-
រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

ប្រែក្លាយភ្នំពេញទៅជារាជធានីចតុមុខមង្គល ដែលមានភាពស្រស់បំព្រងជាងមុន មានដង្ហើមសេដ្ឋកិច្ចចេញ-ចូល និងជាទីដែលប្រជាជនអាចទៅលំហែកម្សាន្តបាន គឺជាជំហានថ្មីមួយទៀតដែលត្រូវធ្វើ។ នេះជាការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងសម្រេចលើការស្នើសុំលិខិតអនុញ្ញាតសាងសង់ ៣ករណី នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ ក្រសួងបានពិនិត្យលើការស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់គម្រោងសាងសង់អគារការិយាល័យ ស្ថិតនៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ករណីសំណើសុំលិខិតប្រើប្រាស់សំណង់រោងចក្រស្បែកជើងស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១៧គម្រោង ដែលហួសបរិបថនៃការផ្ដល់សេវារយៈពេល ៤៥ ថ្ងៃនៃថ្ងៃធ្វើការ។ ការត្រួតពិនិត្យលើសំណើសុំលិខិតអនុញ្ញាតសាងសង់ក្នុងករណីខាងលើនេះ គឺផ្អែកលើបច្ចេកទេស និង បទបញ្ញត្តិគតិយុត្តិ គុណតម្លៃនៃស្ថាបត្យកម្មក្រុង គុណតម្លៃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យមានការគិតគូរជាគោលការណ៍ និងតម្រង់ទិសក្នុងការអនុម័តគម្រោងសាងសង់ខាងលើ ដើម្បីរៀបចំក្រុង ដោយមិនគ្រាន់តែគូសប្លង់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីដង្ហើមសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមបញ្ជាក់ថា ចំពោះករណីសំណើទាំងនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ត្រូវគិតគូរសម្រេចចិត្តឱ្យបានច្បាស់លាស់ ទាំងបច្ចេកទេស និងបទបញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេសចំពោះគម្រោងសាងសង់អគារការិយាល័យស្ថិតនៅក្បាលដីលេខ៤១…
-
សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

លោក ខាស៊ី បាណេត អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាចក្ខុវិស័យ វាមិនខុសនោះទេ តែត្រូវយកចិត្តទុកដាក់លើកំណែទម្រង់ជំរុញសេដ្ឋកិច្ច។ លោក ខាស៊ី បាណេត បានលើកឡើងថា មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែល សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចរបស់ប្រទេសមួយគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីម្នាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រីម្នាក់។ ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល…
-
Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា

រាជធានីភ្នំពេញ, កម្ពុជា – ក្រុមហ៊ុន Kalbe International ដែលជាក្រុមហ៊ុនឱសថឈានមុខគេមកពីប្រទេសឥណ្ឌូណេស៊ី មានមោទនភាពក្នុងការប្រកាសដាក់សម្ពោធជាផ្លូវការនូវរូបរាងថ្មីនៃផលិតផល Procold ផ្តាសាយ ដែលជាឱសថព្យាបាលផ្តាសាយដ៏ពេញនិយមបំផុតដែលប្រជាជនខ្មែរស្រលាញ់ និងប្រើអស់២៥ឆ្នាំ។ ថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាយមួយក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីដៃគូឱសថស្ថានសំខាន់ៗ និងអ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មី នៃការផ្លាស់ប្តូររូបរាងវេចខ្ចប់ថ្មីនៃផលិតផលសំខាន់ៗទាំង ៣ របស់ក្រុមហ៊ុន Kalbe។ កេរដំណែលនៃការផ្លាស់ប្តូរថ្មី ចាប់តាំងពីឈានជើងចូលទីផ្សារកម្ពុជា Procold បានក្លាយជាឱសថដែលមិនអាចខ្វះបានតាមបណ្តាផ្ទះនីមួយៗ។ ការផ្លាស់ប្តូររូបរាងថ្មីនេះ គឺជានិមិត្តរូបនៃពាក្យស្លោក “Procold នៅជាមួយប្រជាជនកម្ពុជា២៥ឆ្នាំ“ ដើម្បីបន្តប្តេជ្ញាផ្តល់ជូននូវឱសថដែលមានគុណភាពខ្ពស់សម្រាប់រយៈពេលច្រើនទសវត្សរ៍ទៅមុខទៀត។ លោក Marvin Lucky អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Kalbe International – កម្ពុជា បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូររូបរាងថ្មីដ៏ប្រណីតនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍ និងការលះបង់មិនងាករេរបស់យើងចំពោះប្រជាជនកម្ពុជា ដែលបានជឿជាក់លើProcoldតាំងពីឆ្នាំ ២០០១។ តាមរយៈការធ្វើបច្ចុប្បន្នភាពការវេចខ្ចប់ថ្មីដែលមាន ៦គ្រាប់ក្នុងមួយបន្ទះ យើងធានាថាការប្រើប្រាស់ ២បន្ទះ គឺគ្រប់គ្រាន់សម្រាប់ការព្យាបាលរយៈពេល ៣ថ្ងៃពេញលេញ ដែលផ្តល់នូវតម្លៃសមរម្យនិងប្រសិទ្ធភាពខ្ពស់ក្នុងការជាសះស្បើយ។” រូបរាងទំនើប ជាមួយប្រសិទ្ធភាពដែលអ្នកជឿទុកចិត្ត ទោះបីជាមានការផ្លាស់ប្តូររូបរាងខាងក្រៅ ប៉ុន្តែសមាសធាតុផ្សំនិងប្រសិទ្ធភាពគឺនៅដដែល។…
-
សេចក្តីប្រកាសព័ត៌មាន ៖ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ

ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ — ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33ឆ្នាំនៅកម្ពុជា ពោលគឺអបអរការមានរោងចក្រប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយបានអបអរយ៉ាងមានអត្ថន័យ ដោយក្រុមហ៊ុនបានយករៀបចំការបរិច្ចាគឈាម និងការជួយខ្ចប់សាប៊ូ ដើម្បីយកចែកជូនគ្រួសារ និងកុមារនៅក្នុងអង្គការផ្កាយសមុទ្រកម្ពុជា។ នៅថ្ងៃដដែលនោះ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មិនត្រឹមតែអបអរខួប 33 ឆ្នាំនៃការរួមដំណើរជាមួយប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាខួប 140ឆ្នាំរបស់កូកា-កូឡាលើពិភពលោកដែរ។ ការអបអរឆ្នាំនេះ សាមញ្ញតែមិនសាមញ្ញ ដោយសារថា ក្រុមហ៊ុនបានយកការងារជួយសហគមន៍ ជាការតបស្នងសងគុណបងប្អូនខ្មែរ ជាពិសេសអ្នកត្រូវការជំនួយ។ បុគ្គលិករោងចក្របានមកចូលរួមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរហើយក៏មានដៃគូសហការពីអង្គការផ្កាយសមុទ្រកម្ពុជា សណ្ឋាគារ Sofitel, Tribe, Shangri-La និងមិត្តអ្នកសារព័ត៌មានបានចូលរួមបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយនេះគឺចំពេលវេលាដែលមជ្ឍមណ្ឌលត្រូវការឈាមបន្ថែម ដើម្បីយកផ្គត់ផ្គង់ ដល់អ្នកត្រូវការឈាមសង្គ្រោះជីវិត។ ក្រៅពីនេះ បុគ្គលិកកូកា-កូឡាខ្មែរ ក៏បានជួយ «ខ្ចប់សាប៊ូ ខ្ចប់ដោយបេះដូង» ពោរពេញដោយភាពរីករាយ។ ការវេចខ្ចប់សាប៊ូកែច្នៃនេះ គឺសម្រាប់យកចែកជូនគ្រួសារ…
-
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមានតែខេត្តដទៃគ្មាននោះ គឺអំបិល។ខេត្តកំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ។ខេត្តទាំងពីរបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។ ដោយផ្តើមចេញពីចំណុចដែលខេត្តកំពត និងខេត្តកែបមាន ហើយរាជធានី ខេត្តដទៃពុំមាន គឺមូលដ្ឋានផលិតអំបិលធម្មជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តកំពត ឱ្យជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកលើប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត ខេត្តកែប នៅសាលាខេត្តកំពតកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តកំពត ដើរតួជាអ្នកផ្ពត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទាន ឬអ្នកប្រើប្រាស់ទប់ស្កាត់ជំងឺផង ហើយក៏ត្រូវគិតគូរលើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ ។ នៅខេត្តកំពតមានផ្ទៃដីស្រែអំបិលចំនួនជាង ៣.៤៨៩ហិកតា ចែកជា ៦មណ្ឌល និង ១៧១ក្រុមផលិត មានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់( ស្រី ៥៥៧ នាក់) ។ក្នុងរយៈពេល ៤ខែ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សា ជំនាន់ទី១០ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា ជំនាន់ទី១០ នៃ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប នៅសណ្ឋាគារ សុខា ភ្នំពេញ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានកំណត់ទិសដៅច្បាស់លាស់អំពី “បច្ចេកវិទ្យាឌីជីថល” ហើយត្រូវបានបញ្ចូលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលត្រូវបានរំលេច ឱ្យឃើញ អំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថា បច្ចេកវិទ្យាឌីជីថល មិនមែនជាវិស័យមួយទេ វាគឺជាឃ្នាស់សម្រាប់ ជំរុញគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់ តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវបានក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។ សាកលវិទ្យាល័យ មានតួនាទីបណ្ដុះបញ្ញាញាណរបស់ជាតិក្នុងការ (១) រចនាប្រព័ន្ធឌីជីថល (២) យក បញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និង (៣) ដឹកនាំកាច់ចង្កូត ស្ថាប័នក្នុងពិភពលោក ដែលកំពុងមានការប្រែប្រួល យ៉ាងឆាប់រហ័ស។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីទាំង ១៩២រូប…
-
សម្តេចតេជោ ហ៊ុន សែន គាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

កំពត៖ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោតសរសើរ និងសម្តែងក្តីពេញចិត្ត ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័ស ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះ ឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងការកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…
-
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះឱ្យបានល្អប្រសើរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ…
-
ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ជាការលើកកម្ពស់ស្មារតីវប្បធម៌ នៃការចែករំលែក

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគុសបញ្ជាក់ថា ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈ កាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ថ្លែងបែបនេះ នាឱកាសអញ្ជើញជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ( ROYAL GROUP) នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនធើណេសិនណល ដែលបាននាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា…
-
អំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវា ៨ឧសភាត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង

កំពង់ស្ពឺ៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបន្តចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២រួមជាមួយលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុររសជន ក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់ ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន ៥៣២គ្រួសារ មកពី៣ឃុំ គឺឃុំក្រាំងអំពិល ឃុំទំព័រមាស និងឃុំខ្ទុំក្រាំង នៃស្រុកសំរោងទង។ ក្នុងពិធីចែកអំណោយដែលរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យ ស្ថិតនៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២នៃកាកបាទក្រហមកម្ពុជាបានថ្លែងថាសកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាពនិងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។ លោក មុត…