផ្តល់ឱ្យបេក្ខជនពីប្រទេសមួយទៀតនោះទេ។ ជាមួយគ្នានេះ ប្រទេសដែលទទួលបានកូតាសម្រាប់បញ្ជូនសិក្ខាកាមទៅសិក្សានៅ West Point ក៏មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងឡើយ ដោយសហរដ្ឋអាមេរិកជាអ្នកសម្រេចលើការបែងចែកកូតាទាំងនោះ។ សម្តេចធិបតីបានលើកឡើងទៀតថា សញ្ញាបត្ររបស់សម្តេចពីសាលា West Point បញ្ជាក់យ៉ាងច្បាស់ថា សម្តេចជានិស្សិតយោធាមកពីប្រទេសកម្ពុជា មិនមែនមកពីប្រទេសណាផ្សេងនោះទេ។ បន្ថែមពីនេះ សម្តេចបានពន្យល់ថា បេក្ខជននិស្សិតយោធាបរទេសដែលចង់ចូលរៀននៅ West Point ត្រូវតែទទួលបានការធានាពីក្រសួងការពារជាតិនៃប្រទេសខ្លួន និងការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសនោះ។ សម្រាប់សម្តេចផ្ទាល់…

  • អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

    អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

    ថ្វីដ្បិតតែកិច្ចការប្រឹងប្រែងក្នុងការការពារ និងថែរក្សាជីវៈចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាប្រចាំក្តី ប៉ុន្តែមន្ត្រីជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃដែលនៅតែបន្តកើតមាននៅក្នុងតំបន់អង្គរ។ កង្វល់នេះត្រូវបានលើកឡើងស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ បានរួមគ្នាដោះលែងសត្វប្រមាចំនួន ២ក្បាល ចូលទៅក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានទទូចដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ ឱ្យរួមគ្នាការពារសត្វព្រៃ និងបញ្ឈប់រាល់សកម្មភាពលួចដាក់អន្ទាក់ ឬបរបាញ់ទាំងស្រុង។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់សត្វព្រៃមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ ពោលគឺនៅពេលដែលភ្ញៀវទេសចរមកទស្សនាអង្គរ ពួកគេមិនត្រឹមតែបានឃើញប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទស្សនាសត្វព្រៃដែលរស់នៅតាមបែបធម្មជាតិ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។ ទន្ទឹមនឹងនេះ លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា និងជាទីប្រឹក្សាផ្នែកជីវៈចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ថា សត្វព្រៃមានតួនាទីជាអ្នកនាំគ្រាប់ពូជឈើនានាឱ្យដុះពាសពេញព្រៃ ដែលជួយបង្កើតឱ្យមានធម្មជាតិបៃតងដ៏ស្រស់បំព្រង និងមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យរួមគ្នាថែរក្សាទាំងព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់អង្គរឱ្យបានគង់វង្ស ដោយលោកបានសង្កត់ធ្ងន់ថា សូមកុំផ្តល់ចំណី និងកុំទៅរំខានសត្វព្រៃ ពោលគឺត្រូវទុកឱ្យពួកវាបានរស់នៅក្នុងព្រៃធម្មជាតិតាមទម្លាប់ដោយសុខសាន្ត។ បច្ចុប្បន្ននេះ ព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រាប់ចាប់តាំងពីសត្វទោចមកុដ សត្វឈ្លូស សត្វស្វាព្រាហ្មណ៍ សំពោចក្រអូប សត្វភេខ្លួនរលោង…

  • បេក្ខជនជិត២ពាន់នាក់ប្រឡងចូលក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    បេក្ខជនជិត២ពាន់នាក់ប្រឡងចូលក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    បេក្ខជនចំនួន ១ ៩០២នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈចំនួននៃការជ្រើសរើសគឺមានតែចំនួន៤០កន្លែងប៉ុណ្ណោះ សម្រាប់២៣មុខជំនាញ។ ការប្រឡងបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប។ ដំណើការប្រឡងក៏មានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូប។ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា នេះការប្រឡងលើកទី១ជ្រើសរើសមន្រ្តីសម្រាប់បំពេញក្របខណ្ឌនៅក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការប្រឡងនេះត្រូបែងចែកចេញជាពីរដំណាក់កាល ទី១គឺវិញ្ញាសារសរសេរ ហើយបន្ទាប់មកធ្វើការសម្ភាសន៍សម្រាប់អ្នកជាប់លើវិញ្ញាសារសរសេរ ដើម្បីសម្រាំងយកមន្រ្តី ដែលមានសមត្ថភាពជួយលើការងារព្រំដែន ។ ត្រង់ចំណុចនេះ ឯកឧត្តម អ៊ិត សុត្ថា គូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីមានសមត្ថភាពគឺជាការសំខាន់ណាស់ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាមានការងារធ្ងន់ត្រូវធ្វើជាមួយប្រទេសជិតខាង។ ឯកឧត្តមបន្ថែមថា តាមរយៈការរៀបចំការប្រឡងដោយក្រសួងមុខងារសារធារណៈ វិញ្ញាសារត្រូវបានរៀបចំភ្លាមនៅពេលព្រឹក ក្នុងថ្ងៃជាមួយគ្នានឹងការប្រឡង ដែលជាប្រការល្អក្នុងការធានាការសម្ងាត់នៃវិញ្ញាសា។…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារបោសសម្អាត Online Scams

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារបោសសម្អាត Online Scams

    ក្នុងពិធីប្រកាសឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ណែនាំឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តរំលឹកអង្គពិធី អំពីភាពចាំបាច់ និងសារៈសំខាន់នៃការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព…

  • កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦

    កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦

    ភ្នំពេញ៖តាមរយៈជំនួបនៃមន្រ្តីយោធាខ្ពស់កម្ពុជា -ចិន បានបង្ហាញថា យោធានៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធនាគមាស-២០២៦ នៅពេលខាងមុខ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ពុំទាន់បញ្ជាក់នៅឡើយ។ នៅទីស្ដីការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគី​កម្ពុជា​ឆ្នាំ២០២៦ បានទទួលជួប​ក្រុម​ការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវី​ឯកពិសេស ជី ហ៊្សាំង នាយករងនាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ព​រំដោះប្រជា​ជនចិន ដើម្បីពិភាក្សាការងារ។ ជំនួបនៃមន្រ្តីយោធាខាងលើដើម្បីពិភាក្សាអំពីដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ ។បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការពិភាក្សាមានទាំងការត្រៀមផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់។ ចំណែកលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) បានចាត់ទុកសមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយ​សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និង​អន្តរជាតិយ៉ាងសំខាន់ផងដែរ ។ លោកថា ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសត្រូវបានធ្វើឡើងដោយប្រទេស​ទាំងពីរ កងទ័ពទាំងពីរ ដែលមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ។ លោកវរនាវីឯកពិសេសចិនបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរមានការយកចិត្តទុក​ដាក់កម្រិត​ខ្ពស់​លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ…

  • ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជិត៩៦%នៃផែនការរួម

    ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជិត៩៦%នៃផែនការរួម

    ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានប្រកាសថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន គឺសម្រេចបានប្រមាណជិត ៩៦% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបានជិត ៩១,៥%។ ក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារបានកសាងតួផ្លូវប្រវែង ២៥៣ គីឡូម៉ែត, ក្នុងនោះបានចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤៣ គីឡូម៉ែត្រ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀតដូចជា ស្ពាន លូ ប្រឡាយជាដើម។ ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤ គីឡូម៉ែត្រ គឺលើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។ ការកើនឡើងនៃប្រវែងផ្លូវនេះ គឺដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្តែងត្រូវបានកែសម្រួល។ ទន្ទឹមនឹងនោះ, ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា ក៏បានកើន ឡើងពីផ្ទៃដីទំហំ ៦លាន ២សែន ៥ម៉ឺន ម៉ែត្រការ៉េ ក្នុងផែនការគ្រោងទុក ទៅដល់ផ្ទៃដីទំហំជាង ៦លាន ៦សែន ម៉ែត្រការ៉េផងដែរ។ ដើម្បីអនុវត្តការងារនេះ…