Category: ព័ត៌មានជាតិ

  • ក្រពើភ្នំ១០ក្បាល ដែលមានភ្ជាប់ឧបករណ៍តាមដាន ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក

    ក្រពើភ្នំ១០ក្បាល ដែលមានភ្ជាប់ឧបករណ៍តាមដាន ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក

    ក្រពើភ្នំចំនួន១០ក្បាល ក្នុងនោះមានឈ្មោល១ក្បាល និងញី៩ក្បាល ត្រូវបានក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម អង្គការ WWF-កម្ពុជា និងដៃគូពាក់ព័ន្ធ ធ្វើការលែងចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ មុនពេលលែង ក្រពើទាំងនេះត្រូវបានបំពាក់ឧបករណ៍បន្ទះឈីប ដែលអាចបញ្ជូនសញ្ញារលកសំឡេង ដើម្បីតាមដានចលនា ទីតាំងរស់នៅ និងស្ថានភាពរស់រានមានជីវិតរបស់ពួកវា។ កូនក្រពើភ្នំទាំងនេះ គឺជាក្រពើភ្នំពូជសុទ្ធ ដែលផ្តល់ដោយអង្គការ Fauna & Flora International និងត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ។ លោក ឆេង សំបូរ មន្រ្តីអង្គការ WWF-កម្ពុជា បានឱ្យដឹងថា ឧបករណ៍តាមដាននេះនឹងជួយអ្នកជំនាញសិក្សាពីការផ្លាស់ទី ការធំធាត់ និងជីវិតរស់នៅរបស់ក្រពើភ្នំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការលែង និងងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកវានាពេលអនាគត។ ចំណែកឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការលែងក្រពើភ្នំចូលទៅក្នុងធម្មជាតិ គឺដើម្បីបង្កើនចំនួនសត្វដ៏កម្រនេះនៅកម្ពុជា និងចូលរួមការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមបញ្ជាក់ថា ទន្លេស្រែពកត្រូវបានជ្រើសរើសជាទីតាំងលែង ព្រោះជាជម្រកធម្មជាតិដ៏សមស្របសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វក្រពើភ្នំ។…

  • សម្តេចធិបតី ណែនាំឱ្យទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង

    សម្តេចធិបតី ណែនាំឱ្យទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិនិងជលផល។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតីក៏បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទចូលរួមចំណែកក្នុងការអភិរក្សធនធាន ធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត ។ សូមរម្លឹកថា អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបិទរដូវនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាបចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ។ ដោយឡែក ការបិទនេសាទត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែកក្កដា…

  • មេបញ្ជាការកងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីដំណែង

    មេបញ្ជាការកងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីដំណែង

    នៅក្នុងអនុក្រឹត្យចំនួនពីរចុះហត្ថលេខានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦តែមួយដូចគ្នា សម្តេចបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដដែលនេះ។ អនុក្រឹត្យទាំងពីមិនបានពន្យល់ពីមូលហេតុនៃការដកតំណែងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ធ្វើឡើងតាមការចាំបាច់របស់រាជរដ្ឋាភិបាល។ មជ្ឈដ្ឋានមួយចំនួនសង្ស័យថា ការសម្រេចវះកាត់នេះធ្វើឡើងដោយសារមេដឹកនាំកងកម្លាំងប្រចាំខេត្តភូមិភាគឦសាននេះមានភាពអសកម្មក្នុងការបំពេញភារកិច្ច ជាពិសេសក្នុងការងារបង្រ្កាបបទល្មើសបច្ចេកវិទ្យា ឬអនឡាញស្កែម។ ក្នុងរយៈពេលចុងក្រោយនេះ មន្រ្តីជាន់ខ្ពស់មួយចំនួន ទាំងក្នុងស្ថាប័នស៊ីវិល និងក្នុងជួរកងកម្លាំង ត្រូវបានឃាត់ខ្លួន ឬដកហូតដំណែង ដោយសារមានជាប់សង្ស័យពាក់ព័ន្ធទទួលលាភសក្ការៈពីជនល្មើសអនឡាញស្កែម។ វិធានការក្តៅទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី២២ឧសភា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។ សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណា នៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើ ដោយគ្មានបន្ធូរដៃឡើយ៕

  • មនុស្សច្រើននាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកំពង់ឆ្នាំង និងស្វាយរៀង

    មនុស្សច្រើននាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកំពង់ឆ្នាំង និងស្វាយរៀង

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹងដ៏រន្ធត់ក្រៃលែងអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ គិតត្រឹមម៉ោង ១២ព្រឹកថ្ងៃសៅរ៍នេះ បងប្អូនកម្មករនិយោជិតសរុបចំនួន ៩៣នាក់បានរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន២ នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង ក្នុងនោះ មានអ្នកស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ និងរបួសស្រាល ចំនួន ៦៤នាក់។ យោងតាមក្រសួងការងារ ករណីទី១ កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ ភាគច្រើនជាស្រី បណ្តាលឲ្យស្លាប់ចំនួន ៩នាក់។ ករណីទី២ កើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មក និយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិតដូចគ្នា ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

  • កម្ពុជាចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

    កម្ពុជាចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធី Silicon Valley Summit 2026 ដែលរៀបចំដោយក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កម្មវិធី Silicon Valley Summit 2026 គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមហ៊ុន Plug and Play សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងតួអង្គនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រធុរកិច្ចថ្មីឌីជីថល និងការបង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីអ្នកជំនាញរៀបចំគោលនយោបាយល្បីៗ ធុរកិច្ចថ្មីដែលមានសក្តានុពលដែលគាំទ្រដោយក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាច្រើនទៀត ព្រមទាំងការធ្វើបទបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Microsoft, Amazon, NVIDIA ។ល។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៥ ០០០ នាក់…

  • សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

    សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២២ ឧសភា ២០២៦ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រព្រឹត្តទៅ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។ ២-សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ។ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។ សេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយ បញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញគម្រោងវិនិយោគ ដោយក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន និងនិវត្តជន និង ប្រគល់ផ្ទះបន្ថែម,អណ្តូង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន និងនិវត្តជន និង ប្រគល់ផ្ទះបន្ថែម,អណ្តូង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

    ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់​ដឹកនាំ និងសប្បុរសជនជាច្រើនរូប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយ​ជូនបងប្អូន​អតីតយុទ្ធជន និងនិវត្តជន ចំនួន ១.១៦៩គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ​ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន​កិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការដឹងគុណយ៉ាងធំធេងចំពោះវីរភាពដ៏អង់​អាចក្លាហាន​របស់បង​ប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តរបស់ភរិយា កូនចៅ និងក្រុមគ្រួសារ ដែលបានលះបង់នូវសេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្តីសី និងកូនៗជាទីស្រឡាញ់ ទៅចូលរួមការពារបូរណភាពទឹកដី។ លើសពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅបានថ្លែងនូវការកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន…

  • វិវាទដីធ្លី ក្រុមហ៊ុន Socfin និងសហគមន៍ទាំង៥ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគីរី បានប្រកាសបិទបញ្ចប់ការដោះ ស្រាយដោយជោគជ័យ ក្រោយការប្រើពេលជាច្រើនឆ្នាំ

    វិវាទដីធ្លី ក្រុមហ៊ុន Socfin និងសហគមន៍ទាំង៥ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគីរី បានប្រកាសបិទបញ្ចប់ការដោះ ស្រាយដោយជោគជ័យ ក្រោយការប្រើពេលជាច្រើនឆ្នាំ

    ភ្នំពេញ៖ នៅទីបំផុត វិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំ រវាងសមាជិកសហគមន៍ទាំង៥ នៅក្នុងឃុំប៊ូស្រានិងក្រុមហ៊ុន Socfin Group ត្រូវបានបើកបង្ហាញជាសាធារណៈហើយ អំពីភាពជោគជ័យនៃការដោះស្រាយតាមរយៈដំណើរការសម្រុះ សម្រួលដោយ ស្ម័គ្រចិត្ត និងឯករាជ្យ ដែលជាគំរូល្អដំបូងបំផុតនៅកម្ពុជា ។ ពិធីចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការណ៍រួម ស្តីពីសេចក្តីប្រកាស និងការផ្សព្វផ្សាយចែករំលែកជាសាធារណៈ​នូវរាល់ឯកសារ​កិច្ចព្រមព្រៀងសម្រុះសម្រួលទាក់ទងនឹងវិវាទដីធ្លីទាំង ៤ករណី រវាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី និងក្រុមហ៊ុន កូវីផាម៉ា និងតំណាងចរចានៃសហគមន៍ពូនងទាំង ៥ភូមិ រួមមាន ពូទឺត ពូរាំង ពូចារ ប៊ូស្រា និងពូលុ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២៦ ស្ថិតនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបភាពក្នុងពិធីនោះ និងចូលរួមពីអាជ្ញាធរមូលដ្ឋាន, តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងទាំង ៥ភូមិ, តំណាងក្រុមហ៊ុន Socfin Group, តំណាងក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី (Socfin KCD) និងក្រុមហ៊ុន…

  • មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទទួលបានផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»

    មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទទួលបានផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»

    ភ្នំពេញ៖ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក.ប.ទ. សរុបប្រមាណ ៣០០នាក់ ព្រមទាំងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោកឧត្តមសេនីយ៍ត្រី សំ វាសនា អនុប្រធានផ្នែកនៃលេខាធិការដ្ឋានសម្រាប់គាំទ្រគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅទីស្តីការ ក.ប.ទ.។ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បង្កើតឡើងមានគោលបំណងកសាងនិងពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជនកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋាន និងឈានទៅការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះ ការផ្សព្វផ្សាយគោលនយោបាយខាងលើមានគោលបំណង ដើម្បីធ្វើបទបង្ហាញអំពីខ្លឹមសារ និងបញ្ជ្រាបការយល់ដឹងនូវលក្ខណៈសម្បត្តិទាំង៧ របស់គោលនយោបាយ មានដូចជា៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍៤-គ្មានអំពើអនាចារ…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦

    សិង្ហបុរី៖ តបតាមការអញ្ជើញរបស់ លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ ឌីជីថល និង ព័ត៌មាននៃ ប្រទេសសិង្ហបុរី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួម កម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦ ចាប់ពីថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះ ជាកម្មវិធី បច្ចេកវិទ្យា ឌីជីថល ធំបំផុត ប្រចាំឆ្នាំរបស់ ប្រទេស សិង្ហបុរី ដែល មាន ការ អញ្ជើញចូលរួម ពី រដ្ឋមន្ត្រីទទួល បន្ទុក វិស័យ ឌីជីថល នៃ បណ្ដា ប្រទេស អាស៊ាន និង ថ្នាក់ដឹកនាំ…