Category: ព័ត៌មានជាតិ

  • កម្ពុជាបោះជំហានថ្មីលើវិថី​ឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង​

    កម្ពុជាបោះជំហានថ្មីលើវិថី​ឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង​

    លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោស​ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ នេះគឺជាការវិវឌ្ឍថ្មីមួយនៅក្នុងរបត់នយោបាយកម្ពុជា ដែលទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន។ យោងតាមសេចក្តីក្រាបបង្គុំទូលថ្វាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ បានសម្រេចលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានសរសេរខ្លីនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ការលើកលែងទោសដល់លោក កឹម សុខា គឺជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជារឿងដ៏គួរឱ្យសាទរ និងជាការបង្ហាញសិល្បៈដឹកនាំ ព្រមទាំងគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស​ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រ ដើម្បីសុំការអនុគ្រោះលើកលែងទោសនេះ។ ការដោះលែងនេះធ្វើឡើងក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកស្ថិតក្នុងភាពចាស់ជរា និងមានជំងឺបៀតបៀន​ ដែលតម្រូវឱ្យលោកមានពេលថែទាំក្នុងដំណាក់កាលចុងក្រោយ។ ចំណែកលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការវិវត្តថ្មីនេះ ដោយលោកបានចាត់ទុកថា…

  • កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត

    កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត

    ក្រសួងមុខងារសារធារណៈ ដោយយោងតាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាននៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់ ៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧ ៩៥៨នាក់ ដល់ ៩៦ ០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី ៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។ ទោះជាយ៉ាងណាក្តី ទន្ទឹមនឹងជោគជ័យជារួមនេះ វិស័យមួយចំនួនទៀតនៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសមភាពយេនឌ័រនៅឡើយទេ តួយ៉ាងក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងព្រះបរមរាជវាំង ដែលមានមន្ត្រីរាជការស៊ីវិលជាស្ត្រីត្រឹមតែប្រមាណ ១៦ ទៅ ២៣ភាគរយប៉ុណ្ណោះនៃចំនួនមន្ត្រីសរុបរបស់ខ្លួន។ ងាកមកមើលការកាន់តំណែងគ្រប់គ្រង និងដឹកនាំវិញ របាយការណ៍បានបង្ហាញថា អត្រាស្ត្រីក្នុងរចនាសម្ព័ន្ធថ្នាក់ជាតិនៅមានកម្រិត និងមានកំណើនយឺតនៅឡើយ។ ជាក់ស្តែង សម្រាប់មុខតំណែងចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គលេខាធិការ ឬអគ្គនាយក នៅតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ចំនួនស្ត្រីបានកើនឡើងតិចតួចប៉ុណ្ណោះ ពោលគឺពី ២៦ភាគរយ…

  • លោក កឹម សុខា បានទទួលនូវលើកលែងទោស

    លោក កឹម សុខា បានទទួលនូវលើកលែងទោស

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យលើកលែង​ទោសឱ្យ​ទណ្ឌិត កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ។ប៉ុន្តែការលើកលែងទោសនេះអនុវត្ត​ចំពោះតែទោសដាក់​ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ៕ សូមជូនព្រះរាជក្រឹត្យ៖

  • ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”ត្រូវបានប្រកាសឲ្យប្រើជាការប្រញ៉ាប់

    ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”ត្រូវបានប្រកាសឲ្យប្រើជាការប្រញ៉ាប់

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ។ ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានព្រឹទ្ធសភាឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៥ នីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ។ ច្បាប់កំណត់ពីវិធានការនៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប អាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ២៥ឆ្នាំ…

  • ទូតហុងគ្រីសរសើរពីភាពស្រស់ស្អាតរបស់កម្ពុជា ពិសេសជីវភាពប្រជាជនប្រសើរ​ឡើងជា​លំដាប់

    ទូតហុងគ្រីសរសើរពីភាពស្រស់ស្អាតរបស់កម្ពុជា ពិសេសជីវភាពប្រជាជនប្រសើរ​ឡើងជា​លំដាប់

    ភ្នំពេញ៖ ប្រមុខការទូតហុងគ្រីចប់អាណត្តិបេសកកម្មនៅកម្ពុជា បានលើកសរសើរអំពីភាពស្រស់ស្អាតរបស់ ប្រទេសកម្ពុជា ជាពិសេស គឺប្រជាជនមានជីវភាពប្រសើរ​ឡើងជា​លំដាប់ ។ការលើកសរសើរនេះក្នុងឱកាសឯកឧត្តម ទីបូ បាឡូឌី(Tibor Baloghdi) ឯកអគ្គរដ្ឋទូត​ហុង​គ្រីប្រចាំនៅកម្ពុជាអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលាចំពោះ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជានៅវិមានសាមគ្គី​ភាព នៃ​ព្រឹទ្ធ​សភាកាលពី​ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្តែងការគួរសម និងជម្រាបលារបស់​ឯកអគ្គរដ្ឋទូត​ហុង​គ្រីប្រចាំនៅកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ​ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីប្រទេសកម្ពុជា ជា​ប្រទេស​ដ៏ស្រស់ស្អាត ហើយមាន​ភាព​រីក​ចម្រើន ដែលលោកបានឃើញផ្ទាល់ភ្នែក ជាពិសេស គឺជីវភាពរបស់ប្រជាជន មានភាព​ប្រសើរ​ឡើងជា​លំដាប់ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏នៅបានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានភាព​រីក​ចម្រើន ជា​ពិសេសការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ឯកឧត្តម ក៏បានរំលេចថា ប្រទេសទាំងពីរ មានការកើនឡើងនូវ​ទំហំពាណិជ្ជកម្ម​ ជាពិសេស​កម្ពុជា បាននាំចូលទៅកាន់ប្រទេសហុងគ្រី មានការកើនឡើង ក្នុងរយៈពេលចុង​ក្រោយ​នេះ។​ ឯកឧត្តម សង្ឃឹមថា ទំហំពាណិជ្ជកម្ម ឬកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី…

  • សម្ដេចតេជោ៖ ការបង្ក្រាបការឆបោកតាមអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្ក្រាបនិងបោសសម្អាតមន្ត្រីដែលពាក់ព័ន្ធ

    សម្ដេចតេជោ៖ ការបង្ក្រាបការឆបោកតាមអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្ក្រាបនិងបោសសម្អាតមន្ត្រីដែលពាក់ព័ន្ធ

    ភ្នំពេញ ៖ ក្នុងសារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ឧសភា ២០២៦ សម្ដេចបានលើកឡើងថា ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវដើរទន្ទឹមនឹងការបង្ក្រាប និងបោសសម្អាតមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនូវមន្ត្រីណាដែលមិនព្រមអនុវត្តន៍ ។ សម្ដេចមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញ បើសិនជាមានភស្តុតាងគ្រប់គ្រាន់ថាមានមន្ត្រីជាប់ពាក់ព័ន្ធ ត្រូវដកស័ក្តិ ហើយបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ។ ក្រៅពីការដកស័ក្តិនិងបញ្ជូនទៅតុលាការ សមត្ថកិច្ចក៏ត្រូវស៊ើបអង្កេតចំពោះទ្រព្យដែលមាន ហើយបើសិនជារកឃើញថាទ្រព្យសម្បត្តិនោះ ទទួលបានពីការបទល្មើសឆបោកអនឡាញ ក៏ត្រូវរឹបអូសទ្រព្យសម្បត្តិនោះមកប្រើជាប្រយោជន៍ ដូចជាយកសម្រាប់ទុកជួយកងទ័ពជាដើម ។ សម្ដេចបញ្ជាក់ថា ចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលីស បើសិនជារកឃើញថាមានបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន តែមិនព្រមបង្ក្រាប ត្រូវដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលីសនោះ ៕

  • “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រលប់មកសារជាថ្មី ពេញមួយខែមិថុនា

    “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រលប់មកសារជាថ្មី ពេញមួយខែមិថុនា

    មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សប្បុរសជន និងសាធារណជនទាំងអស់ជ្រាបថា៖ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រលប់មកសារជាថ្មី ពេញមួយខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ សេចក្ដីដូចបានជម្រាបជូនខាងលើនេះ, មូលនិធិគន្ធបុប្ផាកម្ពុជា…

  • លទ្ធផលបឋមនៃកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ

    លទ្ធផលបឋមនៃកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ

    ភ្នំពេញ៖ក្នុងគោលបំណងលើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា សហការជាមួយ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តការងារកំណាយបុរាណវិទ្យា ចាប់តាំងពីខែកុម្ភៈមក។ យោងតាមប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោងកំណាយបុរាណវិទ្យានៅអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំខាងលើ់ផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមាន​ចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះ​បរមរាជវាំង​ក្រុងអង្គរធំ។ ប្រភពដដែលបន្ថែមថា គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្ម​ធារាសាស្ត្រ​បុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការ​ចាក់បង្គរ​នៃល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះ​ឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។ ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា អធិប្បាយថា ការធ្វើកំណាយនៅទីតាំង​ស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន និងទំហំ៖ ស្រះនេះមានរចនាសម្ព័ន្ធសាង​សង់ឡើង​អំពីថ្មបាយក្រៀម មានរាងចតុកោណកែង ដែលមានបណ្តោយ ៦៥ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយ​ក្រៀមព័ទ្ធជុំវិញ។ចំពោះស្ថានភាពដីល្បាប់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកំណកដីចាក់បង្គរ (ល្បាប់ដី) ពីផ្ទៃខាងលើរហូត​ដល់បាតស្រះបុរាណមានជម្រៅប្រមាណ ៣,៥ ម៉ែត្រ ឯណោះ។ ទន្ទឹមនឹងនេះក្រុមការងារក៏សិក្សាកាលប្បវត្តិ និងសិល្បៈស្ថាបត្យកម្ម ដោយផ្អែកលើការវិភាគទៅលើសម្ភារបង្គុំសំណង់ ភស្តុតាង​ស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១ នេះ…

  • ចិន ៩០ នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មធំបំផុតក្នុងពេល ១៧ ឆ្នាំ

    ចិន ៩០ នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មធំបំផុតក្នុងពេល ១៧ ឆ្នាំ

    ប៉េកាំង ៖ ហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០ នាក់ ដែលនេះជាគ្រោះមហន្តរាយរ៉ែដ៏ធំបំផុតក្នុងរយៈពេល ១៧ ឆ្នាំ ។ បើតាមស៊ីនហួរ, កម្មករសរុបចំនួន ២៤៧ នាក់កំពុងស្ថិតនៅក្រោមដី នៅពេលមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយ ដែលបានកើតឡើងនៅម៉ោង ៧និង២៩នាទី យប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ក្នុងអណ្តូងរ៉ែធ្យូងថ្ម Liushenyu នៃខេត្ត Shanxi ។ កម្មករទាំងនោះបម្រើការងារឲ្យក្រុមហ៊ុន Shanxi Tongzhou Group ។ អាជ្ញាធរចិន និង ក្រុមសង្គ្រោះ កំពុងបញ្ជូនកម្លាំងជាច្រើននាក់ទៅកាន់ទីតាំងកើតហេតុ ដើម្បីស្វែងរកអ្នកបាត់ខ្លួន និង គ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ ។ មកដល់ពេលនេះ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ មិនទាន់ត្រូវបានអាជ្ញាធរចិន ប្រកាសជាផ្លូវការនៅឡើយទេ ។ ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីព្យាបាលអ្នករងរបួស និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើហេតុការណ៍នេះ ។ បើតាម AFP, Shanxi…

  • ក្រោយទឹកចូលច្រមុះ ថៃនឹកឃើញគុណរបស់ពលករខ្មែរ និងភូមា ​

    ក្រោយទឹកចូលច្រមុះ ថៃនឹកឃើញគុណរបស់ពលករខ្មែរ និងភូមា ​

    ក្រោយជួបវិបត្តិខ្វះកម្លាំងពលកម្ម ពិសេសក្រោយការចាកចេញរបស់ពលករខ្មែរ ប្រទេសថៃចាប់ផ្តើមមើល​ឃើញ និងទទួលស្គាល់ជាសាធារណៈនូវគុណសម្បត្តិរបស់ពលករបរទេស។ ផ្ទាំងគំនូរលើជញ្ជាំងដ៏ធំមួយត្រូវបានដាក់បង្ហាញនៅកណ្តាលក្រុងបាងកក ដើម្បីឧទ្ទឹសដល់ការរួមចំណែករបស់ពលករមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចថៃ។ «យើងរួមគ្នាដើម្បីកសាង» គឺជាឈ្មោះនៃផ្ទាំងគំនូរយក្សមួយផ្ទាំង ដែលត្រូវបានសិល្បករមួយក្រុមនាំគ្នាគូរលើជញ្ជាំងដ៏ធំមួយកម្ពស់១០ម៉ែត្រ នៅកណ្តាលក្រុងបាងកក ដើម្បីបង្ហាញជូនសាធារណជនអំពីការរួមចំណែករបស់​ពលករមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងដំណើរការលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ផ្ទាំងគំនូរ​នេះត្រូវបានវិចិត្រករមីយ៉ាន់ម៉ាមួយក្រុម និងអ្នកស្ម័គ្រចិត្តប្រហែល ៤០នាក់ ចំណាយពេលគូរអស់រយៈពេលជាង ១០ថ្ងៃ ដើម្បីបង្ហាញពីការងាររបស់ពលករចំណាកស្រុកចំនួន ១៣នាក់ ក្នុងនោះ ១២ នាក់មកពីមីយ៉ាន់ម៉ា និងម្នាក់មកពីកម្ពុជា។ ​ ជាការកម្រណាស់ ដែលប្រទេសថៃដ៏ក្រអឺតក្រទម បង្ហាញការទទួលស្គាល់ជាសាធារណៈនូវគុណបំណាច់របស់ពលករបរទេសដូច្នេះ។ តែនេះមិនមែនជាការចៃដន្យនោះទេ។ បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះខាតពលករចំណាកស្រុកយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម រោងចក្រ និងឧស្សាហកម្មកែច្នៃអាហារ។ រដ្ឋាភិបាលថៃបានទទួលស្គាល់ថា កង្វះកម្លាំងពលកម្មនេះកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលកំពុងតែដុនដាប។ ​ វិបត្តិនេះកើតឡើងក្រោយពេលពលករខ្មែរនាំគ្នាចាកចេញពីថៃដោយសារជម្លោះព្រំដែន។ យោងតាមអ្នកនាំពាក្យ​ក្រសួងការងារកម្ពុជា មុនផ្ទុះសង្រ្គាមព្រំដែន ពលករខ្មែរធ្វើការនៅប្រទេសថៃមានប្រហែល១លាន ៣សែននាក់ ដោយភាគច្រើនបម្រើការងារក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ ប៉ុន្តែ​បច្ចុប្បន្ន តួលេខនេះធ្លាក់មកនៅត្រឹមប្រហែល៥០ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងពលករមិនមានឯកសារត្រឹមត្រូវ។ តួលេខចុងក្រោយបង្ហាញថា ពលរដ្ឋខ្មែរទាំងក្មេង និងចាស់ដែលត្រឡប់ពីថៃ ហើយមិនវិលទៅវិញ មានចំនួន៧៧ម៉ឺននាក់ ក្នុងនោះកុមារ​អាយុក្រោម១៥ឆ្នាំមានជាង ២ម៉ឺននាក់ និងពលរដ្ឋអាយុលើសពី…