-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រគល់ពា នរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែង សេរសំបុត្រថ្នាក់ជា តិ លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រ ទៅ កាន់ មិត្តភក្តិម្នាក់ពីមូល ហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង ពិភព ឌី ជីថល- Write a letter to a friend about why human connection matters in a digital world.” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល- Write a letter to a friend about why human connection matters in a digital world.” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ ក.ប.ទ.។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានកោតសរសើរ វាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ ឱ្យខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ…
-
បារាំងផ្តល់ឧបករណ៍បច្ចេកទេសចំនួនពីរឈុត ដល់អាជ្ញាធរជាតិអប្សរាដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គ

ភ្នំពេញ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ហេវេ កាឌីណាល់(Hervé CARDINAL)អគ្គនាយកនៃសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ( SIAVB) បានជួបប្រជុំបច្ចេកទេសដែលផ្តោតលើការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត។តាមស្មារតីនៃកិច្ចប្រជុំ នៅខែសីហាខាងមុខ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងអំឡុងពេលពិភាក្សា SIAVB រយៈពេល២ថ្ងៃ បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលងប៊ីយ៉ែវ( Bièvres) ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។ តាមស្មារតីនៃកិច្ចប្រជុំ នៅខែសីហាខាងមុខឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ សមិទ្ធិនេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។ ក្រៅពីកិច្ចប្រជុំ ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៍បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹកនានានៅតាមបណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាពលម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។ គួរបញ្ជាក់ដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលង…
-
ទិវាជាតិនៃការចងចាំជាឱកាសរម្លឹកពីតម្លៃសន្តិភាព និងការទប់ស្កាត់ការវិលត្រឡប់នៃរបបយង់ឃ្នង

កម្ពុជាប្រារពខួបលើកទី៩ ទិវាជាតិនៃការចងចាំ នៅថ្ងៃទី២០ ឧសភា នេះ។ ទិវាចងចាំធ្វើឡើងក្នុងគោលបំណងរម្លឹកកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទិវានេះក៏ជាសារដាស់តឿនមួយអំពីសារសំខាន់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរួមគ្នាថែរក្សាសន្តិភាព និងទប់ស្កាត់ការវិលត្រឡប់នៃរឿងរ៉ាវអតីតកាលដ៏សោកសង្រេង។ ចាប់តាំងពីឆ្នាំ២០១៨មក «ទិវាជាតិនៃការចងចាំ» ត្រូវបានកំណត់ធ្វើនៅថ្ងៃទី២០ ខែឧសភា ដើម្បីជាការរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទិវានេះក៏មានគោលបំណងស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលបានរងគ្រោះ ព្រមទាំងប៉ះប៉ូវការឈឺចាប់របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ក៏ដូចជារួមចំណែកដល់ការផ្សះផ្សាជាតិ។ ដូចរៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកត្រូវបានជ្រើសរើសសម្រាប់ប្រារព្ធពិធីរម្លឹកទិវាជាតិនៃការចងចាំនេះឡើង ដើម្បីរម្លឹកការចងចាំអំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ ក្នុងនោះមានការកាប់សម្លាប់ ការធ្វើទារុណកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ការបង្ខំឱ្យធ្វើការដូចសត្វធាតុ ការស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល និងគ្មានអាហារបរិភោគជាដើម។ ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារមួយ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាសន្តិភាព និងចងចាំពីសោកនាដកម្មក្នុងរបបខ្មែរក្រហម ដើម្បីទប់ស្កាត់មិនឱ្យអំពើឃោរឃៅបែបនេះកើតឡើងជាថ្មីទៀតនៅកម្ពុជា។ សម្តេចធិបតី បានរម្លឹកដោយក្តីដឹងគុណចំពោះសមិទ្ធផលប្រវត្តិសាស្ត្រជាង ៣ទសវត្សរ៍ចុងក្រោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងអធិបតេយ្យភាពបរិបូរណ៍ ដែលកម្ពុជាមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា…
-
ក្រសួងឧស្សាហកម្មណែនាំវិធានការសុវត្ថិភាពនៃការប្រើប្រាស់យានយន្តអគ្គិសនី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ឧសភានេះ បានចេញសេចក្តីណែនាំស្តីពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី ដោយអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់យានយន្តអគ្គិសនីមួយចំនួននៅមានការយល់ដឹងតិចតួចអំពីស្តង់ដារសុវត្ថិភាពក្នុងការប្រើប្រាស់ ដែលអាចបង្កហានិភ័យដល់អ្នកបើកបរ អ្នករួមដំណើរ អ្នកប្រើប្រាស់ផ្លូវសាធារណៈ ព្រមទាំងអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គមផងដែរ។ ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ ក្រសួងបានណែនាំឱ្យក្រុមហ៊ុន និងសហគ្រាសពាក់ព័ន្ធអនុវត្តវិធានការសំខាន់ៗមួយចំនួន។ ក្នុងនោះ ក្រុមហ៊ុនត្រូវរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរ ដោយភ្ជាប់រូបភាពពន្យល់ច្បាស់លាស់នៃការប្រើប្រាស់យានយន្តអគ្គិសនីគ្រប់ប្រភេទ មុននឹងដាក់ចរាចរលក់លើទីផ្សារ។ ការណែនាំនេះត្រូវផ្តោតលើស្ថានភាពហានិភ័យនានា ដូចជា ករណីប្រព័ន្ធយានយន្តគាំងមិនអាចបើកទ្វារ ឬបង្អួចបាន ការឆេះឬផ្ទុះអាគុយពេលមានការប៉ះទង្គិច ការឡើងកំដៅអាគុយអំឡុងពេលសាកភ្លើង និងការប្រើប្រាស់ដុំសាកភ្លើងក្នុងលក្ខខណ្ឌមិនមានសុវត្ថិភាពជាដើម។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យមានការផលិតវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីវិធានសុវត្ថិភាព និងបង្រៀនដល់អ្នកប្រើប្រាស់ឱ្យយល់ដឹងពីហានិភ័យដែលអាចកើតមាន មុនពេលប្រគល់យានយន្តជូនអតិថិជន។ បន្ថែមពីនេះ យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពឱ្យស្របតាមស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេស ដែលក្រសួងបានកំណត់។ ក្រុមហ៊ុន និងសហគ្រាសទាំងអស់ក៏ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីអធិការកិច្ចស្តង់ដារកម្ពុជា ក្នុងការត្រួតពិនិត្យ និងអនុវត្តតាមបទប្បញ្ញត្តិផងដែរ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្ឃឹមយ៉ាងមុតមាំថា…
-
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តមថា ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា៖ I. កម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌូនេស៉ី ក្នុងការប្រកួតប្រជែងនៅតំបន់អាសុីប៉ាសុីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់៖ ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។ II. កម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន…
-
ទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ឯកឧត្តម មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញាប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត នៅក្នុងអាណត្តិការងាររបស់លោក ជាឯកអគ្គរដ្ឋទូតតួគីយ៉េនៅកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា អញ្ជើញជួប និងប្រគល់សារតាំងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ បានអបអរសាទរចំពោះឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ប្រចាំនៅកម្ពុជា ។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកអគ្គរដ្ឋទូតថ្មី មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួគីយ៉េ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួគីយ៉េ ឱ្យកាន់តែរីកចម្រើនបន្តទៀត ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតតួគីយ៉េ បានលើកឡើងថា ជាកិត្តិយសណាស់ដែលលោក មានឱកាសជួប និងជូនសារតាំងទៅសម្ដេចតេជោ ជាប្រមុខរដ្ឋស្តីទីនាពេលនេះ។ ឯកឧត្តម បន្តថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតតួគីយ៉េ នៅកម្ពុជា…
-
ទូតថ្មីនៃសាធារណរដ្ឋក្រិកប្រចាំកម្ពុជា រីករាយដែលបានធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ

ភ្នំពេញ៖លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា បានបង្ហាញក្ដីរីករាយ ដែលបានធ្វើជាឯកអគ្គរដ្ឋទូត នៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ ព្រោះពីមុនមក ក្រិក មិនដែលតែងតាំងឯកអគ្គរដ្ឋទូតជាស្រី្ត ប្រចាំនៅកម្ពុជា ទេ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសចូលជួបប្រគល់សារតាំងជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ Magadalini Nicolaou បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីក នូវទំនាក់ទំនងរវាងកម្ពុជា និងក្រិក ឱ្យកាន់តែរីកចម្រើនបន្តទៀត ។ បើតាមឯកឧត្តម ជា ធីរិទ្ធ, លោកជំទាវ បានបន្តថា កម្ពុជា និងក្រិក មានប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នា ដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវ ចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀត នៅក្នុងពេលដែលលោកជំទាវ បំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញមេដឹកនាំបេណាំង មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា នាខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីសាធារណរដ្ឋបេណាំង មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំង ប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ ចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំង ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថា បេសកកម្មរបស់ឯកឧត្តម នឹងញ៉ាំងទំនាក់ទំនង រវាងកម្ពុជា និងបេណាំង ឱ្យកាន់តែរីកចម្រើនបន្តទៀត ។ សម្ដេចតេជោ បានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពដ៏រឹងមាំបន្ថែមទៀត សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង ។ សម្ដេចតេជោ បានរំលឹកថា សម្តេច…
-
ក្រសួងសុខាភិបាលបង្កើនការរឹតបន្តឹងគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ស្កាត់វីរុសអេបូឡា

កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថាប័នជំនាញកំពុងបង្កើនការតាមដាន និងត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរចេញ-ចូលប្រទេស យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសចំពោះជើងហោះហើរដែលធ្វើដំណើរមកពីបណ្តាប្រទេស ឬតំបន់ដែលកំពុងមានការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola)។ ទាក់ទងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសអេបូឡា (Ebola)មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបាននិយាយថា វិធានការសន្តិសុខសុខភាពត្រូវបានបង្កើនឡើងទ្វេដងនៅគ្រប់ច្រកព្រំដែន ។ស្ថាប័នជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគ្រប់អ្នកដំណើរ ជាពិសេសអ្នកដែលធ្វើដំណើរមកពីតំបន់ផ្ទុះរីករាលដាលនៃវីរុសអេបូឡា។វិធានការរឹតបន្តឹងដ៏ម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងគោលបំណងបង្ការ និងទប់ស្កាត់រាល់ហានិភ័យនៃការនាំចូលជំងឺឆ្លងកាចសាហាវនេះមកក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមលោក លី សុវណ្ណ ប្រធាននាយកដ្ឋានជាតិប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទន្ទឹមនឹងការរឹតបន្តឹងនៅតាមច្រកទ្វារព្រំដែន អាជ្ញាធរសុខាភិបាលក៏បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេចនូវទីតាំងយុទ្ធសាស្ត្រ និងបន្ទប់ចក្តាឡីស័ក សម្រាប់ដាក់ដាច់ដោយឡែកភ្លាមៗ ចំពោះបុគ្គល ឬអ្នកដំណើរទាំងឡាយណាដែលមានរោគសញ្ញាសង្ស័យ ដើម្បីធានាបាននូវការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាន់ពេលវេលានិងធានាសុវត្ថិភាពសុខភាពសាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។អ្នកនាំពាក្យដដែលបន្ថែមថា កម្ពុជា មានលទ្ធភាពក្នុងការពិនិត្យវីរុសអេបូឡា នៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាពកម្រិតខ្ពស់ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ កាលពីថ្ងៃអាទិត្យទី១៧ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិ ក្រោយពីមានការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានឆ្លងរាលដាលដល់ប្រទេសអ៊ូហ្គង់ដា ដែលបណ្ដាលឱ្យមានអ្នកឆ្លង និងស្លាប់ជាច្រើននាក់។ ទោះបីជាបច្ចុប្បន្នកម្ពុជានៅមិនទាន់រកឃើញករណីឆ្លងវីរុសអេបូឡានៅឡើយក្តី ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈ និងវិធានការឆ្លើយតបបន្ទាន់រួចជាស្រេច។ ក្រសួងសុខាភិបាលបានផ្សព្វផ្សាយថា ជំងឺអេបូឡា គឺជាជំងឺឆ្លងកាចសាហាវបង្កដោយក្រុមវីរុសអេបូឡា ដែលត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩៧៦ ហើយវាមានអត្រាស្លាប់ខ្ពស់រហូតដល់ ៨០ ទៅ ៩០ ភាគរយ…