-
ក្រោយបាក់ស្រុតច្រាំងទន្លេក្នុងក្រុងកំពង់ចាមក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកនិងរដ្ឋបាលខេត្តចុះសិក្សាដើម្បីធ្វើការស្តារនិងជួសជុលឡើងវិញ

កំពង់ចាម៖តបតាមសំណើរសុំកិច្ចអន្តរាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចាត់ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។ គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ។ ប៉ុន្តែក្នុងហេតុការណ៍នេះ ពុំបង្កគ្រោះថ្នាក់ដល់មនុស្ស ទេ។ ក្រោយហេតុការណ៍បាក់ស្រុតច្រាំង…
-
ឧទ្ធម្ភាគចក្រដើរដោយថាមពលអ៊ីដ្រូសែន និងអគ្គិសនីដំបូងបង្អស់លើពិភពលោក ហោះហើរសាកល្បងដោយជោគជ័យ

អូតាវ៉ា ៖ ការហោះហើរដំណើរការដោយថាមពលអ៊ីដ្រូសែន ដែលគ្រាន់ជាតែជាគំនិតច្នៃប្រឌិតក្នុងក្តីស្រមៃទៅថ្ងៃអនាគតនោះ ពេលនេះ វាបានក្លាយជាការពិតហើយ ក្រោយឧទ្ធម្ភាគចក្រដើរដោយថាមពលអ៊ីដ្រូសែន និងអគ្គិសនីដំបូងបង្អស់លើពិភពលោក បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ ។ ឧទ្ធម្ភាគចក្រមានឈ្មោះថា Robison R44 ផលិតដោយក្រុមហ៊ុន Unither Bioélectronique ហៅកាត់ UB សហការជាមួយក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Robinson Helicopter Company បានជោគជ័យក្នុងការហោះហើរសាកល្បងនៅឯព្រលានយន្តហោះ Roland-Désourdy ក្នុងទីក្រុង Bromont រដ្ឋ Québec ប្រទេសកាណាដា ។ ការហោះហើរសាកល្បងដែលត្រូវបានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៦ រួមមានការហោះឡើង ការហោះហើរតាមគន្លង ការបង្កើន និងបន្ថយល្បឿន ព្រមទាំងការចុះចត ដែលនេះជាផ្នែកមួយនៃគម្រោង Project Proticity ។ បើតាម Interesting engineering, គម្រោងប្រកបដោយមហិច្ឆតានេះ បង្កើតឡើងមានគោលបំណងគាំទ្រដល់បេសកកម្មថែទាំសុខភាព គ្រាអាសន្ន និងការដឹកភស្តុភារកម្មក្នុងតំបន់សំខាន់ៗ ដែលគ្មានការបំភាយឧស្ម័នពុល និងមានតែការបំភាយចំហាយទឹកប៉ុណ្ណោះ ។ ឧទ្ធម្ភាគចក្រ Robison R44 នេះ ថាមពលជាង ៩០% បានមកពីអ៊ីដ្រូសែនបំប្លែងជាអគ្គិសនី ចំណែកអាគុយជួយផ្គត់ផ្គង់…
-
កម្ពុជា និងសហរដ្ឋអាមេរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី…
-
កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh”។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទាំងពីរ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណ ៣៣០នាក់។ សូមបញ្ជាក់ដែរថា បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ រួចមក ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរបានសហការក្នុងការតភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ។ បន្ថែមពីនេះ…
-
សារលិខិតថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជាទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។
-
កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ដែលមានតាំងពីយូរមកហើយ ហើយបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន។ ការលើកឡើងខាងលើ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម អែលឈិន អាមៀបាយ៉ូវ និងសហការី កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតីបានចាត់ទុកវត្តមានរបស់ឯកឧត្តមតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៩៥ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ែបៃហ្សង់ និងតែងតែបានជួបពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គារ៉ុវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅក្នុងឱកាសចូលរួមវេទិកាអន្តរសភានានា។ សម្តេចបានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ែបៃហ្សង់។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ…
-
រដ្ឋមន្រ្តីការងារ៖កម្ពុជាគិតគូលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ក្នុងពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។ មានប្រសាសន៍ទៅកាន់អ្នកចូលរួមជាង១៣០០នាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាពពិតប្រាកដ។ ពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» នៅព្រឹកថ្ងៃទី១៣ ខែឧសភា បានប្រារព្ធក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកប្រធានបទនេះ សំខាន់សម្រាប់កម្ពុជា។គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា…
-
កម្ពុជា-វៀតណាម មើលឃើញដូចគ្នានូវកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនកម្ពុជា និងវៀតណាម

ភ្នំពេញ៖ទាំងកម្ពុជា និងវៀតណាម បានមើលឃើញដូចគ្នាអំពីកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អ ដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាពយ៉ាងរឹងមាំ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងក្របខ័ណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានគូសរំលេចថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម…
-
កម្ពុជា-វៀតណាម មើលឃើញដូចគ្នានូវកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនកម្ពុជា និងវៀតណាម

ភ្នំពេញ៖ទាំងកម្ពុជា និងវៀតណាម បានមើលឃើញដូចគ្នាអំពីកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អ ដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាពយ៉ាងរឹងមាំ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងក្របខ័ណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានគូសរំលេចថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម…
-
កម្ពុជាចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបរុរី ជាពិសេសក្នុងវិស័យអធិការកិច្ច

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ឧសភា នៅទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តមមឯកអគ្គរដ្ឋទូត ដែលបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងកម្ពុជា និងសិង្ហបុរី ដែលបាននិងកំពុងបន្តរីកចម្រើនយ៉ាងស៊ីជម្រៅលើវិស័យជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីបំណងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបរុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕