Category: ព័ត៌មានជាតិ

  • ប្រមុខការទូតកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាពីបញ្ហាព្រំដែន

    ប្រមុខការទូតកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាពីបញ្ហាព្រំដែន

    ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានជួបពិភាក្សាការងារជាមួយលោក សីហៈសក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជា ជំនួបនេះ ធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដែលប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរស្វែងរកវិធានការកសាងទំនុកចិត្ត និងផ្លូវដើរទៅមុខរួមគ្នា។ ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាដោយត្រង់ និងបើកចំហអំពីស្ថានភាពព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញពីជំហរច្បាស់លាស់របស់កម្ពុជាទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ ជាមួយគ្នានេះ កម្ពុជាស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវរាល់ខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយភាគីថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា នៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយព្រំដែនមួយ​ប្រកបដោយយុត្តិធម៌ និងយូរអង្វែង។ យោងតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ និងទៀងទាត់។ ដោយឡែក លោក សីហៈសក្ដិ…

  • ក្រសួងរៀបចំដែនដីលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

    ក្រសួងរៀបចំដែនដីលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

    ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ​«គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ​ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបានលើកឡើងថា វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ និងជំរុញរៀបចំយន្តការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចកិច្ចការនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ បញ្ចេញបណ្ណកម្មសិទ្ធិទាំងអស់ដែលកំពុងស្ថិតក្នុងដៃរបស់ក្រសួង, ពន្លឿនការវាស់វែងដីធ្លីសេសសល់ និងជំរុញការចេញបណ្ណកម្មសិទ្ធិឱ្យ​បានឆាប់រហ័ស សម្រាប់ដីដែលបានវាស់វែង និងមានសុវត្ថិភាពច្បាស់លាស់រួចហើយ។ ដីដែលត្រូវចេញបណ្ណទាំងនេះ រួមមានទាំងដីឯកជន និងដីរដ្ឋ ដូចជា ដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន…

  • ជនជាតិចិន ៦នាក់ជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា ក្នុងករណីសម្លាប់និស្សិតកូរ៉េ​

    ជនជាតិចិន ៦នាក់ជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា ក្នុងករណីសម្លាប់និស្សិតកូរ៉េ​

    អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានប្រកាសនៅថ្ងៃពុធម្សិលមិញថា ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកាត់ទោសលើសំណុំរឿងព្រហ្មទណ្ឌដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានប្រព្រឹត្តទៅនៅចំណុចអគារលេខមួយ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលបានបណ្តាលឱ្យនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO បាត់បង់ជីវិត។ ក្រោយពីបានឆ្លងកាត់ការដេញដោលយ៉ាងដិតដល់ ការពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមក តុលាការបានរកឃើញពិរុទ្ធភាពគ្រប់គ្រាន់ និងបានប្រកាសសាលក្រមព្រហ្មទណ្ឌ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយសម្រេចដាក់ពន្ធនាគារអស់មួយជីវិតលើជនជាប់ចោទ ដែលជាជនជាតិចិនចំនួន ៦ នាក់។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង» ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ ជាង​នេះ​​ទៅទៀត តុលាការក៏បានសម្រេចរឹបអូសវត្ថុតាងទាំងអស់ ដែលត្រូវបានចាប់យក និងមានការពាក់ព័ន្ធនឹងបទល្មើសខាងលើនេះផងដែរ។ ឃាតកម្មដ៏សាហាវព្រៃផ្សៃលើនិស្សិតកូរ៉េនេះបាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយវាក៏បានប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ និងការមិនអត់អោនដល់ឧក្រិដ្ឋជន​ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យា។ របាយការណ៍ចុងក្រោយរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញថា ក្នុងរយៈពេល១១ខែចុងក្រោយ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ៤០០ ករណី។ ក្នុងនោះ…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្ត និងស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នៅថ្ងៃស្អែក

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្ត និងស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នៅថ្ងៃស្អែក

    មណ្ឌលគិរី៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលខេត្តនិងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។ យោងតាមកម្មវិធីដែលបានផ្សព្វផ្សាយ ពិធីផ្លូវការនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ៨ព្រឹកតទៅ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មកពីស្ថាប័នពាក់ព័ន្ធ។រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថាឯកឧត្តម ថង សាវុន អភិបាលខេត្តចាស់ នឹងឡើងធ្វើសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍ជូនគណៈអធិបតី។ បន្ទាប់មក លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នឹងឡើងអានព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី។ ជាមួយគ្នានោញនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រគល់អនុក្រឹត្យតែងតាំង និងត្រាត្រួតពិនិត្យការងារជូនដល់ស្នងការនគរបាលខេត្តថ្មីផងដែរ។ គួររំលឹកថាយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរភារកិច្ចមកទទួលតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំនួសដោយ លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការចាស់ ត្រូវបានបញ្ចប់មុខតំណែង ហើយត្រូវជំនួសមកវិញ ដោយមន្ត្រីជាន់ខ្ពស់មួយរូបមកពីថ្នាក់ក្រសួងមហាផ្ទៃ។ទោះជាយ៉ាងណា…

  • មន្ត្រីប៉ូលិស និងអាវុធហេត្ថជាង៣០នាក់ ត្រូវបានចាប់ខ្លួនពីបទគប់គិតគ្នាលួចយកវត្ថុតាងពីអំពើឆបោកតាមអនឡាញ

    មន្ត្រីប៉ូលិស និងអាវុធហេត្ថជាង៣០នាក់ ត្រូវបានចាប់ខ្លួនពីបទគប់គិតគ្នាលួចយកវត្ថុតាងពីអំពើឆបោកតាមអនឡាញ

    លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់បណ្តាញព័ត៌មានAMS នៅថ្ងៃអង្គារ៍នេះថា មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថខេត្តកំពតជាង ៣០នាក់ ត្រូវចាប់ខ្លួន និងកំពុងកសាងនីតិវិធីច្បាប់។ លោកមានប្រសាសន៍ថា «ស្នងការនគរបាលខេត្តកំពត រួមជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ពិតជាបានឃាត់កងកម្លាំងទាំងអស់នោះមែន ប៉ុន្តែយើងកំពុងតែបន្តនីតិវីធីសិន»។ ប៉ុន្តែយ៉ាងណា លោកឧត្តមសេនីយ៍ មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងកាលបរិច្ឆេទនៃការចាប់ខ្លួនមន្ត្រីទាំងនោះនៅឡើយ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការចាប់ខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថជាង៣០នាក់នោះ ដោយសារតែពួកគេបានកាត់សោរចូលលួចយកសម្ភារដែលជាវត្ថុតាងនៃបទល្មើសឆបោក ដែលអាជ្ញាធរបានបង្រា្កបនៅក្នុងស៊ីណូនៅព្រែកចាក កាលពីពេលកន្លងទៅនេះ។ ក្នុងចំណោមមន្ត្រីទាំងជាង៣០នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមានស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថខេត្តកំពត។កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តមណ្ឌលគីរីម្នាក់ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបរិបថនៃបទល្មើសឆបោកតាមអនឡាញ។ ដោយឡែកអភិបាលខេត្តនេះត្រូវបានដកដំណែង និងផ្ទេរការងារមកកាន់ក្រសួងមហាផ្ទៃវិញ៕

  • កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃប្រាប់ UN ដោយមិនខ្វល់ពីការព្រមានរបស់ថៃឲ្យឈប់និយាយ

    កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃប្រាប់ UN ដោយមិនខ្វល់ពីការព្រមានរបស់ថៃឲ្យឈប់និយាយ

    នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងជាថ្មីដោយការព្រួយបារម្ភ អំពីស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីបទឈប់បាញ់នៅតែបន្តមានប្រសិទ្ធភាពក៏ដោយ ក៏កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍នៅតំបន់មួយចំនួន ដែលត្រូវបានកងទ័ពថៃកាន់កាប់ នៅយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ នូវកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រមុខការទូតកម្ពុជាបានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនកម្ពុជា-ថៃ ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែងនោះឡើយ។ ឯកឧត្តមបន្តថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងការសន្ទនាដោយសុចរិត និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះសម្រាប់ស្តារទំនុកចិត្ត ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹក អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងន័យនេះនេះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។…

  • ទូតជប៉ុន និង UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន

    ទូតជប៉ុន និង UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន

    ធុងញែកសំណល់រឹងចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នារបស់ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ការប្រគល់ធុងសំរាមទាំងនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធាន UNDP ប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិជាច្រើននាក់។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ធុងសំរាមទាំងអស់នេះ ត្រូវប្រគល់ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងកន្លែងអាទិភាពផ្សេងៗជាបន្តទៀត ដើម្បីលើកកម្ពស់ឱ្យមានការកែច្នៃ និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាម ដែលអាចកែច្នៃបានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការពារបរិស្ថាន ថែរក្សាសុខភាពសាធារណៈ និងកសាងកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។…

  • ក្រសួងរៀបចំដែនដីពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខ

    ក្រសួងរៀបចំដែនដីពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខ

    ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំអន្ដរក្រសួងមួយកាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីពិភាក្សាគ្នាអំពីការផ្ដល់សេវាសុរិយោដីជូនប្រជាជនឲ្យបានកាន់តែឆាប់រហ័ស ស្របតាមការចង់បានរបស់សម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី។ ក្នុងទិសដៅនេះ ក្រសួងរៀបចំដែនដី នឹងបង្កើនកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំយន្តការ និងវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការផ្ដល់សេវាចុះបញ្ជីដីឱ្យបានរួចរាល់កាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលនយោបាយចុះបញ្ជីដីបង្ហើយ ដោយវាស់វែងក្បាលដីប្រមាណ ១៤លានក្បាលដីនៅទូទាំងប្រទេស ហើយបច្ចុប្បន្ន ក្រសួងកំពុងដំណើរការចេញបណ្ណកម្មសិទ្ធិ និងបញ្ចូលទិន្នន័យ ព្រមទាំងវាស់វែងក្បាលដីបន្ថែមជាបន្តបន្ទាប់ទៀត។ បើទោះជាដំណើរការចុះបញ្ជីដីធ្លីនេះនៅមានភាពយឺតយ៉ាវនៅឡើយក្តី ប៉ុន្តែសម្រាប់ក្រសួងរៀបចំដែនដី ត្រូវតែបើកកិច្ចប្រជុំអន្តរក្រសួងបន្ទាន់នាពេលនេះ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញពន្លឿនការអនុវត្តការងារចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអង្គប្រជុំរិះរកយន្តការ ឬវិធានការថ្មីៗបន្ថែមទៀត ក្នុងការពន្លឿនការងារចុះបញ្ជីដី និងពិនិត្យមើលលើការផ្ដល់សេវារហ័សជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់សម្ដេចតេជោ និងសម្ដេចធិបតី ដែលមានបំណងចង់ឱ្យការផ្ដល់សេវាចុះបញ្ជីដីជូនប្រជាពលរដ្ឋកាន់តែមានភាពឆាប់រហ័សជាងមុន ពោលគឺត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែខាងមុខនេះ៕ ដោយ ហេង វណ្ណា

  • សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច

    សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច

    ត្បូងឃ្មុំ៖ ប្រាប់មហាជននៅខេត្តត្បូងឃ្មុំសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានពន្យល់អំពីគម្រោងព្រែក​ជីកហ្វូណន​ថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត ខណៈគម្រោងនេះនឹងបញ្ចប់សាងសង់​នៅឆ្នាំ២០២៨ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ។ ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃ ពុធទី២៧ ខែឧសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់អំពីគម្រោងព្រែកជីកហ្វូណន ថា នឹងផ្ដល់ផល​ចំណេញ សម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជា​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់វិស័យកសិកម្ម ដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្ម​បន្ថែម។ សម្ដេចធិបតី បញ្ជាក់ថា បើមើលរយៈពេលវែង គម្រោងព្រែកជីកហ្វូណន នេះ ផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺវា ចំណេញ ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ។ យោងតាមសម្តេចធិបតីគឺបន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។ សម្តេចធិបតីមានប្រសាសន៍ថា…

  • ឯកឧត្តម កែវ រ៉េមី អះអាងថា កម្ពុជាឈានមុខគេក្នុងវិស័យសិទ្ធិមនុស្ស

    ឯកឧត្តម កែវ រ៉េមី អះអាងថា កម្ពុជាឈានមុខគេក្នុងវិស័យសិទ្ធិមនុស្ស

    ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នៅខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីចំណុចជាអាទិភាព និងឈានមុខគេរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស។ ជាក់ស្តែង កម្ពុជាបានផ្តល់សច្ចាប័នលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដ៏ច្រើនលើសលប់ ព្រមទាំងអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានលុបចោលទោសប្រហារជីវិត ធ្វើសុខដុមនីយកម្មសាសនា និងបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអាទិភាពនានា ដើម្បីធានាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ គឺជាបុរេលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងស្របតាមអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងក្របខណ្ឌ UPR។ យន្តការ UPR គឺជាយន្តការដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ ចែករំលែកឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។ ដោយឡែក ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានបំពេញបេសកកម្មនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្ដេចតេជោ…