Category: ព័ត៌មានជាតិ

  • ច្រកចេញចូលតែមួយរាជធានី-ខេត្តប្រមូលចំណូលបានជាង១២លានដុល្លារក្នុងរយៈពេល ៤ខែ

    ច្រកចេញចូលតែមួយរាជធានី-ខេត្តប្រមូលចំណូលបានជាង១២លានដុល្លារក្នុងរយៈពេល ៤ខែ

    ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ​អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧ម៉ឺនសេវា ដោយរកចំណូលបានជាង ១២លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ​ក្នុងចំណោមវិស័យទាំង ១៤ ដែលបានផ្តល់សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឈរនៅលំដាប់ថ្នាក់លេខ១ ជាមួយនឹងការផ្តល់សេវាចំនួនជាង ៨ម៉ឺនសេវា។ បន្ទាប់មកគឺវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនជាង ៨ម៉ឺន៧ពាន់សេវា ខណៈវិស័យពាណិជ្ជកម្មមានការស្នើសុំតិចជាងគេបំផុត ពោលគឺទទួលបានតែ ២សេវានៅក្នុងរយៈពេលនេះ។ ទន្ទឹមនឹងការផ្តល់សេវាដោយផ្ទាល់ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន ១២ លើវិស័យសំខាន់ៗរួមមាន ទេសចរណ៍ វប្បធម៌ ឧស្សាហកម្ម និងកសិកម្ម ដែលសម្រេចបានចំណូលសរុបចំនួន ៥៤លានរៀលបន្ថែមទៀត។ ការសម្រេចបានសមិទ្ធផលនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត។ ការធ្វើទំនើបកម្មនេះ មិនត្រឹមតែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវាតាមរយៈប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទូទាត់ប្រាក់តាមរយៈកម្មវិធីធនាគារ បានយ៉ាងងាយស្រួលផងដែរ។ ឯកឧត្តម ស សុខា បានចាត់ទុកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ជាសមិទ្ធផលយុទ្ធសាស្ត្រថ្មីមួយស្របតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ សកម្មភាពនេះក៏ដើរស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន…

  • កម្ពុជាប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីរបស់ថៃ

    កម្ពុជាប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីរបស់ថៃ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធទាំងស្រុងចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចុះបញ្ជីបណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបុរាណស្ថាននានាតាមបណ្តោយព្រំដែន ទៅក្នុងបញ្ជីជាតិរបស់ខ្លួន។ ក្រសួងបានបញ្ជាក់ថា សកម្មភាពរបស់ភាគីថៃនេះ គឺជាទង្វើខុសច្បាប់ទាំងស្រុង ដែលត្រូវចាត់ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គឺគ្មានមូលដ្ឋានស្របច្បាប់ទេ ហើយក៏មិនអាចប្រើប្រាស់ជាភស្តុតាងដើម្បីអះអាងពីអធិបតេយ្យភាពទឹកដី ឬសម្រាប់កំណត់ព្រំដែនបានដែរ។ ក្រសួងវប្បធម៌បានសង្កត់ធ្ងន់ថា រាល់បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវតែដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ផែនការមេឆ្នាំ២០០៣ និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន JBC នៃភាគីទាំងពីរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយជាការរំលោភលើបូរណភាពទឹកដី និងបំផ្លាញស្មារតីនៃការគោរពគ្នាទៅវិញទៅមក។ ក្រសួង បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងឡាយដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជានៅតែបន្តរក្សាជំហរប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់បញ្ហាសេសសល់តាមរយៈផ្លូវការទូត និងការគោរពពេញលេញតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងផលប្រយោជន៍នៃប្រទេសទាំងពីរ៕ទួន សុផល

  • ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាគ្នាពីយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

    ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាគ្នាពីយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។ កិច្ចពិភាក្សា បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យា ដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។ ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់ និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង៕

  • កម្ពុជាប្រាប់អាម៉េរិកពីការប្តេជ្ញាចិត្តដោយះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

    កម្ពុជាប្រាប់អាម៉េរិកពីការប្តេជ្ញាចិត្តដោយះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិក បន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។ យោងតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរ បានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងពីការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់ពេញលេញចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ…

  • កំពង់ផែស្វយ័តភ្នំពេញទទួលប្រាក់ចំណេញសុទ្ធជាង ១៩លានដុល្លារនៅឆ្នាំ២០២៥

    កំពង់ផែស្វយ័តភ្នំពេញទទួលប្រាក់ចំណេញសុទ្ធជាង ១៩លានដុល្លារនៅឆ្នាំ២០២៥

    ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី ១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម កំពុងឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ កំពង់ផែនានាក្នុងតំបន់កំពុងធ្វើទំនើបកម្ម ខណៈច្រករបៀងដឹកជញ្ជូន និងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយថ្មីៗ កំពុងបង្ហាញខ្លួននៅក្នុងតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS) ។ ជាមួយគ្នានេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមដល់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនសកល។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ ភាពអាចបត់បែនបាន និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីធានាកំណើនរយៈពេលវែង ដោយត្រូវបន្តពន្លឿនការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថល។ ភាពប្រកួតប្រជែងនាពេលអនាគត នឹងមិនពឹងផ្អែកត្រឹមតែលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មឆ្លាតវៃផងដែរ។ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានកោតសរសើរដល់កំពង់ផែស្វយ័តភ្នំពេញ ដែលបានបង្ហាញពីលទ្ធផលប្រតិបត្តិការដ៏វិជ្ជមានក្នុងឆ្នាំ២០២៥ ជាពិសេស កំណើននៃបរិមាណកុងតឺន័រ ទំនិញ ចំណូល និងប្រាក់ចំណេញ។…

  • កម្ពុជា-អាស៊ែបៃហ្សង់ ឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់

    កម្ពុជា-អាស៊ែបៃហ្សង់ ឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់

    ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្លាជាមួយឯកឧត្តម អែលឈីន អាមៀរបាយ៉ូវតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអបអរសាទរដ៏កក់ក្ដៅរបស់កម្ពុជា ចំពោះការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួម ជាប្រវត្តិសាស្ត្រស្តីពីសន្តិភាព ដែលចុះហត្ថលេខាដោយអាស៊ែបៃហ្សង់ និងអាមេនី ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាសាក្សី កាលពីឆ្នាំកន្លងមក។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាព ប្រកបដោយភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ភាគីទាំងពីរ បានពិភាក្សាអំពីវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនគណៈប្រតិភូអាស៊ៃបៃហ្សង់ ផងដែរ ៕…

  • ក្រសួងមុខងារសាធារណៈ បានជួបប្រជុំដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង

    ក្រសួងមុខងារសាធារណៈ បានជួបប្រជុំដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំក្រុមការងារចុះជំរឿនរបស់ ក.ប.ទ. ជួបប្រជុំជាមួយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង នាថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ដោយ៖ង៉ាន់ ទិត្យ

  • អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ននារដូវវស្សា

    អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ននារដូវវស្សា

     ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ កាត់បន្ថយហានិភ័យពីបាតុភូតធម្មជាតិ និងរក្សាបទពិសោធន៍ទស្សនា ប្រាសាទនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក អង្គរ ដោយភាពរីករាយនៅរដូវវស្សានេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យភ្ញៀវទេសចរ និងសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីដើមឈើ ក្នុងពេលមានភ្លៀងខ្លាំង ឬខ្យល់កន្ត្រាក់ ហើយសូមកុំចតយានយន្តក្រោមដើមឈើធំៗ ព្រោះអាចមានការបាក់មែក ឬរលំដើមឈើដោយសារសភាពដីទន់ជ្រាយ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១១ឧសភា អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យសាធារណជនចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកុំជ្រកក្រោមដើមឈើធំៗ នៅពេលមេឃខ្មៅ ឬមានភ្លៀងផ្គររន្ទះខ្លាំង។ ពាក់ព័ន្ធនឹងការរៀបចំខ្លួនវិញ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យប្រើប្រាស់ស្បែកជើងដែលមានភាពស្អិតល្អ ដើម្បីបង្ការការរអិល ដោយសារថ្មប្រាសាទអាចមានសភាពរអិលខ្លាំងនៅពេលសើម។ ទន្ទឹមនឹងនេះ ក៏គួរត្រៀមអាវភ្លៀង ឬឆ័ត្រ ដែលមិនមានចុងស្រួចខ្លាំង ដើម្បីជៀសវាងការប៉ះពាល់ដល់ថ្ម និងចម្លាក់ប្រាសាទផងដែរ ហើយត្រូវចៀសវាងប្រើប្រាស់សម្ភារ ដែលមានស្លាកសញ្ញា Logo តំណាងឱ្យការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដែលផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា ក៏បានស្នើឱ្យភ្ញៀវទេសចរ ស្លៀកពាក់ឱ្យបានសមរម្យ និងគោរពតាមក្រមប្រតិបត្តិអង្គរ ដើម្បីរួមចំណែកថែរក្សាតម្លៃវប្បធម៌ និងសេចក្តីថ្លៃថ្នូរនៃតំបន់បេតិកភណ្ឌពិភពលោកនេះ។ ក្រៅពីនេះ ដោយសាររដូវវស្សាអាចមានសត្វល្អិតច្រើននៅតំបន់ព្រៃ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យភ្ញៀវទេសចរ លាបថ្នាំការពារសត្វល្អិត និងគោរពតាមស្លាកសញ្ញាព្រមាននានា ក៏ដូចជាការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការនៅតាមទីតាំងផ្សេងៗ។ ជាពិសេស អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យចៀសវាងការផ្តល់ចំណី ឬប៉ះពាល់ដោយផ្ទាល់ជាមួយសត្វស្វា ដោយបញ្ជាក់ថា សកម្មភាពទាំងនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ឥរិយាបថធម្មជាតិរបស់សត្វ ធ្វើឱ្យសត្វពឹងផ្អែកលើមនុស្ស និងបង្កហានិភ័យសុខភាព ព្រមទាំងគ្រោះថ្នាក់ពីការប្រឈមមុខរវាងមនុស្ស និងសត្វ។ អាជ្ញាធរជាតិអប្សរា…

  • រដ្ឋសភាអនុម័យសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលកំណត់ទោសរហូត៥ឆ្នាំសម្រាប់អ្នកគេចវេស

    រដ្ឋសភាអនុម័យសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលកំណត់ទោសរហូត៥ឆ្នាំសម្រាប់អ្នកគេចវេស

    ក្នុងសម័យប្រជុំពេញអង្គវិសាមញ្ញនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ រដ្ឋសភាជាតិបានពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដែលជាច្បាប់ថ្មីមួយសម្រាប់ជំនួសច្បាប់ចាស់ឆ្នាំ២០០៦។ សេចក្តីព្រាងច្បាប់ដែលមាន២០មាត្រានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងកម្លាំងបម្រុងសម្រាប់វិស័យការពារជាតិ ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ វិន័យ និងផ្នត់គំនិតវិជ្ជមានដល់ប្រជាពលរដ្ឋខ្មែរ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ការពារឧត្តមប្រយោជន៍ជាតិ។ ខ្លឹមសារសំខាន់ៗនៃច្បាប់ថ្មីនេះ គឺបុរសខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ នឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ដោយឡែក សម្រាប់ស្ត្រី មិនមានលក្ខណៈបង្ខំជាកាតព្វកិច្ចឡើយ ប៉ុន្តែរដ្ឋលើកទឹកចិត្ត ឱ្យនារីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ កាតព្វកិច្ចយោធាត្រូវបានលើកលែងសម្រាប់ភិក្ខុសង្ឃ បព្វជិតសាសនា ជនមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់សម្រាប់ជាតិ។ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះដោយតម្លាភាព និងយុត្តិធម៌ ដោយមិនមានការលើកលែងពិសេសណាមួយសម្រាប់កូនអ្នកមាន ឬមន្ត្រីជាន់ខ្ពស់ឡើយ។ អ្នកដែលបំពេញកាតព្វកិច្ចយោធារួច នឹងទទួលបានអាទិភាពក្នុងការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ព្រមទាំងមានសិទ្ធិបន្តការសិក្សា។ ដោយឡែក បុគ្គលដែលគេចវេសពីកាតព្វកិច្ចយោធា អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសជាប់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ។ សម្តេចបវរធិបតី ហ៊ុន…

  • សម្ដេចធិបតីគូសបញ្ជាក់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធគាំពារសង្គម

    សម្ដេចធិបតីគូសបញ្ជាក់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធគាំពារសង្គម

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតមួយដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ឆ្នាំ២០២៦ ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចមហាបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដោយប្រកាន់ខ្ជាប់ស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ ហើយផ្តោតលើកិច្ចអន្តរាគមន៍ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ។ កម្មវិធីជាតិជំនួយសង្គមរួមមានដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា អាយុ៦០ឆ្នាំឡើង និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ ក្នុងសារលិខិតដដែល សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរពីកម្មវិធីជំនួយសង្គមសម្រាប់ពលរដ្ឋរងផលប៉ះពាល់ពី វិបត្តិព្រំដែន កម្ពុជា-ថៃ និងកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ក៏ដូចជាពលករ និងកម្មករនិយោជិត ដែលរងផលលំបាកពីវិបត្តិនេះផងដែរ ។ ការអន្តរាគមន៍នេះមានដូចជា ការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ…